ឥឡូវនេះអ្នកធ្វើដំណើរទៅក្រៅប្រទេសអាចទិញ eSIM ក្នុងអេប Wing Bank បានយ៉ាងងាយស្រួល

ធនាគារ វីង និងBoxo សហការនាំយកភាពងាយស្រួលក្នុងការទិញ eSIMs នៅក្នុងអេប Wing Bank សម្រាប់គោលដៅធ្វើដំណើរជាង ១០០ ប្រទេស និងតំបន់នៅជុំវិញពិភពលោក

ចេញផ្សាយនៅ: May 20, 2026

ពេលរៀបចំចេញដំណើរទៅក្រៅប្រទេសម្ដងៗ ជារឿយៗជួបរឿងរញ៉េរញ៉ៃខ្លះហើយ ជិតដល់ម៉ោងចេញដំណើរ ស្រាប់តែរកលិខិតឆ្លងដែនមិនឃើញ ឬភ្លេចខ្សែសាកថ្មទូរសព្ទជាដើម។ ហើយបន្ទាប់ពីយន្តហោះចុះចតភ្លាម រឿងរ៉ាវឈឺក្បាលមួយទៀតក៏កើតមានឡើង នោះគឺការស្វែងរកសេវាអ៊ីនធឺណិតដើម្បីមើលផែនទី ហៅឡានតាក់ស៊ី ឬផ្ញើសារប្រាប់អ្នកផ្ទះជាដើម

 

បញ្ហាស្មុគស្មាញនេះលែងមានទៀតហើយ ព្រោះធនាគារ វីង បាននាំមកនូវដំណោះស្រាយកាន់តែងាយស្រួលសម្រាប់អ្នកចូលចិត្តធ្វើដំណើរទៅក្រៅប្រទេស។ តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន Boxo ឥឡូវនេះអេប​ Wing Bank បានដាក់បញ្ចូលមុខងារថ្មី ដែលអនុញ្ញាតឱ្យអតិថិជនធនាគារ វីង ទាំងអស់អាចទិញ eSIM សម្រាប់ការធ្វើដំណើរទៅកាន់គោលដៅជាង ១០០ប្រទេស និងតំបន់ជុំវិញពិភពលោកដំណោះស្រាយថ្មីនេះ អ្នកធ្វើដំណើរអាចភ្ជាប់កញ្ចប់អ៊ីនធឺណិតឱ្យបានរួចរាល់ មុនពេលចេញដំណើរ ដើម្បីប្រើប្រាស់បានភ្លាមៗពេលទៅដល់ប្រទេសគោលដៅ ដោយមិនបាច់ទៅតម្រង់ជួរទិញស៊ីម និងលែងបារម្ភពីរឿងអស់លុយច្រើនតាមសេវា Roaming ទៀតហើយ។

 

លោកបណ្ឌិតឌីមីត្រូ ខូលេកកូ អគ្គនាយកនៃធនាគារ វីង បានលើកឡើងថា៖“បទពិសោធនៃការធ្វើដំណើរកាន់តែសប្បាយរីករាយ នៅពេលដែលមានអ៊ីនធឺណិតប្រើភ្លាមៗគ្រាន់តែឈានជើងចុះពីលើយន្តហោះ។ យើងបាននាំយកសេវាទិញ eSIM មកដាក់ក្នុងអេប Wing Bank ដើម្បីជួយឱ្យអតិថិជនរបស់យើងអាចចាប់ផ្តើមដំណើរកម្សាន្តដោយភាពជឿជាក់ និងមិនពិបាករកទិញស៊ីមទៀតហើយ។លោកបានបន្តទៀតថា៖ “តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន Boxo យើងយើងនៅតែបន្តពង្រីកសេវាកម្មដ៏សម្បូរបែប ដែលផ្តល់អត្ថប្រយោជន៍លើសពីសេវាធនាគារទូទៅ ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់អតិថិជន។

 

ដើម្បីទិញ eSIM បាន អតិថិជនគ្រាន់តែចូលទៅកាន់អេប Wing Bank រួចស្វែងរកមុខងារ Boxo និងចុចលើពាក្យ'Buy New eSIM'។ បន្ទាប់មក លោកអ្នកអាចជ្រើសរើសប្រទេសគោលដៅ ជ្រើសរើសកញ្ចប់សេវាអ៊ីនធឺណិត ដែលសមស្រប រួចអនុវត្តតាមការណែនាំដើម្បីដំឡើង និងដំណើរការ eSIM ឱ្យបានរួចរាល់ មុនពេលចេញដំណើរ។

 

សេវាកម្មនេះគ្របដណ្តប់លើគោលដៅជាច្រើននៅជុំវិញពិភពលោករួមមានតំបន់អាស៊ី អឺរ៉ុប អូស្ត្រាលី និងតំបន់ផ្សេងៗទៀតដែលប្រជាជនកម្ពុជាចូលចិត្តធ្វើដំណើរកម្សាន្តបំផុត។ អតិថិជនអាចភ្ជាប់ទំនាក់ទំនងបានយ៉ាងងាយស្រួលនៅពេលចុះចតភ្លាម ងាយស្រួលក្នុងការរកច្រកចេញពីព្រលានយន្តហោះ មើលម៉ោងរថភ្លើង រកហាងកាហ្វេ ហៅឡានតាក់ស៊ីជិះ ឬបង្ហោះរូបថតអនុស្សាវរីយ៍នៅលើបណ្តាញសង្គម ដោយប្រើប្រាស់អ៊ីនធឺណិតដែលមានល្បឿនលឿន និងសុវត្ថិភាព។

 

យោងតាមទិន្នន័យពីក្រសួងទេសចរណ៍ បានបង្ហាញថា ប្រជាជនកម្ពុជាប្រមាណ ១​លាន ៣៦ម៉ឺននាក់ បានធ្វើដំណើរទៅក្រៅប្រទេសក្នុងឆ្នាំ២០២៥។ តួលេខនេះ បានបង្ហាញយ៉ាងច្បាស់ពីតម្រូវការដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ទៅលើសេវាកម្មឌីជីថល និងសេវាអ៊ីនធឺណិតដែលអាចទុកចិត្តបាន ដើម្បីជួយឱ្យការធ្វើដំណើររបស់ពួកគេកាន់តែមានភាពងាយស្រួល និងរលូនជាងមុន។

 

ការដាក់ឱ្យដំណើរការសេវាកម្មនេះ ក៏បានបង្ហាញពីការវិវឌ្ឍកាន់តែប្រសើរឡើងនៃកម្មវិធីធនាគារលើទូរសព្ទដៃ ដែល បម្រើដល់ការរស់នៅប្រចាំថ្ងៃដោយផ្តល់ជូនលើសពីការទូទាត់ និងការផ្ទេរប្រាក់ធម្មតាជាគ្រឹះស្ថានធនាគារក្នុងស្រុកដែលចម្រើនលឿនបំផុតត្រឹមរយៈដ៏ខ្លី ហើយបានស្ថិតក្នុងចំណោមធនាគារឈានមុខគេនៅកម្ពុជា ធនាគារ វីង នៅតែបន្តជំរុញយុទ្ធសាស្ត្រឌីជីថលរបស់ខ្លួន តាមរយៈការបញ្ចូលនូវសេវាទំនាក់ទំនង និងរបៀបរស់នៅស្របគ្នាជាមួយសេវាហិរញ្ញវត្ថុនានា ដើម្បីបង្កើតជាប្រព័ន្ធអេកូឡូស៊ីប្រមូលផ្តុំដ៏ងាយស្រួលក្នុងកន្លែងតែមួយ ដែលអតិថិជនអាចគ្រប់គ្រងហិរញ្ញវត្ថុ រៀបចំការធ្វើដំណើរ និងរក្សាទំនាក់ទំនងបានរលូនក្នុងពេលតែមួយ

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026