ធនាគារ វីង សភាពាណិជ្ជកម្មម៉ាឡេស៊ីនៃកម្ពុជា និងកាសែតខ្មែរថាមស៍ សហការគ្នារៃអង្គាសថវិកា ដើម្បីប្រទេសកម្ពុជាគ្មានមីន

ធនាគារ វីង និងសភាពាណិជ្ជកម្មម៉ាឡេស៊ីនៃកម្ពុជា  ព្រមទាំងកាសែតខ្មែរថាមស៍ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីរៃអង្គាសថវិកាជួយដល់ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន)  និងរាជរដ្ឋាភិបាល ក្រោមយុទ្ធនាការធ្វើឲ្យកម្ពុជាក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០២៥។ ក្នុង​ឱកាសនោះដែរ ក៏​មានការចូលរួមពីសំណាក់ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង ឧកញ៉ា Tan Khee Meng ប្រធានក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ីប្រចាំកម្ពុជា លោក Mohan Bandam ចាងហ្វាងកាសែតខ្មែរថាមស៍ និងមានវត្តមានជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃ អាជ្ញាធរមីន និងឯកឧត្តម Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសផ្សេងទៀត។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានមានប្រសាសន៍ថា៖ “យើងដឹងថា សកម្មភាពមីនមនុស្សធម៌ គឺមិនត្រឹមតែជាលក្ខខណ្ឌចាំបាច់ដំបូងសម្រាប់សន្តិភាព និងសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែក៏បានកាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍផងដែរ”។ […]

ចេញផ្សាយនៅ: Jun 16, 2023

ធនាគារ វីង និងសភាពាណិជ្ជកម្មម៉ាឡេស៊ីនៃកម្ពុជា  ព្រមទាំងកាសែតខ្មែរថាមស៍ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីរៃអង្គាសថវិកាជួយដល់ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន)  និងរាជរដ្ឋាភិបាល ក្រោមយុទ្ធនាការធ្វើឲ្យកម្ពុជាក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០២៥។

ក្នុង​ឱកាសនោះដែរ ក៏​មានការចូលរួមពីសំណាក់ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង ឧកញ៉ា Tan Khee Meng ប្រធានក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ីប្រចាំកម្ពុជា លោក Mohan Bandam ចាងហ្វាងកាសែតខ្មែរថាមស៍ និងមានវត្តមានជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃ អាជ្ញាធរមីន និងឯកឧត្តម Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសផ្សេងទៀត។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានមានប្រសាសន៍ថា៖ “យើងដឹងថា សកម្មភាពមីនមនុស្សធម៌ គឺមិនត្រឹមតែជាលក្ខខណ្ឌចាំបាច់ដំបូងសម្រាប់សន្តិភាព និងសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែក៏បានកាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍផងដែរ”។ “ខ្ញុំជឿជាក់ថា សកម្មភាពមីនមនុស្សធម៌បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា តាមរយៈការផ្តល់ដីដែលមានសុវត្ថិភាពសម្រាប់របរចិញ្ចឹមជីវិត និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ក៏ដូចជាកាត់បន្ថយការគ្រោះថ្នាក់ដោយសារមីន។

ដើម្បីផ្សព្វផ្សាយយុទ្ធនាការគ្មានគ្រាប់មីនដល់ប្រជាជនកម្ពុជា សភាពាណិជ្ជកម្មម៉ាឡេស៊ីនៃកម្ពុជា   កាសែតខ្មែរថាមស៍  រួមជាមួយនឹងកិច្ចសហប្រតិបត្តិការល្អពីធនាគារ វីង  ដែលមានសាខា និងទីតាំងរាប់ពាន់កន្លែងនៅទូទាំងប្រទេសនោះនឹងចុះអនុស្សរណៈយោគយល់គ្នា ដើម្បីរៃអង្គាសថវិកា ត្រឹម ៤.០០០ រៀលក្នុងម្នាក់ សម្រាប់ជួយដោះមីនលើទំហំដី ៥ ម៉ែត្រការ៉េ។

ឧកញ៉ា Tan Khee Meng ប្រធានក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ី បានមានប្រសាសន៍ថា៖ “ខ្ញុំមានទំនុកចិត្តថា ទឹកចិត្តសប្បុរស និងឆន្ទៈពីមិត្តភក្តិទាំងនៅទីជិត និងឆ្ងាយ អាចរួមគ្នាធ្វើឲ្យប្រទេសកម្ពុជាគ្មានមីនក្នុងពេលដ៏ខ្លីខាងមុខនេះ”។  “សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​ផ្តល់​ការ​គាំទ្រ​ពេញទំហឹង​ចំពោះ​យុទ្ធនាការ​នេះ ហើយ​ចូល​រួម​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​គ្មាន​មីន​ត្រឹម​ឆ្នាំ ២០២៥។”

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានមានប្រសាសន៍ថា៖ “យើងខ្ញុំពិតជាសប្បាយរីករាយដែលបានជួយដល់កម្ពុជាក្នុងការលុបបំបាត់ផលប៉ះពាល់អាក្រកដែលបណ្តាលមកពីគ្រាប់មីនមកលើប្រជាជន”។ “យើងខ្ញុំសង្ឃឹមថា ការរួមចំណែករបស់ធនាគារ វីង អាចជួយនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដល់សហគមន៍ ដោយសារប្រជាជននឹងមានដីកាន់តែច្រើនសម្រាប់ធ្វើកសិកម្ម និងការអភិវឌ្ឍផ្សេងៗទៀត។”

ប្រទេសកម្ពុជាមានប្រជាជនជាង ១៦ លាននាក់ ដែលប្រជាជនប្រមាណ ៧៥ ភាគរយជាកសិករ ហើយពួកគេ

ចាំបាច់ត្រូវមានដីបង្កបង្កើនផលដែលគ្មានមីន ដើម្បីឲ្យកសិករអាចដាំដុះ និងផលិតស្បៀងសម្រាប់ប្រទេសជាតិ។ ប្រទេសកម្ពុជាមានលទ្ធភាពក្លាយជាជម្រុកស្បៀងក្នុងតំបន់ដែលមានដីបង្កបង្កើនផល និងកសិករមានបទពិសោធន៍។

ចាប់តាំងខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា   កាសែតខ្មែរថាមស៍  បានរួមគ្នារៃអង្គាសប្រាក់បានជាង ១០ ម៉ឺនដុល្លារ ដោយបានជួយដល់ប្រជាពលរដ្ឋមួយចំនួននៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឲ្យទទួលបានដីមានសុវត្ថិភាពដែលតំបន់ទាំងនោះសុទ្ធតែជាតំបន់ដែលធ្លាប់រងគ្រោះដោយសារមីន។ ស្ថាប័នទាំង២នេះក៏បានផ្តល់ជំនួយជាស្បៀងអាហារ​សម្រាប់​ពលរដ្ឋ​ជាង ១.០០០ នាក់ផងដែរ។

លោក Mohan Bandam ចាងហ្វាងកាសែតខ្មែរថាមស៍បានមានប្រសាសន៍ថា៖  “ខ្ញុំបានប្រឡូកក្នុងវិស័យកសិកម្មជិត៥ឆ្នាំ ហើយពេលនោះ ដីកសិកម្មទាំងនោះ គឺពោរពេញទៅដោយមីន និងគ្រាប់មិនទាន់ផ្ទុះ។ ហើយមកទល់ពេលនេះគឺអស់រយៈពេលជិត៩ឆ្នាំទៅហើយ ដែលខ្ញុំបានប្រែក្លាយវាជាបេសកកម្មសម្រាប់ខ្លួនខ្ញុំផ្ទាល់ និងសម្រាប់កាសែតខ្មែរថាមស៍ឲ្យធ្វើអ្វីម្យ៉ាង សម្រាប់ការប្រឈមនេះ។ ពួកយើងមានមោទកភាពក្នុងការជួយដល់ប្រជាជន និងប្រទេសជាតិឲ្យរួចផុតពីគ្រោះថ្នាក់ទាំងនេះ។”


ជាមួយនឹងយុទ្ធនាការ ៤.០០០រៀលនេះ គ្រប់ភាគីទាំងអស់សង្ឃឹមថា យុទ្ធនាការប្រកបដោយអត្ថន័យនេះ នឹងទាក់ទាញការគាំទ្រជាបន្តបន្ទាប់ពីប្រជាជនកម្ពុជា ដើម្បីធ្វើឲ្យយុទ្ធនាការនេះទទួលបានភាពជោគជ័យ។

តាមរយៈសម្រង់ព័ត៌មានពីអាជ្ញាធរមីន កម្ពុជាត្រូវការថវិកាប្រមាណជាជាង ១៣៨លានដុល្លារ ដើម្បីសម្រេចបាននូវគោលដៅគ្មានមីន ហើយយុទ្ធនាការនេះនឹងជួយសម្រាលបន្ទុករបស់រដ្ឋាភិបាលបានខ្លះក្នុងការប្រគល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ចាប់ពីឆ្នាំ១៩៩២ ដល់ខែមីនា ឆ្នាំ ២០២២ ផ្ទៃដីដែលមានគ្រាប់មីនប្រមាណ ២.៥៧៩ គីឡូម៉ែត្រក្រឡាត្រូវបានសម្អាត និងដាក់ឲ្យប្រើប្រាស់សម្រាប់វិស័យកសិកម្ម ការតាំងទីលំនៅថ្មី ផ្លូវថ្នល់ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធសង្គមផ្សេងៗទៀត ដោយនៅសល់ផ្ទៃដីប្រមាណ ៥៦៣ គីឡូម៉ែត្រការ៉េ ទៀតដែលមិនទាន់ត្រូវបានបោសសម្អាតមីន។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026