ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលជាក្រុមហ៊ុនចុះបញ្ជីជាសាធារណៈបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយធនាគារ វីង (ខេមបូឌា) ម.ក ដើម្បីធ្វើឱ្យ​ប្រសើរឡើង​នូវ​ដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថល ក្នុងគោលបំណងសម្រួលការគ្រប់គ្រងទំនិញ និងពង្រីកលទ្ធភាពទទួល​បាន​សេវា​ហិរញ្ញវត្ថុសម្រាប់ម្ចាស់​អាជីវកម្ម ព្រមទាំង​ក្រុមហ៊ុន​ផ្តល់សេវាដឹកជញ្ជូននៅទូទាំងប្រទេសកម្ពុជា។

ចេញផ្សាយនៅ: Aug 08, 2025

ភាពជាដៃគូថ្មីនេះ​អនុញ្ញាតឱ្យអតិថិជនកំពង់ផែទូទាត់សេវា​កម្ម​​តាម​ប្រព័ន្ធឌីជីថលបាន​លឿនប្រកបដោយ​សុវត្ថិភាព

ពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលជាក្រុមហ៊ុនចុះបញ្ជីជាសាធារណៈបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយធនាគារ វីង (ខេមបូឌា) ម.ក ដើម្បីធ្វើឱ្យ​ប្រសើរឡើង​នូវ​ដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថល ក្នុងគោលបំណងសម្រួលការគ្រប់គ្រងទំនិញ និងពង្រីកលទ្ធភាពទទួល​បាន​សេវា​ហិរញ្ញវត្ថុសម្រាប់ម្ចាស់​អាជីវកម្ម ព្រមទាំង​ក្រុមហ៊ុន​ផ្តល់សេវាដឹកជញ្ជូននៅទូទាំងប្រទេសកម្ពុជា។

បណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង បានមានប្រសាសន៍ថា៖​ “ធនាគារ វីង​ ដែលជាក្រុមហ៊ុន​របស់​ខ្មែរ​សុទ្ធ​សាធ ហើយ​តែងតែ​ប្តេជ្ញាចិត្តបម្រើប្រជាជនកម្ពុជាគ្រប់រូប មានសេចក្តី​សោមនស្ស​រីក​រាយ​ដែល​បានសហការ​ជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញការងារ​ប្រកបដោយអត្ថន័យជាមួយ​កំពង់ផែផ្ទាល់ បុគ្គលិក  និងម្ចាស់អាជីវកម្មដែលប្រើប្រាស់​សេវាកម្មរបស់កំពង់ផែ”។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានប្រារព្វ​ឡើងក្រោមអធិបតីភាពឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំង​​អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប។

នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកប្រព័ន្ធកំពង់ផែបែប​ទំនើប ដែលអាច​ឆ្លើយតបកាន់តែឆាប់​រហ័ស​ចំពោះ​តម្រូវ​កា​រ​ផ្សេងៗ។ ការទូទាត់តាមឌីជីថលនឹងជួយ​ពន្លឿនការដឹក​ជញ្ជូន​ទំនិញ កាត់បន្ថយការកកស្ទះ និងធ្វើប្រសើរឱ្យ​ឡើងនូវការផ្តល់សេវា​សង្វាក់ដឹកជញ្ជូនទាំងមូល។

តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឥឡូវនេះអាចទូទាត់តាមរយៈកម្មវិធី PAS Mobile ដោយប្រើប្រាស់​គណនី​ និង KHQR របស់​ធនាគារ វីង​ ដែលផ្តល់នូវ​ការទូទាត់​ឆាប់រហ័ស និង​មានសុវត្ថិភាពខ្ពស់​ ​។

ភាពជាដៃគូនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើររបស់ប្រទេសកម្ពុជាឆ្ពោះទៅរកប្រព័ន្ធពា​ណិជ្ជកម្មមួយ​ជា​លក្ខណៈ​ឌីជីថល​ មាន​ប្រសិទ្ធភាព និងភ្ជាប់ទំនាក់ទំនង​ច្រើន​ជាង​មុន​៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

អ្នកប្រកបមុខរបរជាង ៦លាននាក់ នឹងទទួលបានឱកាសប្រើប្រាស់សេវាហិរញ្ញវត្ថុ និងធានារ៉ាប់រង តាមរយៈកិច្ចសហការរវាងធនាគារ វីង ក្រុមហ៊ុន RGI និងសមាគម CFEYA

ភាពជាដៃគូនេះនឹងជួយឱ្យអាជីវកម្មខ្នាតតូច និងអ្នកប្រកបមុខរបរឯករាជ្យ ទទួលបាននូវសេវាហិរញ្ញវត្ថុ ធានារ៉ាប់រង និងឱកាសបង្កើតប្រាក់ចំណូលថ្មីៗជាច្រើនទៀត។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ធនាគារ វីង ដាក់ដំណើរការគណនី WingGen ជួយបង្កើតទម្លាប់ហិរញ្ញវត្ថុឆ្លាតវៃដល់កុមារ និងក្មេងជំទង់

លើសពីគណនីសន្សំសម្រាប់កុមារទូទៅ គណនី WingGen បានរួមបញ្ចូលនូវការសន្សំ ការទូទាត់ទិញទំនិញប្រចាំថ្ងៃតាម KHQR កំណត់គោលដៅ បំពេញបេសកកម្ម ទទួលបានរង្វាន់ និងការណែនាំពីឪពុកម្តាយ ដែលមាននៅផ្លេតហ្វមតែមួយសម្រាប់កុមារ និងក្មេងជំទង់មានអាយុចាប់ពី 10 ដល់ 17 ឆ្នាំ។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ហេតុអ្វីកុមារចង់ឆាប់ធំ? ស្វែងយល់ពីសេរីភាព និងការសម្រេចចិត្តដែលពួកគេចង់បាន

កុមារជាច្រើនតែងនិយាយថា ពួកគេចង់ឆាប់ធំ មិនមែនដោយសារតែតួលេខអាយុនោះទេ ដែលធ្វើឱ្យពួកគេមានក្តីរំភើប តែវាគឺជាសេរីភាពដែលពួកគេអាចធ្វើការសម្រេចចិត្តបានដោយខ្លួនឯង។

ចេញផ្សាយនៅ: Oct 26, 2026