ឥឡូវនេះ ធនាគារ វីង ដាក់អោយប្រើប្រាស់ម៉ាស៊ីនស្វ័យសេវាធនាគារ ATM និង CRM ហើយ

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ធនាគារ​ វីង បាន​ដាក់​ឲ្យ​ដំណើរការ​ម៉ាស៊ីនស្វ័​យ​សេវា​ធនាគារ​ Wing​ 24/7​ ដែលផ្តល់នូវភាពងាយស្រួលសម្រាប់ប្រើប្រាស់ ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍​ ដោយគ្មាន​ការ​រំខាន ​ ហើយលោកអ្នកអាចប្រតិបត្តិ​សេវាកម្ម​ជា​ច្រើន​របស់​ធនាគារវីង។​ ម៉ាស៊ីន ATM និង CRM របស់ធនាគារ វីង អាចប្រើប្រាស់បានជាមួយ កាត វីង VISA , កាត វីង CSS និង Mastercard ។ លើសពីនេះ លោកអ្នកក៏អាចប្រើប្រាស់កាតរបស់ធនាគារ វីង ជាមួយនឹងម៉ាស៊ីន ATM នៅទូទាំងប្រទេសកម្ពុជា និងទូទាំងពិភពលោកផងដែរ។ ព័ត៌មានទូទៅ ម៉ាស៊ីនដក​ប្រាក់​ ( ATM ) ​ម៉ាស៊ីនដកប្រាក់​ ATM​ របស់​យើង​អនុញ្ញាត​ឲ្យ​ធ្វើ​ប្រតិបត្តិការ​សាច់ប្រាក់​ ​បាន២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍​ ដោយ​មិន​ចាំបាច់​មាន​បេឡាករ​ជួយ​ឡើយ​៖ ​ដក​ប្រាក់ដោយប្រើប្រាស់កាត ​ […]

ចេញផ្សាយនៅ: Feb 17, 2023

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ធនាគារ​ វីង បាន​ដាក់​ឲ្យ​ដំណើរការ​ម៉ាស៊ីនស្វ័​យ​សេវា​ធនាគារ​ Wing​ 24/7​ ដែលផ្តល់នូវភាពងាយស្រួលសម្រាប់ប្រើប្រាស់ ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍​ ដោយគ្មាន​ការ​រំខាន ​ ហើយលោកអ្នកអាចប្រតិបត្តិ​សេវាកម្ម​ជា​ច្រើន​របស់​ធនាគារវីង។​

ម៉ាស៊ីន ATM និង CRM របស់ធនាគារ វីង អាចប្រើប្រាស់បានជាមួយ កាត វីង VISA , កាត វីង CSS និង Mastercard ។ លើសពីនេះ លោកអ្នកក៏អាចប្រើប្រាស់កាតរបស់ធនាគារ វីង ជាមួយនឹងម៉ាស៊ីន ATM នៅទូទាំងប្រទេសកម្ពុជា និងទូទាំងពិភពលោកផងដែរ។


ព័ត៌មានទូទៅ

ម៉ាស៊ីនដក​ប្រាក់​ ( ATM )

​ម៉ាស៊ីនដកប្រាក់​ ATM​ របស់​យើង​អនុញ្ញាត​ឲ្យ​ធ្វើ​ប្រតិបត្តិការ​សាច់ប្រាក់​ ​បាន២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍​ ដោយ​មិន​ចាំបាច់​មាន​បេឡាករ​ជួយ​ឡើយ​៖

  • ​ដក​ប្រាក់ដោយប្រើប្រាស់កាត ​ ​( ​ប្រាក់​ដុល្លារ​ និង​ប្រាក់​រៀល )
  • ពិនិត្យ​សមតុល្យ​សាច់ប្រាក់
  • ប្តូរ​លេខ​កូដ​ PIN​ កាត​
  • ព្រីនរបាយការណ៍​សង្ខេប
  • ​ផ្ទេរប្រាក់ទៅកាន់គណនីវីង ឬគណនីធនាគារផ្សេងទៀត
  • បើក​ដំណើរការ​កាត​ Wing​ ថ្មី​របស់​លោក​អ្នក​។

ម៉ាស៊ីន​ដកដាក់​ប្រាក់​ ( CRM )

ម៉ាស៊ីន​ដក​ដាក់​ប្រាក់​ ( CRM ) គឺជា​ម៉ាស៊ីន​ស្វ័​យ​សេវា​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នកធ្វើការ​ដាក់​ប្រាក់​ និង​ដក​ប្រាក់​នៅ​ក្នុង​ម៉ាស៊ីន​តែ​មួយ​។​

  • ដាក់ប្រាក់ ( ប្រាក់​ដុល្លារ​ និង​ប្រាក់​រៀល )
  • ដក​ប្រាក់ដោយប្រើប្រាស់កាត ​ ​( ​ប្រាក់​ដុល្លារ​ និង​ប្រាក់​រៀល )
  • ពិនិត្យ​សមតុល្យ​សាច់ប្រាក់
  • ប្តូរ​លេខ​កូដ​ PIN​ កាត​
  • ព្រីនរបាយការណ៍​សង្ខេប
  • ​ផ្ទេរប្រាក់ទៅកាន់គណនីវីង ឬគណនីធនាគារផ្សេងទៀត
  • បើក​ដំណើរការ​កាត​ Wing​ ថ្មី​របស់​លោក​អ្នក​។

 បញ្ជីទីតាំងរបស់ម៉ាស៊ីនដកដាក់ប្រាក់ស្វ័យសេវារបស់វីង 24/7

&nbsp

No Terminal Type សាខា អាស័យដ្ឋាន
1 ATM & CRM សាខា​វិមានឯករាជ្យ ផ្ទះលេខ ១៣០ អឺ០ អឺ១ អឺ២ និង ១៣០ សេដេ អឺ១ អឺ២ មហាវិថីព្រះសីហនុ (២៧៤) ភូមិ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
2 ATM & CRM សាខាសែនសុខ ផ្ទះលេខ ៩, ១០, ១១, ១២អា និង ១២បេ, ផ្លូវលេខ ១០០៣, ភូមិបាយ៉ាប, សង្កាត់ភ្នំពេញថ្មី, ខណ្ឌសែនសុខ, រាជធានីភ្នំពេញ
3 ATM & CRM សាខាទួលគោក ផ្ទះលេខ ២២ ផ្លូវលេខ ២៨៩ សង្កាត់បឹងកក់ ទីមួយ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
4 ATM & CRM សាខាក្រុងព្រះសីហនុ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
5 ATM & CRM សាខាវត្តភ្នំ ផ្ទះលេខ ៩៩អឺ០, ផ្លូវលេខ១០៨ កែងផ្លូវ៦៣, សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។
6 ATM & CRM សាខា ព្រះយុគន្ធរ អគារលេខ ៩៩, ១០១ និង ១០៣, មហាវិថីព្រះសីហនុ, សង្កាត់បឹងព្រលឹត, ខណ្ឌ៧មករា, រាជធានីភ្នំពេញ
7 CRM សាខាខេត្តបាត់ដំបង ផ្ទះលេខ០២៧-០៣០ ផ្លូវ០១ កែងផ្លូវ១០១-១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026