ធនាគារ វីង បន្តការគាំទ្រដល់កម្មវិធីពន្លឿនអាជីវកម្មបែបឌីជីថលនៅកម្ពុជា

ធនាគារ វីង បន្ត ផ្តល់ការគាំទ្រធុរកិច្ចថ្មីបែបឌីជីថល និងនវានុវត្តន៌ នៅប្រទេសកម្ពុជា តាមរយៈកិច្ចសហការ ជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មជ្ឈមណ្ឌលបណ្តុះធុរកិច្ច“តេជោ” និងសហគ្រិនខ្មែរ ។   ធនាគារ វីង (ខេមបូឌា) ម.ក បន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រធុរកិច្ចថ្មី បែបឌីជីថល តាមរយៈការឧបត្ថម្ភធំក្នុង “កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ២” ដែលបានរៀបចំឡើងកាលពីថ្មីៗកន្លងទៅនេះ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងសហការរៀបចំដោយ សហគ្រិនខ្មែរ ដែលជាកម្មវិធីមួយដែលផ្តោតលើការផ្តល់យុទ្ធសាស្ត្រអភិវឌ្ឍន៍ សម្រាប់ការធ្វើធុរកិច្ចថ្មីបែបឌីជីថល និងនវានុវត្តន៍នៅកម្ពុជា។ លោក ហាន ប៉េងក្វាង អគ្គនាយក នៃធនាគារ វីង បានសម្តែងនូវការគាំទ្រយ៉ាងសាទរចំពោះ កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ២ ដោយមានប្រសាសន៍ថា៖ “ធនាគារ វីង មានសេចក្តីសោមនស្សរីករាយក្នុងការជួយដល់ធុរកិច្ចថ្មីបែបឌីជីថល តាមរយៈការផ្តល់ការគាំទ្រដល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងសហគ្រិនខ្មែរ។ កម្មវិធីនេះនឹងជួយប្រទេសកម្ពុជាឲ្យត្រៀមខ្លួនរួចជាស្រេច ដើម្បីឈានចូលក្នុងសេដ្ឋកិច្ច ឌីជីថលនាពេលខាងមុខនេះ”។ […]

ចេញផ្សាយនៅ: Jul 07, 2023

ធនាគារ វីង បន្ត ផ្តល់ការគាំទ្រធុរកិច្ចថ្មីបែបឌីជីថល និងនវានុវត្តន៌ នៅប្រទេសកម្ពុជា តាមរយៈកិច្ចសហការ ជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជ្ឈមណ្ឌលបណ្តុះធុរកិច្ច“តេជោ” និងសហគ្រិនខ្មែរ ។

 

ធនាគារ វីង (ខេមបូឌា) ម.ក បន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រធុរកិច្ចថ្មី បែបឌីជីថល តាមរយៈការឧបត្ថម្ភធំក្នុង “កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ២” ដែលបានរៀបចំឡើងកាលពីថ្មីៗកន្លងទៅនេះ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងសហការរៀបចំដោយ សហគ្រិនខ្មែរ ដែលជាកម្មវិធីមួយដែលផ្តោតលើការផ្តល់យុទ្ធសាស្ត្រអភិវឌ្ឍន៍ សម្រាប់ការធ្វើធុរកិច្ចថ្មីបែបឌីជីថល និងនវានុវត្តន៍នៅកម្ពុជា។

លោក ហាន ប៉េងក្វាង អគ្គនាយក នៃធនាគារ វីង បានសម្តែងនូវការគាំទ្រយ៉ាងសាទរចំពោះ កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ២ ដោយមានប្រសាសន៍ថា៖ “ធនាគារ វីង មានសេចក្តីសោមនស្សរីករាយក្នុងការជួយដល់ធុរកិច្ចថ្មីបែបឌីជីថល តាមរយៈការផ្តល់ការគាំទ្រដល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងសហគ្រិនខ្មែរ។ កម្មវិធីនេះនឹងជួយប្រទេសកម្ពុជាឲ្យត្រៀមខ្លួនរួចជាស្រេច ដើម្បីឈានចូលក្នុងសេដ្ឋកិច្ច ឌីជីថលនាពេលខាងមុខនេះ”។

លោកបានបន្ថែមទៀតថា៖ “កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ២” គឺជាវេទិកាដ៏ល្អសម្រាប់ធុរកិច្ចថ្មីបែបឌីជីថល និងអនុញ្ញាតឲ្យធុរកិច្ចថ្មី ទាំងនោះទទួលបាននូវបទពិសោធន៍ និងដំបូន្មានល្អៗសម្រាប់ប្រតិបត្តិការអាជីវកម្មប្រកបដោយនិរន្តរភាព ក៏ដូចជាជួយឲ្យធុរកិច្ចថ្មីទាំងនោះឲ្យរីកចម្រើននៅក្នុងពិភពនៃបច្ចេកវិទ្យា”។

កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលបានជួយផ្លាស់ប្តូរទិដ្ឋភាពនៃធុរកិច្ចថ្មីបែបឌីជីថល ដោយសារតែសហគ្រិនវ័យក្មេងទាំងអស់អាចអភិវឌ្ឍអាជីវកម្មរបស់ពួកគេ ព្រមទាំងបង្ហាញគំនិតច្នៃប្រឌិតរបស់ខ្លួនទៅកាន់ទីផ្សារគោលដៅដូចជា៖ វិនិយោគិន ដៃគូអាជីវកម្ម និងអតិថិជនជាដើម។

កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ២ បានជួយសហគ្រិនទាំងនេះស្វែងរកទិសដៅអាជីវកម្មដែលប្រកបដោយភាពត្រឹមត្រូវ ជំរុញដំណើរឆ្ពោះទៅរកភាពជោគជ័យនៃអាជីកម្ម និងផ្តល់ឲ្យពួកគេនូវធនធាន ក៏ដូចជា ចំណេះដឹងចាំបាច់ ព្រមទាំងជួយបង្កើនល្បឿននៃបរិយាកាសអាជីវកម្មបែបឌីជីថលទាំងមូលនៅក្នុងប្រទេសកម្ពុជាផងដែរ។

ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយដែលបានរៀបចំកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលសារជាថ្មីម្តងទៀត ហើយយើងសូមអរគុណដល់ដៃគូសហការ និងអ្នកឧបត្ថម្ភដូចជាធនាគារ វីង ជាដើម ដែលបានជួយធ្វើឲ្យកម្មវិធីនេះអាចប្រព្រឹត្តទៅបាន។”

ឯកឧត្តមបណ្ឌិត តាំង ងួនលី បានបន្តថា៖  “យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផ្តល់ឲ្យសហគ្រិនដែលមានទេព្យកុសលខាងផ្នែកបច្ចេកវិទ្យារបស់យើង នូវបណ្តាញទំនាក់ទំនង, ហេដ្ឋារចនាសម្ព័ន្ធ , វគ្គបណ្តុះបណ្តាលផ្នែកអាជីវកម្ម និងបច្ចេកវិទ្យាផ្សេងៗ, ការណែនាំមួយទល់មួយជាមួយអ្នកជំនាញ, ការចូលរួមជួបជជែកពិភាក្សាជាមួយអតីតបេក្ខជនក្នុងកម្មវិធី សហគ្រិនជោគជ័យ ក៏ដូចជាអ្នកជំនាញជាដើម។”

កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី២ បានដំណើរការរយៈពេល១៦សប្តាហ៍ គិតចាប់ពីខែមីនាដល់ខែមិថុនា។  ហើយចុងបញ្ចប់នៃកម្មវិធី ក្រុមធុរកិច្ចថ្មីចំនួន១០ត្រូវបានជ្រើសរើសដើម្បីធ្វើបទបង្ហាញទៅកាន់គណៈកម្មាធិការដាក់ពិន្ទុនៅ “ថ្ងៃធ្វើបទបង្ហាញសាធារណៈ” ដោយក្នុងចំណោមនោះ ក្រុមចំនួន៥ ត្រូវបានជ្រើសរើសជាជ័យលាភីដែលទទួលបានរង្វាន់ជាសាច់ប្រាក់សម្រាប់គំនិតច្នៃប្រឌិត និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពន្លឿនការចាប់ផ្តើមអាជីវកម្មបែបឌីជីថលនៅកម្ពុជា។

បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញ ក្រុម “ការពារ” បានទទួលជ័យលាភីលេខមួយ និងទទួលបានប្រាក់រង្វាន់ចំនួន៤០លានរៀល ក្រុម “REAN ANN” ទទួលបានជ័យលាភីលេខ២ ហើយ ទទួលបានប្រាក់រង្វាន់ចំនួន៣០លានរៀល ចំណែក ក្រុមជ័យលាភីលេខ៣ បានទៅលើក្រុម “CONSA Tech” ហើយ ទទួលបានទឹកប្រាក់២០លានរៀល។ យ៉ាងណាមិញ ដោយហេតុបានឃើញពីសក្កានុពលរបស់បេក្ខជនក្នុងកម្មវិធី, គណៈកម្មការបានសម្រេចផ្តល់ជ័យលាភី “Honorable Mention” ទៅកាន់ក្រុមធុរកិច្ចថ្មីចំនួន ២ រួមមានក្រុម “អេតចាយអេប” និង ក្រុម “STEMUNITY” អមជាមួយប្រាក់រង្វាន់ចំនួន ១០ លានរៀលផងដែរ។

ធនាគារ វីង ដែលតែងតែ រួមចំណែកយ៉ាងសកម្មក្នុងកិច្ចការសង្គម បានក្លាយជាដៃគូគាំទ្រដ៏ល្អរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ទៅលើកម្មវិធីជាច្រើនដូចជា៖ កម្មវិធីនវានុវត្តន៌បញ្ជ្រាស ឆ្នាំ២០២១ និង ២០២២ កម្មវិធីពន្លឿនអាជីវកម្មខ្នាតតូច និងមធ្យមឌីជីថល ២០២១ និង២០២២ និងកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាល ឆ្នាំ២០២២ និង២០២៣។ បន្ថែមពីការផ្តល់ថវិកាឧបត្ថម្ភវិធី ធនាគារ វីង ក៏បានចូលរួមជាគណកម្មាធិការក្នុងដំណើរការជ្រើសរើសអ្នកឈ្នះផងដែរ៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026