ធនាគារ វីង និង JETOUR Cambodia សហការផ្តល់កម្ចី១០០%ទិញរថយន្តស៊េរីទំនើប

ឥឡូវនេះអតិថិជន​ អាចទិញរថយន្តក្នុងក្តីស្រមៃដ៏ទំនើបម៉ាក JETOUR ដោយទទួលបានទំហំកម្ចីដល់ទៅ ១០០% នៃតម្លៃរថយន្ត​ពីធនាគារ វីង  និងការសងត្រលប់រយៈពេលវែង។ ធនាគារ វីង (ខេមបូឌា) ម.ក និងក្រុមហ៊ុន ខេអិនអិន ខេមបូឌា ដែលជាក្រុមហ៊ុនមេរបស់ JETOUR Cambodia បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីផ្តល់ជាជម្រើសនៃដំណោះស្រាយហិរញ្ញវត្ថុដ៏មានភាពទាក់ទាញ​ ដែលអតិថិជនអាចក្លាយជាម្ចាស់រថយន្ត JETOUR ស៊េរីទំនើបគ្រប់ម៉ូឌែលជាមួយកម្ចីពីធនាគារ វីង រហូតដល់ទៅ ១០០% នៃតម្លៃរថយន្ត។ កិច្ចសហការនេះត្រូវបានរៀបចំធ្វើឡើងដែលមានការអញ្ជើញចូលរួមជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងអ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេអិនអិន ខេមបូឌា ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រងនៃស្ថាប័នទាំងពីរ និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។ លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយចំពោះភាពជាដៃគូជាមួយ JETOUR Cambodia ដែលឥឡូវនេះពលរដ្ឋកម្ពុជាអាចក្លាយជាម្ចាស់រថយន្តក្នុងក្តីស្រមៃ ដោយមិនចាំបាច់ត្រូវចំណាយសាច់ប្រាក់ផ្ទាល់ខ្លួនទាំងស្រុង ឬចំណាយប្រាក់កក់មុនឡើយ។” […]

ចេញផ្សាយនៅ: Aug 23, 2024

ឥឡូវនេះអតិថិជន​ អាចទិញរថយន្តក្នុងក្តីស្រមៃដ៏ទំនើបម៉ាក JETOUR ដោយទទួលបានទំហំកម្ចីដល់ទៅ ១០០% នៃតម្លៃរថយន្ត​ពីធនាគារ វីង  និងការសងត្រលប់រយៈពេលវែង។

ធនាគារ វីង (ខេមបូឌា) ម.ក និងក្រុមហ៊ុន ខេអិនអិន ខេមបូឌា ដែលជាក្រុមហ៊ុនមេរបស់ JETOUR Cambodia បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីផ្តល់ជាជម្រើសនៃដំណោះស្រាយហិរញ្ញវត្ថុដ៏មានភាពទាក់ទាញ​ ដែលអតិថិជនអាចក្លាយជាម្ចាស់រថយន្ត JETOUR ស៊េរីទំនើបគ្រប់ម៉ូឌែលជាមួយកម្ចីពីធនាគារ វីង រហូតដល់ទៅ ១០០% នៃតម្លៃរថយន្ត។

កិច្ចសហការនេះត្រូវបានរៀបចំធ្វើឡើងដែលមានការអញ្ជើញចូលរួមជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងអ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេអិនអិន ខេមបូឌា ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រងនៃស្ថាប័នទាំងពីរ និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយចំពោះភាពជាដៃគូជាមួយ JETOUR Cambodia ដែលឥឡូវនេះពលរដ្ឋកម្ពុជាអាចក្លាយជាម្ចាស់រថយន្តក្នុងក្តីស្រមៃ ដោយមិនចាំបាច់ត្រូវចំណាយសាច់ប្រាក់ផ្ទាល់ខ្លួនទាំងស្រុង ឬចំណាយប្រាក់កក់មុនឡើយ។”

លោក ហោ ប៊ុនថែ បានបន្តថា៖ “ជាមួយការគាំទ្រហិរញ្ញវត្ថុពីធនាគារ វីង យើងអាចជួយឱ្យពួកគាត់ប្រែក្លាយក្តីសុបិនទៅជាការពិត ​ដោយទទួលបាននូវរថយន្តផ្ទាល់ខ្លួនមួយសម្រាប់បំពេញតម្រូវការរស់នៅប្រចាំថ្ងៃ ក៏ដូចជាផ្តល់នូវភាពរីករាយ និងស្នាមញញឹមជាមួយក្រុមគ្រួសារក្នុងធ្វើដំណើរកម្សាន្តនានាផងដែរ។”

តាមរយៈកិច្ចសហការនាពេលនេះ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីការស្នើកម្ចីពីធនាគារ វីង ដែលមានភាពងាយស្រួល នឹងអនុម័តកម្ចីលឿនតាមដែលអាចធ្វើទៅបាន បន្ទាប់ពីអតិថិជនបានបំពេញឯកសារចាំបាច់ និងឆ្លងកាត់ដំណើរការវាយតម្លៃរបស់ធនាគាររួចរាល់។ លក្ខខណ្ឌក្នុងការផ្តល់ឥណទានរថយន្តនេះ គឺមានភាពបត់បែនខ្ពស់ ដែលអតិថិជនអាចទទួលបានទំហំកម្ចីរហូតដល់ទៅ១០០ភាគរយ នៃតម្លៃរថយន្ត ជាមួយនឹងការសងត្រលប់មានរយៈពេលរហូតដល់ ៨៤ខែ។​

លោកអ៉ឹង មុយហ្គេច នាយកប្រតិបត្តិប្រតិបត្តិការ​ នៃក្រុមហ៊ុន ខេអិនអិន ខេមបូឌា បានថ្លែងថា៖ ​“ យើងខ្ញុំជឿជាក់ថារថយន្ត មិនមែនគ្រាន់តែជាមធ្យោបាយធ្វើដំណើរតែមួយប៉ុណ្ណោះទេចំពោះអតិថិជនយុគសម័យថ្មីនេះ តែអ្វីដែលអតិថិជនរំពឹងចង់បាននោះគឺ ការបង្កើនភាពងាយស្រួល ការបំពាក់បច្ចេកវិទ្យាជំនួយបើកបរ ប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ និងការបង្កើតពេលវេលាដ៏រំភើបរាល់ពេលធ្វើដំណើរជារៀងរាល់ថ្ងៃ។ ហើយ JETOUR គឺមាននូវអ្វីគ្រប់យ៉ាងទាំងអស់ដែលអតិថិជនចង់បាន។”

លោកអ៉ឹង មុយហ្គេច បានបន្តថា៖ “តាមរយៈភាពជាដៃគូនេះជាមួយធនាគារ វីង នឹងបើកទ្វារឈានទៅរកឱកាសថ្មីៗសម្រាប់ក្រុមហ៊ុនទាំងពីរ តាមរយៈការរួមបញ្ចូលគ្នានូវភាពខ្លាំង និងគុណសម្បត្តិរបស់ស្ថាប័នទាំងពីរ យើងអាចផ្តល់នូវដំណោះស្រាយ និងការគាំទ្រហិរញ្ញវត្ថុ ប្រកបដោយភាពឆ្នៃប្រឌិត ដល់អតិថិជន និងចុងក្រោយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ។”

អតិថិជនអាចអញ្ជើញមកទស្សនានៅអគារតាំងបង្ហាញរថយន្ត JETOUR Cambodia ដែលមានទីតាំងនៅ​ អគារលេខ ២៣៩H ផ្លូវជាតិលេខ ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីស្វែងយល់បន្ថែមអំពីការផ្តល់ជូន និងស្នើកម្ចីទិញរថយន្តពីធនាគារ វីង។

ធនាគារ វីង គឺជាគ្រឹះស្ថានធនាគារដែលផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុសំបូរបែប ហើយបានវិវឌ្ឍខ្លួនក្លាយជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅក្នុងប្រទេសកម្ពុជា។ អស់រយៈពេល ១៦ឆ្នាំនៃការផ្តល់សេវាកម្មហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា  ធនាគារ វីង បានក្លាយជាធនាគារលំដាប់កំពូលទាំង១០ ទៅលើប្រាក់បញ្ញើ ឈរលើលំដាប់ទី១១ លើទ្រព្យសកម្មសរុប និងទី១៦ទៅលើប្រាក់កម្ចី។

ចំណែកឯ JETOUR Cambodia ជាក្រុមហ៊ុននាំចូល ផ្ដាច់មុខរថយន្ដទំនើបម៉ាក JETOUR និងជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន ខេ​ អិនអិន​ ខេមបូឌា ដែលជាក្រុមហ៊ុនក្នុងស្រុកមានបទពិសោធន៍ជាង ២០ឆ្នាំលើការចែកចាយផ្តាច់មុខម៉ាកល្បីៗពីប្រទេសកូរ៉េ ជប៉ុន និងអ៉ឺរ៉ុប លើវិស័យគ្រឿងចក្រ និងរថយន្តធន់ធ្ងន់ អចលនទ្រព្យ និងផ្សារទំនើបបែបសហគមន៍៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026