ធនាគារ វីង ដាក់សម្ពោធកាតឥណទាន និងឥណពន្ធ ដែលផ្តល់ជូនអត្ថប្រយោជន៍ដ៏ច្រើនសម្បូរបែប

មានត្រឹមតែកាតឥណទាន វីងវីសា​ នៅក្នុងដៃអតិថិជននឹងរីករាយជាមួយឥណទានសាច់ប្រាក់សរុបរហូតដល់ទៅ១០០% និងទទួលបានសេវាធានារ៉ាប់រងក្នុងការធ្វើដំណើរមានតម្លៃរហូតដល់១លានដុល្លារដោយឥតគិតថ្លៃ។ រាជធានីភ្នំពេញ ថ្ងៃទី០២​ ខែកុម្ភៈ ឆ្នាំ២០២៣៖ ធនាគារ វីង (ខេមបូឌា) ម.ក សហការជាមួយក្រុមហ៊ុន វីសា បានដាក់ឲ្យដំណើរជាផ្លូវការនូវ ​កាត​ចំនួន២ប្រភេទគឺ៖ កាតឥណទាន​ វីងវីសា និងកាតឥណពន្ធ វីងវីសា ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទទួលបានអត្ថប្រយោជន៍ដ៏ច្រើនមិនធ្លាប់មាន និងផ្តល់សេរីភាពយ៉ាងពេញទំហឹងក្នុងការប្រើប្រាស់ថវិកាបម្រុងរបស់ពួកគេបានគ្រប់ពេលវេលា។​ ឥឡូវនេះ អតិថិជនទាំងអស់អាចដាក់ពាក្យសុំកាត វីងវីសា ទាំង២ប្រភេទដោយឥតគិតថ្លៃសេវាប្រចាំឆ្នាំ។ លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានថ្លែងថា៖ “កាតឥណទាន វីងវីសា អនុញ្ញាតឲ្យអតិថិជនអាចប្រើប្រាស់ឥណទានដែលមាននៅក្នុងកាតរបស់ពួកគេសម្រាប់ការចំណាយប្រចាំថ្ងៃ និងប្រើប្រាស់សម្រាប់ការទូទាត់នៅតាមបណ្តាហាង ឬតាមអនឡាញ  ក៏ដូចជាពេល​ធ្វើ​ដំណើរក្រៅប្រទេសផងដែរ។ លើសពីនេះ យើងក៏បានផ្តល់ជម្រើសដែលមានភាពបត់បែងជាច្រើនដល់អតិថិជនក្នុងការសងប្រាក់ត្រឡប់មកវិញនូវរាល់ទឹកប្រាក់ដែលពួកគេបានប្រើប្រាស់។”  លោកហាន ប៉េងក្វាង បានបន្ថែមថា៖ “កាតវីងវីសា​ ត្រូវបានរចនាប្រកបដោយនវានុវត្តន៍សម្រាប់គ្រប់សម័យកាល  ដោយជ្រើសយកការឌីសាញបែបតិចនិយម  មានប្រណីតភាពសក្តិសមយ៉ាងល្អឥតខ្ចោះសម្រាប់អតិថិជនគ្រប់រូប។” កាតឥណទាន វីងវីសា មាន២ជម្រើស។ ជាមួយកាតឥណទាន វីងវីសាហ្គោល អតិថិជនអាចស្នើឥណទានបានរហូតដល់ ៥.០០០ដុល្លារអាមេរិក ខណៈពេលដែលកាតឥណទាន […]

ចេញផ្សាយនៅ: Feb 03, 2023

មានត្រឹមតែកាតឥណទាន វីងវីសា​ នៅក្នុងដៃអតិថិជននឹងរីករាយជាមួយឥណទានសាច់ប្រាក់សរុបរហូតដល់ទៅ១០០% និងទទួលបានសេវាធានារ៉ាប់រងក្នុងការធ្វើដំណើរមានតម្លៃរហូតដល់១លានដុល្លារដោយឥតគិតថ្លៃ។

រាជធានីភ្នំពេញ ថ្ងៃទី០២​ ខែកុម្ភៈ ឆ្នាំ២០២៣៖ ធនាគារ វីង (ខេមបូឌា) ម.ក សហការជាមួយក្រុមហ៊ុន វីសា បានដាក់ឲ្យដំណើរជាផ្លូវការនូវ ​កាត​ចំនួន២ប្រភេទគឺ៖ កាតឥណទាន​ វីងវីសា និងកាតឥណពន្ធ វីងវីសា ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទទួលបានអត្ថប្រយោជន៍ដ៏ច្រើនមិនធ្លាប់មាន និងផ្តល់សេរីភាពយ៉ាងពេញទំហឹងក្នុងការប្រើប្រាស់ថវិកាបម្រុងរបស់ពួកគេបានគ្រប់ពេលវេលា។​ ឥឡូវនេះ អតិថិជនទាំងអស់អាចដាក់ពាក្យសុំកាត វីងវីសា ទាំង២ប្រភេទដោយឥតគិតថ្លៃសេវាប្រចាំឆ្នាំ។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានថ្លែងថា៖ “កាតឥណទាន វីងវីសា អនុញ្ញាតឲ្យអតិថិជនអាចប្រើប្រាស់ឥណទានដែលមាននៅក្នុងកាតរបស់ពួកគេសម្រាប់ការចំណាយប្រចាំថ្ងៃ និងប្រើប្រាស់សម្រាប់ការទូទាត់នៅតាមបណ្តាហាង ឬតាមអនឡាញ  ក៏ដូចជាពេល​ធ្វើ​ដំណើរក្រៅប្រទេសផងដែរ។ លើសពីនេះ យើងក៏បានផ្តល់ជម្រើសដែលមានភាពបត់បែងជាច្រើនដល់អតិថិជនក្នុងការសងប្រាក់ត្រឡប់មកវិញនូវរាល់ទឹកប្រាក់ដែលពួកគេបានប្រើប្រាស់។” 

លោកហាន ប៉េងក្វាង បានបន្ថែមថា៖ “កាតវីងវីសា​ ត្រូវបានរចនាប្រកបដោយនវានុវត្តន៍សម្រាប់គ្រប់សម័យកាល  ដោយជ្រើសយកការឌីសាញបែបតិចនិយម  មានប្រណីតភាពសក្តិសមយ៉ាងល្អឥតខ្ចោះសម្រាប់អតិថិជនគ្រប់រូប។”

កាតឥណទាន វីងវីសា មាន២ជម្រើស។ ជាមួយកាតឥណទាន វីងវីសាហ្គោល អតិថិជនអាចស្នើឥណទានបានរហូតដល់ ៥.០០០ដុល្លារអាមេរិក ខណៈពេលដែលកាតឥណទាន វីងវីសាផ្លាទីនីម អតិថិជនអាចស្នើឥណទានបានរហូតដល់ ៥០.០០០ដុល្លារអាមេរិក។ អតិថិជនអាចគ្រប់គ្រងលំហូរសាច់ប្រាក់របស់ពួកគេបានយ៉ាងងាយស្រួល ដោយទទួលបានការអនុគ្រោះមិនបង់ការប្រាក់រហូតដល់រយៈពេល៥៥ថ្ងៃ។

កាន់តែពិសេសជាងនេះទៅទៀតនោះ ក្នុងអំឡុងពេលរង់ចាំការហោះហើរ អតិថិជនទាំងអស់អាចប្រើប្រាស់ កាតវីងវីសា ដើម្បីចូលប្រើប្រាស់កន្លែងរង់ចាំនៅព្រលានយន្តហោះជាង​១.៤០០ទីតាំងជុំវិញពិភពលោក​ មិនត្រឹមតែប៉ុណ្ណោះក៏អាចធ្វើការស្នើសុំកាតសម្រាប់សមាជិកគ្រួសារបានរហូតដល់ទៅ៥កាត។ អតិថិជន​ក៏អាចប្រើប្រាស់ កន្លែងរង់ចាំ Premier Banking Lounges ដោយសេរីនៅគ្រប់សាខាធនាគារ វីង ទូទាំងប្រទេសផងដែរ។

ចំណែកឯ កាតឥណពន្ធ វីងវីសា ក៏មាន២ប្រភេទសម្រាប់ជ្រើសរើសផងដែរ ពោលគឺកាតឥណពន្ធគ្មានលេខ វីងវីសា និងកាតឥណពន្ធផ្ទាល់ខ្លួន វីងវីសា។

ជាមួយនឹងកាតឥណពន្ធ វីងវីសា អតិថិជនអាចប្រើប្រាស់គណនីសន្សំ ឬគណនីចរន្តបានពីគណនីធនាគារផ្ទាល់របស់ពួកគេ។

អតិថិជនក៏អាចធ្វើការដកប្រាក់ពីម៉ាស៊ីន ATM និងធ្វើការទូទាត់ បានយ៉ាងងាយស្រួលជាមួយ សមាជិក នៃបណ្ដាញខេមបូឌានស៊ែស្វិច (CSS) ទូទាំងប្រទេសផងដែរ។

កាតឥណពន្ធគ្មានលេខ វីងវីសា មិនមានបង្ហាញព័ត៌មានអំពីលេខកាត CVV2 ឬកាលបរិច្ឆេទផុតកំណត់នៅលើកាតនោះទេ ដូចនេះហើយទើបមុខងារពិសេសទាំងនេះ ជួយការពារអ្នកប្រើប្រាស់ពីការលួចបាន100%។

សុវត្ថិភាពនៃគណនីធនាគាររបស់អ្នកប្រើប្រាស់ គឺស្ថិតនៅចុងម្រាមដៃរបស់អ្នកប្រើប្រាស់តែម្តង ព្រោះថាមិនថាកាតត្រូវបានបាត់ ឬត្រូវបានលួចនោះទេ គណនីរបស់ពួកគេ នៅតែមានសុវត្ថិភាពដដែល នេះគឺដោយសារតែមុខងារគ្មានលេខនៅលើកាតនេះឯង។ យ៉ាងណាមិញ អ្នកប្រើកាតអាចដាក់ឲ្យការដំណើរការ ឬផ្អាកដំណើរការកាត ដោយគ្រាន់តែប្រើអេបWing Bank និងចុចតែពីរបីប៉ក់ប៉ុណ្ណោះ។

អតិថិជនដែលប្រើប្រាស់វីងវីសា ទាំងប្រភេទឥណទាន និងឥណពន្ធ អាចធ្វើការទូទាត់តាមម៉ាស៊ីនPOS និងតាមអនឡាញ នៅគ្រប់ទីកន្លែងជុំវិញពិភពលោក ដែលមានការទូទាត់តាមរយៈវីសា​។ អ្នកប្រើប្រាស់កាត​ក៏អាចរីករាយជាមួយនឹងការផ្តល់ជូនពិសេស ពីហាងនានាទូទាំងពិភពលោកផងដែរ។

កិច្ចគាំពារបរិស្ថានគឺជាក្តីកង្វល់ដ៏ធំមួយនាពេលបច្ចុប្បន្ន ដូច្នេះហើយទើបកាតវីសា របស់ធនាគារ វីង ទាំង២ប្រភេទនេះ ផលិតឡើងពីវត្ថុធាតុដើមធម្មជាតិរហូតដល់៩៤% ដែលល្អបំផុតសម្រាប់បរិស្ថាន។

ដើម្បីរីករាយជាមួយអត្ថប្រយោជន៍ដ៏ច្រើនមិនធ្លាប់មានទាំងនេះ អតិថិជនគ្រាន់តែធ្វើការស្នើកាតវីងវីសា នៅតាម    បណ្តាសាខាធនាគារ វីង ទូទាំងប្រទេស៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026