ធនាគារ វីង បើកសម្ពោធសាខាថ្មីនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ

ដើម្បីអបអរសារទរដល់ការបើកសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួន     ធនាគារ វីង      បានដាក់ដំណើរការសេវាកម្មបើកប្រាក់បៀវត្សរ៍ដោយឥតគិតថ្លៃដល់អតិថិជនជានិយោជកទាំងអស់។ រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣៖   ធនាគារ វីង (ខេមបូឌា) ម.ក បានសម្ពោធសាខាថ្មី            បំផុតរបស់ខ្លួននៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន សុវណ្ណនរៈ                  ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា          អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំង​ឥស្សរជនកិត្តិយសជាច្រើនរូបទៀត។ ដើម្បីអបអរសារទរដល់ការបើកសម្ពោធសាខាថ្មីនេះ ធនាគារ វីង បានដាក់ដំណើរការសេវាកម្មបើកប្រាក់បៀវត្សរ៍ដ៏ពិសេស        ដែលអនុញ្ញាតឲ្យអតិថិជនជានិយោជកទាំងអស់         អាចចូលប្រើប្រាស់​កម្មវិធីប្រាក់បៀវត្សរ៍បានតាមរយៈ ប្រព័ន្ធ iBanking របស់ធនាគារ វីង ដោយឥតគិតថ្លៃ។ ​និយោជិតទាំងអស់ក៏អាចធ្វើការដកប្រាក់បៀវត្សរ៍ពីភ្នាក់ងារវីង សាខាធនាគារ  ការិយាល័យកណ្តាល និងទូATMរបស់ធនាគារ វីង ទូទាំងប្រទេសដោយឥតគិតថ្លៃផងដែរ។ ទាំងនិយោជកនិងនិយោជិត ក៏មានសិទ្ធិទទួលបានប្រាក់កម្ចីឌីជីថលដោយមិនត្រូវការទ្រព្យបញ្ចាំ ខណៈធនាគារ វីង ក៏មានការផ្តល់ជូនអត្រាប្រាក់សមរម្យ​សម្រាប់គណនីសន្សំផងដែរ។ បន្ថែមពីនេះអតិថិជនដែលមានគណនីប្រាក់បៀវត្សរ៍អាចធ្វើការស្នើសុំកាតឥណទាននិងកាតឥណពន្ធ វីងវីសា ដោយឥតគិតថ្លៃសេវាសម្រាប់ឆ្នាំដំបូង។ លោក ហាន […]

ចេញផ្សាយនៅ: Feb 27, 2023

ដើម្បីអបអរសារទរដល់ការបើកសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួន     ធនាគារ វីង      បានដាក់ដំណើរការសេវាកម្មបើកប្រាក់បៀវត្សរ៍ដោយឥតគិតថ្លៃដល់អតិថិជនជានិយោជកទាំងអស់។

រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣៖   ធនាគារ វីង (ខេមបូឌា) ម.ក បានសម្ពោធសាខាថ្មី            បំផុតរបស់ខ្លួននៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន សុវណ្ណនរៈ                  ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា          អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំង​ឥស្សរជនកិត្តិយសជាច្រើនរូបទៀត។

ដើម្បីអបអរសារទរដល់ការបើកសម្ពោធសាខាថ្មីនេះ ធនាគារ វីង បានដាក់ដំណើរការសេវាកម្មបើកប្រាក់បៀវត្សរ៍ដ៏ពិសេស        ដែលអនុញ្ញាតឲ្យអតិថិជនជានិយោជកទាំងអស់         អាចចូលប្រើប្រាស់​កម្មវិធីប្រាក់បៀវត្សរ៍បានតាមរយៈ ប្រព័ន្ធ iBanking របស់ធនាគារ វីង ដោយឥតគិតថ្លៃ។

​និយោជិតទាំងអស់ក៏អាចធ្វើការដកប្រាក់បៀវត្សរ៍ពីភ្នាក់ងារវីង សាខាធនាគារ  ការិយាល័យកណ្តាល និងទូATMរបស់ធនាគារ វីង ទូទាំងប្រទេសដោយឥតគិតថ្លៃផងដែរ។

ទាំងនិយោជកនិងនិយោជិត ក៏មានសិទ្ធិទទួលបានប្រាក់កម្ចីឌីជីថលដោយមិនត្រូវការទ្រព្យបញ្ចាំ ខណៈធនាគារ វីង ក៏មានការផ្តល់ជូនអត្រាប្រាក់សមរម្យ​សម្រាប់គណនីសន្សំផងដែរ។ បន្ថែមពីនេះអតិថិជនដែលមានគណនីប្រាក់បៀវត្សរ៍អាចធ្វើការស្នើសុំកាតឥណទាននិងកាតឥណពន្ធ វីងវីសា ដោយឥតគិតថ្លៃសេវាសម្រាប់ឆ្នាំដំបូង។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង  បានមានប្រសាសន៍ថា៖ “តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ ជាមជ្ឈមណ្ឌលដ៏ធំមួយសម្រាប់ក្រុមហ៊ុនអន្តរជាតិក្នុងប្រទេសកម្ពុជា។ យើងបាន​បង្កើតផលិតផលក៏ដូចជាសេវាកម្មនានាជាច្រើន​ ដើម្បីបំពេញតម្រូវការរបស់អតិថិជននៅទីនេះ។” 

បន្ទាប់ពីសម្ពោធ​អាជ្ញាបណ្ណធនាគារពាណិជ្ជជាផ្លូវការ     ធនាគារ វីង       បានពង្រីកបណ្តាញធនាគាររបស់ខ្លួនទៅកាន់ទីតាំងយុទ្ធសាស្រ្តចំនួន៩         បន្ថែមពីលើទីស្នាក់ការកណ្តាលរបស់ខ្លួនដែលស្ថិតនៅលើមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកង៣ រាជធានីភ្នំពេញ។

កាលពីឆ្នាំ២០២២កន្លងទៅនេះ ធនាគារ វីង បានបើកដំណើរការសាខាសែនសុខ សាខាវត្តភ្នំ សាខាទួលគោក  សាខាបឹងត្របែក  និងសាខាព្រះយុគន្ធរ   ដែលសាខាទាំងអស់នេះស្ថិត​នៅរាជធានីភ្នំពេញ រីឯសាខាមួយទៀតនោះគឺស្ថិតនៅខេត្តព្រះសីហនុ។ កាល​ពី​ខែ​មុន​នេះ ធ​នាគារ វីង ទើបតែបានសម្ពោធ​សាខា​របស់​ខ្លួនមួយទៀត​នៅ​ខេត្ត​បាត់ដំបង។

ធនាគារ វីង សាខាតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ក៏មានលក្ខណៈពិសេសដូចធនាគារ វីងសាខាដទៃទៀតដែរ ពោលគឺផ្តល់ជូននូវផលិតផល  និងសេវាកម្មធនាគារយ៉ាងពេញលេញ   ដែលមានដូចជា៖ សេវាប្រាក់បញ្ញើ សេវាប្រាក់កម្ចីសម្រាប់អាជីវកម្ម សេវាផ្ទេរប្រាក់ និងសេវាជាច្រើនទៀត។

គ្រប់សាខាធនាគារ វីង ត្រូវបានរចនាយ៉ាងស្រស់ស្អាត ដែលមានចំណតយានយន្តធំទូលាយ កន្លែងរង់ចាំមានផាសុកភាព ហាងកាហ្វេឈ្ងុយឆ្ងាញ់ និងបន្ទប់ប្រជុំដ៏ប្រណីត។ ធនាគារ វីង មានបុគ្គលិកដែលប្រកបដោយវិជ្ជាជីវៈខ្ពស់ និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើអតិថិជន។

ធនាគារ វីង ដែលទើបនឹងសម្ពោធនេះ មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤  នៅជាប់នឹងមជ្ឈមណ្ឌលដឹកជញ្ជូន   និងបណ្តុះបណ្តាលក្រុមហ៊ុនតូយ៉ូតា។

ធនាគារ វីង សាខាតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ផ្តល់ជូនសេវាកម្មធនាគារយ៉ាងពេញលេញ និងបើកទទួលស្វាគមន៍អតិថិជនចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង ៥ល្ងាច និងពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ​ ដោយអតិថិជនគ្រប់រូបអាចប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុនាំមុខគេជាច្រើន សូម្បីនៅថ្ងៃចុងសប្តាហ៍ក៏ដោយ។

 

ធនាគារ វីង តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ ​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន ATMដ៏ទំនើប​ ដែលអតិថិជនអាចធ្វើការដកប្រាក់បានគ្រប់ពេលវេលាដោយឥតគិ​តថ្លៃ៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026