ធនាគារ វីង បើកសាខាដំបូងបង្អស់របស់ខ្លួនក្នុងខេត្តបាត់ដំបង

ធនាគារ វីង​ បើកសម្ពោធសាខាថ្មីបង្អស់របស់ខ្លួនជាផ្លូវការក្នុងខេត្តបាត់ដំបងដើម្បីបន្តពង្រីកបណ្តាញធនាគារនៅកម្ពុជាបន្ថែមទៀត។ ធនាគារ វីង (ខេមបូឌា) ម.ក សម្ពោធសាខាថ្មីបំផុតរបស់ខ្លួនក្នុងខេត្តបាត់ដំបងក្នុងគោលបំណង​នាំយកផលិតផល និងសេវាកម្មធនាគារទំនើបៗ ដើម្បីផ្តល់ភាពងាយស្រួលដល់សហគមន៍ក្នុងខេត្តភាគពាយ័ព្យ​នៃប្រទេសកម្ពុជានេះ។ ពិធីសម្ពោធនេះធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា ឯកឧត្តម មូល ធន អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏ដូចជាឥស្សរជនកិត្តិយសជាច្រើនរូបទៀត។ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ និង ឯកឧត្តម មូល ធន បានចូលរួមអបអរសាទរក្នុងឱកាសនៃពិធីបើកដំណើរ ធនាគារ វីង សាខាខេត្តបាត់ដំបង  ដែលផ្តល់ជូននូ​វសេវាកម្មធនាគារពេញលេញ បម្រើសេវាកម្មឆាប់រហ័ស ផ្តល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ សម្រាប់ប្រជាជនក្នុងខេត្តបាត់ដំបង។ ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នោះផងដែរ លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានថ្លែងថា៖ “យើងតែងតែចាត់ទុកបាត់ដំបង ជាខេត្តអទិភាពមួយ    ក្នុងការពង្រីកទីតាំងភូមិសាស្រ្ត សម្រាប់ពាណិជ្ជកម្មរបស់យើង។ […]

ចេញផ្សាយនៅ: Feb 03, 2023

ធនាគារ វីង​ បើកសម្ពោធសាខាថ្មីបង្អស់របស់ខ្លួនជាផ្លូវការក្នុងខេត្តបាត់ដំបងដើម្បីបន្តពង្រីកបណ្តាញធនាគារនៅកម្ពុជាបន្ថែមទៀត។

ធនាគារ វីង (ខេមបូឌា) ម.ក សម្ពោធសាខាថ្មីបំផុតរបស់ខ្លួនក្នុងខេត្តបាត់ដំបងក្នុងគោលបំណង​នាំយកផលិតផល និងសេវាកម្មធនាគារទំនើបៗ ដើម្បីផ្តល់ភាពងាយស្រួលដល់សហគមន៍ក្នុងខេត្តភាគពាយ័ព្យ​នៃប្រទេសកម្ពុជានេះ។

ពិធីសម្ពោធនេះធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា ឯកឧត្តម មូល ធន អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏ដូចជាឥស្សរជនកិត្តិយសជាច្រើនរូបទៀត។

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ និង ឯកឧត្តម មូល ធន បានចូលរួមអបអរសាទរក្នុងឱកាសនៃពិធីបើកដំណើរ ធនាគារ វីង សាខាខេត្តបាត់ដំបង  ដែលផ្តល់ជូននូ​វសេវាកម្មធនាគារពេញលេញ បម្រើសេវាកម្មឆាប់រហ័ស ផ្តល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ សម្រាប់ប្រជាជនក្នុងខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នោះផងដែរ លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានថ្លែងថា៖ “យើងតែងតែចាត់ទុកបាត់ដំបង ជាខេត្តអទិភាពមួយ    ក្នុងការពង្រីកទីតាំងភូមិសាស្រ្ត សម្រាប់ពាណិជ្ជកម្មរបស់យើង។ មិនត្រឹមតែប៉ុណ្ណោះ បាត់ដំបងគឺ​ជាខេត្តដ៏ធំ និងមានសក្កានុពលមួយ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំពិតជារីករាយជាខ្លាំងដែលធនាគារយើងមានវត្តមាននៅទីនេះ។” 

ធនាគារ វីង ផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុទំនើបៗជាច្រើនសម្បូរបែបដែលមានដូចជា៖  សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាប្រាក់សន្សំខ្នាតតូច សេវាណែនាំឥណទាន សេវាផ្ទេរប្រាក់ ការទូទាត់ថ្លៃទឹក-ភ្លើង និងធានារ៉ាប់រង  ការទូទាត់ខ្សែសង្វាក់ផ្គត់ផ្គង់ និងសេវាបើកប្រាក់បៀវត្ស ជាដើម។

លោក ហាន ប៉េងក្វាង បានបន្ថែមថា៖ “ពិធីបើកសាខាធនាគារ វីង ក្នុងខេត្តបាត់ដំបង នៅថ្ងៃនេះ បានឆ្លុះបញ្ចំងយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែង និងការបេ្តជា្ញចិត្តយ៉ាងមុតមាំរបស់​ធនាគារ វីង ក្នុងការនាំយកសេវាកម្មធនាគារដ៏ល្អបំផុត ដើម្បីរួមចំណែកដល់ការរីកលូតលាស់របស់សហគមន៍យើង។”

         

បើគិតចាប់ពីថ្ងៃដែលធនាគារ វីង ទទួលបានអាជ្ញាបណ្ណធនាគារពាណិជ្ជជាផ្លូវការ ពោលគឺមានរយៈពេលមិនដល់២ឆ្នាំផងនោះ        ធនាគារ វីង     បានពង្រីកបណ្តាញធនាគាររបស់ខ្លួន ទៅកាន់ទីតាំងយុទ្ធសាស្ត្រចំនួន 8 ទូទាំងប្រទេស   បន្ថែមពីលើទីស្នាក់ការកណ្តាលរបស់ខ្លួន ដែលស្ថិតនៅលើមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកង៣ រាជធានីភ្នំពេញ។

កាលពីឆ្នាំ២០២២កន្លងទៅនេះ ធនាគារ វីង បានបើកដំណើរការសាខាជាច្រើន ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុសម្រាប់ប្រជាជនក្នុងសហគមន៏ ដែលសាខាទាំងនោះរួមមាន៖ សាខាវិមានឯករាជ្យ សាខាសែនសុខ សាខាវត្តភ្នំ សាខាទួលគោក       សាខាបឹងត្របែក  និងសាខាព្រះយុគន្ធរ   ដែលសាខាទាំងអស់នេះស្ថិត​នៅរាជធានីភ្នំពេញ រីឯសាខាមួយទៀតនោះគឺស្ថិតនៅខេត្តព្រះសីហនុ។

ធនាគារ វីង មានបុគ្គលិកដែលប្រកបដោយវិជ្ជាជីវៈខ្ពស់ និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើអតិថិជន ក្នុងនោះដែរ គ្រប់សាខាទាំងអស់ ត្រូវបានរចនាយ៉ាងស្រស់ស្អាត ដែលមានចំណតយានយន្តធំទូលាយ កន្លែងរង់ចាំមានផាសុកភាព ហាងកាហ្វេឈ្ងុយឆ្ងាញ់ និងបន្ទប់ប្រជុំដ៏ប្រណីត។

ដោយមានទីតាំងក្នុងក្រុងបាត់ដំបងនៅកែងផ្លូវលេខ01   ហើយជិតនឹងស្ពានថ្មថ្មី អាគារសាខាធនាគារ វីង ដ៏ស្រស់ស្អាតទើបនឹងសង់ថ្មី បើកដំណើរការ ពីម៉ោង 8 ព្រឹក ដល់ 5 ល្ងាច និងពីថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ដែលអនុញ្ញាតឲ្យអតិថិជនគ្រប់រូបអាចប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុនាំមុខគេជាច្រើន សូម្បីនៅថ្ងៃចុងសប្តាហ៍ក៏ដោយ។ ធនាគារ វីង សាខាខេត្តបាត់ដំបង ​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន ATMដ៏ទំនើប​ ដើម្បី​សម្រួល​សេចក្តីត្រូវការរបស់អតិថិជនគ្រប់ពេលវេលា៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026