ធនាគារ វីង សហការជាមួយក្រុមហ៊ុន JRF ផ្តល់ភាពងាយស្រួលក្នុងការផ្ទេប្រាក់ពីជប៉ុនមកកម្ពុជា

ពលរដ្ឋកម្ពុជារស់នៅក្នុងប្រទេសជប៉ុនអាចផ្ញើប្រាក់ទៅស្រុកកំណើតកាន់តែងាយស្រួល និងសុវត្ថិភាព ដោយសារកិច្ចសហ​ការថ្មីមួយរវាង ធនាគារ វីង និងក្រុមហ៊ុន Japan Remit Finance។ ពលរដ្ឋកម្ពុជាដែលរស់នៅក្នុងប្រទេសជប៉ុនឥឡូវនេះមានមធ្យោបាយដែលអាចទុកចិត្តបាន ក្នុងការផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគេនៅស្រុកកំណើត ដោយសារភាពជាដៃគូយុទ្ធសាស្ត្រថ្មីមួយរវាងធនាគារ វីង និង ក្រុមហ៊ុន Japan Remit Finance Co., Ltd (JRF)។ ធនាគារ វីង និងក្រុមហ៊ុន JRF ​បានរៀបចំពិធីចុះអនុស្សរណៈយោគយល់ (MoU) ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តនេះឡើង ដើម្បីជាមធ្យោបាយជួយសម្រួលទៅដល់ប្រជាជនកម្ពុជាដែលរស់នៅក្នុងប្រទេសជប៉ុន ក្នុងការផ្ទេរប្រាក់ទៅកាន់ក្រុមគ្រួសារនៅស្រុកកំណើត​ប្រកបដោយទំនុកចិត្ត សុវត្ថិភាព និងតម្លៃសេវាសមរម្យ។ ពិធីចុះ​ MoUនេះ ត្រូវបានរៀបចំធ្វើឡើងនៅឯការិយាល័យ JRF នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានការចូលរួមចុះហត្ថលេខារវាងលោក ឈុន វឌ្ឍនៈភក្តី អគ្គនាយករងធនាគារ វីង និងលោក Hossain MD Sarwar ប្រធាន ក្រុមហ៊ុន JRF។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ទុយ រី […]

ចេញផ្សាយនៅ: May 19, 2023

ពលរដ្ឋកម្ពុជារស់នៅក្នុងប្រទេសជប៉ុនអាចផ្ញើប្រាក់ទៅស្រុកកំណើតកាន់តែងាយស្រួល និងសុវត្ថិភាព ដោយសារកិច្ចសហ​ការថ្មីមួយរវាង ធនាគារ វីង និងក្រុមហ៊ុន Japan Remit Finance។

ពលរដ្ឋកម្ពុជាដែលរស់នៅក្នុងប្រទេសជប៉ុនឥឡូវនេះមានមធ្យោបាយដែលអាចទុកចិត្តបាន ក្នុងការផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគេនៅស្រុកកំណើត ដោយសារភាពជាដៃគូយុទ្ធសាស្ត្រថ្មីមួយរវាងធនាគារ វីង និង ក្រុមហ៊ុន Japan Remit Finance Co., Ltd (JRF)។

ធនាគារ វីង និងក្រុមហ៊ុន JRF ​បានរៀបចំពិធីចុះអនុស្សរណៈយោគយល់ (MoU) ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តនេះឡើង ដើម្បីជាមធ្យោបាយជួយសម្រួលទៅដល់ប្រជាជនកម្ពុជាដែលរស់នៅក្នុងប្រទេសជប៉ុន ក្នុងការផ្ទេរប្រាក់ទៅកាន់ក្រុមគ្រួសារនៅស្រុកកំណើត​ប្រកបដោយទំនុកចិត្ត សុវត្ថិភាព និងតម្លៃសេវាសមរម្យ។

ពិធីចុះ​ MoUនេះ ត្រូវបានរៀបចំធ្វើឡើងនៅឯការិយាល័យ JRF នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានការចូលរួមចុះហត្ថលេខារវាងលោក ឈុន វឌ្ឍនៈភក្តី អគ្គនាយករងធនាគារ វីង និងលោក Hossain MD Sarwar ប្រធាន ក្រុមហ៊ុន JRF។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន។

លោក ឈុន វឌ្ឍនៈភក្តី អគ្គនាយករង​ធនាគារ វីង បានថ្លែងថា៖ “យើងពិតជាមានសេចក្តីរីករាយ​ចំពោះភាពជាដៃគូសហការថ្មីនេះ ដែលជាការបើកលទ្ធភាពផ្តល់ជូនសេវាផ្ទេរប្រាក់ដែលអាចទុកចិត្តបាន ទៅដល់សហគមន៍កម្ពុជានៅក្នុងប្រទេសជប៉ុន ដើម្បីជួយសម្រួលក្នុងការផ្ញើប្រាក់ផ្គត់ផ្គង់គ្រួសាររបស់ពួកគេនៅស្រុកកំណើត។​ កិច្ចសហការនេះ ក៏ជាការពង្រីកវត្តមានរបស់យើង​នៅក្នុងទីផ្សារផ្ទេរប្រាក់អន្តរជាតិ​ ដែលជាយុទ្ធសាស្រ្តអាទិភាពមួយរបស់ធនាគារ វីង”។

ពលរដ្ឋកម្ពុជានៅប្រទេសជប៉ុនដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្គត់ផ្គង់គ្រួសាររបស់ពួកគេតាមរយៈការផ្ញើប្រាក់ត្រលប់ទៅស្រុកកំណើត។ យោងតាមតួលេខផ្លូវការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញថាប្រជាជនកម្ពុជាប្រមាណ ១៧.០០០នាក់ កំពុងធ្វើការនៅប្រទេសជប៉ុនគិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៣។ ចំនួននេះ រំពឹងថានឹងមានការកើនឡើងបន្ថែមទៀតនាពេលខាងមុខ។

លោក ឈុន វឌ្ឍនៈភក្តី បានបន្ថែមថា៖ “យើងមានទំនុកចិត្តថាកិច្ចសហការនេះ​នឹងនាំមកនូវផលវិជ្ជមានចំពោះពលរដ្ឋខ្មែរនៅកូរ៉េ​ខាងត្បូង និងជីវភាពរស់នៅក្រុមគ្រួសាររបស់ពួកគេ ដោយប្រាកដថាការផ្ញើប្រាក់ដែលរកបានដោយលំបាករបស់ពួកគេ ទៅកាន់ក្រុមគ្រួសារនៅស្រុកកំណើត មានភាពងាយស្រួល និងតម្លៃសមរម្យ” ។

ចាប់ពីពេលនេះ ពលរដ្ឋកម្ពុជាដែលរស់នៅក្នុងប្រទេសជប៉ុនអាចធ្វើការផ្ទេរប្រាក់បានយ៉ាងងាយស្រួលដោយគ្រាន់តែទៅកាន់សាខា ឬបញ្ជរណាមួយរបស់ក្រុមហ៊ុន JRF ហើយបន្ទាប់មកជ្រើសរើសជម្រើសនៃការផ្ទេរប្រាក់។ អតិថិជន អាចធ្វើការផ្ទេរប្រាក់ ដោយផ្ញើចូលក្នុងគណនីធនាគារ វីង របស់សមាជិកគ្រួសាររបស់ពួកគេនៅស្រុកកំណើត ដោយផ្ទាល់ ហើយអាចពិនិត្យទឹកប្រាក់នោះបានភ្លាមៗតាមកម្មវិធី Wing Bank App នៅលើស្មាតហ្វូន។

ម្យ៉ាងវិញទៀត អតិថិជនអាចផ្ញើប្រាក់មកសមាជិកគ្រួសារតាមរយៈការដកសាច់ប្រាក់ ដែលមធ្យោបាយនេះ សមាជិកគ្រួសារ នៅស្រុកកំណើតនឹងទទួលបានលេខកូដសម្ងាត់ ៨ខ្ទង់ ហើយអាចប្រើប្រាស់លេខកូដនោះ ដើម្បីដកសាច់ប្រាក់ជារៀល ឬដុល្លារ ជាមួយនឹងបណ្តាញវីងនៅទូទាំងប្រទេសកម្ពុជា។ ​ការផ្ទេរប្រាក់ពីប្រទេសជប៉ុនមកកម្ពុជាអាចធ្វើឡើងភ្លាមៗទៅកាន់គណនីធនាគារ វីង ជាមួយនឹងតម្លៃផ្ទេរប្រាក់ចាប់ពី ១.០០០ យ៉េន សម្រាប់ការផ្ទេរប្រាក់ក្នុងមួយដង។

លោក Hossain MD Sarwar ប្រធានក្រុមហ៊ុន JRF បានថ្លែងថា៖ “តាមរយៈកិច្ចសហការជាមួយធនាគារ វីង យើងមានទំនុកចិត្តថា នឹងជំរុញឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានទៅដល់ពលរដ្ឋកម្ពុជារស់នៅក្នុងប្រទេសជប៉ុន នោះគឺតាមរយៈការផ្តល់សេវាផ្ទេរប្រាក់ដែលមានទំនុកចិត្ត និងតម្លៃសេវាសមរម្យ”។

ធនាគារ វីង ជាធនាគារពាណិជ្ជមួយកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងសាខាធនាគារបើកដំណើរការនៅតាមទីតាំងយុទ្ធសាស្ត្រដែលបំពាក់ដោយម៉ាស៊ីន ATM សម្រាប់ដំណើការដកប្រាក់ដោយឥតគិតថ្លៃ។ ការិយាល័យសាខាបន្ថែមទៀតនឹងបើកដំណើការក្នុងឆ្នាំ ២០២៣នេះ។​

ចំណែកឯ JRF គឺជាក្រុមហ៊ុនផ្ទេរប្រាក់អន្តរជាតិ ដែលមានបំណ​ងក្លាយជាក្រុមហ៊ុនប្រតិបត្តិការអាជីវកម្មប្រកបដោយនិរន្តរភាព និងផ្តល់សេវាកម្មឲ្យបានទូលំទូលាយនៅក្នុងវិស័យបចេ្ចកវិទ្យា​ហិរញ្ញវត្ថុ។ ជាមួយនឹងបទពិសោធន៍ជាង ១០ ឆ្នាំ ដែលបានបម្រើសេវាអិតិថិជន ក្រុមហ៊ុន JRF បានបម្រើអតិថិជនជាង ១០០.០០០ នៅក្នុងប្រទេសជប៉ុនដែលមានតម្រូវការផ្ញើប្រាក់ត្រឡប់ទៅស្រុកកំណើត។ ក្រុមហ៊ុន JRF មានការិយាល័យប្រតិបត្តិការចំនួន១២ ទីតាំងនៅទូទាំងប្រទេសជប៉ុន ខណៈដែលសាខានៅក្រៅប្រទេសកំពុងដំណើរការនៅក្នុងប្រទេសចំនួនប្រាំមួយរួមមាន៖ វៀតណាម ហ្វីលីពីន សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី កាណាដា និងប្រទេសអ៊ីតាលី។

ធនាគារ វីង និងក្រុមហ៊ុន JRF នឹងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធានាបាននូវប្រតិបត្តិការផ្ទេរប្រាក់ដោយស្របច្បាប់  ដោយប្រកាន់ភ្ជាប់ការអនុវត្តតាមបទប្បញ្ញត្តិអន្តរជាតិ និងក្នុងស្រុក ហើយភាពជាដៃគូថ្មីរវាងស្ថាប័នទាំងពីរនេះ រំពឹងថានឹងមានឥទ្ធិពលជាវិជ្ជមានទៅដល់សហគមន៍កម្ពុជានៅក្នុងប្រទេសជប៉ុន៕ ​

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង ផ្តល់កម្ចីគ្មានទ្រព្យធានារហូតដល់ ២០ម៉ឺនដុល្លារ ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាសមស្របនឹងអាកាសធាតុក្នុងវិស័យកសិកម្ម

គម្រោងហិរញ្ញប្បទាននេះនឹងជួយពង្រឹងសមត្ថភាពកសិករក្នុងការធ្វើកសិកម្មឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឱ្យក្លាយជាសក្តានុពលនៃការរីកចម្រើនប្រកបដោយចីរភាព។

ចេញផ្សាយនៅ: Apr 30, 2026

អានរហ័ស

អគ្គនាយកធនាគារ វីង ចូលរួមចែករំលែកទស្សនវិស័យ ក្នុងចំណោមថ្នាក់ដឹកនាំអន្តរជាតិឆ្នើម សម្រាប់ឆ្នាំ២០២៦

កម្រងអត្ថបទពិសេសនេះ បានចងក្រងនូវទស្សនវិស័យរបស់ថ្នាក់ដឹកនាំស្ថាប័នឆ្នើម តំណាងឱ្យវិស័យ​ឯកជនសំខាន់ៗ ដើម្បីចូលរួមលើកកម្ពស់វឌ្ឍនភាពនៃបរិយាកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។

ចេញផ្សាយនៅ: Apr 27, 2026

អានរហ័ស

សង្ក្រាន្តឆ្នាំនេះ នៅភ្នំពេញ និងសៀមរាប ទៅណាក៏ជួប វីង ដែរ

មកលេងស្តង់ វីង បានកម្មវិធីកម្សាន្ត បានទាំងសប្បាយរីករាយ បានទាំងចំណេះដឹងហិរញ្ញវត្ថុ។

ចេញផ្សាយនៅ: Apr 13, 2026