កម្ចីកសិកម្មគ្មានទ្រព្យធានា របស់ធនាគារ វីង តាំងបង្ហាញនៅវេទិកាកសិកម្ម CAFE26

ធនាគារ វីង បាននាំយកដំណោះស្រាយហិរញ្ញប្បទានពិសេស ដើម្បីជួយប្រជាកសិករ និងអាជីវកម្មកសិកម្មកម្ពុជា មានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើប និងធន់នឹងការប្រែប្រួលអាកាសធាតុ។

ចេញផ្សាយនៅ: Oct 26, 2026

ភ្នំពេញ ថ្ងៃទី26 ខែតុលា ឆ្នាំ2026៖  ធនាគារ វីង (ខេមបូឌា) ម.ក បាននាំយកនូវដំណោះស្រាយហិរញ្ញប្បទានកសិកម្មរបស់ខ្លួន មកតាំងបង្ហាញនៅក្នុងវេទិកា និងការតាំងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ2026 (CAFE26) ដោយផ្តោតសំខាន់លើការផ្តល់កម្ចីមិនត្រូវការទ្រព្យធានា ​ក៏ដូចជាដំណោះស្រាយហិរញ្ញប្បទានសំខាន់ៗផ្សេងទៀត ដែលជួយឱ្យកសិករ និងអាជីវកម្មកសិកម្ម មានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើបៗ សំដៅបង្កើនទិន្នផល និងធានាបាននូវនិរន្តរភាព។ 

 

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្រោមការគាំទ្រពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី23 ដល់ថ្ងៃទី25 ខែតុលា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ 

 

ធនាគារ វីង បានចូលរួមឧបត្ថម្ភគំាទ្រកម្រិតប្រាក់នៅក្នុងកម្មវិធីនេះ ព្រមទាំងបានរួមចំណែកចែករំលែកក្នុងកិច្ចពិភាក្សាពាក់ព័ន្ធនឹងហិរញ្ញប្បទានដែលគាំទ្រភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការទទួលបានហិរញ្ញប្បទានសម្រាប់វិស័យកសិកម្ម រួមទាំងដំណោះស្រាយជាក់ស្តែងដែលអាចជួយគាំទ្រដល់កសិករ និងអាជីវកម្មកសិកម្មទៀតផង។ 

 

ប្រព្រឹត្តិទៅក្រោមមូលបទ៖ “ការពន្លឿនការអភិវឌ្ឍអាជីវកម្មកសិកម្ម ការវិនិយោគ ការស្វែងរកទីផ្សារ និងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីប្រែក្លាយកម្ពុជាទៅជាគោលដៅវិនិយោគកែច្នៃផលិតផលកសិ-ស្បៀងអាហារ វេទិកា CAFE26 ឆ្នាំនេះ បានប្រមូលផ្តុំកសិករ ម្ចាស់អាជីវកម្មកសិកម្ម វិនិយោគិន និងដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងយល់ពីឱកាសវិនិយោគ ការពង្រីកទីផ្សារ និងសក្តានុពលនៃការរីកចម្រើនក្នុងវិស័យកសិកម្មកម្ពុជា។ 

 

ក្នុងអំឡុងពេលនៃការប្រព្រឹត្តិទៅនៃព្រឹត្តិការណ៍នេះ លោកហេង សិលា ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកអាជីវកម្មកសិកម្ម នៃធនាគារ វីង បានឡើងធ្វើបទបង្ហាញពីដំណោះស្រាយហិរញ្ញវត្ថុរបស់ធនាគារ ព្រមទាំងបានផ្តល់ការប្រឹក្សា និងឆ្លើយតបយ៉ាងកក់ក្តៅទៅនឹងសំណួររបស់អ្នកចូលរួម ពាក់ព័ន្ធនឹងលទ្ធភាពទទួលបានកម្ចីកសិកម្ម។ 

 

លោក ហេង សិលា បានលើកឡើងថា៖ “លទ្ធភាពទទួលបានហិរញ្ញប្បទាន អាចជួយបង្កើតការផ្លាស់ប្តូរដ៏មានអត្ថន័យ និងពិតប្រាកដមួយ សម្រាប់បងប្អូនកសិករដែលចង់ងាកមកប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងវៃឆ្លាត ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ តាមរយៈកម្ចីបច្ចេកវិទ្យាធន់នឹងអាកាសធាតុ និងដំណោះស្រាយហិរញ្ញប្បទានខ្សែចង្វាក់តម្លៃរបស់យើង យើងបានផ្តល់លទ្ធភាពជូនបងប្អូនកសិករ និងអាជីវកម្មកសិកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចវិនិយោគលើការធ្វើកសិកម្មប្រកបដោយនិរន្តរភាព ដោយមិនចាំបាច់មានទ្រព្យធានាឡើយ។ ការណ៍នេះ នឹងជួយឱ្យពួកគាត់អាចបង្កើនទិន្នផល កាត់បន្ថយការខាតបង់ និងពង្រឹងភាពធន់ទៅនឹងបញ្ហាប្រឈមនៃអាកាសធាតុបានយ៉ាងប្រសើរ។” 

 

តាមរយៈភាពជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធនាគារ វីង ផ្តល់ជូននូវ កម្ចីបច្ចេកវិទ្យាធន់នឹងអាកាសធាតុ ជាមួយនឹងទំហំកម្ចីរហូតដល់ ២០ម៉ឺនដុល្លារអាមេរិក ដោយមិនត្រូវការទ្រព្យធានា ជូនដល់ប្រជាកសិករ សហគមន៍កសិកម្ម សហគមន៍កសិកម្មទំនើប និងម្ចាស់អាជីវកម្មកសិកម្ម ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នៅក្នុងខេត្តគោលដៅចំនួន 5 រួមមាន៖ ខេត្តព្រៃវែង តាកែវ កំពង់ធំ កំពង់ឆ្នាំង និងខេត្តបាត់ដំបង។ 

 

ហិរញ្ញប្បទាននេះ នឹងចូលរួមចំណែកជួយដល់អាជីវកម្មកសិកម្ម ឱ្យមានលទ្ធភាពកាន់តែទូលំទូលាយក្នុងការវិនិយោគលើឧបករណ៍ចាំបាច់ទំនើបៗ និងបច្ចេកវិទ្យាធន់នឹងអាកាសធាតុ ដើម្បីបង្កើនទិន្នផល និងគ្រប់គ្រងហានិភ័យដែលបណ្តាលមកពីអាកាសធាតុ បានកាន់តែមានប្រសិទ្ធភាព។ 

 

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅកាន់សាខាធនាគារ វីង ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងតាមលេខ 023 999 989។ លោកអ្នកក៏អាចស្វែងយល់បន្ថែមអំពីដំណោះស្រាយហិរញ្ញប្បទានកសិកម្មរបស់ធនាគារ វីង តាមរយៈគេហទំព័រ៖ https://www.wingbank.com.kh/km/business/accounts-services/agribusiness ៕ 

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

អ្នកប្រកបមុខរបរជាង ៦លាននាក់ នឹងទទួលបានឱកាសប្រើប្រាស់សេវាហិរញ្ញវត្ថុ និងធានារ៉ាប់រង តាមរយៈកិច្ចសហការរវាងធនាគារ វីង ក្រុមហ៊ុន RGI និងសមាគម CFEYA

ភាពជាដៃគូនេះនឹងជួយឱ្យអាជីវកម្មខ្នាតតូច និងអ្នកប្រកបមុខរបរឯករាជ្យ ទទួលបាននូវសេវាហិរញ្ញវត្ថុ ធានារ៉ាប់រង និងឱកាសបង្កើតប្រាក់ចំណូលថ្មីៗជាច្រើនទៀត។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ធនាគារ វីង ដាក់ដំណើរការគណនី WingGen ជួយបង្កើតទម្លាប់ហិរញ្ញវត្ថុឆ្លាតវៃដល់កុមារ និងក្មេងជំទង់

លើសពីគណនីសន្សំសម្រាប់កុមារទូទៅ គណនី WingGen បានរួមបញ្ចូលនូវការសន្សំ ការទូទាត់ទិញទំនិញប្រចាំថ្ងៃតាម KHQR កំណត់គោលដៅ បំពេញបេសកកម្ម ទទួលបានរង្វាន់ និងការណែនាំពីឪពុកម្តាយ ដែលមាននៅផ្លេតហ្វមតែមួយសម្រាប់កុមារ និងក្មេងជំទង់មានអាយុចាប់ពី 10 ដល់ 17 ឆ្នាំ។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ហេតុអ្វីកុមារចង់ឆាប់ធំ? ស្វែងយល់ពីសេរីភាព និងការសម្រេចចិត្តដែលពួកគេចង់បាន

កុមារជាច្រើនតែងនិយាយថា ពួកគេចង់ឆាប់ធំ មិនមែនដោយសារតែតួលេខអាយុនោះទេ ដែលធ្វើឱ្យពួកគេមានក្តីរំភើប តែវាគឺជាសេរីភាពដែលពួកគេអាចធ្វើការសម្រេចចិត្តបានដោយខ្លួនឯង។

ចេញផ្សាយនៅ: Oct 26, 2026