ធនាគារ វីង គាំទ្រសភាពាណិជ្ជកម្មកម្ពុជា ដើម្បីជំរុញកំណើនអាជីវកម្មក្នុងស្រុក

ធនាគារ វីង ចូលរួមអភិវឌ្ឍអាជីវកម្មក្នុងស្រុក តាមរយៈផ្តល់ការគាំទ្រដល់ ‘កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន’ របស់សភាពាណិជ្ជកម្មកម្ពុជា ដែលផ្តល់នូវចំណេះដឹងចាំបាច់នានាទៅដល់អ្នកចូលរួមដើម្បីជំរុញកំណើនអាជីវកម្ម។​ ធនាគារ វីង (ខេមបូឌា) ម.ក បានរួមសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីដំណើរការ កម្មវិធីចែករំលែកដើម្បីអាជីវកម្មរីកចម្រើន រដូវកាលទី៣​។​ ការចូលរួមគាំទ្រកម្មវិធីនេះ គឺមានគោលបំណងជួយទៅដល់អាជីវកម្មក្នុងស្រុក​ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម ដោយផ្តល់ឱកាសដល់ពួកគាត់ទទួលបានចំណេះដឹងអាជីវកម្មចាំបាច់នានា និងការកសាងបណ្តាញទំនាក់ទំនងផ្សេងៗ។ លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “ភាពជោគជ័យនៃអាជីវកម្មក្នុងស្រុកដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ ធនាគារ វីង ពិតជាមានមោទកភាពក្នុងការចូលរួមគាំទ្រកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ដែលនឹងរួមចំណែកដ៏សំខាន់ដល់ការបង្កើតសហគមន៍អាជីវកម្មមួយដ៏រស់រវើក និងកាន់តែរឹងមាំ។” កម្មវិធីចែករំលែកដើម្បីអាជីវកម្មរីកចម្រើន គឺជាវេទិកាមួយផ្តល់ឱកាសទៅដល់ម្ចាស់អាជីវកម្មដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពីការធ្វើអាជីវកម្ម​ប្រកបដោយចីរភាព ក៏ដូចជាចំណេះដឹងអំពីបច្ចុប្បន្នភាពនៃការវិវឌ្ឍបរិយាសអាជីវកម្មនៅក្នុងប្រទេសកម្ពុជាផងដែរ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីជួយសហគ្រិនអាចកំណត់ពីបញ្ហាប្រឈម ហើយជៀសវាងកំហុសឆ្គងផ្សេងៗ ជំរុញការបណ្តាក់ទុនឱ្យកាន់តែជោគជ័យ និងទទួលបានព័ត៌មានថ្មីៗពីរដ្ឋាភិបាល និងការផ្លាស់ប្តូរគោលនយោបាយផ្សេងៗ។ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងអំណរគុណចំពោះធនាគារ វីង ដែលបានផ្តល់ការគាំទ្រសម្រាប់ការដំណើរការកម្មវិធីនេះ។ លោកបានលើកឡើងថា​៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ វីង សម្រាប់ការគាំទ្រដ៏មានតម្លៃដែលជួយឱ្យដំណើរការកម្មវិធីនេះការប្រព្រឹត្តតទៅដោយរលូន។” ឧកញ៉ា ងួន ម៉េងតិច […]

ចេញផ្សាយនៅ: Jul 25, 2024

ធនាគារ វីង ចូលរួមអភិវឌ្ឍអាជីវកម្មក្នុងស្រុក តាមរយៈផ្តល់ការគាំទ្រដល់ ‘កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន’ របស់សភាពាណិជ្ជកម្មកម្ពុជា ដែលផ្តល់នូវចំណេះដឹងចាំបាច់នានាទៅដល់អ្នកចូលរួមដើម្បីជំរុញកំណើនអាជីវកម្ម។​

ធនាគារ វីង (ខេមបូឌា) ម.ក បានរួមសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីដំណើរការ កម្មវិធីចែករំលែកដើម្បីអាជីវកម្មរីកចម្រើន រដូវកាលទី៣​។​ ការចូលរួមគាំទ្រកម្មវិធីនេះ គឺមានគោលបំណងជួយទៅដល់អាជីវកម្មក្នុងស្រុក​ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម ដោយផ្តល់ឱកាសដល់ពួកគាត់ទទួលបានចំណេះដឹងអាជីវកម្មចាំបាច់នានា និងការកសាងបណ្តាញទំនាក់ទំនងផ្សេងៗ។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “ភាពជោគជ័យនៃអាជីវកម្មក្នុងស្រុកដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ ធនាគារ វីង ពិតជាមានមោទកភាពក្នុងការចូលរួមគាំទ្រកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ដែលនឹងរួមចំណែកដ៏សំខាន់ដល់ការបង្កើតសហគមន៍អាជីវកម្មមួយដ៏រស់រវើក និងកាន់តែរឹងមាំ។”

កម្មវិធីចែករំលែកដើម្បីអាជីវកម្មរីកចម្រើន គឺជាវេទិកាមួយផ្តល់ឱកាសទៅដល់ម្ចាស់អាជីវកម្មដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពីការធ្វើអាជីវកម្ម​ប្រកបដោយចីរភាព ក៏ដូចជាចំណេះដឹងអំពីបច្ចុប្បន្នភាពនៃការវិវឌ្ឍបរិយាសអាជីវកម្មនៅក្នុងប្រទេសកម្ពុជាផងដែរ។

កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីជួយសហគ្រិនអាចកំណត់ពីបញ្ហាប្រឈម ហើយជៀសវាងកំហុសឆ្គងផ្សេងៗ ជំរុញការបណ្តាក់ទុនឱ្យកាន់តែជោគជ័យ និងទទួលបានព័ត៌មានថ្មីៗពីរដ្ឋាភិបាល និងការផ្លាស់ប្តូរគោលនយោបាយផ្សេងៗ។

ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងអំណរគុណចំពោះធនាគារ វីង ដែលបានផ្តល់ការគាំទ្រសម្រាប់ការដំណើរការកម្មវិធីនេះ។ លោកបានលើកឡើងថា​៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ វីង សម្រាប់ការគាំទ្រដ៏មានតម្លៃដែលជួយឱ្យដំណើរការកម្មវិធីនេះការប្រព្រឹត្តតទៅដោយរលូន។”

ឧកញ៉ា ងួន ម៉េងតិច បានបន្តថា៖ “ការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ វីង ក្នុងការរួមចំណែកជួយដល់ម្ចាស់អាជីវកម្ម ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា គឺជាកាយវិការដ៏គួរឱ្យស្ងើចសរសើរ”។

រដូវកាលទី៣នៃកម្មវិធីនេះត្រូវបានរៀបចំធ្វើឡើងនៅក្នុងខេត្តចំនួន៥ ហើយក្នុងនោះខេត្តកំពង់ធំ និងខេត្តព្រះសីហនុ បានប្រព្រឹត្តិទៅដោយជោគជ័យនៅក្នុងខែកក្កដា ដោយវគ្គនីមួយៗមានអ្នកចូលរួមជាង ១០០ នាក់។ កម្មវិធីនីមួយៗ មានការចែករំលែកពីប្រធាន​បទសំខាន់ៗ ដែលស្របទៅតាមតម្រូវការ និងចំណាប់អារម្មណ៍របស់អ្នកចូលរួមដែលជាម្ចាស់អាជីវកម្មនៅក្នុងខេត្តនីមួយៗផងដែរ។

ឆ្នាំ២០២៤​នេះគឺជារដូវកាលទី៣ហើយ​ ដែលសភាពាណិជ្ជកម្មកម្ពុជា​ បានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើននេះឡើង។ រដូវកាលទី១ ត្រូវបានរៀបចំធ្វើឡើងក្នុងឆ្នាំ២០២១ ដែលផ្តល់ឱ្យអ្នកចូលរួមទទួលបានការចែករំលែកចំណេះដឹងសំខាន់ៗ​ ដើម្បីរក្សាលំនឹងអាជីវកម្មក្នុងកំឡុងកូវីដ-១៩។ ចំណែករដូវកាលទី២ ត្រូវបានរៀបចំធ្វើឡើងនៅក្នុងឆ្នាំ២០២៣ ដោយផ្តោតលើការជំរុញប្រតិបត្តិការអាជីវកម្មនៅក្រោយស្ថានភាពកូវីដ-១៩។

ធនាគារ វីង បានក្លាយជាដៃគូដ៏សំខាន់របស់សភាពាណិជ្ជកម្មកម្ពុជាជាយូរមកហើយ ដោយតែងតែចូលរួមគាំទ្របេសកកម្មស្ថាប័ននេះ ​ដើម្បីជួយជ្រោមជ្រែងអាជីវកម្មនៅកម្ពុជា។ សកម្មភាពទាំងនោះរួមមាន៖ ការចូលរួមគាំទ្រកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២,​ ការរៀបចំកម្មវិធីអាហារសាមគ្គីជាមួយសមាជិកសមាជិកា​សភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មទៅកាន់ខេត្តបាត់ដំបងដែលបានជួយដល់ផលិតផលក្នុងខេត្តនេះអាចឈានជើងចូលហាងលក់រាយ 7-ELEVEN និងការចូលរួមគាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ២០២៤ ព្រមទាំងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗទៀត។​

ទិន្នន័យរាយការណ៍ដោយសារព័ត៌មានក្នុងស្រុកបានបង្ហាញថា  សហគ្រាសធុនតូច និងមធ្យមសមមូលនឹងប្រមាណ៩០% នៃក្រុមហ៊ុនទាំងអស់នៅកម្ពុជា ដែលផ្តល់ការងារប្រមាណ ៧០% នៃកម្លាំងពលកម្មសរុប និងចូលរួមក្នុងសេដ្ឋកិច្ចជាតិស្មើនឹង ៥៨% នៃផលិតផលក្នុងស្រុក។

តាមរយៈការជួយជ្រោមជ្រែងអាជីវកម្ម ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម​នៅកម្ពុជាជាមួយនឹងចំណេះដឹង និងធនធានចាំបាច់នានា ធនាគារ វីង និងសភាពាណិជ្ជកម្មកម្ពុជា​ នឹងជួយជំរុញការអភិវឌ្ឍសសហគមន៍អាជីវកម្មមួយកាន់តែរស់រវើក និងប្រកបដោយភាពធន់៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង ផ្តល់កម្ចីគ្មានទ្រព្យធានារហូតដល់ ២០ម៉ឺនដុល្លារ ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាសមស្របនឹងអាកាសធាតុក្នុងវិស័យកសិកម្ម

គម្រោងហិរញ្ញប្បទាននេះនឹងជួយពង្រឹងសមត្ថភាពកសិករក្នុងការធ្វើកសិកម្មឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឱ្យក្លាយជាសក្តានុពលនៃការរីកចម្រើនប្រកបដោយចីរភាព។

ចេញផ្សាយនៅ: Apr 30, 2026

អានរហ័ស

អគ្គនាយកធនាគារ វីង ចូលរួមចែករំលែកទស្សនវិស័យ ក្នុងចំណោមថ្នាក់ដឹកនាំអន្តរជាតិឆ្នើម សម្រាប់ឆ្នាំ២០២៦

កម្រងអត្ថបទពិសេសនេះ បានចងក្រងនូវទស្សនវិស័យរបស់ថ្នាក់ដឹកនាំស្ថាប័នឆ្នើម តំណាងឱ្យវិស័យ​ឯកជនសំខាន់ៗ ដើម្បីចូលរួមលើកកម្ពស់វឌ្ឍនភាពនៃបរិយាកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។

ចេញផ្សាយនៅ: Apr 27, 2026

អានរហ័ស

សង្ក្រាន្តឆ្នាំនេះ នៅភ្នំពេញ និងសៀមរាប ទៅណាក៏ជួប វីង ដែរ

មកលេងស្តង់ វីង បានកម្មវិធីកម្សាន្ត បានទាំងសប្បាយរីករាយ បានទាំងចំណេះដឹងហិរញ្ញវត្ថុ។

ចេញផ្សាយនៅ: Apr 13, 2026