ធនាគារ វីង គាំទ្រការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍ ក្នុងទិវាជាតិ STI ២០២៦

ខណៈដែលកម្ពុជាកំពុងបោះជំហានយ៉ាងលឿនទៅរកសេដ្ឋកិច្ចផ្អែកលើចំណេះដឹង ពាក្យថា “នវានុវត្តន៍” មិនគ្រាន់ជាការស្រមើស្រមៃទៀតនោះទេ។ ពោល វាគឺជាកម្លាំងចលករដ៏ពិតប្រាកដមួយ ដែលកំពុងផ្លាស់ប្តូរមុខមាត់ជីវភាពរស់នៅ កំណើនអាជីវកម្ម និងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសជាតិទៀតផង។

ចេញផ្សាយនៅ: Apr 03, 2026

ធនាគារ វីង បានបង្ហាញជំហរគាំទ្រពេញទំហឹងចំពោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ក្នុងឱកាសនៃការរៀបចំទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ (ទិវាជាតិ STI ឆ្នាំ២០២៦) ព្រមទាំងមានការចូលរួមសហការពីភាគីពាក់ព័ន្ធ ទាំងវិស័យរដ្ឋ និងឯកជន ដែលបង្ហាញពីស្មារតីរួមគ្នាដើម្បីប្រែក្លាយគំនិតច្នៃប្រឌិតថ្មីៗ ឱ្យទៅជាដំណោះស្រាយសមស្របសម្រាប់បម្រើជាប្រយោជន៍នៅក្នុងសង្គម។

 

លោក​បណ្ឌិត ឌីមីត្រូ ខូលេកកូ បានលើកឡើងថា៖ តម្លៃពិតប្រាកដនៃនវានុវត្តន៍ លុះត្រាតែវាបម្រើជាប្រយោជន៍ទៅដល់គ្រប់មជ្ឈដ្ឋាននៃសង្គម មិនថាជាសហគ្រាសធុនតូច និងមធ្យម សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទៅនោះឡើយហើយ ធនាគារ វីង មានសេចក្តីសោមនស្សដែលបានចូលរួមគាំទ្រ ទិវាជាតិ STI ឆ្នាំ២០២៦នេះ ដែលជាវេទិកា ប្រមូលផ្តុំការជួបជុំរវាងស្ថាប័នរដ្ឋនិងឯកជន ដើម្បីរួមគ្នាបំផុសគំនិតច្នៃប្រឌិតថ្មីៗ និងចូលរួមជំរុញការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា។

 

ទិវាជាតិ STI ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមមូលបទ៖ “នវានុវត្តន៍ ដើម្បីវឌ្ឍនភាពជាតិ។ ព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃនេះ បានប្រមូលផ្តុំថ្នាក់ដឹកនាំមកពីស្ថាប័នរដ្ឋាភិបាល វិស័យធុរកិច្ច គ្រឹះស្ថានសិក្សា និងសហគមន៍ស្រាវជ្រាវ ដើម្បីដាក់បង្ហាញនូវនវានុវត្តន៍នានា ដែលជាកម្លាំងចលករក្នុងការជំរុញសមត្ថភាពប្រកួតប្រជែង ហើយធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

 

តាមរយៈស្តង់តាំងពិព័រណ៍ជិត ២០០ ស្តង់ អ្នកចូលរួមទស្សនាទាំងអស់បានស្វែងយល់ដោយផ្ទាល់អំពីរបៀបដែលនវានុវត្តន៍ កំពុងផ្លាស់ប្តូរមុខមាត់នៃវិស័យឧស្សាហកម្មនានា ចាប់ពីខ្សែសង្វាក់ផលិតកម្មឆ្លាតវៃ និងស្វ័យប្រវត្តិកម្ម រហូតដល់គ្រឿងចក្រកសិកម្មទំនើប ក៏ដូចជាដំណោះស្រាយឌីជីថលថ្មីៗសម្រាប់ជួយដល់ការរីកលូតលាស់ធុរកិច្ច។ ការបង្ហាញផ្ទាល់ក្នុងវិធី ក៏បានបញ្ជាក់យ៉ាងច្បាស់ពីរបៀបដែលបច្ចេកវិទ្យាអនុវត្តជាក់ស្តែង រួមទាំងប្រព័ន្ធត្រួតពិនិត្យគុណភាពដំណើរការដោយបច្ចេកវិទ្យា AI និងប្រព័ន្ធការងារឌីជីថល កំពុងជួយសហគ្រាសកម្ពុជាក្នុងការបង្កើនផលិតភាព ធ្វើទំនើបកម្មប្រតិបត្តិការ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលមានតម្រូវការស្តង់ដារកាន់តែខ្ពស់ជាងមុន

 

 

ចំពោះសហគ្រាសធុនតូច និងមធ្យម ទិវា STI ឆ្នាំ២០២៦ មិនគ្រាន់តែជាការបង្ហាញនូវគំនិតថ្មីៗប៉ុណ្ណោះទេ តែជាឱកាសក្នុងការបង្កើតភាពជាដៃគូ ស្វែងរកដំណោះស្រាយអាចអនុវត្តបាន និងឱកាសក្នុងការពង្រីកអាជីវកម្មឱ្យកាន់តែរីកលូតលាស់។ ព្រឹត្តិការណ៍នេះបានគូសបញ្ជាក់ពីរបៀបដែលនវានុវត្តន៍អាចផ្តល់លទ្ធភាពដល់អាជីវកម្មក្នុងស្រុក ឱ្យរក្សាបាននូវសមត្ថភាពប្រកួតប្រជែងនៅក្នុងសេដ្ឋកិច្ចដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស។

 

មិនតែប៉ុណ្ណោះ ទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ ក៏បានរំលេចឱ្យឃើញកាន់តែច្បាស់ពីសារៈសំខាន់នៃការស្រាវជ្រាវ និងការអភិវឌ្ឍ ផងដែរ ខណៈដែលបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនជាច្រើន បានវិនិយោគថវិកាប្រមាណពី ២ ទៅ ៣ ភាគរយនៃផលិតផលក្នុងស្រុកសរុប របស់ខ្លួនទៅលើវិស័យនេះ។

 

 

ការប្រារព្ធទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីឆន្ទៈដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ដើម្បីឈានទៅសម្រេចគោលដៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានធ្វើបរិវត្តកម្មគួរឱ្យកត់សម្គាល់ ពីសេដ្ឋកិច្ចដែលពឹងផ្អែកលើកសិកម្មបែបប្រពៃណី ទៅជាសេដ្ឋកិច្ចដែលជំរុញដោយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កាន់តែខ្លាំងឡើងក្នុងបរិបទដែលបច្ចេកវិទ្យាមានការវិវឌ្ឍឥតឈប់ឈរ កត្តាទាំងនេះ គឺជាគន្លឹះដ៏សំខាន់ក្នុងការកសាងសមត្ថភាពប្រកួតប្រជែង និងធានាបាននូវនិរន្តរភាពសម្រាប់គ្រប់វិស័យ។

 

ធនាគារ វីង នៅតែបន្តចូលរួមគាំទ្ររាល់គំនិតផ្តួចផ្តើមនានា ដែលជួយលើកកម្ពស់នវានុវត្តន៍ បរិយាបន្ន និងកំណើនប្រកបដោយចីរភាព ដើម្បីធានាថា ផ្លែផ្កានៃវឌ្ឍនភាពទាំងនេះ នឹងត្រូវបានផ្តល់ជូនដល់ប្រជាពលរដ្ឋ សហគ្រា​ស ធុរកិច្ច និងសហគមន៍នៅទូទាំងប្រទេសកម្ពុជា

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង ចូលរួមជាមួយក្រសួងសង្គមកិច្ច ដើម្បីអបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ

ការប្រារព្ធទិវាក្នុងឆ្នាំនេះ បានផ្តោតលើសារៈសំខាន់នៃការកសាងសេដ្ឋកិច្ចគ្រួសារឱ្យរឹងមាំ ដើម្បីគាំទ្រដល់វិបុលភាព និងសុខសន្តិភាពជាតិ។

ចេញផ្សាយនៅ: May 27, 2026

អានរហ័ស

ធនាគារ វីង ពង្រីកសមត្ថភាពទូទាត់ប្រាក់អឺរ៉ូ ភ្ជាប់កម្ពុជាទៅកាន់អឺរ៉ុប

ការបង្កើនសមត្ថភាពទូទាត់រូបិយប័ណ្ណអឺរ៉ូ និងការពង្រឹងការទំនាក់ទំនងហិរញ្ញវត្ថុជាមួយតំបន់អឺរ៉ុប គឺធ្វើឡើងដើម្បីគាំទ្រដល់កំណើនពាណិជ្ជកម្ម វិនិយោគ និងលំហូរប្រតិបត្តិការហិរញ្ញវត្ថុឆ្លងដែនបានកាន់តែរលូន

ចេញផ្សាយនៅ: May 25, 2026

អានរហ័ស

ធនាគារ វីង ទទួលបានការកោតសរសើរពីសម្តេចធិបតីក្នុងនាមជាស្ថាប័នបង់ពន្ធច្រើនជាងគេមួយដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ

ជាមោទនភាពមួយ ដែលធនាគារ វីង ទទួលបាន “វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាស” ឆ្នាំ២០២៥ ពីអគ្គនាយកដ្ឋានពន្ធដារ ដែលទទួលស្គាល់នូវការប្រកាន់ខ្ជាប់នូវតម្លាភាព និងគណនេយ្យភាពដ៏ល្អប្រសើរ។

ចេញផ្សាយនៅ: May 19, 2026