វីង ឈ្នះពានរង្វាន់ Cambodia Best Employer Brand Awards ប្រចាំឆ្នាំ២០២០

ធនាគារឯកទេស​​ វីង (ខេមបូឌា) លីមីតធីត ដែលជាធនាគារឈានមុខគេក្នុងការផ្តល់សេវាធនាគារចល័តនៅកម្ពុជា មានកិត្តិយសដែលទទួលបានពានរង្វាន់ស្លាកយ៊ីហោនិយោជកឆ្នើមកម្អុជា​២០២០នៅក្នុងកម្មវិធី Employer Branding Awards លើកទី១៤។ កម្មវិធីនេះត្រូវបាន​រៀបចំដោយ វិទ្យាស្ថាន Employer Branding នៃ World HRD Congress & Stars of the Industry Group ក្នុងទីក្រុងបាងកក ប្រទេសថៃ។

ចេញផ្សាយនៅ: Feb 04, 2020

ធនាគារឯកទេស​​ វីង (ខេមបូឌា) លីមីតធីត ដែលជាធនាគារឈានមុខគេក្នុងការផ្តល់សេវាធនាគារចល័តនៅកម្ពុជា មានកិត្តិយសដែលទទួលបានពានរង្វាន់ស្លាកយ៊ីហោនិយោជកឆ្នើមកម្អុជា​២០២០នៅក្នុងកម្មវិធី Employer Branding Awards លើកទី១៤។ កម្មវិធីនេះត្រូវបាន​រៀបចំដោយ វិទ្យាស្ថាន Employer Branding នៃ World HRD Congress & Stars of the Industry Group ក្នុងទីក្រុងបាងកក ប្រទេសថៃ។​

យោងតាមវិទ្យាស្ថាន Branding Institute បានបញ្ជាក់ថា៖ “ ការទទួលពានរង្វាន់នេះ សរបញ្ចាក់ឱ្យឃើញថា វីង (ខេមបូឌា) លីមីតធីត ក៏ដូចជាថ្នាក់ដឹកនាំ ​បានផ្តោតសំខាន់លើការប្តេជ្ញាចិត្តប្រកបដោយចីរភាពចំពោះការអភិវឌ្ឍ អង្គភាព និង ប្រសិទ្ធភាពរបស់ស្ថាប័នក្នុងការអនុវត្តប្រតិបត្តិការរបស់ខ្លួន។ ខណៈពេលដែលការធ្វើអាជីវកម្មទទួលបានភាពជោគជ័យគឺមានផ្នែកជាច្រើន ក្នុងនោះផងដែរថ្នាក់ដឹកនាំរបស់វីង (ខេមបូឌា) លីមីតធីត គឺឈរនៅជួរមុខគេដោយមានទំនួលខុសត្រូវ ប្រើប្រាស់ភាពប៉ិនប្រសប់ប្រកប ភាពច្នៃប្រឌិត និងមានបទពិសោធ ក្នុងការរក្សារស្ថាប័នឱ្យមានស្ថេរភាព។​”

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស​​ វីង (ខេមបូឌា) លីមីតធីត ​បានមានប្រសាសន៍ថា៖ “នៅ វីងយើងផ្តល់តម្លៃខ្ពស់ដល់និយោជិករបស់យើង។ យើងផ្តល់ឱ្យពួកគេនូវវប្បធម៌ការងារជាមួយការលើកទឹកចឹត្ត ដែលអាចឲ្យ​អាជីពដែលជា​ក្តីប្រាថ្នារបស់ពួគេអាចសម្រេចទៅបានតាមរយៈការអនុវត្តជាប់លាប់ និងបង្ហាញ​នូវ​គុណតម្លៃស្នូលរបស់វីង។​ ពានរង្វាន់នេះពិតជាបានឆ្លុះបញ្ចាំងពីការទទួលស្គាល់នៃការប្តេជ្ញាចិត្តខ្ពស់ចំពោះនិយោជិក ហើយវាជាកាតាលីករក្នុងការជំរុញពួកយើងឱ្យបន្តដំណើរតទៅមុខទៀត។”

វីងត្រូវបានជ្រើសរើសចេញពីក្រុមហ៊ុនចំនួន ៣០ នៅក្នុងប្រទេសកម្ពុជាហើយ ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនទាំង៨ ដែលត្រូវបានទទួលស្គាល់ ព្រមទាំងផ្តល់ពានរង្វាន់និងវិញ្ញាបនបត្រនេះ។

លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារឯកទេស​​ វីង បានឲ្យដឹងថា៖​ “នៅពេលដែលយើងបង្កើត​គោលការណ៍ណែនាំ និងនីតិវិធីធ្វើការងារផ្សេងៗ យើងបានអនុញ្ញាតឱ្យមានការចូលរួមពីសំណាក់និយោជិករបស់យើងគ្រប់ៗគ្នា។ សំឡេង និង មតិយោបល់របស់ពួកគាត់ ត្រូវបានដាក់ជាអាទិភាពរបស់យើង។ ចាប់តាំងពីវីង បានចាប់ផ្តើមដំណើរការក្នុងឆ្នាំ២០០៩មក យើងតែងតែមានទិសដៅប្តេជ្ញាចិត្តក្នុងការធានាថា វីង គឺជាជំរើសដ៏ល្អសម្រាប់និយោជិក។”

ក្នុងឆ្នាំនេះ វីង កំពុងតែបង្កើតនូវអ្វីដែលថ្មីៗបន្ថែមទៀត ដើម្បីសហការនិងលើកទឹកចិត្តដល់នយោជិកក៏ដូចជា​ក្រុមគ្រួសាររបស់ពួកគេ ខណៈពេលចំនួនបុគ្គលិកកំពុងមានកំណើនជាលំដាប់។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង ឈ្នះពានរង្វាន់ «និយោជកឆ្នើមនៅតំបន់អាស៊ី» ជាលើកទី៥

ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍  “បុគ្គលិកជាអាទិភាព” ធនាគារ វីង (ខេមបូឌា) ម.ក បានទទួលពានរង្វាន់ “និយោជកឆ្នើមនៅតំបន់អាស៊ីប្រចាំឆ្នាំ២០២៥” ពីស្ថាប័ន Employer Branding Institute ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌា។

ចេញផ្សាយនៅ: Sep 09, 2025

អានរហ័ស

ធនាគារ វីង ឈ្នះពានរង្វាន់ ២ នាំមុខគេផ្នែកឌីជីថលឆ្នាំ២០២៥ ពីទស្សនាវដ្តីចក្រភពអង់គ្លេស

ធនាគារ វីង ដែលជាធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា ទទួលបានសមិទ្ធផលថ្មីមួយដែលធ្វើឱ្យកិត្តិនាមរបស់ខ្លួនកាន់តែរឹងមាំបន្ថែមទៀត ក្នុងនាមជាស្ថាប័ននាំមុខគេលើការជំរុញការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពសម្រាប់ឆ្នាំ២០២៥ ចំនួន២ ពីទស្សនាវដ្តីល្បីល្បាញនៅចក្រភពអង់គ្លេស Global Banking & Finance Review។

ចេញផ្សាយនៅ: Aug 29, 2025

អានរហ័ស

ធនាគារ វីង ទទួលបានពានរង្វាន់២ពីក្រុមហ៊ុន វីសា

ធនាគារ វីង ត្រូវបានទួលស្គាល់ចំពោះភាពច្នៃប្រឌិត និងភាពឈានមុខគេដោយមានអត្រាអ្នកប្រើក្រេឌីតកាតច្រើនក្នុងឆ្នាំ២០២៤។ ធនាគារ វីង​ ទទួលបាននូវពានរង្វាន់ដ៏មានកិត្យានុភាពចំនួន២ ពីក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យទូទាត់ឌីជីថលលើពិភពលោក ដែល​បានគូសបញ្ជាក់ពីភាពរឹងមាំរបស់ធនាគារ វីង ក្នុងនាមជាស្ថាប័នឈានមុខគេលើភាពច្នៃប្រឌិតនៅក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។

ចេញផ្សាយនៅ: Mar 06, 2025