វីង និងខេមឡៃហ្វ បន្តផ្តោតលើការធានារ៉ាប់រងអាយុជីវិត

​វីង និងខេមឡៃហ្វ រួបរួមគ្នាលើកកម្ពស់ការធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា ​ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ជាក្រុមហ៊ុនផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ខេមឡៃហ្វ ដែលជាប្រតិបត្តិករធានារ៉ាប់រងអាយុជីវិតដែលមានអាយុកាលវែងជាងគេនៅកម្ពុជាបានប្តេជ្ញាចិត្តបន្តពង្រឹងសេវាកម្មការពារហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា។​ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រសាសន៍ថា៖“ វីងបានដាក់បញ្ចូលបេសកកម្មក្នុងការកែលំអបទពិសោធន៍អតិថិជនដោយប្រើប្រាស់ឌីជីថលនិងការច្នៃប្រឌិតទៅក្នុងឌីអិនអេសាជីវកម្មរបស់យើង ។ យើងចង់ធ្វើការជាមួយដៃគូដូចជា ខេមឡៃហ្វ ជាដើម ដែលមានចក្ខុវិស័យប្រហាក់ប្រហែលនឹងវីងក្នុងការដោះស្រាយសេវាកម្មហិរញ្ញវត្ថុនិងតំរូវការធានារ៉ាប់រងរបស់ប្រជាជនកម្ពុជារាប់លាននាក់ដែលមានប្រាក់ចំណូលមធ្យម ។ លោក ម៉ានូ បានបញ្ជាក់បន្ថែមថា៖ “ ក្នុងនាមជាធនាគារឯកទេស វីងបានខិតខំអស់រយៈពេល ១២ ឆ្នាំកន្លងមក ដើម្បីសម្រេចចក្ខុវិស័យក្នុងការផ្តល់ឱ្យប្រជាជនកម្ពុជាម្នាក់ៗនូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័តដែលមានភាពងាយស្រួល ដើម្បីធ្វើឱ្យជីវិតរស់នៅទូទាំងប្រទេសភាពប្រសើរឡើង” ។ ​ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាហៅកាត់ថា ខេមឡៃហ្វ ស្ថិតក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលគួរឲ្យជឿជាក់បំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុននេះបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងដំបូងគេបំផុតដែលបានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១២។ ​ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ខេមឡៃហ្វ បានសហការជាមួយធនាគារឯកទេសវីងចាប់តាំងពីឆ្នាំ ២០១៤ ដើម្បីផ្តល់ជូននូវមធ្យោបាយបង់ប្រាក់សម្រាប់អតិថិជនរបស់ខ្លួនឲ្យបង់ប្រាក់បុព្វលាភតាមរយៈប្រព័ន្ធហិរញ្ញវត្ថុឌីជីថលរបស់វីង។ ​លោកប្រធានអគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ខេមឡៃហ្វ ចនសុន ឆៃ បានមានប្រសាសន៍ថា៖ “ជាផ្នែកមួយរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដូចគ្នា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ខេមឡៃហ្វនិងធនាគារឯកទេសវីងកំពុងធ្វើការជាមួយគ្នាដើម្បីពង្រឹងកិច្ចសហការដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួននូវអត្ថប្រយោជន៍បន្ថែមពីក្រុមហ៊ុនទាំងពីរនេះ។ “ខ្ញុំជឿជាក់ថាយើងអាចឆ្ពោះទៅមុខយ៉ាងរហ័ស ហើយ​ឈានមុខគេដោយផ្តល់ជូននូវការបង់ប្រាក់បុព្វលាភដ៏ងាយស្រួលចំពោះអតិថិជនរបស់យើង […]

ចេញផ្សាយនៅ: Oct 29, 2020

​វីង និងខេមឡៃហ្វ រួបរួមគ្នាលើកកម្ពស់ការធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា

​ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ជាក្រុមហ៊ុនផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ខេមឡៃហ្វ ដែលជាប្រតិបត្តិករធានារ៉ាប់រងអាយុជីវិតដែលមានអាយុកាលវែងជាងគេនៅកម្ពុជាបានប្តេជ្ញាចិត្តបន្តពង្រឹងសេវាកម្មការពារហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា។​

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រសាសន៍ថា៖“ វីងបានដាក់បញ្ចូលបេសកកម្មក្នុងការកែលំអបទពិសោធន៍អតិថិជនដោយប្រើប្រាស់ឌីជីថលនិងការច្នៃប្រឌិតទៅក្នុងឌីអិនអេសាជីវកម្មរបស់យើង ។ យើងចង់ធ្វើការជាមួយដៃគូដូចជា ខេមឡៃហ្វ ជាដើម ដែលមានចក្ខុវិស័យប្រហាក់ប្រហែលនឹងវីងក្នុងការដោះស្រាយសេវាកម្មហិរញ្ញវត្ថុនិងតំរូវការធានារ៉ាប់រងរបស់ប្រជាជនកម្ពុជារាប់លាននាក់ដែលមានប្រាក់ចំណូលមធ្យម ។

លោក ម៉ានូ បានបញ្ជាក់បន្ថែមថា៖ “ ក្នុងនាមជាធនាគារឯកទេស វីងបានខិតខំអស់រយៈពេល ១២ ឆ្នាំកន្លងមក ដើម្បីសម្រេចចក្ខុវិស័យក្នុងការផ្តល់ឱ្យប្រជាជនកម្ពុជាម្នាក់ៗនូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័តដែលមានភាពងាយស្រួល ដើម្បីធ្វើឱ្យជីវិតរស់នៅទូទាំងប្រទេសភាពប្រសើរឡើង” ។

​ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាហៅកាត់ថា ខេមឡៃហ្វ ស្ថិតក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលគួរឲ្យជឿជាក់បំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុននេះបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងដំបូងគេបំផុតដែលបានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១២។

​ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ខេមឡៃហ្វ បានសហការជាមួយធនាគារឯកទេសវីងចាប់តាំងពីឆ្នាំ ២០១៤ ដើម្បីផ្តល់ជូននូវមធ្យោបាយបង់ប្រាក់សម្រាប់អតិថិជនរបស់ខ្លួនឲ្យបង់ប្រាក់បុព្វលាភតាមរយៈប្រព័ន្ធហិរញ្ញវត្ថុឌីជីថលរបស់វីង។

​លោកប្រធានអគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ខេមឡៃហ្វ ចនសុន ឆៃ បានមានប្រសាសន៍ថា៖ “ជាផ្នែកមួយរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដូចគ្នា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ខេមឡៃហ្វនិងធនាគារឯកទេសវីងកំពុងធ្វើការជាមួយគ្នាដើម្បីពង្រឹងកិច្ចសហការដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួននូវអត្ថប្រយោជន៍បន្ថែមពីក្រុមហ៊ុនទាំងពីរនេះ។

“ខ្ញុំជឿជាក់ថាយើងអាចឆ្ពោះទៅមុខយ៉ាងរហ័ស ហើយ​ឈានមុខគេដោយផ្តល់ជូននូវការបង់ប្រាក់បុព្វលាភដ៏ងាយស្រួលចំពោះអតិថិជនរបស់យើង ក៏ដូចជាការបង្កើតនូវផលិតផលនិងពង្រីកបន្ថែមសេវាកម្មធានារ៉ាប់រងអាយុជីវិតជាមួយអត្ថប្រយោជន៍ដ៏ច្រើនដល់អតិថិជនរបស់យើងទាំងពីរ។”

វីងបានខិតខំប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុឌីជីថលប្រកបដោយភាពច្នៃប្រឌិតដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងប្រទេស។ ទន្ទឹមនឹងនេះ ខេមឡៃហ្វ ជោគជ័យក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដើម្បីការពារសុខុមាលភាពគ្រួសារកម្ពុជាដោយផ្តល់ជូននូវផលិតផលការពារធានារ៉ាប់រងអាយុជីវិតសាមញ្ញនិងមានតំលៃសមរម្យ។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026