ធនាគារឯកទេសវីង និងធនាគារ កាណាឌីយ៉ារួមគ្នាដើម្បីជំរុញបរិ​យា​ប័ន្ន​ហិរញ្ញវត្ថុនៅកម្ពុជា

ធនាគារឯកទេសវីង និងធនាគារ កាណាឌីយ៉ាកំពុងធ្វើការរួមគ្នាដើម្បីបំពេញចន្លោះខ្វះខាតសេវាហិរញ្ញវត្ថុនៅកម្ពុជា ភ្នំពេញ ខែមិថុនា ទី ២៣ ២០២០: ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ​និង ធនាគារ កាណាឌីយ៉ា ក.អ បានចុះកិច្ចព្រមព្រៀងធ្វើការរួមគ្នាមួយ ដើម្បីជំរុញបរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និងផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបអាចទទួលបាន​ហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល។ ពិធីចុះហត្ថលេខានេះត្រូវបានប្រារព្ធឡើងដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត និង​អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ភ្ញៀវកិត្តិយស និងគណគ្រប់គ្រងនៃក្រុមហ៊ុនទាំងពីរ។ ក្រោមការផ្តួចផ្តើមភាពជាដៃគូនេះ ធនាគារឯកទេសវីង និងធនាគធនាគារកាណាឌីយ៉ា នឹងធ្វើការរួមគ្នាដើម្បីស្វែងរកឱកាសថ្មីៗដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូបទទួលបានភាពងាយស្រួល និងសុវត្ថិភាពនៅពេលពួកគេទទួលបានសេវាហិរញ្ញវត្ថុដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេមានភាពកាន់តែ​ប្រសើរឡើង។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ​បាន​មាន​ប្រសាសន៍​ថា​៖ «យើងមានឯកសិទ្ធិដែលថ្ងៃនេះវីងកំពុងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីស្វែងរកភាពជាដៃគូជាមួយធនាគារដែលមានវ័យចំណាស់ជាងគេនិងធំជាងគេមួយនៅកម្ពុជា ដើម្បីជំរុញបរិ​យា​ប័ន្ន​ហិរញ្ញវត្ថុនៅកម្ពុជា និងកំណើនសេដ្ឋកិច្ចតាមរយៈប្រព័ន្ធអេកូហិរញ្ញវត្ថុដ៏រឹងមាំ»។ លោកលោក ម៉ានូ រ៉ាចាន់ បានបន្តថា៖ «វីងនៅតែងតែរក្សារចក្ខុវិស័យរបស់ខ្លួនក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទប្រកបដោយភាពងាយស្រួល សុវត្ថិភាពនិងរហ័ស […]

ចេញផ្សាយនៅ: Jun 24, 2020

ធនាគារឯកទេសវីង និងធនាគារ កាណាឌីយ៉ាកំពុងធ្វើការរួមគ្នាដើម្បីបំពេញចន្លោះខ្វះខាតសេវាហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ ខែមិថុនា ទី ២៣ ២០២០: ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ​និង ធនាគារ កាណាឌីយ៉ា ក.អ បានចុះកិច្ចព្រមព្រៀងធ្វើការរួមគ្នាមួយ ដើម្បីជំរុញបរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និងផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបអាចទទួលបាន​ហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល។

ពិធីចុះហត្ថលេខានេះត្រូវបានប្រារព្ធឡើងដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត និង​អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ភ្ញៀវកិត្តិយស និងគណគ្រប់គ្រងនៃក្រុមហ៊ុនទាំងពីរ។

ក្រោមការផ្តួចផ្តើមភាពជាដៃគូនេះ ធនាគារឯកទេសវីង និងធនាគធនាគារកាណាឌីយ៉ា នឹងធ្វើការរួមគ្នាដើម្បីស្វែងរកឱកាសថ្មីៗដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូបទទួលបានភាពងាយស្រួល និងសុវត្ថិភាពនៅពេលពួកគេទទួលបានសេវាហិរញ្ញវត្ថុដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេមានភាពកាន់តែ​ប្រសើរឡើង។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ​បាន​មាន​ប្រសាសន៍​ថា​៖ «យើងមានឯកសិទ្ធិដែលថ្ងៃនេះវីងកំពុងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីស្វែងរកភាពជាដៃគូជាមួយធនាគារដែលមានវ័យចំណាស់ជាងគេនិងធំជាងគេមួយនៅកម្ពុជា ដើម្បីជំរុញបរិ​យា​ប័ន្ន​ហិរញ្ញវត្ថុនៅកម្ពុជា និងកំណើនសេដ្ឋកិច្ចតាមរយៈប្រព័ន្ធអេកូហិរញ្ញវត្ថុដ៏រឹងមាំ»។

លោកលោក ម៉ានូ រ៉ាចាន់ បានបន្តថា៖ «វីងនៅតែងតែរក្សារចក្ខុវិស័យរបស់ខ្លួនក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទប្រកបដោយភាពងាយស្រួល សុវត្ថិភាពនិងរហ័ស ដែលសម្រួលដល់លំហូរសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ច។ ភាពជាដៃគូជាមួយធនាគារកាណាឌីយ៉ា នឹងផ្តល់ជូនកាន់តែទូលំទូលាយនូវការទទួលបានសេវាកម្មហិរញ្ញវត្ថុសម្រាប់ប្រជាជនគ្រប់រូប»។

វីងជាអ្នកផ្តល់សេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័តឈានមុខគេមួយនៅកម្ពុជាដែលមានបណ្តាញភ្នាក់ងារវីង ជិត ៨០០០ កន្លែងទូទាំងប្រទេស ជាមួយកម្មវិធីវីងស្មាតហ្វូនវីងដ៏ទំនើប និងមានបណ្តាញដៃគូក្នុងស្រុកនិងក្រៅស្រុកដ៏រឹងមាំ។

លោក Raymond Sia Say Guan នាយក​ប្រតិបត្តិ​ធនាគារ​កាណាឌីយ៉ា បានមានប្រសាសន៍ថា៖ «កិច្ចសហការនៅថ្ងៃនេះបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើងទាក់ទងនឹងការផ្ដល់ជូនសេវាកម្មហិរញ្ញវត្ថុ និងបង្កើនការដាក់បញ្ចូលហិរញ្ញវត្ថុ និងសិទ្ធិអំណាចប្រើទៅដល់ប្រជាជនកម្ពុជា។ យើង​នឹង​នាំ​យក​សេវាកម្ម​ហិរញ្ញវត្ថុ​ឱ្យ​កាន់​តែ​ជិត​ជាង​មុន​ទៅ​ដល់​អតិថិជន​របស់​យើងបច្ចុប្បន្ន មិន​ថា​នៅ​តំបន់​ដាច់​ស្រយាល​ក៏​ដោយ»។

ធនាគារ​កាណាឌីយ៉ា​បានឈរ​ជើង​នៅ​លើ​ទីផ្សាយ​ដោយ​ជោគជ័យ​ជិត​៣០​ឆ្នាំ​ក្នុង​ការ​ផ្ដល់​ជូន​នូវ​សេវាកម្ម​ដ៏​សម្បូរបែប​ទៅ​ដល់​អតិថិជន​ទាំង​បុគ្គល និង​សាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ពង្រីក​ទីផ្សារ​របស់​ខ្លួន​ទៅ​ដល់​ប្រទេស​ឡាវ​ដែល​ជា​ប្រទេស​ជិតខាង។

ទាំងវីងនិងធនាគារកាណាឌីយ៉ាគឺជាធនាគារក្នុងស្រុកឈានមុខគេនៅកម្ពុជាដែលមានបំណងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុដើម្បី លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប។ វីងត្រូវបានគេទទួលស្គាល់ បានបង្កើតភាពជាដៃគូយ៉ាងទូលំទូលាយជាមួយដៃគូពាណិជ្ជករជាង ៤០០០០ និងជាមួយក្រុមហ៊ុនសំខាន់ៗនៅក្នុងឧស្សាហកម្មរួមមាន៖ Mastercard, MoneyGram, AliPay, WeChat Pay and Western Union​ ជាដើម។

ភ្នាក់ងារវីងដែលត្រូវបានបណ្តុះបណ្តាលយ៉ាងជំនាញ បានកំពុងជួយសម្រួលផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជានៅគ្រប់ទិសទីកន្លែងនៃប្រទេសកម្ពុជាចាប់តាំងពីទីក្រុងរហូតដល់ភូមិដាច់ស្រយ៉ាល។

អំពីធនាគារកាណាឌីយ៉ា ក.អ

ធនាគារ កាណាឌីយ៉ា ក.អ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ១៩៩១ ដែល​មាន​ឈ្មោះ​ថា “ Canadia Gold & Trust Corporation Ltd.” ដែល​ជា​បណ្ដាក់​ទុន​រួម​គ្នា​រវាងជនជាតិ​កម្ពុជា-កាណាឌីយ៉ា និង​ធនាគារ​ជាតិ​នៃ​កម្ពុជា។ រចនាសម្ព័ន្ធគ្រប់គ្រងរបស់ធនាគាររួមមានអតីតបុគ្គលិក​ជំនាញៗ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា និងភាគទុនិកជាជនជាតិ​កម្ពុជា និងកាណាដា។

សកម្មភាព​សំខាន់ៗរបស់ធនាគារ​គឺ​ផ្អែក​ទៅ​លើ​ប្រតិបត្តិការ​មាស ដូចជា​ការ​ផលិតមាស និង​ផ្ដល់​កម្ចីទៅ​ដល់​ពាណិជ្ជករ​ទាំងឡាយ។ នៅថ្ងៃទី១៩ មេសា ១៩៩៣ ធនាគារត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា ធនាគារកាណាឌីយ៉ា (Canadia Bank Ltd.,) ដោយ ទទួល​បាន​អាជ្ញាប័ណ្ណ​ជាធនាគារ​ពាណិជ្ជពីធនាគារ​ជាតិ​នៃ​កម្ពុជា និង​បាន​ចុះ​ឈ្មោះ​​ក្នុង​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម។ រហូត​មក​ដល់​ថ្ងៃ​ទី​១៦ ធ្នូ ២០០៣ ធនាគារក៏​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ជា​ថ្មី​មក​ជា “ធនាគារកាណាឌីយ៉ា ក.អ” (Canadia Bank PLC.)

ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨​មក ធនាគារ​កាណាឌីយ៉ា​បាន​ក្លាយ​ជា​ធនាគារ​ក្នុង​ស្រុក​ដ៏​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា។ ជាមួយ​បណ្ដាញ​ទំនាក់ទំនងជាមួយធនាគារទូទាំងពិភពលោក និង​មាន​មូលដ្ឋាន​អតិថិជនទាំង​ក្នុង​និង​ក្រៅ​ប្រទេស ធនាគារ​កាណាឌីយ៉ា ក.អ បាន​កាន់​កាប់​ចំណែក​ទីផ្សារ​ដ៏​ធំ​ក្នុង​ការ​ផ្ដល់​ជូន​ឥណទាន ក៏​ដូច​ជា​ប្រាក់​បញ្ញើ​ផង​ដែរ។ ធនាគារ​ផ្ដល់​ជូន​នូ​វ​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​សម្បូរបែប​ដូច​ជា គណនីប្រាក់​បញ្ញើ (ប្រាក់​ដុល្លារ, ប្រាក់​រៀល និង​ប្រាក់​យាន់) ឥណទាន​បុគ្គល (ឥណទានផ្ទះ ឥណទានយានយន្ត ឥណទានផ្ទាល់ខ្លួន) និង​ឥណទានសម្រាប់អាជីវកម្មខ្នាតតូច​និងមធ្យម ហិរញ្ញវត្ថុពាណិជ្ជកម្មអន្តរជាតិ/លិខិតធានា សេវាកម្មផ្ទេរប្រាក់ សេវាបើកប្រាក់បៀវត្ស សេវាប្ដូរប្រាក់ សេវាបង់ពន្ធ ប័ណ្ណឥណទាន សេវាកម្មធនាគារចល័តតាមទូរស័ព្ទដៃនៅទូទាំងស្នាក់ការកណ្ដាល និង៦០សាខានៅរាជធានីភ្នំពេញ និងបណ្ដាក្រុង ខេត្តសំខាន់ៗទូទាំងប្រទេស និង១សាខាទៀតនៅប្រទសឡាវ។

បច្ចុប្បន្ន អតិថិជនរបស់ធនាគារកាណាឌីយ៉ាអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈ​ម៉ាស៊ីន​ដក​ប្រាក់ ១៥៤​កន្លែង និងម៉ាស៊ីនដាក់ប្រាក់ ១៥កន្លែង ដែល​បម្រើ​ការ​២៤ម៉ោងក្នុងមួយសប្ដាហ៍បានកាន់តែងាយស្រួល និងមានសុវត្ថិភាពខ្ពស់។​

សម្រាប់ព័ត៌មានបន្ថែម៖ 023 969 222/ 023 868 222

ចូលទៅកាន់វិបសាយធនាគារយើងខ្ញុំ៖ www.canadiabank.com.kh

អំពីធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និងជាធនាគារឯកទេសមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនតូចនៅលើពិភពលោក។ បង្កើតឡើងក្នុងឆ្នាំ ២០០៩ វីង បានផ្លាស់ប្តូររបៀបដែលប្រជាជនកម្ពុជាផ្ញើនិងទទួលប្រាក់ដោយប្រើទូរស័ព្ទចល័តគ្រប់ពេលនិងគ្រប់ទីកន្លែងយ៉ាងងាយស្រួល។

ធនាគារឯកទេស វីង ជាក្រុមហ៊ុនឈានមុខគេផ្នែកសេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា ជាមួយសេវាគ្របដណ្ដប់១០០% តាមរយៈបណ្ដាញភ្នាក់ងារ វីងជាង ៧៥០០កន្លែង នៅទូទាំងប្រទេស ។ វីង បានចាប់ដៃគូជាមួយពាណិជ្ជករជាង ៤ ម៉ឺនកន្លែង និងក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកមួយចំនួនដូចជា៖ ម៉ាស្ទ័រកាត វីសា MoneyGram Alipay WeChat Pay និង Western Union ជាដើម។

វីង ក៏ផ្តល់នូវដំណោះស្រាយទូទាត់ការចំណាយ និងថវិកាផ្សេងៗដល់ក្រុមហ៊ុនសាជីវកម្មតាមរយៈសេវាកម្មសហគ្រាសរបស់យើង។ ជាមួយនឹងវីង សហគ្រាសធុន តូចនិងមធ្យម និងក្រុមហ៊ុនផ្សេងៗអាចប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ និងទូទាត់ប្រាក់របស់វីង ដើម្បីជួយដល់ការលូតលាស់និងការរីកចម្រើននៃប្រព័ន្ធអេកូទូទាត់ការចំណាយ។​

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.wingmoney.com.

សម្រាប់ព័ត៌មានបន្ថែម៖
លោក ចនសុរដ្ឋា
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត
ប្រធានគ្រប់គ្រងផ្នែទំនាក់ទំនងសាធារណៈ
ទូរស័ព្ទ៖855 12 726 117
អ៊ីមែល៖soratha.chan@wingmoney.com

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026