វីង​ បង្កើត​បទពិសោធ​មិន​ប្រើ​ក្រដាសប្រាក់​សម្រាប់​ភ្ញៀវទេសចរ​ដែល​មក​ទស្សនា​កម្ពុជា

១១ ធ្នូ ២០១៩ ភ្នំពេញ៖ធនាគារ​ឯកទេស វីង (​ខេមបូឌា​) លីមីតធីត កំពុង​ត្រួសត្រាយ​ផ្លូវ​ ដើម្បី​ពង្រីក​សេវាកម្ម​របស់ខ្លួន​ដល់​ភ្ញៀវទេសចរ​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា​ដោយ​ផ្តល់ជូន​ពួកគេ​នូវ​សេរីភាព​ក្នុង​ការរក្សា​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ និង​ការធ្វើ​ដំណើរ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​មិនចាំបាច់​មាន​ក្រដាសប្រាក់ ក៏ដូចជា​ដើម្បី​ធានា​នូវ​ភាពងាយស្រួល និង​សុវត្ថិភាព​របស់​ពួកគេ​ផងដែរ​។ លោក Manu Rajan អគ្គនាយក​នៃ​ធនាគារ​ឯកទេស វីង (​ខេមបូឌា​) លីមីតធីត មាន​ប្រសាសន៍​ថា​៖ «​ប្រទេស​កម្ពុជា​កំពុង​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ដ៏ពេញនិយម ហើយ​ជាមួយ​នឹង​ការផ្តល់ជូន​នេះ​យើង​ធានា​នូវ​ភាពងាយស្រួល​សម្រាប់​ភ្ញៀវទេសចរ​ក្នុង​ការធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​។ យើង​បាន​ដាក់ចេញ​នូវ​ការផ្តល់ជូន​នេះ​បន្ទាប់ពី​មើលឃើញ​ពី​តម្រូវការ​របស់​ភ្ញៀវទេសចរ​ដែល​មកដល់​ប្រទេស​កម្ពុជា ហើយ​យើង​មាន​ក្តី​រីករាយ​ក្នុង​ការផ្តល់​ជូន​ពួកគេ​នូវ​ការភ្ជាប់​ទំនាក់ទំនង សុវត្ថិភាព និង​ភាពងាយស្រួល​ជា​កញ្ចប់​តែម្តង​»​។ កញ្ចប់​សេវាកម្ម Wing4U Tourist Pack ​មាន​ស៊ីមកាត​មួយ​ដែល​មាន​អ៊ីនធឺណិត និង​កញ្ចប់​សម្រាប់​ខល​ទូរស័ព្ទ​ដោយ​ផ្អែកលើ​រយៈពេល​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ​រួម​ជាមួយ​ការចូល​ទៅកាន់​គណនី​វីង និង​ម៉ាស្ទ័រកាត​ផងដែរ ដែល​អាច​ប្រើ​សម្រាប់​ការទិញ​ទំនិញ ការ​កក់ និង​ការធ្វើដំណើរ​នៅក្នុង​ប្រទេស​ជាមួយ​នឹង​ការបញ្ចុះ​តម្លៃ​យ៉ាងច្រើន​។ ជាមួយ​នឹង​ម៉ាស្ទ័រកាត​អនឡាញ​របស់​វីង ទេសចរ​អាច​ស្គែន​ QR កូដ និង​ទូទាត់​ប្រាក់​បាន​ជាង​ ៤ ​ម៉ឺន​ហាង ហើយ​ម៉ាស្ទ័រកាត​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​ទិញ​ទំនិញ​បាន​ជាង ៨០០០ ហាង​នៅ​ទូទាំង​ប្រទេស​។ ភ្ញៀវទេសចរ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការផ្តល់​ជូន​ដោយ​សុវត្ថិភាព​តាមរយៈ​ការទូទាត់​ប្រាក់​របស់​វីង​តាមរយៈ​របៀប​បង់ប្រាក់​របស់​វីង ហើយ​មាន​ភាពងាយស្រួល​ក្នុង​ការដក​ប្រាក់​ដោយ​មាន​តម្លៃ​ទាប​បំផុត​នៅ​តាម​ភ្នាក់ងារ​វីង​ជាង​ ៧០០០ ​កន្លែង​នៅ​ទូទាំង​ប្រទេស​។ ក្នុងនោះ​មាន​ការផ្តល់​ជូន​ចំនួន ២ ​ប្រភេទ​គឺ​សេវាកម្ម «Wing4U Tourist […]

ចេញផ្សាយនៅ: Jan 06, 2020

១១ ធ្នូ ២០១៩ ភ្នំពេញ៖ធនាគារ​ឯកទេស វីង (​ខេមបូឌា​) លីមីតធីត កំពុង​ត្រួសត្រាយ​ផ្លូវ​ ដើម្បី​ពង្រីក​សេវាកម្ម​របស់ខ្លួន​ដល់​ភ្ញៀវទេសចរ​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា​ដោយ​ផ្តល់ជូន​ពួកគេ​នូវ​សេរីភាព​ក្នុង​ការរក្សា​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ និង​ការធ្វើ​ដំណើរ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​មិនចាំបាច់​មាន​ក្រដាសប្រាក់ ក៏ដូចជា​ដើម្បី​ធានា​នូវ​ភាពងាយស្រួល និង​សុវត្ថិភាព​របស់​ពួកគេ​ផងដែរ​។

លោក Manu Rajan អគ្គនាយក​នៃ​ធនាគារ​ឯកទេស វីង (​ខេមបូឌា​) លីមីតធីត មាន​ប្រសាសន៍​ថា​៖ «​ប្រទេស​កម្ពុជា​កំពុង​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ដ៏ពេញនិយម ហើយ​ជាមួយ​នឹង​ការផ្តល់ជូន​នេះ​យើង​ធានា​នូវ​ភាពងាយស្រួល​សម្រាប់​ភ្ញៀវទេសចរ​ក្នុង​ការធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​។ យើង​បាន​ដាក់ចេញ​នូវ​ការផ្តល់ជូន​នេះ​បន្ទាប់ពី​មើលឃើញ​ពី​តម្រូវការ​របស់​ភ្ញៀវទេសចរ​ដែល​មកដល់​ប្រទេស​កម្ពុជា ហើយ​យើង​មាន​ក្តី​រីករាយ​ក្នុង​ការផ្តល់​ជូន​ពួកគេ​នូវ​ការភ្ជាប់​ទំនាក់ទំនង សុវត្ថិភាព និង​ភាពងាយស្រួល​ជា​កញ្ចប់​តែម្តង​»​។

កញ្ចប់​សេវាកម្ម Wing4U Tourist Pack ​មាន​ស៊ីមកាត​មួយ​ដែល​មាន​អ៊ីនធឺណិត និង​កញ្ចប់​សម្រាប់​ខល​ទូរស័ព្ទ​ដោយ​ផ្អែកលើ​រយៈពេល​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ​រួម​ជាមួយ​ការចូល​ទៅកាន់​គណនី​វីង និង​ម៉ាស្ទ័រកាត​ផងដែរ ដែល​អាច​ប្រើ​សម្រាប់​ការទិញ​ទំនិញ ការ​កក់ និង​ការធ្វើដំណើរ​នៅក្នុង​ប្រទេស​ជាមួយ​នឹង​ការបញ្ចុះ​តម្លៃ​យ៉ាងច្រើន​។
ជាមួយ​នឹង​ម៉ាស្ទ័រកាត​អនឡាញ​របស់​វីង ទេសចរ​អាច​ស្គែន​ QR កូដ និង​ទូទាត់​ប្រាក់​បាន​ជាង​ ៤ ​ម៉ឺន​ហាង ហើយ​ម៉ាស្ទ័រកាត​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​ទិញ​ទំនិញ​បាន​ជាង ៨០០០ ហាង​នៅ​ទូទាំង​ប្រទេស​។ ភ្ញៀវទេសចរ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការផ្តល់​ជូន​ដោយ​សុវត្ថិភាព​តាមរយៈ​ការទូទាត់​ប្រាក់​របស់​វីង​តាមរយៈ​របៀប​បង់ប្រាក់​របស់​វីង ហើយ​មាន​ភាពងាយស្រួល​ក្នុង​ការដក​ប្រាក់​ដោយ​មាន​តម្លៃ​ទាប​បំផុត​នៅ​តាម​ភ្នាក់ងារ​វីង​ជាង​ ៧០០០ ​កន្លែង​នៅ​ទូទាំង​ប្រទេស​។

ក្នុងនោះ​មាន​ការផ្តល់​ជូន​ចំនួន ២ ​ប្រភេទ​គឺ​សេវាកម្ម «Wing4U Tourist Basic» ដែលមាន​អ៊ីនធឺណិត ១,៥ ​ជីហ្គាបាយ និង​ការផ្ញើ​សារ និង​តេ​ក្នុង​ប្រព័ន្ធ​ឥត​កំណត់​សម្រាប់​រយៈពេល ៧ ​ថ្ងៃ ចំណែក​ “Wing4U Tourist Extra” មាន​អ៊ីនធឺណិត ការផ្ញើ​សារ និង​តេ​ក្នុង​ប្រព័ន្ធ​ឥត​កំណត់​សម្រាប់​រយៈពេល ៧ ​ថ្ងៃ ដែល​ស៊ីមកាត​ទាំងនេះ​មាន​សុពលភាព​រយៈពេល​ ៣០ ​ថ្ងៃ​។ ភ្ញៀវទេសចរ​ក៏​អាច​ទិញ​កញ្ចប់​បន្ថែម​ឲ្យ​សមស្រប​ទៅ​តាម​ការស្នាក់​នៅ​របស់​ពួកគេ​ផងដែរ​។

លោក​បន្ថែមថា​៖ «​យើង​ជឿជាក់​ថា បទពិសោធន​មិន​ប្រើ​ក្រដាស​ប្រាក់​​នេះ​នឹងធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​គោលដៅ​ដ៏ទាក់ទាញ​មួយ​សម្រាប់​អ្នក​ដែល​ស្វែងរក​ដំណោះស្រាយ​ទូទាត់​ប្រាក់​ងាយស្រួល​ក្នុង​អំឡុងពេល​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស និង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​ទស្សនា​ប្រទេស​កម្ពុជា​ដ៏ស្រស់ស្អាត​នេះ​កាន់តែ​ច្រើន​»​។
បច្ចុប្បន្ន​ការផ្តល់ជូន​នេះ​មាន​នៅ​បញ្ជរ​វីង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ច្រកទ្វារ​ពេល​អ្នកដំណើរ​មក​ដល់​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ហើយ​នៅពេល​អនាគត​នឹង​មាន​នៅតាម​បណ្តា​ទីតាំង​ជាច្រើន​នៅ​ទូទាំង​ប្រទេស​រួម​ជាមួយ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ដែល​ជា​ច្រកចូល​ប្រទេស​កម្ពុជា​ដ៏សំខាន់​មួយ​ទៀត​ក្រៅពី​រាជធានី​ភ្នំពេញ​៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026