វីងចាប់រង្វាន់ដំណើរកម្សាន្តទៅកាន់ប្រទេសសិង្ហបុរីសម្រាប់អតិថិជនរបស់ខ្លួន

ធនាគារឯកទេសវីងបានធ្វើការចាប់ឆ្នោតស្វែងរកអតិថិជនចំនួន៣ នាក់ ដែលមានសំណាងឈ្នះ​រង្វាន់​ដំណើរកម្សាន្តទៅកាន់កោះសេនតូហ្សា ប្រទេសសិង្ហបុរី បន្ទាប់ពីពួកគាត់ធ្វើប្រតិបត្តិការ​ទូទាត់ប្រាក់តាមរយៈវីង អនឡាញម៉ាស្ទ័រកាត ចាប់ពីខែមករា រហូតដល់​ដំណាច់ខែកក្កដា ឆ្នាំ២០១៨ ។ អតិថិជនដែលឈ្នះរង្វាន់នីមួយៗនឹងទទួលបានសំបុត្រយន្តហោះ​តាមជើង​ហោះហើរ Silk Air ទៅកាន់ប្រទេសសិង្ហបុរី និងការស្នាក់នៅសណ្ឋាគារសូហ្វីតែល សេនតូហ្សា រីស៊ត ចំនួន២យប់ និងសំបុត្រចូល​​​​ ទស្សនាកោះសេនតូហ្សា​សម្រាប់មនុស្សពីរនាក់។ ចាប់ពីថ្ងៃដាក់​ឲ្យ​ប្រើប្រាស់ម៉ាស្ទ័រកាត រហូតមកដល់ថ្ងៃនេះ អតិថិជនរបស់វីងបានធ្វើប្រតិបត្តិការទូទាត់ប្រាក់​រហូតដល់ជិត ១០ម៉ឺន​​​ប្រតិបត្តិការ​ ដែលនេះជាសាក្សីមួយដែលបង្ហាញ​អំពីទំនុកចិត្ត របស់អតិថិជន​ទៅលើសេវាកម្មរបស់ធនាគារឯកទេសវីង ដែលជាក្រុមហ៊ុនឈានមុខគេលើសេវាកម្ម​ធនាគារ​ចល័តនៅកម្ពុជា។​ មានប្រសាសន៍ក្នុងពិធីចាប់រង្វាន់នោះ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា ការចាប់រង្វាន់នេះគឺជាការចាប់រង្វាន់ធំ បន្ទាប់ពីការចាប់រង្វាន់ប្រចាំខែនូវទឹកប្រាក់១០០ដុល្លារចំនួន ៥០រង្វាន់កន្លងមក។ លោក ម៉ាឡូឡូសមានប្រសាន៍ថា “សូមអបអរសាទរចំពោះអ្នកឈ្នះរង្វាន់ទាំងបីរូប។ យើងជឿជាក់យ៉ាង​មុតមាំថា អតិថិជននឹងបន្តប្រើប្រាស់នូវវីង អនឡាញម៉ាស្ទ័រកាត ដោយហេតុថាធនាគារឯកទេសវីង និងដៃ​គូ​របស់យើង ម៉ាស្ទ័រកាតនឹងបន្តផ្តល់ជូននូវកម្មវិធីថ្មីជាច្រើនដែលកាន់តែភ្ញាក់ផ្អើលនិងរំភើបសម្រាប់​ អតិថិជន។” លោក​ តេក សុផល តំនាងម៉ាស្ទ័រកាតប្រចាំនៅប្រទេសកម្ពុជាមានប្រសាន៍ថា “សូមអរគុណអតិថិជនដែល​គាំទ្រ​​វីង​អនឡាញម៉ាស្ទ័រកាតកន្លងមក។ យើងសូមជូនពរអតិថិជនដែលឈ្នះរង្វាន់ទាំងអស់ សូមឲ្យ​មានភាពសប្បាយរីករាយនៅពេលដែលពួកគាត់ធ្វើដំណើរកំសាន្តទៅកាន់ប្រទេសសិង្ហបុរី។” ធនាគារឯកទេសវីងនឹងប្រារព្ធធ្វើពិធីប្រគល់រង្វាន់នេះទៅដល់អ្នកឈ្នះរង្វាន់ ដែលនឹង​ប្រព្រឹត្ត​ទៅនៅថ្ងៃទី […]

ចេញផ្សាយនៅ: Aug 09, 2018

ធនាគារឯកទេសវីងបានធ្វើការចាប់ឆ្នោតស្វែងរកអតិថិជនចំនួន៣ នាក់ ដែលមានសំណាងឈ្នះ​រង្វាន់​ដំណើរកម្សាន្តទៅកាន់កោះសេនតូហ្សា ប្រទេសសិង្ហបុរី បន្ទាប់ពីពួកគាត់ធ្វើប្រតិបត្តិការ​ទូទាត់ប្រាក់តាមរយៈវីង អនឡាញម៉ាស្ទ័រកាត ចាប់ពីខែមករា រហូតដល់​ដំណាច់ខែកក្កដា ឆ្នាំ២០១៨ ។

អតិថិជនដែលឈ្នះរង្វាន់នីមួយៗនឹងទទួលបានសំបុត្រយន្តហោះ​តាមជើង​ហោះហើរ Silk Air ទៅកាន់ប្រទេសសិង្ហបុរី និងការស្នាក់នៅសណ្ឋាគារសូហ្វីតែល សេនតូហ្សា រីស៊ត ចំនួន២យប់ និងសំបុត្រចូល​​​​ ទស្សនាកោះសេនតូហ្សា​សម្រាប់មនុស្សពីរនាក់។

ចាប់ពីថ្ងៃដាក់​ឲ្យ​ប្រើប្រាស់ម៉ាស្ទ័រកាត រហូតមកដល់ថ្ងៃនេះ អតិថិជនរបស់វីងបានធ្វើប្រតិបត្តិការទូទាត់ប្រាក់​រហូតដល់ជិត ១០ម៉ឺន​​​ប្រតិបត្តិការ​ ដែលនេះជាសាក្សីមួយដែលបង្ហាញ​អំពីទំនុកចិត្ត របស់អតិថិជន​ទៅលើសេវាកម្មរបស់ធនាគារឯកទេសវីង ដែលជាក្រុមហ៊ុនឈានមុខគេលើសេវាកម្ម​ធនាគារ​ចល័តនៅកម្ពុជា។​

មានប្រសាសន៍ក្នុងពិធីចាប់រង្វាន់នោះ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា ការចាប់រង្វាន់នេះគឺជាការចាប់រង្វាន់ធំ បន្ទាប់ពីការចាប់រង្វាន់ប្រចាំខែនូវទឹកប្រាក់១០០ដុល្លារចំនួន ៥០រង្វាន់កន្លងមក។

លោក ម៉ាឡូឡូសមានប្រសាន៍ថា “សូមអបអរសាទរចំពោះអ្នកឈ្នះរង្វាន់ទាំងបីរូប។ យើងជឿជាក់យ៉ាង​មុតមាំថា អតិថិជននឹងបន្តប្រើប្រាស់នូវវីង អនឡាញម៉ាស្ទ័រកាត ដោយហេតុថាធនាគារឯកទេសវីង និងដៃ​គូ​របស់យើង ម៉ាស្ទ័រកាតនឹងបន្តផ្តល់ជូននូវកម្មវិធីថ្មីជាច្រើនដែលកាន់តែភ្ញាក់ផ្អើលនិងរំភើបសម្រាប់​ អតិថិជន។”

លោក​ តេក សុផល តំនាងម៉ាស្ទ័រកាតប្រចាំនៅប្រទេសកម្ពុជាមានប្រសាន៍ថា “សូមអរគុណអតិថិជនដែល​គាំទ្រ​​វីង​អនឡាញម៉ាស្ទ័រកាតកន្លងមក។ យើងសូមជូនពរអតិថិជនដែលឈ្នះរង្វាន់ទាំងអស់ សូមឲ្យ​មានភាពសប្បាយរីករាយនៅពេលដែលពួកគាត់ធ្វើដំណើរកំសាន្តទៅកាន់ប្រទេសសិង្ហបុរី។”

ធនាគារឯកទេសវីងនឹងប្រារព្ធធ្វើពិធីប្រគល់រង្វាន់នេះទៅដល់អ្នកឈ្នះរង្វាន់ ដែលនឹង​ប្រព្រឹត្ត​ទៅនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណាផងដែរ។ អតិថិជនដែលពុំទាន់មានវីង អនឡាញម៉ាស្ទ័រកាត លោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធីស្មាតហ្វូនវីង និង​បំពេញនូវព័ត៌មានមួយចំនួន នោះលោកអ្នកនឹងអាចធ្វើប្រតិបត្តិការបានភ្លាមៗ និងទទួលបានប្រូម៉ូសិនជា​ច្រើន​ដូចជា ការបញ្ចុះតម្លៃ១២%ពេល​កក់កន្លែងស្នាក់នៅតាមវេបសាយAgoda ធ្វើដំណើរ២ដង​ដោយ មិន​គិត​ថ្លៃឬបញ្ចុះតម្លៃ៥០%រហូតដល់២០ដងពេលកក់ការធ្វើដំណើរតាម Grab និង​ជាច្រើនទៀត។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

តំណាងធនាគារ វីង លោក សុខ ឡេង ចែករំលែកចក្ខុវិស័យអំពីកំណើនប្រកបដោយចីរភាព ក្នុងវេទិកាធុរកិច្ច របស់ Bloomberg នៅប្រទេសសិង្ហបុរី

តាមរយៈការជួបសំណេះសំណាលជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី និងថ្នាក់ដឹកនាំធុរកិច្ចក្នុងតំបន់ លោក សុខ ឡេង បានបង្ហាញពីឆន្ទៈរបស់ធនាគារ វីង ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុស្តង់ដាអន្តរជាតិ ដែលគាំទ្រដល់អាជីវកម្មនានាក្នុងការវិនិយោគ ធ្វើពាណិជ្ជកម្ម និងរីកចម្រើនប្រកបដោយទំនុកចិត្តនៅកម្ពុជា។

ចេញផ្សាយនៅ: Jul 29, 2026

អានរហ័ស

ដំបូងគេនៅកម្ពុជា! ធនាគារ វីង នាំយកសេវាកម្ម TV360 របស់មិត្តហ្វូន មកកាន់ WingFlex

ជាធនាគារដំបូងគេនៅកម្ពុជាដែលអនុញ្ញាតឱ្យអតិថិជនទាំងអស់អាចភ្ជាប់កញ្ចប់សេវា TV360 របស់ Metfone និងទូទាត់ប្រាក់ដោយឥតគិតថ្លៃសេវាតាមអេប​ Wing Bank។

ចេញផ្សាយនៅ: Jul 24, 2026

អានរហ័ស

ធនាគារ វីង ក្លាយជាដៃគូធនាគារផ្តាច់មុខរបស់សមាគមសណ្ឋាគារកម្ពុជា

ភាពជាដៃគូនេះផ្តល់ជូនកញ្ចប់សេវាបើកប្រាក់បៀវត្ស និងសេវាធនាគារសាជីវកម្មពិសេសសម្រាប់សមាជិកសមាគមសណ្ឋាគារកម្ពុជា ដើម្បីគាំទ្រដល់ប្រតិបត្តិការ និងបុគ្គលិកក្នុងវិស័យបដិសណ្ឋារកិច្ចជាមួយនឹងសេវាហិរញ្ញវត្ថុសម្បូរបែប។

ចេញផ្សាយនៅ: Jul 06, 2026