វីង រួមចំណែកជួយប្រជានជនកម្ពុជានៅកូរ៉េខាងត្បូង​ខណៈមានការរីករាលដាលមេរោគ Covid-19

ភ្នំពេញ​ ខែមីនា ២០២០–ធនាគារឯកទេសវីង បានបរិច្ចាគទឹកប្រាក់ចំនួន៥០០០​ ដុល្លារដល់​ប្រជាជនខ្មែរ ដែលកំពុង រស់នៅ ប្រកបការងារ​និង សិក្សានៅកូរ៉េខាងត្បូងតាមរយៈស្ថានទូតកម្ពុជាដើម្បីទិញម៉ាស់និងទឹកលាងដៃក្នុងការការពារខ្លួនពីការីករាលដាលនៃមេរោគ Covid-19. ឯកឧត្ដម ឡុង ឌីម៉ង់ ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូងបានមានប្រសាសន៍ថា៖ «ការបរិច្ចាគវិភាគទានដែលប្រកបដោយសប្បុរសធម៌របស់វីងនៅពេលនេះ គឺពិតជាចាំបាច់បំផុតដើម្បីទិញម៉ាស់និងទឹកលាងដៃសម្រាប់ចែកជូនដល់ពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅទីនេះ ជាពិសេសពលរដ្ឋមួយចំនួនដែលកំពុងរស់នៅក្នុងតំបន់លំបាកក្នុងការរកទិញម៉ាសនិងទឹលាងដៃ ដើម្បីការពារនិងប្រយុទ្ធប្រឆាំងពីការរីករាលដាលមេរោគ Covid -19»។ នាពេលបច្ចុប្បន្ននេះ មានមនុស្សរាប់ពាន់នាក់ហើយដែលត្រូវបានគេរកឃើញថាមានផ្ទុកមេរោគCovid 19 នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ទោះជាខណៈពេលនេះមានប្រជាជនកម្ពុជាជាង ៦០.០០០ នាក់ កំពុងរស់នៅធ្វើការនិងសិក្សារនៅក្នុងប្រទេសមួយនេះក៏ដោយ ប៉ុន្តែមិនទាន់មានរបាយការណ៍ណាមួយដែលបានបញ្ជាក់ពីការឆ្លងមេរោគនេះឡើយ។ ​ លោក​ ឆៃ ប៉េងស្រ៊ន់ និស្សិតកម្ពុជាដែលកំពុងសិក្សាថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យ Myongji University ក្នុងប្រទេសកូរ៉បាននិយាយថា៖​ «យើងខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងដែល វីង មិនត្រឹមតែយកចិត្តទុកដាក់ចែករំលែកសុខទុក្ខដល់បងប្អូនខ្មែរដែលរស់នៅក្នុងប្រទេសតែប៉ុណ្ណោះទេ សូម្បីតែពួកយើងនៅដល់ប្រទេសកូរ៉េ ក៏វីងនៅតែជួយនិងចូលរួមវិភាគទានតាមរយៈស្ថានទូតផងដែរ» ។ បើយោងតាមសមាគមនិស្សិតកម្ពុជានៅកូរ៉េ(CSAK) មាននិស្សិតខ្មែរប្រមាណជាង៤៥០នាក់កំពុងតែបន្តការសិក្សានៅសាកលវិទ្យាល័យនានាក្នុងប្រទេសកូរ៉េខាងត្បូង។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស​​ វីង (ខេមបូឌា) លីមីតធីត ​បានមានប្រសាសន៍ទៅកាន់ប្រជាជនកម្ពុជានៅក្នុងប្រទេសកូរ៉េខាងត្បូងថា៖«សូមអ្នកទាំងអស់គ្នាថែរក្សាខ្លួនអោយបានល្អ ហើយព្យាយាមរក្សារការទាក់ទងជាមួយក្រុមគ្រួសារអ្នកនៅកម្ពុជាជាប្រចាំ។ […]

ចេញផ្សាយនៅ: Mar 23, 2020

ភ្នំពេញ​ ខែមីនា ២០២០–ធនាគារឯកទេសវីង បានបរិច្ចាគទឹកប្រាក់ចំនួន៥០០០​ ដុល្លារដល់​ប្រជាជនខ្មែរ ដែលកំពុង រស់នៅ ប្រកបការងារ​និង សិក្សានៅកូរ៉េខាងត្បូងតាមរយៈស្ថានទូតកម្ពុជាដើម្បីទិញម៉ាស់និងទឹកលាងដៃក្នុងការការពារខ្លួនពីការីករាលដាលនៃមេរោគ Covid-19.

ឯកឧត្ដម ឡុង ឌីម៉ង់ ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូងបានមានប្រសាសន៍ថា៖ «ការបរិច្ចាគវិភាគទានដែលប្រកបដោយសប្បុរសធម៌របស់វីងនៅពេលនេះ គឺពិតជាចាំបាច់បំផុតដើម្បីទិញម៉ាស់និងទឹកលាងដៃសម្រាប់ចែកជូនដល់ពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅទីនេះ ជាពិសេសពលរដ្ឋមួយចំនួនដែលកំពុងរស់នៅក្នុងតំបន់លំបាកក្នុងការរកទិញម៉ាសនិងទឹលាងដៃ ដើម្បីការពារនិងប្រយុទ្ធប្រឆាំងពីការរីករាលដាលមេរោគ Covid -19»។

នាពេលបច្ចុប្បន្ននេះ មានមនុស្សរាប់ពាន់នាក់ហើយដែលត្រូវបានគេរកឃើញថាមានផ្ទុកមេរោគCovid 19 នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ទោះជាខណៈពេលនេះមានប្រជាជនកម្ពុជាជាង ៦០.០០០ នាក់ កំពុងរស់នៅធ្វើការនិងសិក្សារនៅក្នុងប្រទេសមួយនេះក៏ដោយ ប៉ុន្តែមិនទាន់មានរបាយការណ៍ណាមួយដែលបានបញ្ជាក់ពីការឆ្លងមេរោគនេះឡើយ។

​

លោក​ ឆៃ ប៉េងស្រ៊ន់ និស្សិតកម្ពុជាដែលកំពុងសិក្សាថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យ Myongji University ក្នុងប្រទេសកូរ៉បាននិយាយថា៖​ «យើងខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងដែល វីង មិនត្រឹមតែយកចិត្តទុកដាក់ចែករំលែកសុខទុក្ខដល់បងប្អូនខ្មែរដែលរស់នៅក្នុងប្រទេសតែប៉ុណ្ណោះទេ សូម្បីតែពួកយើងនៅដល់ប្រទេសកូរ៉េ ក៏វីងនៅតែជួយនិងចូលរួមវិភាគទានតាមរយៈស្ថានទូតផងដែរ» ។

បើយោងតាមសមាគមនិស្សិតកម្ពុជានៅកូរ៉េ(CSAK) មាននិស្សិតខ្មែរប្រមាណជាង៤៥០នាក់កំពុងតែបន្តការសិក្សានៅសាកលវិទ្យាល័យនានាក្នុងប្រទេសកូរ៉េខាងត្បូង។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស​​ វីង (ខេមបូឌា) លីមីតធីត ​បានមានប្រសាសន៍ទៅកាន់ប្រជាជនកម្ពុជានៅក្នុងប្រទេសកូរ៉េខាងត្បូងថា៖«សូមអ្នកទាំងអស់គ្នាថែរក្សាខ្លួនអោយបានល្អ ហើយព្យាយាមរក្សារការទាក់ទងជាមួយក្រុមគ្រួសារអ្នកនៅកម្ពុជាជាប្រចាំ។ ខ្ញុំប្រាកដថាក្រុមគ្រួសាររបស់អ្នកកំពុងព្រួយបារម្ភអំពីអ្នកទាំងអស់គ្នាជាខ្លាំង។ អ្នកទាំងអស់គ្នាពិតជាមានតួនាទីយ៉ាងសំខាន់សំរាប់គ្រួសារណាស់»។

កាលពីឆ្នាំមុនប្រជាជនកម្ពុជាដែលធ្វើការនៅប្រទេសកូរ៉េខាងត្បូងបានរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិជាង៥០០ លានដុល្លារតាមយៈការផ្ទេរប្រាក់ពីប្រទេសកូរ៉ខាងត្បូងមកប្រទេសកម្ពុជា។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង និង អ៊ីស្ត គ្រុប ចុះ MOU ពង្រីកឱកាសលើសេវាធនាគារ ការទូទាត់ និងហិរញ្ញប្បទាន

ភាពជាដៃគូនេះ នឹងផ្តោតលើការស្វែងរកឱកាសក្នុងការផ្តល់សេវាប្រមូលប្រាក់តាមប្រព័ន្ធឌីជីថល ហិរញ្ញប្បទានសម្រាប់ការទិញអចលនទ្រព្យ សេវាបើកប្រាក់បៀវត្ស និងឱកាសវិនិយោគជាច្រើនទៀត។

ចេញផ្សាយនៅ: Nov 02, 2026

អានរហ័ស

ធនាគារ វីង និង ក្រុមហ៊ុន អ៊ីនហ្វីនីធី ជេនណេរល អិនសូរិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត 2.0

ជាមួយផែនការបង្កើនទំហំធានារ៉ាប់រងទ្វេដងជូនដល់អតិថិជនធនាគារ វីង នៅឆ្នាំ2027

ចេញផ្សាយនៅ: Oct 30, 2026

អានរហ័ស

គន្លឹះចិញ្ចឹមកូនយុគសម័យថ្មី៖ ផ្តល់សេរីភាពបែបណា ទើបកូនក្លាយជាមនុស្សចេះម្ចាស់ការ?

នៅពេលកូនៗកាន់តែធំ ពួកគេចាប់ផ្តើមចង់សម្រេចចិត្តលើរឿងរ៉ាវជាច្រើនដោយខ្លួនឯង។ សម្រាប់ឪពុកម្តាយ ការមើលថែ និងការណែនាំក៏ត្រូវផ្លាស់ប្តូរទៅតាមជំហាននៃការធំឡើងរបស់កូនៗផងដែរ។

ចេញផ្សាយនៅ: Oct 30, 2026