បុគ្គលិកនិងភ្នាក់ងារវីងផ្តួចផ្តើមគំនិតគាំទ្រឧបត្ថមសហគមន៍ដែលខ្វះខាតខណៈកូវីដ-១៩រាតត្បាត

ជម្ងឺកូវីដ-១៩ បានធ្វើឲ្យមនុស្សទូទាំងសកលជួបវិបត្តិយ៉ាងធ្ងន់ធ្ងរក្នុងនោះរួមបញ្ចូលទាំងកម្ពុជាផងដែរ។ វិបត្តិដ៏ធ្ងន់ធ្ងរនេះវាមិនត្រឹមតែប៉ះពាល់ដល់សុខភាពមនុស្សតែប៉ុណ្ណោះទេ តែវាក៏បានធ្វើឲ្យសេដ្ឋកិច្ចទូទាំងសកលបានដើរថយក្រោយដោយសារការនៅគម្លាតឆ្ងាយពីគ្នាដើម្បីបញ្ឈប់ការរីករាតត្បាតនៃចម្ងឺកូវីដ-១៩​នេះ។ នៅពេលដែលប្រជាជនមិនអាចចេញទៅខាងក្រៅដើម្បីរកប្រាក់កម្រៃចញ្ចឹមជីវិតប្រចាំថ្ងៃ ទាំងនេះបានធ្វើឲ្យគ្រួសារជាច្រើនជួបទុក្ខលំបាក ជាពិសេសការរកប្រាក់កម្រៃប្រចាំថ្ងៃដែលពួកគេមិនអាចធ្វើការពីផ្ទះបាន។ នៅក្នុងប្រទេសកម្ពុជាយើងវិញ អ្នក រត់រម៉កកង់បី (តុកតុក)​ និង អ្នកមគ្គុទេសក៍​ទេសចរ​កំពុងជួបវិបត្តិខ្វះខាតជាច្រើន។​ លោក​ គួយ ដារ៉ាវុធ អ្នករត់រម៉កកង់បីនៅខេត្តសៀមរាប បានឲ្យដឹងថា មុនពេលមានជម្ងឺកូវីដ-១៩កើតឡើង រូបលោកអាចរកប្រាក់កម្រៃបានជាមធ្បមជាង២០ ដុល្លារជាប្រចាំថ្ងៃ។ តែក្នុងរយៈពេលនេះ រូបលោកអាចរកបានត្រឹមតែ២ដុល្លារតែប៉ុណ្ណោះ ពេលខ្លះសូម្បីតែមួយកាក់មួយសេនក៏គ្មានដែរ។ ‍លោកដារ៉ាវុធ បានមានប្រសាសន៏ថា៖ « ពីមុនយើងអាចទិញសាច់មាន់ ឬក៏សាច់គោដើម្បីបរិភោគក្នុងក្រុមគ្រួសាររបស់យើង តែដោយសារតែជម្ងឺរាតត្បាត​ឥឡូវ​នេះយើងអាចទិញបានតែ មី ឬក៏ត្រីខកំប៉ុងសម្រាប់បរិភោគក្នុងក្រុមគ្រួសារតែប៉ុណ្ណោះ»។ នៅក្នុងប្រទេសកម្ពុជា មានប្រជាជនជាង ៥០០០០ នាក់ដែលអាស្រ័យប្រកបរបររត់រម៉កកង់បីដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត។ យោងតាម សមាគកងបីកម្ពុជាបានឲ្យដឹងថា ជាទូទៅអ្នករត់រម៉កកង់បីអាចរកប្រាក់ចំណូលបាន១៥ ដុល្លារក្នុងមួយថ្ងៃ។ តែដោយសារមានជម្ងឺរាតត្បាត និងខ្វះតម្រូវការពីអ្នកធ្វើដំណើរ វាបានធ្វើឲ្យអ្នករត់រម៉កកង់បីអាចរកប្រាក់ចំណូលបានត្រឹមតែ២ដុល្លារប៉ុណ្ណោះ ដូចលោកដារ៉ាវុធយ៉ាងដូចច្នេះដែរ។ វិបត្តិទាំងនេះវាមិនត្រឹមតែកំពុងបង្កផលវិបាកដល់អ្នករត់រម៉កកងបីតែប៉ុណ្ណោះទេ តែសូម្បីតែអ្នកមគ្គុទេសក៍​ទេសចរជាង៣,០០០នាក់ ក៏កំពុងជួបវាសនាដូចអ្នករត់រម៉កកង់បីផងដែរ។ អ្នកស្រី រ៉ា សាវ៉ែន អាយុ ៣៧ឆ្នាំ បានប្រកបរបរជា​អ្នកមគ្គុទេសក៍​ទេសចរក្នុងខេត្តសៀមរាបចាប់តាំងពីឆ្នាំ២០១៦ ហើយអ្នកស្រីបានធ្វើការផ្សព្វផ្សាយនិងបង្ហាញពីបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជាទៅភ្ញៀវជនជាតិជប៉ុនជាពិសេស។ តែដោយសារវិបត្តិជម្ងឺកូវីដ-១៩នេះវាបានបង្ខំឲ្យអ្នកស្រីស្នាក់នៅតែក្នុងផ្ទះដោយមិនអាចរកប្រាក់ចំណូលដើម្បីជួយទប់ទល់ទ្រទ្រង់ជីវភាពគ្រួសារបាន។ […]

ចេញផ្សាយនៅ: Apr 21, 2020

ជម្ងឺកូវីដ-១៩ បានធ្វើឲ្យមនុស្សទូទាំងសកលជួបវិបត្តិយ៉ាងធ្ងន់ធ្ងរក្នុងនោះរួមបញ្ចូលទាំងកម្ពុជាផងដែរ។

វិបត្តិដ៏ធ្ងន់ធ្ងរនេះវាមិនត្រឹមតែប៉ះពាល់ដល់សុខភាពមនុស្សតែប៉ុណ្ណោះទេ តែវាក៏បានធ្វើឲ្យសេដ្ឋកិច្ចទូទាំងសកលបានដើរថយក្រោយដោយសារការនៅគម្លាតឆ្ងាយពីគ្នាដើម្បីបញ្ឈប់ការរីករាតត្បាតនៃចម្ងឺកូវីដ-១៩​នេះ។ នៅពេលដែលប្រជាជនមិនអាចចេញទៅខាងក្រៅដើម្បីរកប្រាក់កម្រៃចញ្ចឹមជីវិតប្រចាំថ្ងៃ ទាំងនេះបានធ្វើឲ្យគ្រួសារជាច្រើនជួបទុក្ខលំបាក ជាពិសេសការរកប្រាក់កម្រៃប្រចាំថ្ងៃដែលពួកគេមិនអាចធ្វើការពីផ្ទះបាន។ នៅក្នុងប្រទេសកម្ពុជាយើងវិញ អ្នក រត់រម៉កកង់បី (តុកតុក)​ និង អ្នកមគ្គុទេសក៍​ទេសចរ​កំពុងជួបវិបត្តិខ្វះខាតជាច្រើន។​

លោក​ គួយ ដារ៉ាវុធ អ្នករត់រម៉កកង់បីនៅខេត្តសៀមរាប បានឲ្យដឹងថា មុនពេលមានជម្ងឺកូវីដ-១៩កើតឡើង រូបលោកអាចរកប្រាក់កម្រៃបានជាមធ្បមជាង២០ ដុល្លារជាប្រចាំថ្ងៃ។ តែក្នុងរយៈពេលនេះ រូបលោកអាចរកបានត្រឹមតែ២ដុល្លារតែប៉ុណ្ណោះ ពេលខ្លះសូម្បីតែមួយកាក់មួយសេនក៏គ្មានដែរ។

‍លោកដារ៉ាវុធ បានមានប្រសាសន៏ថា៖ « ពីមុនយើងអាចទិញសាច់មាន់ ឬក៏សាច់គោដើម្បីបរិភោគក្នុងក្រុមគ្រួសាររបស់យើង តែដោយសារតែជម្ងឺរាតត្បាត​ឥឡូវ​នេះយើងអាចទិញបានតែ មី ឬក៏ត្រីខកំប៉ុងសម្រាប់បរិភោគក្នុងក្រុមគ្រួសារតែប៉ុណ្ណោះ»។

នៅក្នុងប្រទេសកម្ពុជា មានប្រជាជនជាង ៥០០០០ នាក់ដែលអាស្រ័យប្រកបរបររត់រម៉កកង់បីដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត។ យោងតាម សមាគកងបីកម្ពុជាបានឲ្យដឹងថា ជាទូទៅអ្នករត់រម៉កកង់បីអាចរកប្រាក់ចំណូលបាន១៥ ដុល្លារក្នុងមួយថ្ងៃ។ តែដោយសារមានជម្ងឺរាតត្បាត និងខ្វះតម្រូវការពីអ្នកធ្វើដំណើរ វាបានធ្វើឲ្យអ្នករត់រម៉កកង់បីអាចរកប្រាក់ចំណូលបានត្រឹមតែ២ដុល្លារប៉ុណ្ណោះ ដូចលោកដារ៉ាវុធយ៉ាងដូចច្នេះដែរ។
វិបត្តិទាំងនេះវាមិនត្រឹមតែកំពុងបង្កផលវិបាកដល់អ្នករត់រម៉កកងបីតែប៉ុណ្ណោះទេ តែសូម្បីតែអ្នកមគ្គុទេសក៍​ទេសចរជាង៣,០០០នាក់ ក៏កំពុងជួបវាសនាដូចអ្នករត់រម៉កកង់បីផងដែរ។

អ្នកស្រី រ៉ា សាវ៉ែន អាយុ ៣៧ឆ្នាំ បានប្រកបរបរជា​អ្នកមគ្គុទេសក៍​ទេសចរក្នុងខេត្តសៀមរាបចាប់តាំងពីឆ្នាំ២០១៦ ហើយអ្នកស្រីបានធ្វើការផ្សព្វផ្សាយនិងបង្ហាញពីបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជាទៅភ្ញៀវជនជាតិជប៉ុនជាពិសេស។ តែដោយសារវិបត្តិជម្ងឺកូវីដ-១៩នេះវាបានបង្ខំឲ្យអ្នកស្រីស្នាក់នៅតែក្នុងផ្ទះដោយមិនអាចរកប្រាក់ចំណូលដើម្បីជួយទប់ទល់ទ្រទ្រង់ជីវភាពគ្រួសារបាន។

​“ខ្ញុំមានអារម្មណ៍ពិបាកចិត្តណាស់ នៅពេលដែលខ្ញុំបាត់បង់ប្រាក់ចំណូល។” អ្នកស្រីបានបន្តថា៖​”ឥឡូវ​នេះខ្ញុំមានតែពឹងលើប្រាក់ខែប្តីដ៏ស្ទួចស្តើងដើម្បីបង់ថ្លៃបំណុលធនាគារ និងចិញ្ចឹមកូនស្រីដែលទើបតែមានអាយុ១១ខែ។”

ក្នុងកិច្ចគាំទ្រដល់សហគមន៍ដែលរង់ផលប៉ះពាល់ដោយកូវីដ-១៩នោះ បុគ្គលិកនិងភ្នាក់ងាររបស់ធនាគារឯកទេសវីង ព្រមទាំងបុគ្គលិករបស់រ៉ូយ៉ាល់គ្រុប បានចូលរួមចំណែកផ្តួចផ្តើមនូវមូលនិធិដើម្បីជួយដល់ក្រុមគ្រួសារដែលងាយរងគ្រោះនិងជួបការលំបាកពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ តាមរយៈមូលនិធិសប្បុរសធម៌នេះ ពួកគេបានរៀបចំជាការរៃអង្គាសប្រមូលមូលនិធិសម្រាប់ផ្តល់ជូនដល់ក្រុមគ្រួសារដែលងាយរងគ្រោះដោយផ្តល់ជូននូវតម្រូវការចាំបាច់មួយចំនួនសម្រាប់ទ្រទ្រង់ជីវភាពរបស់ពួកគេ។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីង​បានមានប្រសាសន៏ថា៖ «ក្នុងនាមជាស្ថាប័នមួយដែលមានទំនួលខុសត្រូវចំពោះសង្គម យើងមិនត្រឹមតែគិតគូពីសុខភាពនិងសុវត្ថិភាពផ្ទាល់ខ្លួនរបស់យើងនោះឡើយ ប៉ុន្តែយើងក៏បានយកចិត្តទុកដាក់ចំពោះអ្នកនៅជុំវិញខ្លួនយើងដែលពួកគេកំពុងទទួលរងផលប៉ះពាល់នៃវិបត្តិនេះផងដែរ។ វាជារឿងដ៏សំខាន់សម្រាប់វីងក្នុងការចូលរួមចំណែកដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតមួយនេះ ក៏ដូចជាជួយគាំទ្រសហគមន៍យើងឲ្យឆ្លងផុតពេលវេលាដ៏លំបាកនេះជាមួយគ្នា»។

លោក ម៉ានូ ក៏បានបន្ថែមផងដែរថា៖ «ការចូលរួមគាំទ្រដ៏សប្បុរសរបស់អស់លោក លោកស្រី វាមិនត្រឹមតែមានសារៈសំខាន់ចំពោះសហគមន៍របស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយជម្រុញអោយអ្នកដ៏ទៃចូលរួមជួយការពារសហគមន៍របស់យើងទាំងអស់គ្នាផងដែរ»។

សប្បុរសជនទាងឡាយ ក៏អាចចូលរួមជួយដល់ប្រជាជនដែលខ្វះខាតដោយការបរិច្ចាគថវិការតាមរយៈ គណនីមូលនិធិរបស់វីងផងដែរ។ សម្រាប់គណនីប្រាក់រៀលសូមផ្ញើរទៅកាន់ ០៣២១០០០០ និង ០៣៣១០០០០ សម្រាប់គណនីប្រាក់ដុល្លារ ។ សប្បុរសជនក៏អាចបរិច្ចាគថវិការតាមរយៈភ្នាក់ងារវីងណាមួយក្នុងចំណោមភ្នាក់ងារវីងជាង ៧៥០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026