វីង ចែករង្វាន់ធំដល់អតិថិជនប្រើប្រាស់គណនីវីង

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត នៅថ្ងៃនេះ បានធ្វើការប្រគល់រង្វាន់ធំដល់អតិថិជនរបស់ធនាគារដែលធ្វើប្រតិបត្តិការតាមរយៈគណនីវីង។ អ្នកឈ្នះរង្វាន់ទាំង ១១នាក់ ស្ថិតក្នុងចំណោមអតិថិជនវីងរាប់ពាន់នាក់ដែលបានធ្វើប្រតិបត្តិការតាមរយៈគណនីវីងនៅចន្លោះថ្ងៃទី 26 ខែមករា ដល់ថ្ងៃទី 28 ខែកុម្ភៈឆ្នាំ 2019 ។ អតិថិជនដែលឈ្នះរង្វាន់លើកនេះ ត្រូវបានជ្រើសរើសតាមរយៈការចាប់រង្វាន់តាមប្រព័ន្ធអេឡិចត្រូនិក ក្នុងកម្មវិធី “ធ្វើប្រតិបត្តិការដើម្បីឈ្នះរង្វាន់” របស់ធនាគារឯកទេសវីង ដែលជាប្រូម៉ូសិនមួយរបស់ធនាគារឯកទេសវីង សម្រាប់ជាការថ្លែងអំណរគុណដល់អតិថិជនវីង ដែលតែងតែគាំទ្រផលិតផលនិងសេវាកម្មរបស់វីងសម្រាប់អាជីវកម្ម ឬការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ រួមមានសេវាកម្មវីងទៅវីង វីងវេរលុយ សេវាផ្ទេរប្រាក់ក្រៅប្រទេស បញ្ជូលទឹកប្រាក់ទូរស័ព្ទ បង់វិក្កយបត្រ និងដកប្រាក់ពីគណនីវីង។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកពាណិជ្ជកម្មរបស់ធនាគារឯកទេសវីងមានប្រសាសន៍ថា វីងមានក្តីរំភើបណាស់ដែលបានចូលរួមផ្តល់រង្វាន់ជាច្រើនក្នុងការប្រារព្ធគម្រប់ខួប ១០ ឆ្នាំរបស់ធនាគារ ដែលបានផ្តល់សេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ។ លោក រ៉ាចាន់ មានប្រសាសន៍បន្តទៀតថា “នៅពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរកំពុងខិតជិតមកដល់ យើងសូមជូនពរអតិថិជនទាំងអស់របស់យើង ឲ្យមានភាពសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាក និងភាពជោគជ័យកាន់តែច្រើន។ វីងនឹងផ្តល់ជូននូវអំណោយដ៏គួរឱ្យរំភើបបន្ថែមទៀតដល់អតិថិជនរបស់យើងនៅថ្ងៃចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ ដូច្នេះ សូមកុំភ្លេចតាមដានព័ត៌មានថ្មីៗពីវីង។” លោក ដាន់ សុខជា អតិថិជនម្នាក់ដែលឈ្នះរង្វាន់ធំ ម៉ូតូបានមានប្រសាសន៍ថា […]

ចេញផ្សាយនៅ: Mar 25, 2019

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត នៅថ្ងៃនេះ បានធ្វើការប្រគល់រង្វាន់ធំដល់អតិថិជនរបស់ធនាគារដែលធ្វើប្រតិបត្តិការតាមរយៈគណនីវីង។ អ្នកឈ្នះរង្វាន់ទាំង ១១នាក់ ស្ថិតក្នុងចំណោមអតិថិជនវីងរាប់ពាន់នាក់ដែលបានធ្វើប្រតិបត្តិការតាមរយៈគណនីវីងនៅចន្លោះថ្ងៃទី 26 ខែមករា ដល់ថ្ងៃទី 28 ខែកុម្ភៈឆ្នាំ 2019 ។

អតិថិជនដែលឈ្នះរង្វាន់លើកនេះ ត្រូវបានជ្រើសរើសតាមរយៈការចាប់រង្វាន់តាមប្រព័ន្ធអេឡិចត្រូនិក ក្នុងកម្មវិធី “ធ្វើប្រតិបត្តិការដើម្បីឈ្នះរង្វាន់” របស់ធនាគារឯកទេសវីង ដែលជាប្រូម៉ូសិនមួយរបស់ធនាគារឯកទេសវីង សម្រាប់ជាការថ្លែងអំណរគុណដល់អតិថិជនវីង ដែលតែងតែគាំទ្រផលិតផលនិងសេវាកម្មរបស់វីងសម្រាប់អាជីវកម្ម ឬការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ រួមមានសេវាកម្មវីងទៅវីង វីងវេរលុយ សេវាផ្ទេរប្រាក់ក្រៅប្រទេស បញ្ជូលទឹកប្រាក់ទូរស័ព្ទ បង់វិក្កយបត្រ និងដកប្រាក់ពីគណនីវីង។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកពាណិជ្ជកម្មរបស់ធនាគារឯកទេសវីងមានប្រសាសន៍ថា វីងមានក្តីរំភើបណាស់ដែលបានចូលរួមផ្តល់រង្វាន់ជាច្រើនក្នុងការប្រារព្ធគម្រប់ខួប ១០ ឆ្នាំរបស់ធនាគារ ដែលបានផ្តល់សេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ។

លោក រ៉ាចាន់ មានប្រសាសន៍បន្តទៀតថា “នៅពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរកំពុងខិតជិតមកដល់ យើងសូមជូនពរអតិថិជនទាំងអស់របស់យើង ឲ្យមានភាពសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាក និងភាពជោគជ័យកាន់តែច្រើន។ វីងនឹងផ្តល់ជូននូវអំណោយដ៏គួរឱ្យរំភើបបន្ថែមទៀតដល់អតិថិជនរបស់យើងនៅថ្ងៃចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ ដូច្នេះ សូមកុំភ្លេចតាមដានព័ត៌មានថ្មីៗពីវីង។”

លោក ដាន់ សុខជា អតិថិជនម្នាក់ដែលឈ្នះរង្វាន់ធំ ម៉ូតូបានមានប្រសាសន៍ថា “ដោយសារឪពុកម្តាយខ្ញុំរស់នៅ​តាមខេត្ត ខ្ញុំតែងតែប្រើប្រាស់សេវាកម្មវីង ដើម្បីធ្វើការផ្ញើប្រាក់ទៅកាន់ពួកគាត់។ បន្ថែមលើនេះ ខ្ញុំតែងតែបញ្ចូលលុយ​​ទូរស័ព្ទតាមរយៈកម្មវិធីស្មាតហ្វូនវីងផងដែរ។ ខ្ញុំពិតជាមានអារម្មណ៍រំភើបមែនទែន នៅពេលដែលបុគ្គលិកវិងធ្វើការ​ទាក់ទងមកខ្ញុំ និងប្រាប់ថាខ្ញុំបានត្រូវរង្វាន់ធំ។ រង្វាន់នេះពិតជាវិសេសវិសាលមែនទែនសម្រាប់ខ្ញុំ ពិសេសសម្រាប់​ពិធីបុណ្យប្រពៃណីជាតិខ្មែរខាងមុខនេះ។ “

កម្មវិធីប្រម៉ូសិន “ធ្វើប្រតិបត្តិការដើម្បីឈ្នះរង្វាន់” គឺជាផ្នែកមួយនៃកម្មវិធីប្រូម៉ូសិនជាច្រើនរបស់ ធនាគារ ​ឯកទេស    វីង ដែលធ្វើឡើងដើម្បីសម្តែងសេចក្តីថ្លែងអំណរគុណដល់អតិថិជនរបស់ខ្លួន ចំពោះការគាំទ្រលើផលិតផល និង សេវាកម្មរបស់វីង ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ។ កម្មវិធីប្រូម៉ូសិននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកម្មវិធីប្រូម៉ូសិន ទូទាត់ថ្លៃសំបុត្ររថភ្លើងទៅកាន់ស្រុកកំណើតក្នុងតម្លៃតែ ៤០រៀល កាលពីមុនពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងខែតុលា កន្លងមក។

កម្មវិធីប្រូម៉ូសិន “ធ្វើប្រតិបត្តិការដើម្បីឈ្នះរង្វាន់” ផ្តល់ជូន ៤២ រង្វាន់សម្រាប់អតិថិជនរួមមានរង្វាន់ម៉ូតូ ១រង្វាន់ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត រួមមាន ទូរទស្សន៍ស្មាតធីវីចំនួន ១៥រង្វាន់ ទូទឹកកកចំនួន ១៣រង្វាន់ និងម៉ាស៊ីនបោកគក់ ចំនួន ១៣ រង្វាន់។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង និង អ៊ីស្ត គ្រុប ចុះ MOU ពង្រីកឱកាសលើសេវាធនាគារ ការទូទាត់ និងហិរញ្ញប្បទាន

ភាពជាដៃគូនេះ នឹងផ្តោតលើការស្វែងរកឱកាសក្នុងការផ្តល់សេវាប្រមូលប្រាក់តាមប្រព័ន្ធឌីជីថល ហិរញ្ញប្បទានសម្រាប់ការទិញអចលនទ្រព្យ សេវាបើកប្រាក់បៀវត្ស និងឱកាសវិនិយោគជាច្រើនទៀត។

ចេញផ្សាយនៅ: Nov 02, 2026

អានរហ័ស

ធនាគារ វីង និង ក្រុមហ៊ុន អ៊ីនហ្វីនីធី ជេនណេរល អិនសូរិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត 2.0

ជាមួយផែនការបង្កើនទំហំធានារ៉ាប់រងទ្វេដងជូនដល់អតិថិជនធនាគារ វីង នៅឆ្នាំ2027

ចេញផ្សាយនៅ: Oct 30, 2026

អានរហ័ស

គន្លឹះចិញ្ចឹមកូនយុគសម័យថ្មី៖ ផ្តល់សេរីភាពបែបណា ទើបកូនក្លាយជាមនុស្សចេះម្ចាស់ការ?

នៅពេលកូនៗកាន់តែធំ ពួកគេចាប់ផ្តើមចង់សម្រេចចិត្តលើរឿងរ៉ាវជាច្រើនដោយខ្លួនឯង។ សម្រាប់ឪពុកម្តាយ ការមើលថែ និងការណែនាំក៏ត្រូវផ្លាស់ប្តូរទៅតាមជំហាននៃការធំឡើងរបស់កូនៗផងដែរ។

ចេញផ្សាយនៅ: Oct 30, 2026