វីង​ផ្តល់ជំនួយ​ឧបត្ថម្ភ​ដល់​អ្នករត់​ម៉ូតូ​កង់បី និង​មគ្គុទេ្ទសក៍​ទេសចរណ៍

រាប់រយ​គ្រួសារ​ដែល​រង​ផលប៉ះពាល់​ដោយ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពី​ធនាគារ​ឯកទេស​វីង​! អ្នកបើក​រ៉ឺម៉ក​កង់​៣ និង​មគ្គុទេ្ទសក៍​ទេសចរណ៍​ប្រមាណ​ ៧០០ ​គ្រួសារ​បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពី​វីង​ដើម្បី​ដោះស្រាយ​តម្រូវការ​ប្រចាំថ្ងៃ​របស់​ពួកគេ​ខណៈពេល​ដែល​មាន​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ ដែល​បណ្តាល​ឱ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​ទូទាំង​សកល​រួមទាំង​កម្ពុជា​ផងដែរ​។ ទឹកប្រាក់​ដែល​ទទួល​បាន​ពី​សប្បុរសជន​នានា​សរុប​បាន​ប្រមាណ ២១ ០១៦,៧០ ​ដុល្លារ​។ «​ការទទួល​បាន​ប្រាក់ឧបត្ថម្ភ ៣០ ដុល្លារ​គឺ​បញ្ជាក់​ឱ្យឃើញ​ថា ក្រុមហ៊ុន​វីង​បាន​យល់​យ៉ាងច្បាស់​អំពី​ក្តី​លំបាក​របស់​យើង​។ ចំនួន​ទឹកប្រាក់​នេះ​អាច​ជួយ​ឱ្យ​យើង​ទិញ​អង្ករ និង​ចិញ្ចឹម​កូនៗ​របស់​យើង​រយៈពេល​ ១ ​ខែ​ក្នុង​អំឡុង​ពេល​ដ៏លំបាក​នេះ​។ វា​ជា​ការលើក​ទឹកចិត្ត ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា យើង​មិន​ឯកោ​ទេ​» នេះ​បើតាម​ការឲ្យ​ដឹង​ពី​លោក កន កាន ដែល​មាន​របរ​ជា​អ្នករត់​រ៉ឺម៉ក​កង់​៣​នៅក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​ចិញ្ចឹម​គ្រួសារ​របស់គាត់​។ លោក​បាន​បន្ត​ថា លោក​ក៏​កំពុង​ជួប​វិបត្តិ​ក្នុង​ការសង​ប្រាក់កម្ចី និង​គ្រប់គ្រង​ចំណាយ​ប្រចាំថ្ងៃ​ផងដែរ​។ ទោះបី​ជា​មាន​ហាង​កាហ្វេ ភោជនីយដ្ឋាន និង​ផ្សារ​ជាច្រើន​នៅក្នុង​ទីក្រុង​ភ្នំពេញ​នៅ​បន្ត​ដំណើរការ​យ៉ាងណា​ក្តី ក៏​គេ​នៅ​សង្កេតឃើញ​ថា ប្រជាជន​ចេញទៅ​ក្រៅ​នៅតែ​មាន​ចំនួន​តិចជាង​មុន ហើយ​ពួកគេ​បាន​បាត់បង់​ស្ទើរតែ​ទាំងស្រុង​នូវ​ភ្ញៀវទេសចរ និង​អ្នកដំណើរ​ដទៃទៀត​ដែល​ជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​អតិថិជន​របស់​អ្នក​បើក​ម៉ូតូ​កង់​៣ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​ទូទាំង​ប្រទេស​។ លោក​ រស់ សុគន្ធ ជា​អ្នករត់​ម៉ូតូ​កង់​ ៣ ​ដែល​បានមក​ទទួល​មូលនិធិ​ពី​វីង​នៅ​ការិយាល័យ​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​៖ «​មុនពេល​មាន​ជំងឺ​កូវីដ​១៩ ខ្ញុំ​អាច​រកប្រាក់​ចំណូល​បាន​ជា​មធ្យម ២៥ ដុល្លារ​ក្នុង ១ ​ថ្ងៃ​។ ដូចជា​កាលពី​ម្សិលមិញ ចាប់តាំងពី​ព្រឹក​រហូត​ដល់​យប់​ខ្ញុំ​ទទួល​បាន​ម៉ូយ​តែ​ម្នាក់​គត់ ហើយ​ខ្ញុំ​ត្រូវ​ចំណាយ​លើ​ថ្លៃ​អាហារ​ផង និង​ថ្លៃ​សាំង​បន្ថែមទៀត​»​។ ចាប់តាំងពី​ដំណើរការ​ «​គំនិត​ផ្តួចផ្តើម​គាំទ្រ​សហគមន៍​ដែល​ជួប​វិបត្តិ​ខ្វះខាត​ដោយ​ជំងឺ​កូវីដ​១៩» […]

ចេញផ្សាយនៅ: Jul 02, 2020

រាប់រយ​គ្រួសារ​ដែល​រង​ផលប៉ះពាល់​ដោយ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពី​ធនាគារ​ឯកទេស​វីង​!

អ្នកបើក​រ៉ឺម៉ក​កង់​៣ និង​មគ្គុទេ្ទសក៍​ទេសចរណ៍​ប្រមាណ​ ៧០០ ​គ្រួសារ​បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពី​វីង​ដើម្បី​ដោះស្រាយ​តម្រូវការ​ប្រចាំថ្ងៃ​របស់​ពួកគេ​ខណៈពេល​ដែល​មាន​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩

ដែល​បណ្តាល​ឱ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​ទូទាំង​សកល​រួមទាំង​កម្ពុជា​ផងដែរ​។

ទឹកប្រាក់​ដែល​ទទួល​បាន​ពី​សប្បុរសជន​នានា​សរុប​បាន​ប្រមាណ ២១ ០១៦,៧០ ​ដុល្លារ​។

«​ការទទួល​បាន​ប្រាក់ឧបត្ថម្ភ ៣០ ដុល្លារ​គឺ​បញ្ជាក់​ឱ្យឃើញ​ថា ក្រុមហ៊ុន​វីង​បាន​យល់​យ៉ាងច្បាស់​អំពី​ក្តី​លំបាក​របស់​យើង​។

ចំនួន​ទឹកប្រាក់​នេះ​អាច​ជួយ​ឱ្យ​យើង​ទិញ​អង្ករ និង​ចិញ្ចឹម​កូនៗ​របស់​យើង​រយៈពេល​ ១ ​ខែ​ក្នុង​អំឡុង​ពេល​ដ៏លំបាក​នេះ​។ វា​ជា​ការលើក​ទឹកចិត្ត ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា យើង​មិន​ឯកោ​ទេ​» នេះ​បើតាម​ការឲ្យ​ដឹង​ពី​លោក កន កាន ដែល​មាន​របរ​ជា​អ្នករត់​រ៉ឺម៉ក​កង់​៣​នៅក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​ចិញ្ចឹម​គ្រួសារ​របស់គាត់​។

លោក​បាន​បន្ត​ថា លោក​ក៏​កំពុង​ជួប​វិបត្តិ​ក្នុង​ការសង​ប្រាក់កម្ចី និង​គ្រប់គ្រង​ចំណាយ​ប្រចាំថ្ងៃ​ផងដែរ​។

ទោះបី​ជា​មាន​ហាង​កាហ្វេ ភោជនីយដ្ឋាន និង​ផ្សារ​ជាច្រើន​នៅក្នុង​ទីក្រុង​ភ្នំពេញ​នៅ​បន្ត​ដំណើរការ​យ៉ាងណា​ក្តី ក៏​គេ​នៅ​សង្កេតឃើញ​ថា ប្រជាជន​ចេញទៅ​ក្រៅ​នៅតែ​មាន​ចំនួន​តិចជាង​មុន ហើយ​ពួកគេ​បាន​បាត់បង់​ស្ទើរតែ​ទាំងស្រុង​នូវ​ភ្ញៀវទេសចរ និង​អ្នកដំណើរ​ដទៃទៀត​ដែល​ជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​អតិថិជន​របស់​អ្នក​បើក​ម៉ូតូ​កង់​៣ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​ទូទាំង​ប្រទេស​។

លោក​ រស់ សុគន្ធ ជា​អ្នករត់​ម៉ូតូ​កង់​ ៣ ​ដែល​បានមក​ទទួល​មូលនិធិ​ពី​វីង​នៅ​ការិយាល័យ​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​៖ «​មុនពេល​មាន​ជំងឺ​កូវីដ​១៩ ខ្ញុំ​អាច​រកប្រាក់​ចំណូល​បាន​ជា​មធ្យម ២៥ ដុល្លារ​ក្នុង ១ ​ថ្ងៃ​។ ដូចជា​កាលពី​ម្សិលមិញ ចាប់តាំងពី​ព្រឹក​រហូត​ដល់​យប់​ខ្ញុំ​ទទួល​បាន​ម៉ូយ​តែ​ម្នាក់​គត់ ហើយ​ខ្ញុំ​ត្រូវ​ចំណាយ​លើ​ថ្លៃ​អាហារ​ផង និង​ថ្លៃ​សាំង​បន្ថែមទៀត​»​។

ចាប់តាំងពី​ដំណើរការ​ «​គំនិត​ផ្តួចផ្តើម​គាំទ្រ​សហគមន៍​ដែល​ជួប​វិបត្តិ​ខ្វះខាត​ដោយ​ជំងឺ​កូវីដ​១៩» មកដល់​ពេល​នេះ​មាន​អ្នករត់​រ៉ឺម៉ក​កង់​ ៣ ​ចំនួន ៥០៦ ​នាក់ និង​មគ្គុទេ្ទសក៍​ទេសចរណ៍​ចំនួន​ ១៨៥ ​នាក់​ហើយ ដែល​បាន​មក​ការិយាល័យ​កណ្តាល​របស់​វីង​នៅក្នុង​ទីក្រុង​ភ្នំពេញ និង​ការិយាល័យ​វីង​នៅ​ខេត្ត​សៀមរាប​ដើម្បី​ទទួល​ជំនួយ​។ ថវិកា​ទាំងនោះ​ត្រូវបាន​វេរ​ចូលទៅក្នុង​គណនី​វីង​របស់​ពួកគេ ដែល​ពួកគេ​អាច​ប្តូរ​យក​អង្ករ​នៅតាម​ដៃគូ​សហការ​វីង​តាមរយៈ​មុខងារ WingPay QR​។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វីង​បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ដៃគូ​អាជីវកម្ម​​ និង​បុគ្គល​ទាំងឡាយ​ដែល​បានរួម​ចំណែក​ក្នុង​បុព្វហេតុ​សង្គម​នេះ​។ ខ្ញុំ​ជឿជាក់​ថា ការផ្តល់​ជំនួយ​ទាំងនេះ​នឹង​អាច​ជួយ​កាត់បន្ថយ​បន្ទុកគ្រួសារ​របស់​អ្នក​ក្នុង​អំឡុងពេល​ដ៏លំបាក​នេះ​។ វីង និង​ដៃគូ​របស់​យើង​នឹង​នៅ​ជាមួយ​អ្នក និង​ក្រុមគ្រួសារ​របស់​អ្នក​។ សូម​រក្សា​ភាពរឹងមាំ និង​រក្សា​សុវត្ថិភាព​»​។

បុគ្គលិក​វីង ភ្នាក់ងារ​វីង អតិថិជន​វីង​ព្រមទាំង​បុគ្គលិក​ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប និង​ដៃគូ​ដទៃ​ទៀត​បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​សប្បុរសធម៌​នេះ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ជួយ​ដល់​អ្នក​បើក​រ៉ឺម៉ក​កង់​៣ និង​មគ្គុទេ្ទសក៍​ទេសចរណ៍ ដែល​កំពុង​ជួប​វិបត្តិ​ខ្វះខាត​ហិរញ្ញវត្ថុ​ចាប់​តាំងពី​ខែ​មេសា ឆ្នាំ​ ២០២០ មក​។

លោក ម៉ានូ រ៉ាចាន់ បាន​បន្តទៀត​ថា​៖ «​ក្នុងនាម​ជា​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត​ធំជាងគេ​នៅ​កម្ពុជា វីង​ចាត់ទុក​ការកៀរគរ​ធនធាន និង​សប្បុរសជន ដើម្បី​ជួយ​សហគមន៍​របស់​យើង​ក្នុង​អំឡុងពេល​ដ៏ពិបាក​នេះ​ជា​ការទទួល​ខុសត្រូវ​របស់​យើង​ទាំងអស់​គ្នា​។ យើង​តែ​ម្នាក់​អាច​ជួយ​បាន​បន្តិចបន្តួច ប៉ុន្តែ​នៅពេល​ដែល​យើង​រួមគ្នា នោះ​យើង​នឹង​អាច​ធ្វើបាន​កាន់តែ​ច្រើន​»​។

ជំនួយ​ឧបត្ថម្ភ​ដែល​បាន​ផ្តល់​ជូន​ដល់​សហគមន៍​នាពេល​នេះ​គឺ​មាន​ការជួយ​គាំទ្រ​ពី​ភ្នំពេញ​ប៉ុស្តិ៍​។ វីង​នៅតែ​បន្ត​ទទួល​ជំនួយ​ពី​សប្បុរសជន​ទាំងឡាយ​រហូត​ដល់​ពាក់​កណ្តាល ខែ​កក្កដា ឆ្នាំ​ ២០២០ ដែល​លោក- អ្នក​អាច​ចូលរួម​វិភាគទាន​តាមរយៈ​ភ្នាក់ងារ​វីង​ជិត ៨០០០ ​កន្លែង​ទូទាំង​ប្រទេស ឬ​តាមរយៈ​កម្មវិធី​ស្មាតហ្វូន​វីង​តាមរយៈ​គណនី​ប្រាក់​រៀល​តាមរយៈ​លេខ ០៣២ ១០០០០ និង​ដុល្លារ​អាមេរិក​តាមរយៈ​លេខ ០៣៣ ១០០០០ ៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026