វីងរៀបចំទិវានៃភាពច្នៃប្រឌិត ដើម្បីណែនាំសេវាកម្មហិរញ្ញវត្ថុថ្មីសំដៅជួយដល់ការរីកចម្រើននៃអាជីវកម្មនៅកម្ពុជា

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនឈានមុខគេ ផ្នែកសេវាកម្មធនាគារចល័តនៅកម្ពុជាបានរៀបចំ ទិវានៃភាពច្នៃប្រឌិតប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបង្ហាញពីសេវាកម្មហិរញ្ញវត្ថុថ្មីរបស់ធនាគារមួយនេះ សំដៅជួយលើកកម្ពស់ការដាក់បញ្ចូលហិរញ្ញវត្ថុ និងជួយដល់ការរីកចម្រើននៃអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ទិវានៃភាពច្នៃប្រឌិតរបស់ធនាគារឯកទេសវីង ត្រូវបានរៀបចំឡើងជាលើកដំបូងនៅសណ្ឋាគារកាំបូឌីយ៉ាណាដែលមានអ្នកចូលរួមប្រមាណជាង ២00 នាក់ មកពីស្ថាប័នរាជរដ្ឋាភិបាល ភាគីពាក់ព័ន្ធ ដៃគូសហការ និងអតិថិជនរបស់ធនាគារឯកទេសវីង។ ព្រឹត្តិការណ៍នេះ ក៏មានជាកម្មវិធីកិច្ចពិភាក្សាលើប្រធានបទស្តីពី “ដំណើរទៅកាន់ប្រព័ន្ធឌីជីថលនៃអាជីវកម្មខ្នាតតូច និងមធ្យម” ដែលអ្នកជំនាញនឹងពិភាក្សាអំពីការដាក់ប្រព័ន្ធឌីជីថលសម្រាប់ដំណើរការនៃសហគ្រាសខ្នាតតូចនិងមធ្យម ដើម្បីជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ ក្នុងអំឡុងកម្មវិធីនេះ ធនាគារឯកទេសវីង ក៏បានប្រកាសអំពីការដាក់សម្ពោធជាថ្មីនៃផលិតផលសហគ្រាសខ្នាតតូចនិងមធ្យមរបស់វីង តាមរយៈការចាប់ដៃគូសហការជាមួយក្រុមហ៊ុន ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយផ្នែកគណនេយ្យ ដែលត្រូវបានបង្កើតឡើងសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា។ ភាពជាដៃគូនេះ មានន័យថា អតិថិជនដែលប្រើប្រាស់ផលិតផលសហគ្រាសខ្នាតតូចនិងមធ្យមរបស់វីង នឹងអាចប្រើប្រាសប្រព័ន្ធគណនេយ្យនៃក្រុមហ៊ុន BanhJi ដោយឥតគិតថ្លៃ សម្រាប់ដំណើរការអាជីវកម្មរបស់ពួកគេ។ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា ទោះបីជាសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា កំពុងជួបប្រទះនឹងបញ្ហាប្រឈម ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ យើងឃើញថាអាជីវកម្មប្រភេទនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។ ហេតុដូច្នេះ សេវាកម្មរបស់ធនាគារឯកទេសវីង នឹងជួយសម្រួលលើបន្ទុកមួយនេះ ដើម្បីឲ្យម្ចាស់អាជីវកម្មទាំងអស់ អាចផ្តោតការយកចិត្តទុកដាក់ ទៅលើការអភិវឌ្ឍ និងពង្រីកអាជីវកម្មរបស់ពួកគេ។ លោក […]

ចេញផ្សាយនៅ: Jun 06, 2019

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនឈានមុខគេ ផ្នែកសេវាកម្មធនាគារចល័តនៅកម្ពុជាបានរៀបចំ ទិវានៃភាពច្នៃប្រឌិតប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបង្ហាញពីសេវាកម្មហិរញ្ញវត្ថុថ្មីរបស់ធនាគារមួយនេះ សំដៅជួយលើកកម្ពស់ការដាក់បញ្ចូលហិរញ្ញវត្ថុ និងជួយដល់ការរីកចម្រើននៃអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

ទិវានៃភាពច្នៃប្រឌិតរបស់ធនាគារឯកទេសវីង ត្រូវបានរៀបចំឡើងជាលើកដំបូងនៅសណ្ឋាគារកាំបូឌីយ៉ាណាដែលមានអ្នកចូលរួមប្រមាណជាង ២00 នាក់ មកពីស្ថាប័នរាជរដ្ឋាភិបាល ភាគីពាក់ព័ន្ធ ដៃគូសហការ និងអតិថិជនរបស់ធនាគារឯកទេសវីង។ ព្រឹត្តិការណ៍នេះ ក៏មានជាកម្មវិធីកិច្ចពិភាក្សាលើប្រធានបទស្តីពី “ដំណើរទៅកាន់ប្រព័ន្ធឌីជីថលនៃអាជីវកម្មខ្នាតតូច និងមធ្យម” ដែលអ្នកជំនាញនឹងពិភាក្សាអំពីការដាក់ប្រព័ន្ធឌីជីថលសម្រាប់ដំណើរការនៃសហគ្រាសខ្នាតតូចនិងមធ្យម ដើម្បីជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

ក្នុងអំឡុងកម្មវិធីនេះ ធនាគារឯកទេសវីង ក៏បានប្រកាសអំពីការដាក់សម្ពោធជាថ្មីនៃផលិតផលសហគ្រាសខ្នាតតូចនិងមធ្យមរបស់វីង តាមរយៈការចាប់ដៃគូសហការជាមួយក្រុមហ៊ុន ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយផ្នែកគណនេយ្យ ដែលត្រូវបានបង្កើតឡើងសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា។ ភាពជាដៃគូនេះ មានន័យថា អតិថិជនដែលប្រើប្រាស់ផលិតផលសហគ្រាសខ្នាតតូចនិងមធ្យមរបស់វីង នឹងអាចប្រើប្រាសប្រព័ន្ធគណនេយ្យនៃក្រុមហ៊ុន BanhJi ដោយឥតគិតថ្លៃ សម្រាប់ដំណើរការអាជីវកម្មរបស់ពួកគេ។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា ទោះបីជាសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា កំពុងជួបប្រទះនឹងបញ្ហាប្រឈម ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ យើងឃើញថាអាជីវកម្មប្រភេទនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។ ហេតុដូច្នេះ សេវាកម្មរបស់ធនាគារឯកទេសវីង នឹងជួយសម្រួលលើបន្ទុកមួយនេះ ដើម្បីឲ្យម្ចាស់អាជីវកម្មទាំងអស់ អាចផ្តោតការយកចិត្តទុកដាក់ ទៅលើការអភិវឌ្ឍ និងពង្រីកអាជីវកម្មរបស់ពួកគេ។

លោក ម៉ាឡូឡស បានបន្តថា “គន្លឹះនៃភាពជោគជ័យរបស់យើង ស្ថិតនៅត្រង់ថា យើងតែងតែធ្វើអ្វីៗដែលមានភាពខុសប្លែកពីមុន តែជាមួយគោលបំណងដូចគ្នា ពោលគឺផ្តល់ជូនប្រជាជនកម្ពុជាទាំងអស់នូវសេវាកម្មហិរញ្ញវត្ថុដែលមានងាយស្រួលសម្រាប់រាល់ប្រជាជនកម្ពុជា។ ធនាគារឯកទេសវីង មានសេចក្តីរីករាយក្នុងការប្រកាសភាពជាដៃគូ ជាមួយក្រុមហ៊ុន BanhJi ដែលជាក្រុមហ៊ុនច្នៃប្រឌិតថ្មី ដែលគុណតម្លៃដូចនឹងគុណតម្លៃរបស់វីងក្នុងការធ្វើអ្វីៗដែលមានភាពខុសប្លែកពីមុន។

លោក ស៊ីម ចាន់គិរិរ័ត្ន អគ្គនាយកក្រុមហ៊ុន BanhJi មានប្រសាសន៍ថា ការចាប់ដៃគូសហការជាមួយធនាគារឯកទេសវីង នឹងបើកឱកាសដ៏ធំធេងនិងគួរឱ្យចាប់អារម្មណ៍សម្រាប់អាជីវកម្មរាប់ពាន់នៅក្នុងប្រទេស។ ក្រុមហ៊ុន BanhJi សង្ឃឹមថានឹងមានការផ្លាស់ប្តូរលើផ្នែកប្រព័ន្ធឌីជីថលជាវិជ្ជមាន នៅលើសហគ្រាសខ្នាតតូចនិងមធ្យម។

លោក ស៊ីម មានប្រសាសន៍បន្តថា “យើងសង្ឃឹមថា ដំណើរផ្លូវដែលយើងកំពុងត្រួសត្រាយ នាពេលនេះ នឹងជម្រុញក្រុមហ៊ុនដទៃទៀតនៅទូទាំងប្រទេស ឱ្យបន្តណែនាំផលិតផលនិងសេវាកម្មដែលមានភាពច្នៃប្រឌិត ដើម្បីផ្តល់ផលប្រយោជន៍ដល់សហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលមិនធ្លាប់ប្រើប្រាស់សេវាកម្ម​ហិរញ្ញវត្ថុពីមុនមក។ នេះគឺដោយសារតែអាជីវកម្មខ្នាតតូចៗរាប់ពាន់នេះនឹងដើរតួនាទីសំខាន់ក្នុងការកសាងអនាគតនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា “។

តាមរយៈចក្ខុវិស័យរបស់ធនាគារឯកទេសវីង ក្នុងការដាក់បញ្ចូលហិរញ្ញវត្ថុ នាពេលអនាគតខាងមុខ ធនាគារនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្នុងការដំណើរការបង់ថ្លៃអាជ្ញាប័ណ្ណសម្រាប់សហគ្រាសធុនតូចនិងមធ្យមតាមប្រព័ន្ធឌីជីថល ដល់គ្រប់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។ ដំណើរការបង់ថ្លៃអាជ្ញាប័ណ្ណនេះ ត្រូវបានគេរំពឹងថានឹងអាចធ្វើបាននៅតាមភ្នាក់ងារវីងជាង ៦000កន្លែង ទូទាំងប្រទេសឬតាមរយៈគណនីវីង នៅលើគេហទំព័រសហគ្រាសខ្នាតតូចនិងមធ្យមរបស់ក្រសួង នាពេលខាងមុខ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត

អ៊ីម៉ែល: marketing@wingmoney.com

ក្រុមហ៊ុន Banhji FinTech Co., Ltd

អ៊ីម៉ែល: roth@banhji.com

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026