វីងចូលរួមជាមួយជេស៊ី ហ្វាយនែន ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រជាកសិករខ្មែរ

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីតបានចូលរួមសហការជាមួយនឹង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេស៊ី ហ្វាយនែន ដែលជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុដោយផ្តោតលើវិស័យកសិកម្មដំបូងគេនៅកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពកសិករនិងកំណើនសេដ្ឋកិច្ចវិស័យកសិកម្មនៅកម្ពុជា។ ភាពជាដៃគូរវាងក្រុមហ៊ុនធនាគារឯកទេសវីង និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេស៊ី ហ្វាយនែន បានធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងធំធេងចំពោះជីវភាពរស់នៅរបស់ប្រជាកសិករនៅកម្ពុជាក្នុងឆ្នាំកន្លងមក។ ភាពជាដៃគូនេះមានន័យថាកសិករកម្ពុជាដែលទិញគ្រឿងម៉ាស៊ីននិងឧបករណ៍កសិកម្មតាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេស៊ី ហ្វាយនែន អាចបង់ប្រាក់កម្ចីប្រចាំខែតាមរយៈ កម្មវិធីស្មាតហ្វូនវីង លេខកូដ​*989# ឬនៅតាមភ្នាក់ងារវីងជាង ៥០០០ កន្លែងទូទាំងប្រទេស។ ប្រជាកសិករ​ក៏ទទួលបានអត្ថ​ប្រយោជន៍​តាមរយៈគោលការណ៍បង់ប្រាកកក់ និងអត្រាការប្រាក់ទាបដែលផ្តល់ដោយ​គ្រឹះស្ថាន​ផ្តល់សេវាហិរញ្ញវត្ថុពីប្រទេសជប៉ុនមួយនេះ។ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង ជឿជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេស៊ី ហ្វាយនែន និងធនាគារឯកទេសវីង គឺជាដៃគូដ៏សាកសមដែលមានគោលបំណងធំធេង ក្នុងការផ្តល់ភាពងាយ​ស្រួលដល់ប្រជាកសិករជាច្រើនពាន់នាក់ ក្នុងការបង់ប្រាក់កម្ចី។ តាមរយៈភាពជាដៃគូនេះ កសិករក្នុងស្រុករាប់ពាន់នាក់ អាចផ្តោតការយកចិត្តទុកដាក់​លើការងារ​កសិកម្ម និងការរកចំណូលផ្សេងៗនៅក្នុងសហគមន៍របស់ពួកគេ។ លោក ម៉ាឡូឡូសមានប្រសាសន៍ថា “វាស្ថិតនៅក្នុងចក្ខុវិស័យរបស់វីង ដែលយើងតែងតែដាក់ អតិថិជននិងដៃគូរបស់យើងនៅក្នុងបេះដូងនៃអ្វីគ្រប់យ៉ាងដែលពួកយើងធ្វើ។ ភាពជាដៃគូបែបនេះ អាចចូលរួមចំណែកផ្តល់ភាពងាយស្រួលដល់កសិករក្នុងការបង់ប្រាក់កម្ចីប្រចាំខែរបស់ពួកគេ និងជួយឲ្យគ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ ជេស៊ី ហ្វាយនែន ក្នុងការផ្តល់សេវាទៅដល់អតិថិជនគោលដៅ ដែលរស់នៅក្នុងសហគមន៍ ដាច់ស្រយាល។” ជាអតិថិជនម្នាក់ដែលទិញត្រាក់ទ័រ សម្រាប់ភ្ជួររាស់ដីស្រែរបស់ខ្លួន […]

ចេញផ្សាយនៅ: Jul 26, 2018

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីតបានចូលរួមសហការជាមួយនឹង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេស៊ី ហ្វាយនែន ដែលជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុដោយផ្តោតលើវិស័យកសិកម្មដំបូងគេនៅកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពកសិករនិងកំណើនសេដ្ឋកិច្ចវិស័យកសិកម្មនៅកម្ពុជា។
ភាពជាដៃគូរវាងក្រុមហ៊ុនធនាគារឯកទេសវីង និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេស៊ី ហ្វាយនែន បានធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងធំធេងចំពោះជីវភាពរស់នៅរបស់ប្រជាកសិករនៅកម្ពុជាក្នុងឆ្នាំកន្លងមក។ ភាពជាដៃគូនេះមានន័យថាកសិករកម្ពុជាដែលទិញគ្រឿងម៉ាស៊ីននិងឧបករណ៍កសិកម្មតាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេស៊ី ហ្វាយនែន អាចបង់ប្រាក់កម្ចីប្រចាំខែតាមរយៈ កម្មវិធីស្មាតហ្វូនវីង លេខកូដ​*989# ឬនៅតាមភ្នាក់ងារវីងជាង ៥០០០ កន្លែងទូទាំងប្រទេស។ ប្រជាកសិករ​ក៏ទទួលបានអត្ថ​ប្រយោជន៍​តាមរយៈគោលការណ៍បង់ប្រាកកក់ និងអត្រាការប្រាក់ទាបដែលផ្តល់ដោយ​គ្រឹះស្ថាន​ផ្តល់សេវាហិរញ្ញវត្ថុពីប្រទេសជប៉ុនមួយនេះ។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង ជឿជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេស៊ី ហ្វាយនែន និងធនាគារឯកទេសវីង គឺជាដៃគូដ៏សាកសមដែលមានគោលបំណងធំធេង ក្នុងការផ្តល់ភាពងាយ​ស្រួលដល់ប្រជាកសិករជាច្រើនពាន់នាក់ ក្នុងការបង់ប្រាក់កម្ចី។ តាមរយៈភាពជាដៃគូនេះ កសិករក្នុងស្រុករាប់ពាន់នាក់ អាចផ្តោតការយកចិត្តទុកដាក់​លើការងារ​កសិកម្ម និងការរកចំណូលផ្សេងៗនៅក្នុងសហគមន៍របស់ពួកគេ។

លោក ម៉ាឡូឡូសមានប្រសាសន៍ថា “វាស្ថិតនៅក្នុងចក្ខុវិស័យរបស់វីង ដែលយើងតែងតែដាក់ អតិថិជននិងដៃគូរបស់យើងនៅក្នុងបេះដូងនៃអ្វីគ្រប់យ៉ាងដែលពួកយើងធ្វើ។ ភាពជាដៃគូបែបនេះ អាចចូលរួមចំណែកផ្តល់ភាពងាយស្រួលដល់កសិករក្នុងការបង់ប្រាក់កម្ចីប្រចាំខែរបស់ពួកគេ និងជួយឲ្យគ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ ជេស៊ី ហ្វាយនែន ក្នុងការផ្តល់សេវាទៅដល់អតិថិជនគោលដៅ ដែលរស់នៅក្នុងសហគមន៍ ដាច់ស្រយាល។”

ជាអតិថិជនម្នាក់ដែលទិញត្រាក់ទ័រ សម្រាប់ភ្ជួររាស់ដីស្រែរបស់ខ្លួន លោក ប៊ុន ប៊ុនធឿន បានប្រាប់ឲ្យ​ដឹង​ថា គាត់តែងតែបង់ប្រាក់កម្ចីទៅឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេស៊ី ហ្វាយនែន តាមរយៈភ្នាក់ងារវីង​ព្រោះ​វានៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់គាត់។ លើសពីនេះទៅទៀត​គាត់ក៏អាចធ្វើប្រតិបត្តិការផ្សេងទៀត​ដូចជាការបញ្ចូលទឹកប្រាក់ទូរស័ព្ទពីភ្នាក់ងារវីងផងដែរ។

លោក កូ ហូណាម នាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេស៊ី ហ្វាយនែន មានប្រសាសន៍ថា ភាពជាដៃគូនេះ បានបង្កើតជាលទ្ធភាពថ្មី សម្រាប់មីក្រូហិរញ្ញវត្ថុ ជេស៊ី ហ្វាយនែន ក្នុងការនាំយកនូវ​ជំនាញនិងបទពិសោធន៍ពីប្រទេសជប៉ុនដើម្បីកែលម្អវិស័យកសិកម្មនៅកម្ពុជា សម្រាប់ប្រជាកសិករ​នៅតាមជនបទ ដោយសារពួកគេភាគច្រើន ពឹងផ្អែកលើការលក់ផលិតផលកសិកម្មសម្រាប់​ជា​ចំណូល​ក្នុងការ​ទ្រទ្រង់ក្រុមគ្រួសាររបស់ពួកគេ។

លោកកូ​ ហូណាម មានប្រសាសន៍ថា “យើងកំពុងទន្ទឹងរង់ចាំលទ្ធផលផ្លែផ្កាពីភាពជាដៃគូនេះ ក៏ដូចជាការណែនាំនូវសេវាហិរញ្ញវត្ថុថ្មីៗដែលគាំទ្រដល់ផលិតភាពកសិកម្មនិងប្រាក់ចំណេញដើម្បីបង្កើនចំណូលរបស់កសិករខ្មែរ។”

បន្ថែមពីលើការទូទាត់ប្រាក់តាមរយៈវីង អតិថិជនក៏អាចបង្កើតគណនីវីង ​ដើម្បីធ្វើប្រតិបត្តិការ​ទូទាត់​ដោយ​មិនប្រើសាច់ប្រាក់ជាច្រើនដូចជាការទូទាត់វិក័យប័ត្រ ទិញទំនិញតាមអនឡាញ បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ ផ្ទេរប្រាក់ និងច្រើនទៀត។ វាពិតជាមានភាពងាយស្រួល​ក្នុងការបង្កើតគណនីវីង​ដោយ អតិថិជនអាចទាញយកកម្មវិធីស្មាតហ្វូនវីងនិងបំពេញព័ត៌មានដែលត្រូវការ ឬទៅកាន់ភ្នាក់ងារ វីង ដើម្បីបង្កើតគណនីវីង។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

ធនាគារឯកទេសវីង
អ៊ីម៉ែល: marketing@wingmoney.com

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេស៊ី ហ្វាយនែន
អ៊ីម៉ែល: info@jcfinance.com.kh

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង និង អ៊ីស្ត គ្រុប ចុះ MOU ពង្រីកឱកាសលើសេវាធនាគារ ការទូទាត់ និងហិរញ្ញប្បទាន

ភាពជាដៃគូនេះ នឹងផ្តោតលើការស្វែងរកឱកាសក្នុងការផ្តល់សេវាប្រមូលប្រាក់តាមប្រព័ន្ធឌីជីថល ហិរញ្ញប្បទានសម្រាប់ការទិញអចលនទ្រព្យ សេវាបើកប្រាក់បៀវត្ស និងឱកាសវិនិយោគជាច្រើនទៀត។

ចេញផ្សាយនៅ: Nov 02, 2026

អានរហ័ស

ធនាគារ វីង និង ក្រុមហ៊ុន អ៊ីនហ្វីនីធី ជេនណេរល អិនសូរិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត 2.0

ជាមួយផែនការបង្កើនទំហំធានារ៉ាប់រងទ្វេដងជូនដល់អតិថិជនធនាគារ វីង នៅឆ្នាំ2027

ចេញផ្សាយនៅ: Oct 30, 2026

អានរហ័ស

គន្លឹះចិញ្ចឹមកូនយុគសម័យថ្មី៖ ផ្តល់សេរីភាពបែបណា ទើបកូនក្លាយជាមនុស្សចេះម្ចាស់ការ?

នៅពេលកូនៗកាន់តែធំ ពួកគេចាប់ផ្តើមចង់សម្រេចចិត្តលើរឿងរ៉ាវជាច្រើនដោយខ្លួនឯង។ សម្រាប់ឪពុកម្តាយ ការមើលថែ និងការណែនាំក៏ត្រូវផ្លាស់ប្តូរទៅតាមជំហាននៃការធំឡើងរបស់កូនៗផងដែរ។

ចេញផ្សាយនៅ: Oct 30, 2026