វីង និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអនុញ្ញាតឱ្យមានដំណោះស្រាយថ្មីក្នុងការទូទាត់ប្រាក់ដល់សមាជិករបស់ខ្លួន

ភ្នំពេញ ថ្ងៃទី៣១ ឆ្នាំ២០២០៖ ធនាគារឯកទេសវីង ដែលជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលជាសមាគមមានវិជ្ជាជីវៈលើផ្នែកគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ បានចុះអនុស្សរណៈនៃការយោគយល់គ្នា(“MoU”)អំពីកិច្ចព្រមព្រៀងភាពជាដៃគូថ្មីនៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០។ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា សមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងអាចបង់ថ្លៃសមាជិកភាពរបស់ពួកគេតាមរយៈភ្នាក់ងារវីងជាង ៧.៣០០កន្លែង និងតាមរយៈកម្មវិធីស្មាតហ្វូនវីង ដោយផ្តល់ជាជម្រើសកាន់តែប្រសើរក្នុងការទូទាត់ប្រាក់។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស​​ វីង (ខេមបូឌា) លីមីតធីត ​បានមានប្រសាសន៍ថា៖“ជាមួយនឹង វីង ការបង់ថ្លៃសមាជិកភាពរបស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺអាចធ្វើទៅបានដោយងាយស្រួល ដោយលោកអ្នកគ្រាន់តែប្រើម្រាមដៃចុចលើ កម្មវិធីស្មាតហ្វូនវីង ឬ ទៅបង់តាមបណ្តាញភ្នាក់ងារ វីង​ ដែលមានទូទាំងប្រទេស ​ យើងមានសេចក្តីរីករាយក្រៃលែង ក្នុងការធ្វើជាដៃគូជាមួយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដើម្បីពាំនាំ នូវបច្ចេកវិទ្យាចុងក្រោយបំផុត និងសមត្ថភាព ដើម្បីជួយគាំទ្រការរីកចម្រើនរបស់គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា។ ក្នុងនាមជាអ្នកឈានមុខគេក្នុការគាំទ្រដាក់បញ្ចូលហិរញ្ញវត្ថុ អស់រយៈពេលជាង១១​ឆ្នាំមកនេះ ធនាគារឯកទេស វីង បានបង្កើតប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុចល័តយ៉ាងរឹងមាំ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា នៅទូទាំងខេត្ត តាមរយៈការផ្តល់ជូននូវសេវាកម្មជាច្រើនដូចជា៖ ការផ្ទេរប្រាក់​​​ ការទូទាត់វិក្កយបត្រ​ ការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ និងការទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធអ៊ីនធឺណិតនិងក្រៅប្រព័ន្ធអ៊ីនធឺណិត។ លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា៖ “ការប្រើប្រាស់ ជំរើសនៃការបង់ប្រាក់ដែលមានបណ្តាញដ៏រឹងមាំ និងប្រកបដោយសុវត្តិភាព​បែបនេះ វាជាការបោះជំហ៊ានដ៏សំខាន់សម្រាប់យើង។ ពួកយើងបាន […]

ចេញផ្សាយនៅ: Feb 04, 2020

ភ្នំពេញ ថ្ងៃទី៣១ ឆ្នាំ២០២០៖ ធនាគារឯកទេសវីង ដែលជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលជាសមាគមមានវិជ្ជាជីវៈលើផ្នែកគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ បានចុះអនុស្សរណៈនៃការយោគយល់គ្នា(“MoU”)អំពីកិច្ចព្រមព្រៀងភាពជាដៃគូថ្មីនៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា សមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងអាចបង់ថ្លៃសមាជិកភាពរបស់ពួកគេតាមរយៈភ្នាក់ងារវីងជាង ៧.៣០០កន្លែង និងតាមរយៈកម្មវិធីស្មាតហ្វូនវីង ដោយផ្តល់ជាជម្រើសកាន់តែប្រសើរក្នុងការទូទាត់ប្រាក់។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស​​ វីង (ខេមបូឌា) លីមីតធីត ​បានមានប្រសាសន៍ថា៖“ជាមួយនឹង វីង ការបង់ថ្លៃសមាជិកភាពរបស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺអាចធ្វើទៅបានដោយងាយស្រួល ដោយលោកអ្នកគ្រាន់តែប្រើម្រាមដៃចុចលើ កម្មវិធីស្មាតហ្វូនវីង ឬ ទៅបង់តាមបណ្តាញភ្នាក់ងារ វីង​ ដែលមានទូទាំងប្រទេស ​ យើងមានសេចក្តីរីករាយក្រៃលែង ក្នុងការធ្វើជាដៃគូជាមួយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដើម្បីពាំនាំ នូវបច្ចេកវិទ្យាចុងក្រោយបំផុត និងសមត្ថភាព ដើម្បីជួយគាំទ្រការរីកចម្រើនរបស់គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា។

ក្នុងនាមជាអ្នកឈានមុខគេក្នុការគាំទ្រដាក់បញ្ចូលហិរញ្ញវត្ថុ អស់រយៈពេលជាង១១​ឆ្នាំមកនេះ ធនាគារឯកទេស វីង បានបង្កើតប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុចល័តយ៉ាងរឹងមាំ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា នៅទូទាំងខេត្ត តាមរយៈការផ្តល់ជូននូវសេវាកម្មជាច្រើនដូចជា៖ ការផ្ទេរប្រាក់​​​ ការទូទាត់វិក្កយបត្រ​ ការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ និងការទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធអ៊ីនធឺណិតនិងក្រៅប្រព័ន្ធអ៊ីនធឺណិត។

លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា៖ “ការប្រើប្រាស់ ជំរើសនៃការបង់ប្រាក់ដែលមានបណ្តាញដ៏រឹងមាំ និងប្រកបដោយសុវត្តិភាព​បែបនេះ វាជាការបោះជំហ៊ានដ៏សំខាន់សម្រាប់យើង។ ពួកយើងបាន ធ្វើការស្វែងរកមធ្យោបាយជាច្រើនដើម្បីផ្តល់ជូនអតិថិជនរបស់យើងប្រកបដោយភាពងាយស្រួល ក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។​”

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ក្នុគោលបំណងដើម្បីធានានូវភាពរុងរឿងនិងនិរន្តរភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការបង្កើតបណ្តាញក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាលើកតម្កើងតម្លាភាព និងគាំពារអតិថិជននៅក្នុប្រទេសកម្ពុជា។​

នៅប្រទេសកម្ពុជា មីក្រូហិរញ្ញវត្ថុ ដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងសិទ្ធអំណាចស្ត្រីដែលជាមេគ្រួសារ តាមរយៈការផ្តល់ចំណេះដឹងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ។ យោងតាម សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថា ៨០%នៃអតិថិជនសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាគឺកំពុងរស់នៅតំបន់ដាច់ស្រយ៉ាល និង​៨០%នៃពួកគេគឺជាស្រ្តី។​ មកដល់ពេលនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានសមាជិកចំនួន១០១គ្រិះស្ថានមីក្រូហិរញ្ញវត្ថុ៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង និង អ៊ីស្ត គ្រុប ចុះ MOU ពង្រីកឱកាសលើសេវាធនាគារ ការទូទាត់ និងហិរញ្ញប្បទាន

ភាពជាដៃគូនេះ នឹងផ្តោតលើការស្វែងរកឱកាសក្នុងការផ្តល់សេវាប្រមូលប្រាក់តាមប្រព័ន្ធឌីជីថល ហិរញ្ញប្បទានសម្រាប់ការទិញអចលនទ្រព្យ សេវាបើកប្រាក់បៀវត្ស និងឱកាសវិនិយោគជាច្រើនទៀត។

ចេញផ្សាយនៅ: Nov 02, 2026

អានរហ័ស

ធនាគារ វីង និង ក្រុមហ៊ុន អ៊ីនហ្វីនីធី ជេនណេរល អិនសូរិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត 2.0

ជាមួយផែនការបង្កើនទំហំធានារ៉ាប់រងទ្វេដងជូនដល់អតិថិជនធនាគារ វីង នៅឆ្នាំ2027

ចេញផ្សាយនៅ: Oct 30, 2026

អានរហ័ស

គន្លឹះចិញ្ចឹមកូនយុគសម័យថ្មី៖ ផ្តល់សេរីភាពបែបណា ទើបកូនក្លាយជាមនុស្សចេះម្ចាស់ការ?

នៅពេលកូនៗកាន់តែធំ ពួកគេចាប់ផ្តើមចង់សម្រេចចិត្តលើរឿងរ៉ាវជាច្រើនដោយខ្លួនឯង។ សម្រាប់ឪពុកម្តាយ ការមើលថែ និងការណែនាំក៏ត្រូវផ្លាស់ប្តូរទៅតាមជំហាននៃការធំឡើងរបស់កូនៗផងដែរ។

ចេញផ្សាយនៅ: Oct 30, 2026