ធនាគារឯកទេសវីង និង ក្រុមហ៊ុន MoneyGram ចាប់ដៃគូសហការគ្នាដើម្បីភាពងាយស្រួលនៃសេវាផ្ទេរប្រាក់អន្តរជាតិ

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីតដែលជាក្រុមហ៊ុនឈានមុខគេផ្នែកធនាគារចល័តនៅកម្ពុជាបានប្រកាសពីភាពជាដៃគូរបស់ខ្លួនជាមួយក្រុមហ៊ុន MoneyGram ដើម្បីផ្តល់នូវជម្រើសបន្ថែមនៃសេវាកម្មផ្ទេរប្រាក់អន្តរជាតិដែលមានភាពងាយស្រួល។ ភាពជាដៃគូនេះនឹងនាំមកនូវភាពងាយស្រួលបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជាដែលរស់នៅក្រៅប្រទេស ហើយ មានតម្រូវការផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគេដែលរស់នៅប្រទេសកម្ពុជា។ បច្ចុប្បន្ន អតិថិជននៅកម្ពុជាអាចទទួលប្រាក់ដែលផ្ទេរពីក្រៅប្រទេសតាមរយៈក្រុមហ៊ុន MoneyGram នៅការិយាល័យកណ្តាលរបស់ធនាគារឯកទេសវីង។ នៅក្នុងបន្តិចទៀតនេះ អតិថិជនក៏អាចទទួលបានសេវាកម្មនេះ នៅតាមភ្នាក់ងារវីងនៅក្នុងប្រទេសកម្ពុជា។ លោក ចូចូ ម៉ាឡូឡូស អគ្គនាយក ធនាគារឯកទេសវីង មានប្រសាសន៍ថា វាគឺជាកិត្តិយសមួយសម្រាប់ធនាគារឯកទេសវីង ក្នុងការចាប់ដៃគូសហការ ជាមួយក្រុមហ៊ុន MoneyGram ដែលជាក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ធំបំផុតមួយនៅលើពិភពលោក ដើម្បីចូលរួមចំណែកដល់ការដាក់បញ្ចូលហិរញ្ញវត្ថុសម្រាប់អតិថិជននៅក្នុងប្រទេសកម្ពុជា។ លោក ម៉ាឡូឡូស មានប្រសាសន៍បន្តថា “ក្នុងនាមជាក្រុមហ៊ុនមួយដែលផ្តល់ជាសេវាកម្មសម្រាប់អតិថិជនដែលមិនមាន និងមិនស្ថិតនៅក្នុងប្រព័ន្ធធនាគារនៅកម្ពុជា យើងសង្ឃឹមថាភាពជាដៃគូនេះ នឹងផ្តល់លទ្ធភាពជាច្រើនសម្រាប់អតិថិជនរាប់ពាន់នាក់របស់យើងដែលជីវភាពរស់នៅរបស់ពួកគេបានផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពីក្រុមហ៊ុនបានណែនាំសេវាផ្ទេរប្រាក់អន្តរជាតិ កាលពីមួយឆ្នាំមុន “។ លោក Sukesh Malliah នាយកគ្រប់គ្រងនៃក្រុមហ៊ុន MoneyGram ប្រចាំតំបន់ឥណ្ឌូចិន ម៉ាឡេស៊ី និងប្រ៊ុយណេបានមានប្រសាសន៍ថា កិច្ចសហការជាដៃគូជាមួយធនាគារឯកទេសវីង គឺជាជំហានមួយទៀតសម្រាប់ ក្រុមហ៊ុន MoneyGram ដើម្បីសម្រេចបាននូវបេសកកម្មរបស់ក្រុមហ៊ុន។ លោក Sukesh Malliah មានប្រសាសន៍បន្តថា “នេះគឺជាគោលបំណងរបស់ MoneyGram […]

ចេញផ្សាយនៅ: Jan 10, 2019

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីតដែលជាក្រុមហ៊ុនឈានមុខគេផ្នែកធនាគារចល័តនៅកម្ពុជាបានប្រកាសពីភាពជាដៃគូរបស់ខ្លួនជាមួយក្រុមហ៊ុន MoneyGram ដើម្បីផ្តល់នូវជម្រើសបន្ថែមនៃសេវាកម្មផ្ទេរប្រាក់អន្តរជាតិដែលមានភាពងាយស្រួល។

ភាពជាដៃគូនេះនឹងនាំមកនូវភាពងាយស្រួលបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជាដែលរស់នៅក្រៅប្រទេស ហើយ មានតម្រូវការផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគេដែលរស់នៅប្រទេសកម្ពុជា។ បច្ចុប្បន្ន អតិថិជននៅកម្ពុជាអាចទទួលប្រាក់ដែលផ្ទេរពីក្រៅប្រទេសតាមរយៈក្រុមហ៊ុន MoneyGram នៅការិយាល័យកណ្តាលរបស់ធនាគារឯកទេសវីង។ នៅក្នុងបន្តិចទៀតនេះ អតិថិជនក៏អាចទទួលបានសេវាកម្មនេះ នៅតាមភ្នាក់ងារវីងនៅក្នុងប្រទេសកម្ពុជា។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយក ធនាគារឯកទេសវីង មានប្រសាសន៍ថា វាគឺជាកិត្តិយសមួយសម្រាប់ធនាគារឯកទេសវីង ក្នុងការចាប់ដៃគូសហការ ជាមួយក្រុមហ៊ុន MoneyGram ដែលជាក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ធំបំផុតមួយនៅលើពិភពលោក ដើម្បីចូលរួមចំណែកដល់ការដាក់បញ្ចូលហិរញ្ញវត្ថុសម្រាប់អតិថិជននៅក្នុងប្រទេសកម្ពុជា។

លោក ម៉ាឡូឡូស មានប្រសាសន៍បន្តថា “ក្នុងនាមជាក្រុមហ៊ុនមួយដែលផ្តល់ជាសេវាកម្មសម្រាប់អតិថិជនដែលមិនមាន និងមិនស្ថិតនៅក្នុងប្រព័ន្ធធនាគារនៅកម្ពុជា យើងសង្ឃឹមថាភាពជាដៃគូនេះ នឹងផ្តល់លទ្ធភាពជាច្រើនសម្រាប់អតិថិជនរាប់ពាន់នាក់របស់យើងដែលជីវភាពរស់នៅរបស់ពួកគេបានផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពីក្រុមហ៊ុនបានណែនាំសេវាផ្ទេរប្រាក់អន្តរជាតិ កាលពីមួយឆ្នាំមុន “។
លោក Sukesh Malliah នាយកគ្រប់គ្រងនៃក្រុមហ៊ុន MoneyGram ប្រចាំតំបន់ឥណ្ឌូចិន ម៉ាឡេស៊ី និងប្រ៊ុយណេបានមានប្រសាសន៍ថា កិច្ចសហការជាដៃគូជាមួយធនាគារឯកទេសវីង គឺជាជំហានមួយទៀតសម្រាប់ ក្រុមហ៊ុន MoneyGram ដើម្បីសម្រេចបាននូវបេសកកម្មរបស់ក្រុមហ៊ុន។

លោក Sukesh Malliah មានប្រសាសន៍បន្តថា “នេះគឺជាគោលបំណងរបស់ MoneyGram ក្នុងការផ្តល់សេវាកម្មផ្ទេរប្រាក់ដែលប្រកបដោយទំនុកចិត្តខ្ពស់និងងាយស្រួលដល់អតិថិជនរាប់លាននាក់របស់យើង ដែលពឹងពាក់លើសេវាកម្មរបស់យើងដើម្បីផ្សាភ្ជាប់ជាមួយមិត្តភក្តិនិងក្រុមគ្រួសាររបស់ពួកគេនៅជុំវិញពិភពលោក” ។

ភាពជាដៃគូជាមួយ MoneyGram មានរយៈពេលមួយខែបន្ទាប់ពី Wing បានណែនាំសេវាកម្ម “Wing2World” ដែលជាសេវាផ្ទេរប្រាក់អន្តរជាតិដែលអាចឲ្យអតិថិជនផ្ទេរប្រាក់ និងទទួលប្រាក់ពីក្រៅប្រទេស។ តាមរយៈសេវាកម្មខុសៗគ្នារបស់ដៃគូផ្ទេរប្រាក់ពីក្រៅប្រទេសរបស់វីង អតិថិជនរបស់ ធនាគារឯកទេសវីង អាចចូលទៅក្នុងកម្មវិធី កម្មវិធីស្មាតហ្វូនវីង ដើម្បីធ្វើប្រតិបត្តិការរផ្ទេរប្រាក់ទៅក្រៅប្រទេស ដូចជាប្រទេសហ្វីលីពីន និងវៀតណាមជាដើម។ អ្នកទទួលប្រាក់នៅកម្ពុជាក៏អាចទទួលប្រាក់ពីជាង២០០ ប្រទេស តាមរយៈភ្នាក់ងារវីងឬកម្មវិធីស្មាតហ្វូនវីង។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

អ្នកប្រកបមុខរបរជាង ៦លាននាក់ នឹងទទួលបានឱកាសប្រើប្រាស់សេវាហិរញ្ញវត្ថុ និងធានារ៉ាប់រង តាមរយៈកិច្ចសហការរវាងធនាគារ វីង ក្រុមហ៊ុន RGI និងសមាគម CFEYA

ភាពជាដៃគូនេះនឹងជួយឱ្យអាជីវកម្មខ្នាតតូច និងអ្នកប្រកបមុខរបរឯករាជ្យ ទទួលបាននូវសេវាហិរញ្ញវត្ថុ ធានារ៉ាប់រង និងឱកាសបង្កើតប្រាក់ចំណូលថ្មីៗជាច្រើនទៀត។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ធនាគារ វីង ដាក់ដំណើរការគណនី WingGen ជួយបង្កើតទម្លាប់ហិរញ្ញវត្ថុឆ្លាតវៃដល់កុមារ និងក្មេងជំទង់

លើសពីគណនីសន្សំសម្រាប់កុមារទូទៅ គណនី WingGen បានរួមបញ្ចូលនូវការសន្សំ ការទូទាត់ទិញទំនិញប្រចាំថ្ងៃតាម KHQR កំណត់គោលដៅ បំពេញបេសកកម្ម ទទួលបានរង្វាន់ និងការណែនាំពីឪពុកម្តាយ ដែលមាននៅផ្លេតហ្វមតែមួយសម្រាប់កុមារ និងក្មេងជំទង់មានអាយុចាប់ពី 10 ដល់ 17 ឆ្នាំ។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ហេតុអ្វីកុមារចង់ឆាប់ធំ? ស្វែងយល់ពីសេរីភាព និងការសម្រេចចិត្តដែលពួកគេចង់បាន

កុមារជាច្រើនតែងនិយាយថា ពួកគេចង់ឆាប់ធំ មិនមែនដោយសារតែតួលេខអាយុនោះទេ ដែលធ្វើឱ្យពួកគេមានក្តីរំភើប តែវាគឺជាសេរីភាពដែលពួកគេអាចធ្វើការសម្រេចចិត្តបានដោយខ្លួនឯង។

ចេញផ្សាយនៅ: Oct 26, 2026