វីង និង មរកត ថិកណឡជី សហការគ្នាដើម្បីសម្រួលការប្រមូលប្រាក់កម្ចីរបស់មីក្រូហិរញ្ញវត្ថុ និងធនាគារ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារនៅទូទាំងប្រទេសកម្ពុជាអាចប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុរបស់ធនាគារឯកទេសវីងតាមរយៈក្រុមហ៊ុន មរកត ថិកណឡជី ក្នុងការប្រមូលប្រាក់កម្ចីដែលអាចជួយកាត់បន្ថយការចំណាយលើប្រតិបត្តិការរបស់ពួកគេ។ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានចាប់ដៃគូជាមួយ ក្រុមហ៊ុនមរកត ថិកណឡជី បង្កើតប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត ដើម្បីជួយដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុ​ និងធនាគារក្នុងដំណើរការប្រមូល​ប្រាក់កម្ចី ដែលអាចជួយកាត់បន្ថយការចំណាយលើប្រតិបត្តិការរបស់ពួកគេ។ តាមរយៈភាពជាដៃគូនេះ ឥឡូវ​នេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារ អាចប្រមូលការបង់ប្រាក់កម្ចីរបស់ពួកគេតាមរយៈប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុរបស់វីងដោយប្រើប្រាស់ប្រព័ន្ធស្នូលធនាគាររបស់ក្រុមហ៊ុន មរកត ថិកណឡជី ដែលអាចធានាបាននូវភាពងាយស្រួលនិងការគ្រប់គ្រងការចំណាយបានយ៉ាងមានប្រសិទ្ធភាព។​ ជាមួយគ្នានេះដែរ ​អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារអាចជ្រើសរើសវិធីសងប្រាក់កម្ចីរបស់ពួកគេបានយ៉ាងងាយតាមរយៈ​ភ្នាក់ងារវីងដែលនៅក្បែរផ្ទះ ឬតាមរយៈកម្មវិធីស្មាតហ្វូនវីងដ៏ទំនើបដែលកំពុងធ្វើប្រតិបត្តការ២៤ម៉ោងនិង​៧ថ្ងៃក្នុង១សប្តាហ៍។ លោក ឃួន សុភ័ទ្ទ អគ្គនាយក ក្រុមហ៊ុន មរកត ថិកណឡជី ​បាន​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំជឿជាក់ថាភាពជាដៃគូជាមួយធនាគារឯកទេសវីង នឹងជួយឱ្យអតិថិជនរបស់យើងអាចផ្តល់សេវាដល់អតិជនរបស់ពួកគេបានកាន់តែល្អប្រសើរ។ ឥឡូវ​នេះ អតិថិជនទាំងឡាយអាចបង់ប្រាក់កម្ចីរបស់ពួកគេជាមួយភ្នាក់ងារវីង ដោយមិនចាំបាច់ទៅបង់នៅសាខាធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយក៏បាន។ នាពេលបច្ចុប្បន្ននេះ មានភ្នាក់ងារវីងជិត៨០០០កន្លែង ដែលកំពុងដំណើរការនៅទូទាំងប្រទេស។ ចាប់ពីពេលនេះតទៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារអាចផ្តោតលើការផ្តល់ប្រាក់កម្ចីដល់អតិថិជនថ្មីដែលអាចជួយបង្កើនផលិតភាពកាន់តែប្រសើរ ជាជាងចំណាយពេលទៅលើការប្រមូលប្រាក់កម្ចី »។ ដោយបានបង្កើតឡើងនាឆ្នាំ២០១៥ ក្រុមហ៊ុន មរកត ថិកណឡជី ជាអ្នកផ្តល់សេវាប្រព័ន្ធស្នូលធនាគារ នៅក្នុងប្រទេសកម្ពុជា។ ហើយនាពេលបច្ចុប្បន្ននេះ មរកត កំពុងផ្តល់សេវាដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារចំនួន៤៥ស្ថាប័ន […]

ចេញផ្សាយនៅ: Jul 17, 2020

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារនៅទូទាំងប្រទេសកម្ពុជាអាចប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុរបស់ធនាគារឯកទេសវីងតាមរយៈក្រុមហ៊ុន មរកត ថិកណឡជី ក្នុងការប្រមូលប្រាក់កម្ចីដែលអាចជួយកាត់បន្ថយការចំណាយលើប្រតិបត្តិការរបស់ពួកគេ។

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានចាប់ដៃគូជាមួយ ក្រុមហ៊ុនមរកត ថិកណឡជី បង្កើតប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត ដើម្បីជួយដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុ​ និងធនាគារក្នុងដំណើរការប្រមូល​ប្រាក់កម្ចី ដែលអាចជួយកាត់បន្ថយការចំណាយលើប្រតិបត្តិការរបស់ពួកគេ។

តាមរយៈភាពជាដៃគូនេះ ឥឡូវ​នេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារ អាចប្រមូលការបង់ប្រាក់កម្ចីរបស់ពួកគេតាមរយៈប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុរបស់វីងដោយប្រើប្រាស់ប្រព័ន្ធស្នូលធនាគាររបស់ក្រុមហ៊ុន មរកត ថិកណឡជី ដែលអាចធានាបាននូវភាពងាយស្រួលនិងការគ្រប់គ្រងការចំណាយបានយ៉ាងមានប្រសិទ្ធភាព។​ ជាមួយគ្នានេះដែរ ​អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារអាចជ្រើសរើសវិធីសងប្រាក់កម្ចីរបស់ពួកគេបានយ៉ាងងាយតាមរយៈ​ភ្នាក់ងារវីងដែលនៅក្បែរផ្ទះ ឬតាមរយៈកម្មវិធីស្មាតហ្វូនវីងដ៏ទំនើបដែលកំពុងធ្វើប្រតិបត្តការ២៤ម៉ោងនិង​៧ថ្ងៃក្នុង១សប្តាហ៍។

លោក ឃួន សុភ័ទ្ទ អគ្គនាយក ក្រុមហ៊ុន មរកត ថិកណឡជី ​បាន​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំជឿជាក់ថាភាពជាដៃគូជាមួយធនាគារឯកទេសវីង នឹងជួយឱ្យអតិថិជនរបស់យើងអាចផ្តល់សេវាដល់អតិជនរបស់ពួកគេបានកាន់តែល្អប្រសើរ។ ឥឡូវ​នេះ អតិថិជនទាំងឡាយអាចបង់ប្រាក់កម្ចីរបស់ពួកគេជាមួយភ្នាក់ងារវីង ដោយមិនចាំបាច់ទៅបង់នៅសាខាធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយក៏បាន។ នាពេលបច្ចុប្បន្ននេះ មានភ្នាក់ងារវីងជិត៨០០០កន្លែង ដែលកំពុងដំណើរការនៅទូទាំងប្រទេស។ ចាប់ពីពេលនេះតទៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារអាចផ្តោតលើការផ្តល់ប្រាក់កម្ចីដល់អតិថិជនថ្មីដែលអាចជួយបង្កើនផលិតភាពកាន់តែប្រសើរ ជាជាងចំណាយពេលទៅលើការប្រមូលប្រាក់កម្ចី »។

ដោយបានបង្កើតឡើងនាឆ្នាំ២០១៥ ក្រុមហ៊ុន មរកត ថិកណឡជី ជាអ្នកផ្តល់សេវាប្រព័ន្ធស្នូលធនាគារ នៅក្នុងប្រទេសកម្ពុជា។ ហើយនាពេលបច្ចុប្បន្ននេះ មរកត កំពុងផ្តល់សេវាដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារចំនួន៤៥ស្ថាប័ន នៅក្នុងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។ ធនាគារឯកទេសវីង និង​មរកត ថិកណឡជី មានគោលបំណងដូចគ្នាក្នុងការប្រើប្រាស់​បច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល សម្រាប់ការផ្លាស់ប្តូរសេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសការលើកកំពស់បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុដោយរាប់ចាប់ពីប្រព័ន្ធស្នូលធនាគាររហូតដល់ធនាគារចល័ត។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ​បាន​មាន​ប្រសាសន៍​ថា​៖ «នៅវីង យើងបានប្តេជ្ញាចិត្តក្នុងការធានាឲ្យបានថា អតិថិជនរបស់យើងនឹងទទួលបានដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាព។ ការធ្វើសមាហរណកម្មប្រព័ន្ធហិរញ្ញវត្ថុរបស់វីងនិង​មរកត ថិកណឡជី គឺជាមធ្យោបាយមួយដែលអាចជម្រុញការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុរបស់យើងដើម្បីផ្តល់ជាប្រយោជន៍ដល់ប្រជាជនដែលរស់នៅតាមខេត្តជនបទ ព្រមទាំងស្ថាប័នហិរញ្ញវត្ថុក៏ដូចជាធនាគារផងដែរ។ ប្រជាជនរបស់យើងមិនចាំបាច់ធ្វើដំណើរឆ្ងាយដើម្បីសងប្រាក់កម្ចីរបស់ពួកគេទេ ខណៈដែលស្ថាប័នហិរញ្ញវត្ថុអាចកាត់បន្ថយការចំណាយលើប្រតិបត្តិការរបស់ពួកគេផងដែរ»។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនដល់ ៥ភាគរយទេនៅកម្ពុជាដែលអាចមានលទ្ធភាពទិញកម្មវិធីស្តង់ដារមួយសម្រាប់ប្រើប្រាស់ ហើយកម្មវិធីភាគច្រើនត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់ដោយធនាគារ តែមិនមែនសម្រាប់ស្ថាប័នមីក្រូហិរញ្ញវត្ថុនោះទេ។ ហេតុដូច្នេះហើយកម្មវិធីទាំងនោះត្រូវមានការកែម្រួលជាច្រើនដើម្បីឲ្យស្របតាមតំរូវការជាក់ស្តែង ហើយការកែសម្រួលទាំងនោះបានធ្វើឱ្យមានការចំណាយថវិការជាច្រើនសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែល​​មិនអាចមានលទ្ធភាពប្រើប្រាស់កម្មវិធីនេះ ពួកគេបានបន្តប្រើប្រាស់កម្មវិធី Excelដែលធ្វើកំណត់ត្រាដោយដៃ។ អ្នកខ្លះទៀត ថែមទាំងកត់ត្រាព័ត៌មានអតិថិជននៅលើក្រដាសទៀតផង។

ដោយមើលឃើញពីបញ្ហាប្រឈមនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារក្នុងការគ្រប់គ្រងនិងបែងចែកឥណទាន ក្រុមហ៊ុន មរកត ថិកណឡជី ដែលត្រូវបានបង្កើតឡើងនាឆ្នាំ២០១៥ បានផ្តល់ជូនកម្មវិធីតាមដានប្រាក់កម្ចី និងដំណើរការគណនេយ្យ ដែលមាននៅលើបណ្តុំតែមួយសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារតែម្តង។ មូលដ្ឋានទាំងនេះក៏ត្រូវបានដាក់បញ្ចូលប្រើប្រាស់នៅក្នុងទិន្នន័យការិយាល័យឥណទានដែលអាចជួយសំរួលដល់ដំណើរការនានា និងការធ្វើសេចក្តីសំរេចចិត្តលើប្រាក់កម្ចីឲ្យ​បានកាន់តែឆាប់រហ័ស។

ក្នុងនាមជាធនាគារចល័តឈានមុខគេនៅកម្ពុជា វីងបានផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជាគ្រប់រូបក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុនៅទូទាំងប្រទេសតាមរយៈបច្ចេកវិទ្យាចុងក្រោយនៃកម្មវិធីស្មាតហ្វូនវីង រួមទាំងមានបណ្តាញភ្នាក់ងារវីងជិត៨០០០កន្លែងនៅគ្រប់ស្រុក និងខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ អស់រយៈពេល ១២ ឆ្នាំកន្លងមកនេះ វីង បានទទួលការជឿជាក់ក្នុងការផ្តល់ជូននូវការធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាពនិងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពព័ត៌មាន។ សព្វថ្ងៃនេះ ស្លាកយ៊ីហោរបស់​វីងជានិមិត្តសញ្ញានៃសុវត្តិភាព និងជាសេវាទូទាត់ប្រាក់ដែលមានតម្លៃសមរម្យដោយមានការជឿទុកចិត្តពីសំណាក់អ្នកប្រើប្រាស់ជិត ១០ លាននាក់ជារៀងរាល់ឆ្នាំ។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026