វីងផ្តល់ជូនការផ្ទេរប្រាក់ឥតគិតថ្លៃ ទោះជាCovid-19កំពុងរីករាលដាលក៏ដោយ

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ចូលរួមចំណែកប្រយុទ្ធប្រឆាំងការរីករាលដាលនៃវីរុសឆ្លង និងជួយគាំទ្រដល់អតិថិជនទាំងឡាយ ខណៈពេលដែល Covid-19កំពុងរីករាលដាល។ ឥឡូវនេះ អតិថិជនរបស់ វីង អាចផ្ទេរប្រាក់ដោយឥតគិតថ្លៃ តាមរយៈ​កម្មវិធីស្មាតហ្វូនវីង ដែលជួយឲ្យពួកគេផ្ញើប្រាក់បានយ៉ាងងាយស្រួលដោយមិនចាំបាច់ចាកចេញពីផ្ទះ ទៅកាន់មនុស្សជាទីស្រលាញ់ដែលកំពុងមានតម្រូវការផ្សេងៗ ។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖ «សុខភាពនិងសុវត្ថិភាពរបស់សហគមន៍គឺជាអាទិភាពមួយរបស់យើង។ ​ស្ថិតក្នុងស្ថានភាពដែល COVID-19កំពុងតែរីរាលដាលនេះ តម្រូវឲ្យមានការឆ្លើយតបជាចាំបាច់ផងដែរ ដើម្បីជួយសម្រួលនិងគាំទ្រដល់ភ្នាក់ងារវីង ក៏ដូចជាអតិថិជនរបស់យើងនៅទូទាំងប្រទេស។​ យើងបានចាត់វិធានការ និងគោលនយោបាយផ្សេងៗដើម្បីធានាថា សហគមរបស់យើងមានសុវត្តិភាព​។ ​ការផ្ទេប្រាក់ពី វីង ទៅ វីង ដោយឥតគិតថ្លៃតាមរយៈកម្មវិធីស្មាតហ្វូនវីង គឺជាវិធានការមួយក្នុង​ចំណោមវិធានការជាច្រើនដែលយើងកំពុងអនុវត្ត»។ លោក ម៉ានូ រ៉ាចាន់បានបន្តថា៖ «យើងសង្ឃឹមថាការផ្តល់ជូននូវសេវាដោយឥតគិតថ្លៃនេះ នឹងជួយដល់អតិថិជនរបស់វីងរាប់លាននាក់ឲ្យអាចផ្ញើប្រាក់ទៅមនុស្សជាទីស្រលាញ់របស់ពួកគេដែលកំពុងជួបបញ្ហាវិបត្តិបាន»។ ធនាគារជាតិនៃកម្ពុជា ថ្មីៗនេះបានលើកទឹកចិត្តដល់ស្ថាប័នរាជរដ្ឋាភិបាល ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងសាធារណជនទាំងឡាយឲ្យរួមគ្នាប្រើប្រាស់សេវាអេឡិចត្រូនិចសម្រាប់ធ្វើប្រតិបត្តិការ​ផ្សេងៗ និងទូទាត់ការចំណាយ។ បើយោងតាមអង្គការសុខភាពពិភពលោក មានវិធីមួយចំនួនដែលជួយការពារខ្លួនពីការឆ្លងCOVID-19 ដូចជា៖ ការលាងដៃជាមួយសាប៊ូ ការខ្ទប់មាត់និងច្រមុះពេលដែលក្អក ឬកណ្តាស់ ជៀសវាងការប៉ះភ្នែក ច្រមុះនិងមាត់ ព្រមទាំងរក្សាចម្ងាយពីគ្នាយ៉ាងហោចណាស់មួយម៉ែតជាដើម។ លោក ម៉ានូ […]

ចេញផ្សាយនៅ: Mar 27, 2020

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ចូលរួមចំណែកប្រយុទ្ធប្រឆាំងការរីករាលដាលនៃវីរុសឆ្លង និងជួយគាំទ្រដល់អតិថិជនទាំងឡាយ ខណៈពេលដែល Covid-19កំពុងរីករាលដាល។ ឥឡូវនេះ អតិថិជនរបស់ វីង អាចផ្ទេរប្រាក់ដោយឥតគិតថ្លៃ តាមរយៈ​កម្មវិធីស្មាតហ្វូនវីង ដែលជួយឲ្យពួកគេផ្ញើប្រាក់បានយ៉ាងងាយស្រួលដោយមិនចាំបាច់ចាកចេញពីផ្ទះ ទៅកាន់មនុស្សជាទីស្រលាញ់ដែលកំពុងមានតម្រូវការផ្សេងៗ ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖ «សុខភាពនិងសុវត្ថិភាពរបស់សហគមន៍គឺជាអាទិភាពមួយរបស់យើង។ ​ស្ថិតក្នុងស្ថានភាពដែល COVID-19កំពុងតែរីរាលដាលនេះ តម្រូវឲ្យមានការឆ្លើយតបជាចាំបាច់ផងដែរ ដើម្បីជួយសម្រួលនិងគាំទ្រដល់ភ្នាក់ងារវីង ក៏ដូចជាអតិថិជនរបស់យើងនៅទូទាំងប្រទេស។​ យើងបានចាត់វិធានការ និងគោលនយោបាយផ្សេងៗដើម្បីធានាថា សហគមរបស់យើងមានសុវត្តិភាព​។ ​ការផ្ទេប្រាក់ពី វីង ទៅ វីង ដោយឥតគិតថ្លៃតាមរយៈកម្មវិធីស្មាតហ្វូនវីង គឺជាវិធានការមួយក្នុង​ចំណោមវិធានការជាច្រើនដែលយើងកំពុងអនុវត្ត»។

លោក ម៉ានូ រ៉ាចាន់បានបន្តថា៖ «យើងសង្ឃឹមថាការផ្តល់ជូននូវសេវាដោយឥតគិតថ្លៃនេះ នឹងជួយដល់អតិថិជនរបស់វីងរាប់លាននាក់ឲ្យអាចផ្ញើប្រាក់ទៅមនុស្សជាទីស្រលាញ់របស់ពួកគេដែលកំពុងជួបបញ្ហាវិបត្តិបាន»។

ធនាគារជាតិនៃកម្ពុជា ថ្មីៗនេះបានលើកទឹកចិត្តដល់ស្ថាប័នរាជរដ្ឋាភិបាល ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងសាធារណជនទាំងឡាយឲ្យរួមគ្នាប្រើប្រាស់សេវាអេឡិចត្រូនិចសម្រាប់ធ្វើប្រតិបត្តិការ​ផ្សេងៗ និងទូទាត់ការចំណាយ។

បើយោងតាមអង្គការសុខភាពពិភពលោក មានវិធីមួយចំនួនដែលជួយការពារខ្លួនពីការឆ្លងCOVID-19 ដូចជា៖ ការលាងដៃជាមួយសាប៊ូ ការខ្ទប់មាត់និងច្រមុះពេលដែលក្អក ឬកណ្តាស់ ជៀសវាងការប៉ះភ្នែក ច្រមុះនិងមាត់ ព្រមទាំងរក្សាចម្ងាយពីគ្នាយ៉ាងហោចណាស់មួយម៉ែតជាដើម។

លោក ម៉ានូ បានក្រើនរំលឹកទៅអ្នកទាំងអស់គ្នាឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពដោយលើឡើងថា៖ «សូមអ្នកទាំងអស់គ្នាទៅមណ្ឌលសុខភាពដែលនៅជិតខ្លួនបំផុតជាបន្ទាន់ ប្រសិនបើអ្នកមានរោគសញ្ញាឆ្លង COVID-19។​ ការធ្វើបែបនេះ នឹងអាចជួយការពារអ្នក និងក្រុមគ្រួសាររបស់អ្នកពីការឆ្លង COVID-19បាន។​»

កម្មវិធីស្មាតហ្វូនវីង អាចជួយអ្នកប្រើប្រាស់មិនឲ្យប៉ះសាច់ក្រដាស់ប្រាក់ដោយផ្ទាល់បាន។​ ការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច វាមិនទាមទារឲ្យមនុស្សម្នានៅក្បែរគ្នា​ឬ កាន់សាច់ប្រាក់ដោយផ្ទាល់ ដែលអាចប្រឈមនឹងការចម្លងវីរុសនោះឡើយ។ ក្រៅពីផ្តល់អត្ថប្រយោជន៍ដល់សុខភាព កម្មវិធីស្មាតហ្វូនវីង អាចផ្តល់ជូននូវភាពងាយស្រួលដល់អថិជនដែលអាច​ទិញទំនិញ និងសេវាកម្មផ្សេងៗ ដោយត្រឹមតែប្រើចុងម្រាមដៃចុចទូរស័ព្ទប៉ុណ្ណោះ។​

គ្រាន់តែប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងលើទូរស័ព្ទដៃវៃឆ្លាត ប្រជាជននៅទូទាំងប្រទេសអាចទូទាត់ប្រាក់បានជាច្រើនយ៉ាង​ មិនថាជាការបង់ថ្លៃទឹកភ្លើង ការបញ្ចូលលុយទូរស័ព្ទ ការទូទាត់ការចំណាយផ្សេងៗរាប់ចាប់តាំងពីសេវាដឹកជញ្ជូន រហូតដល់ហាងលក់ទំនិញ។​

ដោយមានអ្នកប្រើប្រាស់ជាង៥លាននាក់ វីងបានវិវត្តខ្លួនក្លាយជាស្លាកយីហោមួយដែលត្រូវបានគេទទួលស្គាល់ និងទុកចិត្ត​បំផុតក្នុងការផ្តល់ជូនសេវាកម្មទូទាត់ប្រាក់តាមទូរស័ព្ទចល័ត​ និងអេឡិចត្រូនិច ដោយបានចាប់ដៃគូជាមួយពាណិជ្ជករជាង ៤ ម៉ឺនក្រុមហ៊ុន និងបានសហការជាមួយ Mastercard, Western Union, MoneyGram, Wechat, និង Alipay ដើម្បីផ្តល់ជូនភាពងាយស្រួលក្នុងការទិញទំនិញតាមអ៊ីនធឺណិត។

លោក ម៉ានូ បានមានប្រសាសន៍ថា៖ «វីងពិតជាមានមោទនភាពក្នុងការគាំទ្រតម្រូវការហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ។ មិនថាមានបញ្ហាប្រឈមយ៉ាងណាក៏ដោយ យើងនឹងកាន់តែរឹងមាំនៅពេលដែលយើងរួមសហការគ្នាបានល្អ»។

សម្រាប់អតិថិជនដែលត្រូវការសាច់ប្រាក់ នៅតែអាចដកប្រាក់បានយ៉ាងងាយស្រួលតាមរយៈបណ្តាញភ្នាក់ងារវីងជាង៧៥០០កន្លែងទូទាំងប្រទេស បើទោះបីជានៅភូមិដាច់ស្រយាលយ៉ាងណាក្តី​៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026