កម្មករងាយរងគ្រោះនិងតំណាងកម្មករប្រមាណជា ៣.០០០ នាក់បានទទួលប្រាក់ឧបត្ថម្ភតាមរយៈប្រព័ន្ធហិរញ្ញវត្ថុរបស់វីង

កម្មករងាយរងគ្រោះនិងតំណាងកម្មករប្រមាណជា ៣.០០០ នាក់បានទទួលប្រាក់ឧបត្ថម្ភតាមរយៈប្រព័ន្ធហិរញ្ញវត្ថុរបស់វីង ភ្នំពេញ ថ្ងៃទី ១៤ តុលា ២០២០៖ គិតមកដល់ថ្ងៃនេះ មានរាប់រយគ្រួសារនៃប្រជាជនកម្ពុជាបានទទួលថវិកាសង្គ្រោះបន្ទាន់ បន្ទាប់ពីធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានបើកបណ្តាញសេវាហិរញ្ញវត្ថុរបស់ខ្លួនឲ្យអង្គការអុកស្វាមកម្ពុជានិងដៃគូផ្តល់ជំនួយបន្ទាន់ដល់កម្មករ​ដែលរងគ្រោះដោយវិបត្តិសេដ្ឋកិច្ចនៃជំងឺ​រាតត្បាត​កូវីដ ១៩ ។ ។ នៅក្នុងខែកញ្ញា អង្គការអុកស្វាមកម្ពុជាបានសហការជាមួយធនាគារឯកទេសវីងដើម្បីផ្ទេរសាច់ប្រាក់ទៅឱ្យកម្មករងាយរងគ្រោះ និង​សមាជិកសហគមន៍ផ្សេងដ៏ទៃទៀតប្រមាណ ៣.០០០ នាក់ ដោយរួមបញ្ចូលទាំងថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករផងដែរ។ អង្គការអុកស្វាមកម្ពុជាក៏បានចែកជូននូវសម្ភារៈការពារ និង​បង្ការមេរោគកូវីដ ១៩ ដល់សមាជិកចំនួន ១.០០០ នាក់នៅក្នុងបណ្តាញអង្គការដៃគូរបស់​ខ្លួន។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រសាសន៍ថាគំនិតផ្តួចផ្តើមរបស់ធនាគារឯកទេសវីងជាមួយ អង្គការអុកស្វាមកម្ពុជា គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់វីងដើម្បីជួយដល់គ្រួសារខ្មែរឲ្យអាចដោះស្រាយជីវភាពបានក្នុងគ្រាលំបាកនេះ។ លោក ម៉ានូ បានមានប្រសាសន៍បន្ថែមថា៖“ ក្នុងនាមជាពលរដ្ឋសាជីវកម្មដែលមានការទទួលខុសត្រូវ វាចាំបាច់ដែលយើងត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីផ្តល់ការគាំទ្រដល់ប្រជាជនរបស់យើង។ ធនាគារឯកទេសវីងត្រៀមខ្លួនរួចជាស្រេចនិងមានឆន្ទៈចូលរួមជាមួយដៃគូនិងសហគមន៍ដើម្បីការពារប្រជាជនកម្ពុជាឲ្យឆ្លងកាត់គ្រាលំបាកទាំងនេះបាន។” ដោយពិចារណាលើស្ថានភាពនៃជំងឺកូវីដ ១៩ ដែលមិនធ្លាប់មានពីមុនមក ធនាគារឯកទេស វីង បានរៀបចំឲ្យមានគំនិតផ្តួចផ្តើមផ្សេងៗដោយផ្តោតលើការជួយដល់អ្នកដែលបាត់បង់ប្រភពប្រាក់ចំណូល។ នេះរួមបញ្ចូលទាំងការរៃអង្គាសប្រាក់ដើម្បីគាំទ្រដល់អ្នករត់រ៉ឺម៉កនិង មគ្គុទេសក៍ទេសចរណ៍ ក៏ដូចជាមន្ទីរពេទ្យកុមារអង្គរដែលផ្តល់ការព្យាបាលដល់កុមារដោយឥតគិតថ្លៃ។ កាលពីខែមីនាកន្លងទៅនេះ ធនាគារឯកទេសវីង […]

ចេញផ្សាយនៅ: Oct 15, 2020

កម្មករងាយរងគ្រោះនិងតំណាងកម្មករប្រមាណជា ៣.០០០ នាក់បានទទួលប្រាក់ឧបត្ថម្ភតាមរយៈប្រព័ន្ធហិរញ្ញវត្ថុរបស់វីង

ភ្នំពេញ ថ្ងៃទី ១៤ តុលា ២០២០៖ គិតមកដល់ថ្ងៃនេះ មានរាប់រយគ្រួសារនៃប្រជាជនកម្ពុជាបានទទួលថវិកាសង្គ្រោះបន្ទាន់ បន្ទាប់ពីធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានបើកបណ្តាញសេវាហិរញ្ញវត្ថុរបស់ខ្លួនឲ្យអង្គការអុកស្វាមកម្ពុជានិងដៃគូផ្តល់ជំនួយបន្ទាន់ដល់កម្មករ​ដែលរងគ្រោះដោយវិបត្តិសេដ្ឋកិច្ចនៃជំងឺ​រាតត្បាត​កូវីដ ១៩ ។ ។

នៅក្នុងខែកញ្ញា អង្គការអុកស្វាមកម្ពុជាបានសហការជាមួយធនាគារឯកទេសវីងដើម្បីផ្ទេរសាច់ប្រាក់ទៅឱ្យកម្មករងាយរងគ្រោះ និង​សមាជិកសហគមន៍ផ្សេងដ៏ទៃទៀតប្រមាណ ៣.០០០ នាក់ ដោយរួមបញ្ចូលទាំងថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករផងដែរ។ អង្គការអុកស្វាមកម្ពុជាក៏បានចែកជូននូវសម្ភារៈការពារ និង​បង្ការមេរោគកូវីដ ១៩ ដល់សមាជិកចំនួន ១.០០០ នាក់នៅក្នុងបណ្តាញអង្គការដៃគូរបស់​ខ្លួន។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រសាសន៍ថាគំនិតផ្តួចផ្តើមរបស់ធនាគារឯកទេសវីងជាមួយ អង្គការអុកស្វាមកម្ពុជា គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់វីងដើម្បីជួយដល់គ្រួសារខ្មែរឲ្យអាចដោះស្រាយជីវភាពបានក្នុងគ្រាលំបាកនេះ។

លោក ម៉ានូ បានមានប្រសាសន៍បន្ថែមថា៖“ ក្នុងនាមជាពលរដ្ឋសាជីវកម្មដែលមានការទទួលខុសត្រូវ វាចាំបាច់ដែលយើងត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីផ្តល់ការគាំទ្រដល់ប្រជាជនរបស់យើង។ ធនាគារឯកទេសវីងត្រៀមខ្លួនរួចជាស្រេចនិងមានឆន្ទៈចូលរួមជាមួយដៃគូនិងសហគមន៍ដើម្បីការពារប្រជាជនកម្ពុជាឲ្យឆ្លងកាត់គ្រាលំបាកទាំងនេះបាន។”

ដោយពិចារណាលើស្ថានភាពនៃជំងឺកូវីដ ១៩ ដែលមិនធ្លាប់មានពីមុនមក ធនាគារឯកទេស វីង បានរៀបចំឲ្យមានគំនិតផ្តួចផ្តើមផ្សេងៗដោយផ្តោតលើការជួយដល់អ្នកដែលបាត់បង់ប្រភពប្រាក់ចំណូល។ នេះរួមបញ្ចូលទាំងការរៃអង្គាសប្រាក់ដើម្បីគាំទ្រដល់អ្នករត់រ៉ឺម៉កនិង មគ្គុទេសក៍ទេសចរណ៍ ក៏ដូចជាមន្ទីរពេទ្យកុមារអង្គរដែលផ្តល់ការព្យាបាលដល់កុមារដោយឥតគិតថ្លៃ។ កាលពីខែមីនាកន្លងទៅនេះ ធនាគារឯកទេសវីង បានបើកឲ្យមានការផ្ទេរប្រាក់ពីគណនេយ្យវីងទៅគណនេយ្យវីងដោយឥតគិតថ្លៃដល់អតិថិជនរបស់ខ្លួនទាំងអស់នៅក្នុងប្រទេសកម្ពុជាដែលអនុញ្ញាតឱ្យពួកគេប្រើកម្មវិធីស្មាតហ្វូនវីងដើម្បីផ្ញើប្រាក់ទៅមនុស្សជាទីស្រឡាញ់ពីដោយមិនចាំបាច់ធ្វើដំណើរចេញពីផ្ទះ។

លោកស្រី លឹម សូលីន នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖​ “ស្របពេលដែលមាន​ ការឆ្លើយតបពីសំណាក់​រាជរដ្ឋាភិបាលកម្ពុជា​ វិស័យឯកជន និងបណ្តាលអ្នកដែលបាន​ចូលរួមទាំងឡាយដែលបានជួយគាំទ្រ​ កម្មករដែលងាយរងគ្រោះក្នុង​កំឡុងពេល​ដ៏លំបាកនេះ អុកស្វាមនិង​ដៃគូពាក់ព័ន្ធ មានជំនឿ​ថា​ការ​ផ្តល់​ការ​ជួយគាំទ្រ​ដល់​តំណាង​កម្មករ​ក៏មាន​សារ​សំខាន់ផង​ដែរ​។ ​ព្រឹត្តិការណ៍​នេះ​បាន​បង្ហាញ​ពី​សាម​គ្គី​ភាព​របស់​យើង​ទាំង​អស់​គ្នា​ដើម្បី​ជំរុញ​ឲ្យ​មាន​កិច្ច​គាំពា​សង្គម​មួយ​ប្រកប​ដោយ​បរិយាប័ន្ន សម្រាប់​កម្មករ​ដែល​ងាយ​រង​គ្រោះ​ជាពិសេស​ស្រ្តី​និង​កុមារ​ និង​ដើម្បី​ចូលរួម​ជួយ​កាត់​បន្ថ​យ​ភាព​ងាយ​រង​គ្រោះ​របស់ពួកគាត់​និង​បង្កើន​ភាព​ធន់ កំឡុង​ពេល​មាន​វិបត្តិ​នា​ពេល​បច្ចុប្បន្ន​និង​អនាគត។ ”

អង្គការអុកស្វាមបានគាំទ្រប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ ១៩៧៩ ដោយផ្តោតលើការអភិវឌ្ឍ សមភាពយេនឌ័រនិងការគ្រប់គ្រងធនធានធម្មជាតិ។

ដោយមើលឃើញពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ធនាគារឯកទេស វីង កំពុងតែពង្រីកសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួនដល់ដៃគូជាច្រើនដែលកំពុងជួយប្រជាជនទូទៅ។ ក្រៅពីអង្គការអុកស្វាមកម្ពុជា វីកក៏បានធ្វើការជាមួយ​ទីភ្នាក់ងាររដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ជាច្រើនផងដែរ។ ចាប់តាំងពីខែឧសភាមក ធនាគារឯកទេស វីង បានពង្រីកការគាំទ្រដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់កម្មករដែលត្រូវបានព្យួរការងារពីវិស័យកាត់ដេរសម្លៀកបំពាក់និងវិស័យទេសចរណ៍។ ហើយចាប់ពីខែមិថុនាមក ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក៏បានប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ ធនាគារឯកទេស វីងដើម្បីចែកប្រាក់ឧបត្ថម្ភប្រចាំខែដល់ប្រជាជនដែលងាយរងគ្រោះ ឬរស់នៅក្នុងភាពក្រីក្រផងដែរ៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026