វីងទទួលបានពានរង្វាន់ហិរញ្ញវត្ថុអន្តរជាតិសម្រាប់ការក្លាយជាក្រុមហ៊ុនហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រ ឌិតបំផុត

ធនាគារឯកទេស​​ វីង (ខេមបូឌា) លីមីតធីត ដែលជាធនាគារឈានមុខគេក្នុងការផ្តល់សេវាធនាគារចល័តនៅកម្ពុជា មានកិត្តិយសដែលទទួលបានពានរង្វាន់​ “ក្រុមហ៊ុនហិរញ្ញវត្ថុអតិថិជន​ប្រកបដោយភាពច្នៃប្រឌិតនៅកម្ពុជា” ក្នុងកម្មវិធីពានរង្វាន់ហិរញ្ញវត្ថុ​អន្តរជាតិប្រចាំឆ្នាំ២០១៩សម្រាប់តំបន់អាស៊ី​ប៉ាស៊ីហ្វិកដែលបានប្រព្រឹត្តទៅក្នុងទីក្រុងបាងកក​កាលពីចុងខែមករាឆ្នាំ២០២០នេះ។​ លោក Sunil Bhat នាយកនៃទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ បានឲ្យដឹងថា៖​ “វីង​មានការតាំងចិត្តខ្ពស់​ក្នុងការជម្រុញបរិ​យា​ប័ន្ន​ហិរញ្ញវត្ថុសម្រាប់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារនៅកម្ពុជា។​ ការខិតខំប្រឹងប្រែងឥតឈប់ដើម្បីពាំនាំផលិតផលឌីជីថលថ្មីៗ ដែលធានាបាននូវការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល​ក៏ដូចជាការផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅស្រុកនេះពិតជាគួរឲ្យកោតសរសើរខ្លាំងណាស់។ ​ហេតុដូចនេះហើយទើប វីង បានទទួល​ពានរង្វាន់ហិរញ្ញវត្ថុអន្តរជាតិប្រចាំឆ្នាំ២០១៩ សម្រាប់​ក្រុមហ៊ុន​ហិរញ្ញវត្ថុអតិថិជន​ប្រកបដោយភាពច្នៃប្រឌិតថ្មីបំផុតនៅក្នុងប្រទេសកម្ពុជា។” ទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិដែលជាក្រុមហ៊ុនទស្សនាវដ្តីផ្តោតសំខាន់ទៅលើហិរញ្ញវត្ថុនិងអាជីវកម្ម ​ដែលមានទីស្នាក់ការនៅទីក្រុងឡុងដ៍​( London)​ បានរៀបចំកម្មវិធីពានរង្វាន់ប្រចាំឆ្នាំនេះឡើង ក្នុងគោលបំណង​បង្កើតឲ្យមានការទទួលស្គាល់លើក្រុមហ៊ុនទាំងឡាយណាដែលមានឧស្សាហកម្មប្រកបដោយទេពកោសល្យ និងមានជំនាញដឹកនាំ នៅទូទាំងសកលលោក។​ ការបោះផ្សាយព័ត៌មានរបស់ទស្សនាវដ្តីនេះ ផ្តោតលើភាពលេចធ្លោរដែល​សម្រេចបានដោយក្រុមហ៊ុនផ្នែកហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុសម្រាប់ឆ្នាំនីមួយៗ។​ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស​​ វីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា៖ “វីងបានប្តេជ្ញាចិត្តក្នុងការបង្កើតភាពខុសប្លែកគ្នានៅក្នុងជីវភាពរស់នៅរបស់ប្រជាជន ក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដូចជាការឆ្ពោះទៅរកគោលដៅការបង្កើតសហគមន៍មួយដែលកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់។​ ពានរង្វាន់នេះ បានបញ្ជាក់ជាថ្មីនិងជាសក្ខីភាពសម្រាប់យកចិត្តទុកដាក់របស់វីងចំពោះអតិថិជនក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយសំរួលជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា​រាប់លាននាក់​ឲ្យកាន់តែល្អប្រសើរឡើង។​”​ វីង ដែលជាធនាគារឯកទេសក្នុងការទូទាត់ប្រាក់ មានចក្ខុវិស័យក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុចល័តដើម្បីនាំមកនូវផលិតផល និងសេវាកម្មដែលចាំបាច់និង​ធ្វើឲ្យប្រសើរឡើងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បុគ្គលនីមួយៗ តាមរយៈការបង្កើត ប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុចល័តយ៉ាងរឹងមាំដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា នៅទូទាំងខេត្ត តាមរយៈការផ្តល់ជូននូវសេវាកម្មជាច្រើនដូចជា៖ ការផ្ទេរប្រាក់​​​ ការទូទាត់វិក្ក័យបត្រ​ ការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ និងការទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធអ៊ីនធឺណេតនិងក្រៅប្រព័ន្ធអ៊ីនធឺណេត។ ជាមួយនឹងអតិថិជនជាង៥លាននាក់ដែលភាគច្រើនជាអ្នកស្ថិតនៅក្រៅប្រព័ន្ធធនាគារ​​ […]

ចេញផ្សាយនៅ: Feb 28, 2020

ធនាគារឯកទេស​​ វីង (ខេមបូឌា) លីមីតធីត ដែលជាធនាគារឈានមុខគេក្នុងការផ្តល់សេវាធនាគារចល័តនៅកម្ពុជា មានកិត្តិយសដែលទទួលបានពានរង្វាន់​ “ក្រុមហ៊ុនហិរញ្ញវត្ថុអតិថិជន​ប្រកបដោយភាពច្នៃប្រឌិតនៅកម្ពុជា” ក្នុងកម្មវិធីពានរង្វាន់ហិរញ្ញវត្ថុ​អន្តរជាតិប្រចាំឆ្នាំ២០១៩សម្រាប់តំបន់អាស៊ី​ប៉ាស៊ីហ្វិកដែលបានប្រព្រឹត្តទៅក្នុងទីក្រុងបាងកក​កាលពីចុងខែមករាឆ្នាំ២០២០នេះ។​

លោក Sunil Bhat នាយកនៃទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ បានឲ្យដឹងថា៖​ “វីង​មានការតាំងចិត្តខ្ពស់​ក្នុងការជម្រុញបរិ​យា​ប័ន្ន​ហិរញ្ញវត្ថុសម្រាប់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារនៅកម្ពុជា។​ ការខិតខំប្រឹងប្រែងឥតឈប់ដើម្បីពាំនាំផលិតផលឌីជីថលថ្មីៗ ដែលធានាបាននូវការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល​ក៏ដូចជាការផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅស្រុកនេះពិតជាគួរឲ្យកោតសរសើរខ្លាំងណាស់។ ​ហេតុដូចនេះហើយទើប វីង បានទទួល​ពានរង្វាន់ហិរញ្ញវត្ថុអន្តរជាតិប្រចាំឆ្នាំ២០១៩ សម្រាប់​ក្រុមហ៊ុន​ហិរញ្ញវត្ថុអតិថិជន​ប្រកបដោយភាពច្នៃប្រឌិតថ្មីបំផុតនៅក្នុងប្រទេសកម្ពុជា។”

ទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិដែលជាក្រុមហ៊ុនទស្សនាវដ្តីផ្តោតសំខាន់ទៅលើហិរញ្ញវត្ថុនិងអាជីវកម្ម ​ដែលមានទីស្នាក់ការនៅទីក្រុងឡុងដ៍​( London)​ បានរៀបចំកម្មវិធីពានរង្វាន់ប្រចាំឆ្នាំនេះឡើង ក្នុងគោលបំណង​បង្កើតឲ្យមានការទទួលស្គាល់លើក្រុមហ៊ុនទាំងឡាយណាដែលមានឧស្សាហកម្មប្រកបដោយទេពកោសល្យ និងមានជំនាញដឹកនាំ នៅទូទាំងសកលលោក។​ ការបោះផ្សាយព័ត៌មានរបស់ទស្សនាវដ្តីនេះ ផ្តោតលើភាពលេចធ្លោរដែល​សម្រេចបានដោយក្រុមហ៊ុនផ្នែកហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុសម្រាប់ឆ្នាំនីមួយៗ។​

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស​​ វីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា៖ “វីងបានប្តេជ្ញាចិត្តក្នុងការបង្កើតភាពខុសប្លែកគ្នានៅក្នុងជីវភាពរស់នៅរបស់ប្រជាជន ក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដូចជាការឆ្ពោះទៅរកគោលដៅការបង្កើតសហគមន៍មួយដែលកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់។​ ពានរង្វាន់នេះ បានបញ្ជាក់ជាថ្មីនិងជាសក្ខីភាពសម្រាប់យកចិត្តទុកដាក់របស់វីងចំពោះអតិថិជនក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយសំរួលជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា​រាប់លាននាក់​ឲ្យកាន់តែល្អប្រសើរឡើង។​”​

វីង ដែលជាធនាគារឯកទេសក្នុងការទូទាត់ប្រាក់ មានចក្ខុវិស័យក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុចល័តដើម្បីនាំមកនូវផលិតផល និងសេវាកម្មដែលចាំបាច់និង​ធ្វើឲ្យប្រសើរឡើងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បុគ្គលនីមួយៗ តាមរយៈការបង្កើត ប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុចល័តយ៉ាងរឹងមាំដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា នៅទូទាំងខេត្ត តាមរយៈការផ្តល់ជូននូវសេវាកម្មជាច្រើនដូចជា៖ ការផ្ទេរប្រាក់​​​ ការទូទាត់វិក្ក័យបត្រ​ ការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ និងការទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធអ៊ីនធឺណេតនិងក្រៅប្រព័ន្ធអ៊ីនធឺណេត។
ជាមួយនឹងអតិថិជនជាង៥លាននាក់ដែលភាគច្រើនជាអ្នកស្ថិតនៅក្រៅប្រព័ន្ធធនាគារ​​ វីងបានគាំទ្រសេដ្ឋកិច្ចកម្ពុជាតាមរយៈការធ្វើប្រត្តិបត្តការសាច់ប្រាក់ដែលមានតម្លៃជិតស្មើរ៨០%នៃ ផលិតផលក្នុងស្រុកសរុប​​ ដោយក្នុងឆ្នាំ២០១៩កន្លងមកនេះអតិថិជន វីង បានធ្វើប្រតិបត្តិការជាង១៣០ លានដង។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង និងបុគ្គលិក រួមគ្នាផ្តល់ក្តីសង្ឃឹម និងការព្យាបាលដល់កុមារនៅមន្ទីរពេទ្យកុមារអង្គរ

ថវិកាបរិច្ចាគសរុបចំនួន ២៤.៣៣១.៦៣១រៀល ពីធនាគារ វីង និងបុគ្គលិក នឹងជួយគាំទ្រដល់សេវាថែទាំ និងសង្គ្រោះជីវិតកុមារនៅទូទាំងប្រទេសកម្ពុជា។

ចេញផ្សាយនៅ: Jun 12, 2026

អានរហ័ស

ធនាគារ វីង ចូលរួមជាមួយក្រសួងសង្គមកិច្ច ដើម្បីអបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ

ការប្រារព្ធទិវាក្នុងឆ្នាំនេះ បានផ្តោតលើសារៈសំខាន់នៃការកសាងសេដ្ឋកិច្ចគ្រួសារឱ្យរឹងមាំ ដើម្បីគាំទ្រដល់វិបុលភាព និងសុខសន្តិភាពជាតិ។

ចេញផ្សាយនៅ: May 27, 2026

អានរហ័ស

ធនាគារ វីង ពង្រីកសមត្ថភាពទូទាត់ប្រាក់អឺរ៉ូ ភ្ជាប់កម្ពុជាទៅកាន់អឺរ៉ុប

ការបង្កើនសមត្ថភាពទូទាត់រូបិយប័ណ្ណអឺរ៉ូ និងការពង្រឹងការទំនាក់ទំនងហិរញ្ញវត្ថុជាមួយតំបន់អឺរ៉ុប គឺធ្វើឡើងដើម្បីគាំទ្រដល់កំណើនពាណិជ្ជកម្ម វិនិយោគ និងលំហូរប្រតិបត្តិការហិរញ្ញវត្ថុឆ្លងដែនបានកាន់តែរលូន

ចេញផ្សាយនៅ: May 25, 2026