វីង និង សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ដំណោះស្រាយថ្មីក្នុងការទូទាត់ប្រាក់

ភ្នំពេញ ថ្ងៃទី២០ ឆ្នាំ២០២០៖ ធនាគារឯកទេសវីង ដែលជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និង សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាអំពីកិច្ចព្រមព្រៀងភាពជាដៃគូថ្មីដើម្បីផ្តល់នូវមធ្យោបាយក្នុងការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែប្រសើរឡើងដល់សមាជិកខ្លួនតាមរយៈដំណោះស្រាយហិរញ្ញវត្ថុឌីជីថលរបស់វីង។ តាមរយៈភាពជាដៃគូនេះ សមាជិករបស់សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងអាចទទួលបានបទពិសោធន៍ជាមួយផលិតផល និងសេវាកម្មរបស់វីងដែលប្រកបទៅដោយភាពច្នៃប្រឌិត ហើយត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនសហគ្រាសខ្នាតមីក្រូ​ តូចនិងមធ្យម ព្រមទាំង​អតិថិជនសហគ្រាសខ្នាតតូច និងមធ្យម ដោយផ្តល់ជូនពួកគេនូវភាពងាយស្រួលក្នុងការគ្រប់គ្រងអាជីវកម្មប្រចាំថ្ងៃ ទាំងតាមប្រព័ន្ធអ៊ីនធឺណិតនិងក្រៅប្រព័ន្ធអ៊ីនធឺណិត តាមរយៈការប្រើប្រាស់​ប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំ និងបណ្តាញភ្នាក់ងារវីងជាង ៧.៥០០កន្លែងទូទាំងប្រទេស​។ ឧកញ៉ា តែ តាំងប៉ ប្រធានសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានមានប្រសាសន៏ថា៖ ‍«ខ្ញុំជឿជាក់ថាភាពជាដៃគូនេះនឹងនាំមកនូវបច្ចេកវិទ្យាឈានមុខគេនៃសេវាកម្មហិរញ្ញវត្ថុឌីជីថលរបស់វីង ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សមាជិក ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ និងធ្វើសមាហរណកម្មនៅក្នុងតំបន់ ខណៈពេលដែលប្រទេសកម្ពុជាក៏ដូចជាប្រទេសជាច្រើនទៀតកំពុងឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលនាពេលដ៏ឆាប់ខាងមុខនេះ»។ ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា គឺជាបណ្តុំនៃអាជីវកម្មធុនតូច មធ្យមនៅកម្ពុជា​ មានសមាជិកជាង៣០០ ដែលជាម្ចាស់នៃក្រុមហ៊ុនជំនួញផ្សេងៗជាច្រើននៅទូទាំងប្រទេសកម្ពុជា។ សហព័ន្ធនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញកំណើនសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាតាមរយៈការធ្វើសមាហរណកម្មទីផ្សារក្នុងតំបន់ ក៏ដូចជាទីផ្សារសកល។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា៖ «សហគ្រាសធុនតូច និងមធ្យម​ បានរួមចំណែកយ៉ាងសំខាន់ចំពោះភាពរឹងមាំ […]

ចេញផ្សាយនៅ: Mar 23, 2020

ភ្នំពេញ ថ្ងៃទី២០ ឆ្នាំ២០២០៖ ធនាគារឯកទេសវីង ដែលជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និង សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាអំពីកិច្ចព្រមព្រៀងភាពជាដៃគូថ្មីដើម្បីផ្តល់នូវមធ្យោបាយក្នុងការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែប្រសើរឡើងដល់សមាជិកខ្លួនតាមរយៈដំណោះស្រាយហិរញ្ញវត្ថុឌីជីថលរបស់វីង។

តាមរយៈភាពជាដៃគូនេះ សមាជិករបស់សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងអាចទទួលបានបទពិសោធន៍ជាមួយផលិតផល និងសេវាកម្មរបស់វីងដែលប្រកបទៅដោយភាពច្នៃប្រឌិត ហើយត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនសហគ្រាសខ្នាតមីក្រូ​ តូចនិងមធ្យម ព្រមទាំង​អតិថិជនសហគ្រាសខ្នាតតូច និងមធ្យម ដោយផ្តល់ជូនពួកគេនូវភាពងាយស្រួលក្នុងការគ្រប់គ្រងអាជីវកម្មប្រចាំថ្ងៃ ទាំងតាមប្រព័ន្ធអ៊ីនធឺណិតនិងក្រៅប្រព័ន្ធអ៊ីនធឺណិត តាមរយៈការប្រើប្រាស់​ប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំ និងបណ្តាញភ្នាក់ងារវីងជាង ៧.៥០០កន្លែងទូទាំងប្រទេស​។

ឧកញ៉ា តែ តាំងប៉ ប្រធានសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានមានប្រសាសន៏ថា៖ ‍«ខ្ញុំជឿជាក់ថាភាពជាដៃគូនេះនឹងនាំមកនូវបច្ចេកវិទ្យាឈានមុខគេនៃសេវាកម្មហិរញ្ញវត្ថុឌីជីថលរបស់វីង ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សមាជិក ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ និងធ្វើសមាហរណកម្មនៅក្នុងតំបន់ ខណៈពេលដែលប្រទេសកម្ពុជាក៏ដូចជាប្រទេសជាច្រើនទៀតកំពុងឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលនាពេលដ៏ឆាប់ខាងមុខនេះ»។

ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា គឺជាបណ្តុំនៃអាជីវកម្មធុនតូច មធ្យមនៅកម្ពុជា​ មានសមាជិកជាង៣០០ ដែលជាម្ចាស់នៃក្រុមហ៊ុនជំនួញផ្សេងៗជាច្រើននៅទូទាំងប្រទេសកម្ពុជា។ សហព័ន្ធនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញកំណើនសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាតាមរយៈការធ្វើសមាហរណកម្មទីផ្សារក្នុងតំបន់ ក៏ដូចជាទីផ្សារសកល។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា៖ «សហគ្រាសធុនតូច និងមធ្យម​ បានរួមចំណែកយ៉ាងសំខាន់ចំពោះភាពរឹងមាំ និងស្ថេរភាពនៃសេដ្ឋកិច្ចរបស់កម្ពុជា។ យើងបានយល់ដឹងយ៉ាងច្បាស់នូវបញ្ហាប្រឈមរបស់សហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមដែលកំពុងតែជួបប្រទះចំពោះការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ ហេតុដូចច្នេះហើយ យើងបានផ្តួចផ្តើមគំនិតថ្មីៗដែលជាដំណោះស្រាយដ៏ល្អក្នុងការដោះបន្ទុកទាំងនេះ ដើម្បីឲ្យពួកគេអាចផ្តោតលើការការពង្រីកអាជីវកម្មជាងមុន។»

វីង បានផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត​ ដែលមានប្រសិទ្ធផល និងប្រសិទ្ធភាព ក្នុងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម​ ប្រកបភាពងាយស្រួល និងមានការធានា។ ផលិតផលនិងសេវាកម្មទាំងនេះរួមមាន៖ សេវាកម្មបើកប្រាក់បៀវត្សដែលមានភាពងាយស្រួលនិងរហ័ស សេវាទូទាត់វិក្កយបត្រ សេវាទូទាត់ចំណាយតាមអនឡាយ ជាមួយនឹងដំណោះស្រាយនៃការទូទាត់ផ្សេងៗទៀតតាមរយៈកម្មវិធីស្មាតហ្វូនវីង ដែលបានផ្តល់ឲ្យពួកគេនូវជម្រើសហិរញ្ញវត្ថុកាន់តអស្ចារ្យ​ជាមុន។

ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាធនាគារចល័តឈានមុខគេមួយនៅកម្ពុជា ឥឡូវនេះ វីងគឺជាស្លាកយីហោមួយដែលត្រូវបានទទួលស្គាល់និងទុកចិត្ត​បំផុត ក្នុងការផ្តល់ជូនសេវាកម្មទូទាត់ប្រាក់តាមទូរស័ព្ទចល័ត​និងអេឡិចត្រូនិច ហើយបានចាប់ដៃគូជាមួយពាណិជ្ជករជាង ៤ ម៉ឺនក្រុមហ៊ុន និងបានសហការជាមួយ Mastercard, Western Union, MoneyGram, Wechat, និង Alipay ជាដើម។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

តំណាងធនាគារ វីង លោក សុខ ឡេង ចែករំលែកចក្ខុវិស័យអំពីកំណើនប្រកបដោយចីរភាព ក្នុងវេទិកាធុរកិច្ច របស់ Bloomberg នៅប្រទេសសិង្ហបុរី

តាមរយៈការជួបសំណេះសំណាលជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី និងថ្នាក់ដឹកនាំធុរកិច្ចក្នុងតំបន់ លោក សុខ ឡេង បានបង្ហាញពីឆន្ទៈរបស់ធនាគារ វីង ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុស្តង់ដាអន្តរជាតិ ដែលគាំទ្រដល់អាជីវកម្មនានាក្នុងការវិនិយោគ ធ្វើពាណិជ្ជកម្ម និងរីកចម្រើនប្រកបដោយទំនុកចិត្តនៅកម្ពុជា។

ចេញផ្សាយនៅ: Jul 29, 2026

អានរហ័ស

ដំបូងគេនៅកម្ពុជា! ធនាគារ វីង នាំយកសេវាកម្ម TV360 របស់មិត្តហ្វូន មកកាន់ WingFlex

ជាធនាគារដំបូងគេនៅកម្ពុជាដែលអនុញ្ញាតឱ្យអតិថិជនទាំងអស់អាចភ្ជាប់កញ្ចប់សេវា TV360 របស់ Metfone និងទូទាត់ប្រាក់ដោយឥតគិតថ្លៃសេវាតាមអេប​ Wing Bank។

ចេញផ្សាយនៅ: Jul 24, 2026

អានរហ័ស

ធនាគារ វីង ក្លាយជាដៃគូធនាគារផ្តាច់មុខរបស់សមាគមសណ្ឋាគារកម្ពុជា

ភាពជាដៃគូនេះផ្តល់ជូនកញ្ចប់សេវាបើកប្រាក់បៀវត្ស និងសេវាធនាគារសាជីវកម្មពិសេសសម្រាប់សមាជិកសមាគមសណ្ឋាគារកម្ពុជា ដើម្បីគាំទ្រដល់ប្រតិបត្តិការ និងបុគ្គលិកក្នុងវិស័យបដិសណ្ឋារកិច្ចជាមួយនឹងសេវាហិរញ្ញវត្ថុសម្បូរបែប។

ចេញផ្សាយនៅ: Jul 06, 2026