ធនាគារវីង និង ធនាគារ​សហគ្រាស​ធុនតូច និងមធ្យម កម្ពុជា ម.ក សហការគ្នា​ដើម្បី​​អនុវត្តគម្រោងសហហិរញ្ញប្បទានទ្រទ្រង់​​សហគ្រាស​ធុនតូច និងមធ្យម ជំហានទី២

ដើម្បីគាំទ្រដល់សហគមន៍ និងដើម្បីជួយដល់ការស្តារសេដ្ឋកិច្ចពីការរាតត្បាត នៃជំងឺកូវីដ-១៩ ធនាគារ វីង (ខេមបូឌា) ម.ក និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីផ្តល់ឥណទានដែលមានអត្រាការប្រាក់សមរម្យដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា តាមរយៈគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ២។ គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី១ ត្រូវបានដាក់ឲ្យដំណើរការនៅឆ្នាំ២០២០ ដោយរាជរដ្ឋាភិបាលកម្ពុជា និងមានគោលបំណងផ្តល់ឥណទានដែលមានការប្រាក់សមរម្យ​តាម​លក្ខខណ្ឌ​អនុគ្រោះដើម្បី​លើក​កម្ពស់​ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព ដើម្បីកាត់បន្ថយការនាំចូល បំពេញតម្រូវការក្នុងស្រុក និងជាធាតុចូលទៅក្នុងផលិតកម្មនៃសហគ្រាសធំៗ។ លោក ហាន ប៉េងក្វាង អគ្គនាយក​នៃ​ធនាគារ​វីង​ បានមានប្រសាសន៍ថា៖“ភាពជាដៃគូនេះនឹងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចកម្ពុជាដែលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដោយផ្តល់នូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ និងជួយបន្ធូរបន្ថយបន្ទុកដល់ម្ចាស់អាជីវកម្មដែលបានរងផលប៉ះពាល់ដោយជំងឺរាតត្បាត។” សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាអាជីវកម្មដទៃទៀតនៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោកទាំងមូលផងដែរ បានរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩។ តាមរយៈភាពជាដៃគូរបស់ធនាគារវីង និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក ម្ចាស់សហគ្រាស​ធុនតូច និង​មធ្យម នឹងអាចទទួលបានឥណទានដែលមានអត្រាការប្រាក់សមរម្យតាម រយៈធនាគារវីង ភ្នាក់ងារវីងនៅទូទាំងប្រទេសកម្ពុជា និងកម្មវិធីស្មាតហ្វូនវីង […]

ចេញផ្សាយនៅ: Oct 21, 2021

ដើម្បីគាំទ្រដល់សហគមន៍ និងដើម្បីជួយដល់ការស្តារសេដ្ឋកិច្ចពីការរាតត្បាត នៃជំងឺកូវីដ-១៩ ធនាគារ វីង (ខេមបូឌា) ម.ក និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីផ្តល់ឥណទានដែលមានអត្រាការប្រាក់សមរម្យដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា តាមរយៈគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ២។

គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី១ ត្រូវបានដាក់ឲ្យដំណើរការនៅឆ្នាំ២០២០ ដោយរាជរដ្ឋាភិបាលកម្ពុជា និងមានគោលបំណងផ្តល់ឥណទានដែលមានការប្រាក់សមរម្យ​តាម​លក្ខខណ្ឌ​អនុគ្រោះដើម្បី​លើក​កម្ពស់​ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព ដើម្បីកាត់បន្ថយការនាំចូល បំពេញតម្រូវការក្នុងស្រុក និងជាធាតុចូលទៅក្នុងផលិតកម្មនៃសហគ្រាសធំៗ។

លោក ហាន ប៉េងក្វាង អគ្គនាយក​នៃ​ធនាគារ​វីង​ បានមានប្រសាសន៍ថា៖“ភាពជាដៃគូនេះនឹងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចកម្ពុជាដែលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដោយផ្តល់នូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ និងជួយបន្ធូរបន្ថយបន្ទុកដល់ម្ចាស់អាជីវកម្មដែលបានរងផលប៉ះពាល់ដោយជំងឺរាតត្បាត។”

សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាអាជីវកម្មដទៃទៀតនៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោកទាំងមូលផងដែរ បានរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩។ តាមរយៈភាពជាដៃគូរបស់ធនាគារវីង និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក ម្ចាស់សហគ្រាស​ធុនតូច និង​មធ្យម នឹងអាចទទួលបានឥណទានដែលមានអត្រាការប្រាក់សមរម្យតាម រយៈធនាគារវីង ភ្នាក់ងារវីងនៅទូទាំងប្រទេសកម្ពុជា និងកម្មវិធីស្មាតហ្វូនវីង ដែលជួយសន្សំពេលវេលា និងថ្លៃធ្វើដំណើររបស់ពួកគេ។

លោក លឹម អូន អគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក បានមានប្រសាសន៍ថា៖ “ភាពជាដៃគូដែលបានបង្កើតឡើងនៅថ្ងៃនេះ នឹងជួយពង្រីកការគាំទ្រដល់ ធនាគារសហគ្រាសធុនតូច និងមធ្យម ឲ្យកាន់តែទូលំទូលាយជាងមុនបន្ថែមទៀត តាមរយៈប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុបែបឌីជីថល​នៃ​ធនាគារ​វីង​។ សហគ្រាសធុនតូច និងមធ្យម ដែលស្ថិតក្នុងស្ថានភាពលំបាក នឹងអាចទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុកាន់តែងាយស្រួលជាងពេលមុន។”

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក បានបើកដំណើរការនៅឆ្នាំ២០២០ ដែលមានបេសកកម្មផ្តល់ហិរញ្ញប្បទាន និងសេវាកម្មធនាគារពាណិជ្ជប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ក្នុងស្រុកក្នុងគោលបំណងបង្កើនការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រីកបរិមាណនាំចេញ។

ធនាគារវីង ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយចំពោះកម្មវិធីស្មាតហ្វូនវីងដែលមានមុខងារច្រើនយ៉ាង និងភ្នាក់ងារវីង​ដែលមានជិត ១០.០០០ កន្លែង នៅទូទាំងប្រទេសកម្ពុជា ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុជារៀងរាល់ថ្ងៃ។ គិតត្រឹមឆ្នាំ២០២០ ធនាគារវីង បាននិងកំពុងធ្វើការជាមួយសហគ្រាសធុនតូច និងមធ្យម ជាង ២.៤០០ សម្រាប់សេវាកម្មប្រមូល និងទូទាត់ប្រាក់។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង និង អ៊ីស្ត គ្រុប ចុះ MOU ពង្រីកឱកាសលើសេវាធនាគារ ការទូទាត់ និងហិរញ្ញប្បទាន

ភាពជាដៃគូនេះ នឹងផ្តោតលើការស្វែងរកឱកាសក្នុងការផ្តល់សេវាប្រមូលប្រាក់តាមប្រព័ន្ធឌីជីថល ហិរញ្ញប្បទានសម្រាប់ការទិញអចលនទ្រព្យ សេវាបើកប្រាក់បៀវត្ស និងឱកាសវិនិយោគជាច្រើនទៀត។

ចេញផ្សាយនៅ: Nov 02, 2026

អានរហ័ស

ធនាគារ វីង និង ក្រុមហ៊ុន អ៊ីនហ្វីនីធី ជេនណេរល អិនសូរិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត 2.0

ជាមួយផែនការបង្កើនទំហំធានារ៉ាប់រងទ្វេដងជូនដល់អតិថិជនធនាគារ វីង នៅឆ្នាំ2027

ចេញផ្សាយនៅ: Oct 30, 2026

អានរហ័ស

គន្លឹះចិញ្ចឹមកូនយុគសម័យថ្មី៖ ផ្តល់សេរីភាពបែបណា ទើបកូនក្លាយជាមនុស្សចេះម្ចាស់ការ?

នៅពេលកូនៗកាន់តែធំ ពួកគេចាប់ផ្តើមចង់សម្រេចចិត្តលើរឿងរ៉ាវជាច្រើនដោយខ្លួនឯង។ សម្រាប់ឪពុកម្តាយ ការមើលថែ និងការណែនាំក៏ត្រូវផ្លាស់ប្តូរទៅតាមជំហាននៃការធំឡើងរបស់កូនៗផងដែរ។

ចេញផ្សាយនៅ: Oct 30, 2026