វីងឧបត្ថម្ភកុមារខ្វះខាតខណៈពេលការសិក្សាររបស់ពួកគេត្រូវបានរំខានដោយជំងឺកូវីដ ១៩

ធនាគារឯកទេសវីងនៅតែបន្តកិច្ចការសប្បុរសធម៌តាមសហគមន៍ដើម្បីអបអរខួប១២ឆ្នាំនៃការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុតាមបែបឌីជីថលនៅកម្ពុជា Phnom Penh, Aug 15, 2020 — ជាការបន្តនូវស្មារតីនៃកិច្ចការសប្បុរសធម៌តាមសហគមន៍ដើម្បីអបអរខួបលើកទី១២ឆ្នាំរបស់ខ្លួន ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត រួមទាំងបុគ្គលិកបានធ្វើការបរិច្ចាគសំភារៈផ្សេងៗដើម្បីជួយដល់កុមារដែលកំពុងរស់នៅមជ្ឈមណ្ឌលរក្សាកុមារ ក្រុមជំនុំដំណឹងល្អពោរពេញកម្ពុជា (FGACCCC) នៅក្នុងខេត្តកំពង់ស្ពឺ។​ កុមារប្រមាណ ៦០ នាក់​​ ដែលកំពុងរស់ក្នុងមជ្ឈមណ្ឌលនៅស្រុកច្បារមន នឹងទទួលបានអត្ថប្រយោជន៍ពីការគាំទ្ររបស់វីងដល់មជ្ឈមណ្ឌលថែទាំកុមារដែលបានផ្តល់ការអប់រំ អាហារ និងកន្លែងស្នាក់នៅដោយឥតគិតថ្លៃ។​ បុគ្គលិកវីងបានធ្វើដំណើរទៅខេត្តកំពង់ស្ពឺដើម្បីជួបជាមួយសិស្សានុសិស្សនិងបានផ្តល់នូវអំណោយផ្ទាល់ខ្លួនមួយចំនួនដល់កុមារនៅទីនោះ។ កុមារទាំងនោះទទួលបានកុំព្យូទ័រយួរដៃចំនួន១៧គ្រឿង សំភារៈកីឡា សំភារៈសិក្សារ និងមានពិធីដាំកូនឈើរួមគ្នាផងដែរ។ លោក ហ៊ូ ស៊ាន់សាយ សាន់នី នាយកនៃមជ្ឈមណ្ឌលរក្សាកុមារ ក្រុមជំនុំដំណឹងល្អពោរពេញកម្ពុជា បានមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារឯកទេសវីងនិងបុគ្គលិកវីង ដែលបានចូលរួមផ្តល់វិភាគទានដ៏ថ្លៃថ្លា និងបានធ្វើដំណើរយ៉ាងឆ្ងាយមកជួបជាមួយកុមារនៅទីនេះ។ ជំនួយឧបត្ថមពីវីងបានជួយដល់យើង ចំពេលដែលកុមារនៅទីនេះមិនអាចទៅរៀននៅឯសាលាដោយសារការភ័យខ្លាចនៃជំងឺកូវីដ១៩។ តាមរយៈជំនួយទាំងនេះ កុមារនឹងអាចបន្តការសិក្សារបានពីអន្តេវាសិកដ្ឋានរបស់ពួកគេ»។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖ «កុមារគឺជាទំពាំងស្នងឬស្សីនៃ​កម្ពុជា ដូច្នេះយើងត្រូវតែគាំទ្រពួកគេឱ្យទទួលបានការអប់រំសមរម្យក្នុងវ័យដែលទាមទាការអភិវឌ្ឍខ្លាំង ដើម្បីឱ្យពួកគេក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេស ។ ក្នុងនាមយើងជាបុគ្គលិកវីង យើងបានទទួលផលប្រយោជន៍ពីមូលដ្ឋានគ្រិះដ៏រឹងមាំនៃការអប់រំល្អ ហើយវាដល់ពេលដែលយើងត្រូវចែករំលែកបទពិសោធន៍ទាំងនេះទៅអ្នកជំនាន់ក្រោយហើយ»។​ លោក ហោ ប៊ុនថែ […]

ចេញផ្សាយនៅ: Aug 25, 2020

ធនាគារឯកទេសវីងនៅតែបន្តកិច្ចការសប្បុរសធម៌តាមសហគមន៍ដើម្បីអបអរខួប១២ឆ្នាំនៃការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុតាមបែបឌីជីថលនៅកម្ពុជា

Phnom Penh, Aug 15, 2020 — ជាការបន្តនូវស្មារតីនៃកិច្ចការសប្បុរសធម៌តាមសហគមន៍ដើម្បីអបអរខួបលើកទី១២ឆ្នាំរបស់ខ្លួន ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត រួមទាំងបុគ្គលិកបានធ្វើការបរិច្ចាគសំភារៈផ្សេងៗដើម្បីជួយដល់កុមារដែលកំពុងរស់នៅមជ្ឈមណ្ឌលរក្សាកុមារ ក្រុមជំនុំដំណឹងល្អពោរពេញកម្ពុជា (FGACCCC) នៅក្នុងខេត្តកំពង់ស្ពឺ។​

កុមារប្រមាណ ៦០ នាក់​​ ដែលកំពុងរស់ក្នុងមជ្ឈមណ្ឌលនៅស្រុកច្បារមន នឹងទទួលបានអត្ថប្រយោជន៍ពីការគាំទ្ររបស់វីងដល់មជ្ឈមណ្ឌលថែទាំកុមារដែលបានផ្តល់ការអប់រំ អាហារ និងកន្លែងស្នាក់នៅដោយឥតគិតថ្លៃ។​

បុគ្គលិកវីងបានធ្វើដំណើរទៅខេត្តកំពង់ស្ពឺដើម្បីជួបជាមួយសិស្សានុសិស្សនិងបានផ្តល់នូវអំណោយផ្ទាល់ខ្លួនមួយចំនួនដល់កុមារនៅទីនោះ។ កុមារទាំងនោះទទួលបានកុំព្យូទ័រយួរដៃចំនួន១៧គ្រឿង សំភារៈកីឡា សំភារៈសិក្សារ និងមានពិធីដាំកូនឈើរួមគ្នាផងដែរ។

លោក ហ៊ូ ស៊ាន់សាយ សាន់នី នាយកនៃមជ្ឈមណ្ឌលរក្សាកុមារ ក្រុមជំនុំដំណឹងល្អពោរពេញកម្ពុជា បានមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារឯកទេសវីងនិងបុគ្គលិកវីង ដែលបានចូលរួមផ្តល់វិភាគទានដ៏ថ្លៃថ្លា និងបានធ្វើដំណើរយ៉ាងឆ្ងាយមកជួបជាមួយកុមារនៅទីនេះ។ ជំនួយឧបត្ថមពីវីងបានជួយដល់យើង ចំពេលដែលកុមារនៅទីនេះមិនអាចទៅរៀននៅឯសាលាដោយសារការភ័យខ្លាចនៃជំងឺកូវីដ១៩។ តាមរយៈជំនួយទាំងនេះ កុមារនឹងអាចបន្តការសិក្សារបានពីអន្តេវាសិកដ្ឋានរបស់ពួកគេ»។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖ «កុមារគឺជាទំពាំងស្នងឬស្សីនៃ​កម្ពុជា ដូច្នេះយើងត្រូវតែគាំទ្រពួកគេឱ្យទទួលបានការអប់រំសមរម្យក្នុងវ័យដែលទាមទាការអភិវឌ្ឍខ្លាំង ដើម្បីឱ្យពួកគេក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេស ។ ក្នុងនាមយើងជាបុគ្គលិកវីង យើងបានទទួលផលប្រយោជន៍ពីមូលដ្ឋានគ្រិះដ៏រឹងមាំនៃការអប់រំល្អ ហើយវាដល់ពេលដែលយើងត្រូវចែករំលែកបទពិសោធន៍ទាំងនេះទៅអ្នកជំនាន់ក្រោយហើយ»។​

លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារឯកទេសវីង បាន​មាន​ប្រសាសន៍​ថា៖ «ក្រៅពីផ្តល់ជូននូវសំភារៈសិក្សារ ខ្ញុំមានសេចក្តីរីករាយដែលក្រុមការងារ វីង បានចំណាយពេលដើម្បីផ្លាស់ប្តូររឿងរ៉ាវនិងបទពិសោធន៍ផ្ទាល់ខ្លួនជាមួយក្មេងៗនៅ FGACCCC។ ខ្ញុំសង្ឃឹមថាកាយវិការរបស់ពួកយើងនឹងជំរុញឱ្យពួកគេខិតខំធ្វើការសិក្សារៀនសូត្របន្ថែមទៀត​ដើម្បីជាប្រយោជន៍ដល់គ្រួសារ និងសហគមន៍របស់ពួកគេ»។

ហុក នីតា សិស្សម្នាក់នៅមណ្ឌល FGACCCC បានលើកឡើងថា នាងបានបន្តការរៀនសូត្រពីចំងាយតាមរយៈកម្មវិធី Zoomព្រោះមិនអាចទៅសាលារៀនបានដោយសារតែជំងឺកូវីដ ១៩នីតា​បានមានចំណាប់អារម្មណ៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីងដែលបានផ្តល់សម្ភារៈសិក្សាដល់ពួកយើង។ វានឹងធ្វើអោយយើងកាន់តែងាយស្រួលក្នុងការរៀនសូត្រជាងមុន។»

ចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជានាឆ្នាំ២០០៩ វីងបានប្រកាន់ភ្ជាប់នូវស្មារតីនៃពលរដ្ឋសារជីវកម្មល្អ ហើយព្យាយាមធានាឲ្យបានថាប្រជាពលរដ្ឋគ្រប់រូបអាចទទួលបានដំណោះស្រាយហិរញ្ញវត្ថុតាមបែបឌីជីថលដ៏សម្បូរបែបប្រកបដោយភាពងាយស្រួល ។

ដើម្បីអបអរសាទរខួប ១២ ឆ្នាំរបស់ខ្លួន វីង កំពុងបន្តសកម្មភាពសប្បុរសធម៌ជាច្រើនផ្សេងទៀត ដើម្បីគាំទ្រដល់សហគមន៍ដែលខ្វះខាត ដោយមានការគាំទ្រពីនិយោជិក ដៃគូអាជីវកម្ម និងអ្នកពាក់ព័ន្ធផ្សេងទៀតច្រើនផងដែរ៕

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026