វីងផ្តល់ជូនការផ្ទេរប្រាក់ពីគណនីវីងទៅគណនីវីងឥតគិតថ្លៃសេវា

ឥឡូវនេះអតិថិជនអាចផ្ទេរប្រាក់បានរហូតដល់ ២០.០០០ ដុល្លារក្នុងមួយថ្ងៃដោយប្រើកម្មវិធីវីស្មាតហ្វូនវីង។ ក្នុងដំណើរវិវត្តទៅមុខឥតឈប់ឈរ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ផ្តល់ជូនការផ្ទេរប្រាក់ពីគណនីវីងទៅគណនីវីងផ្សេងទៀតតាមរយៈកម្មវិធីស្មាតហ្វូនវីងដោយឥតគិតថ្លៃសេវា ថែមទាំងអនុញ្ញាតឲ្យអតិថិជនអាចផ្ទេរប្រាក់បានរហូតដល់ទៅ២០.០០០ដុល្លារក្នុងមួយថ្ងៃ។ ការសម្រេចនេះនឹងបង្កលក្ខណៈកាន់តែងាយស្រួលដល់ប្រជាជនកម្ពុជាគ្រប់រូបអាចផ្ញើប្រាក់ទៅក្រុមគ្រួសាររបស់ពួកគេ ហើយនឹងអាចកាត់បន្ថយការធ្វើដំណើរក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស​​ វីង បានមានប្រសាសន៍ថា៖«ការរីករាលដាលនៃជំងឺកូវីដ១៩ កំពុងប៉ះពាល់ដល់សុខភាព និងស្ថានភាពសេដ្ឋកិច្ចក្នុងសហគមន៍យើងយ៉ាងខ្លាំង។ មនុស្សជាច្រើនត្រូវការការគាំទ្រផ្នែកហិរញ្ញវត្ថុពីមិត្តភក្តិនិងក្រុមគ្រួសារដើម្បីទ្រទ្រង់អាជីវកម្មរបស់ពួកគេ។ ការមិនគិតថ្លៃសេវាចំពោះការផ្ទេរប្រាក់ពីវីងទៅវីងរហូតដល់ទៅ២០.០០០ដុល្លារប្រចាំថ្ងៃនេះ នឹងអនុញ្ញាតឲ្យ​អតិថិជនអាចជួយគ្នាទៅវិញទៅមកបានទាន់ពេល ដោយមិនចាំបាច់ចំណាយបន្ថែម ព្រមទាំងជួយឲ្យស្ថានភាពកាន់តែប្រសើរលឿនក្រោយការរីករាលដាលនៃកូវីដ ១៩បានបញ្ចប់។” អតិថិជនអាចផ្ទេរប្រាក់បានរហូតដល់ ២០.០០០ ដុល្លារក្នុងមួយថ្ងៃដោយប្រើកម្មវិធីវីស្មាតហ្វូនវីង ចាប់ពីឥឡូវនេះ អតិថិជនអាចផ្ទេរប្រាក់ពីគណនីវីងទៅគណនីវីងផ្សេងទៀតបានរហូតដល់ទៅ២០.០០០ដុល្លារក្នុងមួយថ្ងៃ តាមរយៈកម្មវិធីស្មាតហ្វូនវីង។ ដើម្បីប្រើប្រាស់សេវានេះ អតិថិជនគ្រាន់តែចូលទៅក្នុងកម្មវិធីស្មាតហ្វូនវីង បន្ទាប់មកចុចលើពាក្យ ”ផ្ទេរប្រាក់” រួចជ្រើសរើស “វីងទៅវីង” បន្ទាប់មកទៀតបំពេញ លេខគណនីដែលត្រូវផ្ញើ រួចបំពេញចំនួនទឹកប្រាក់ និងគោលបំណងដែលអ្នកចង់ផ្ញើប្រាក់ រួចចុចលើពាក្យ “ផ្ញើ” ជាការស្រេច។ កម្មវិធីស្មាតហ្វូនវីងក៏ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការបញ្ជាទិញទំនិញជាច្រើន ដោយគ្រាន់តែប្រើម្រាមដៃចុចលើ​ វីងម៉ល ដើម្បីបញ្ជាទិញអាហារ គ្រឿងទេស និងទំនិញសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃជាច្រើន ជាមួយសេវាដឹកជញ្ជូន ដែលវីងបានដាក់ឲ្យដំណើរការកាលពីពេលថ្មីៗនេះ ដោយឥតគិតថ្លៃដឹកជញ្ជូនសម្រាប់រាល់ការបញ្ជាទិញទាំងអស់។ កាន់តែពិសេសនោះគឺ អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងទាំងអស់ […]

ចេញផ្សាយនៅ: Apr 27, 2021

ឥឡូវនេះអតិថិជនអាចផ្ទេរប្រាក់បានរហូតដល់ ២០.០០០ ដុល្លារក្នុងមួយថ្ងៃដោយប្រើកម្មវិធីវីស្មាតហ្វូនវីង។

ក្នុងដំណើរវិវត្តទៅមុខឥតឈប់ឈរ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ផ្តល់ជូនការផ្ទេរប្រាក់ពីគណនីវីងទៅគណនីវីងផ្សេងទៀតតាមរយៈកម្មវិធីស្មាតហ្វូនវីងដោយឥតគិតថ្លៃសេវា ថែមទាំងអនុញ្ញាតឲ្យអតិថិជនអាចផ្ទេរប្រាក់បានរហូតដល់ទៅ២០.០០០ដុល្លារក្នុងមួយថ្ងៃ។ ការសម្រេចនេះនឹងបង្កលក្ខណៈកាន់តែងាយស្រួលដល់ប្រជាជនកម្ពុជាគ្រប់រូបអាចផ្ញើប្រាក់ទៅក្រុមគ្រួសាររបស់ពួកគេ ហើយនឹងអាចកាត់បន្ថយការធ្វើដំណើរក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស​​ វីង បានមានប្រសាសន៍ថា៖«ការរីករាលដាលនៃជំងឺកូវីដ១៩ កំពុងប៉ះពាល់ដល់សុខភាព និងស្ថានភាពសេដ្ឋកិច្ចក្នុងសហគមន៍យើងយ៉ាងខ្លាំង។ មនុស្សជាច្រើនត្រូវការការគាំទ្រផ្នែកហិរញ្ញវត្ថុពីមិត្តភក្តិនិងក្រុមគ្រួសារដើម្បីទ្រទ្រង់អាជីវកម្មរបស់ពួកគេ។ ការមិនគិតថ្លៃសេវាចំពោះការផ្ទេរប្រាក់ពីវីងទៅវីងរហូតដល់ទៅ២០.០០០ដុល្លារប្រចាំថ្ងៃនេះ នឹងអនុញ្ញាតឲ្យ​អតិថិជនអាចជួយគ្នាទៅវិញទៅមកបានទាន់ពេល ដោយមិនចាំបាច់ចំណាយបន្ថែម ព្រមទាំងជួយឲ្យស្ថានភាពកាន់តែប្រសើរលឿនក្រោយការរីករាលដាលនៃកូវីដ ១៩បានបញ្ចប់។”


អតិថិជនអាចផ្ទេរប្រាក់បានរហូតដល់ ២០.០០០ ដុល្លារក្នុងមួយថ្ងៃដោយប្រើកម្មវិធីវីស្មាតហ្វូនវីង

ចាប់ពីឥឡូវនេះ អតិថិជនអាចផ្ទេរប្រាក់ពីគណនីវីងទៅគណនីវីងផ្សេងទៀតបានរហូតដល់ទៅ២០.០០០ដុល្លារក្នុងមួយថ្ងៃ តាមរយៈកម្មវិធីស្មាតហ្វូនវីង។ ដើម្បីប្រើប្រាស់សេវានេះ អតិថិជនគ្រាន់តែចូលទៅក្នុងកម្មវិធីស្មាតហ្វូនវីង បន្ទាប់មកចុចលើពាក្យ ”ផ្ទេរប្រាក់” រួចជ្រើសរើស “វីងទៅវីង” បន្ទាប់មកទៀតបំពេញ លេខគណនីដែលត្រូវផ្ញើ រួចបំពេញចំនួនទឹកប្រាក់ និងគោលបំណងដែលអ្នកចង់ផ្ញើប្រាក់ រួចចុចលើពាក្យ “ផ្ញើ” ជាការស្រេច។

កម្មវិធីស្មាតហ្វូនវីងក៏ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការបញ្ជាទិញទំនិញជាច្រើន ដោយគ្រាន់តែប្រើម្រាមដៃចុចលើ​ វីងម៉ល ដើម្បីបញ្ជាទិញអាហារ គ្រឿងទេស និងទំនិញសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃជាច្រើន ជាមួយសេវាដឹកជញ្ជូន ដែលវីងបានដាក់ឲ្យដំណើរការកាលពីពេលថ្មីៗនេះ ដោយឥតគិតថ្លៃដឹកជញ្ជូនសម្រាប់រាល់ការបញ្ជាទិញទាំងអស់។ កាន់តែពិសេសនោះគឺ អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងទាំងអស់ អាចធ្វើការទូទាត់ប្រាក់តាមបែបឌីជីថលបានយ៉ាងរហ័សជាមួយការបង់ថ្លៃទឹកភ្លើង បញ្ចូលកាតទូរស័ព្ទ និងការទូទាត់ប្រាក់ជាមួយដៃគូអាជីវកម្ម ព្រមទាំងសេវាដឹកជញ្ជូនជាច្រើនផ្សេងទៀត។

អតិថិជនក៏អាចដាក់ពាក្យស្នើរសុំប្រាក់កម្ចីជាច្រើនប្រភេទរួមទាំងឥណទានគ្មានទ្រព្យធានាពីគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើន។ អតិថិជនរបស់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុនានាក៏អាចសងប្រាក់កម្ចីតាមរយៈកម្មវិធីស្មាតហ្វូនវីងបានយ៉ាងងាយស្រួលដោយមិនបាច់ចេញពីផ្ទះក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩។

វីងក៏ជាធនាគារមួយក្នុងចំណោមធនាគារប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុដំបូងដែលត្រូវបានដាក់បញ្ចូលជាមួយប្រព័ន្ធបាគង។ អតិថិជនរបស់ធនាគារដៃគូប្រព័ន្ធបាគង អាចប្រើប្រាស់ប្រព័ន្ធបាគងដើម្បីផ្ទេរប្រាក់ទៅវិញទៅមកជាមួយគណនីវីងបានយ៉ាងងាយស្រួល។ ក្នុងអំឡុងពេលនៃជំងឺកូវីដ ១៩​​ អតិថិជនមិនចាំបាច់ធ្វើដំណើរឆ្ងាយស្វែងរកម៉ាស៊ីនអេធីអឹមដើម្បីដកសាច់ប្រាក់ចេញពីគណនីធនាគាររបស់ពួកគេឡើយ។ ពួកគេអាចប្រើប្រព័ន្ធបាគងដើម្បីផ្ទេរប្រាក់ពីគណនីធនាគារទៅក្នុងកាបូបវីង ហើយពួកគេអាចដកសាច់ប្រាក់ជាមួយភ្នាក់ងារវីងជាង៩០០០កន្លែងដែលនៅជិតបំផុត។

ប្រជាជនកម្ពុជាដែលកំពុងធ្វើការឬរស់នៅក្នុង១៩៥ ប្រទេសជុំវិញពិភពលោក អាចផ្ញើប្រាក់ត្រឡប់មកក្រុមគ្រួសាររបស់ពួកគេវិញតាមរយៈសេវាផ្ញើប្រាក់អន្តរជាតិដែលមានឈ្មោះថា “ផ្ទេរប្រាក់ទៅក្រៅប្រទេស”តាមរយៈកម្មវិធីស្មាតហ្វូនវីងផងដែរ។


អតិថិជនអាចទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគេតាមរយៈកម្មវិធីស្មាតហ្វូនវីង។

ជនបរទេសដែលកំពុងរស់នៅកម្ពុជាក៏អាចប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងដើម្បីដាក់ប្រាក់ចូលទៅក្នុងគណនីធនាគារនៅឯប្រទេសខ្លួន ដោយប្រើមុខងារ “ ផ្ទេរប្រាក់ទៅក្រៅប្រទេស “ ដែលមាននៅក្នុងកម្មវិធីស្មាហ្វូនវីងជាមួយតម្លៃសេវាទាបជាងធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនរហូតដល់ទៅ៥ដង។

លោក ម៉ានូ រ៉ាចាន់ បានមានប្រសាសន៍ថា៖«វីងបានអនុវត្តវិធានការជាច្រើនដើម្បីចូលរួមចំណែកការពារសុវត្ថិភាពជូនដល់អតិថិជនរបស់យើង។ ការផ្ទេរប្រាក់ពីវីងទៅវីងតាមរយៈកម្មវិធីស្មាតហ្វូនវីងជាការប្រឹងប្រែងថ្មីមួយទៀត។ យើងសង្ឃឹមថា វានឹងជួយឲ្យអតិថិជនយើងអាចផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ក្រុមគ្រួសាររបស់ពួកគេ ថ្វីបើពួកគេត្រូវនៅក្នុងផ្ទះក្នុងអំឡុងនៃជំងឺរាតត្បាត។»

ជាងនេះទៅទៀត ទោះបីនៅតំបន់ដាច់ស្រយ៉ាលយ៉ាងណាក្តី អតិថិជននៅតែអាចដកប្រាក់តាមរយៈបណ្តាញភ្នាក់ងារវីងជាង៩០០០កន្លែងនៅទូទាំងប្រទេស៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026