Wing ឈ្នះពានរង្វាន់និយោជកឆ្នើមជាលើកទី៤ ក្នុងការប្រកួតរបស់ Asia’s Best Employer Brands​ 2019!

ភ្នំពេញ៖ ធនាគារឯកទេសវីង ដែលជាធនាគារឈានមុខគេក្នុងការផ្តល់សេវាធនាគារចល័តនៅកម្ពុជា មានកិត្តិយសដែលទទួលបានពានរង្វាន់និយោជកឆ្នើម បួនលើកផ្ទួនៗ​ ប្រចំាតំបន់អាស៊ី នៅក្នុងកម្មវិធី Asia’s Best Employer Brands 2019 នៅថ្ងៃព្រហស្បត្តិ៍ទី ១៥ ខែសីហា ឆ្នាំ ២០១៩ ។ ដែលរៀបចំឡើងដោយវិទ្យាស្ថាន Employer Branding នៅប្រទេសសិង្ហបុរី។

ចេញផ្សាយនៅ: Aug 16, 2019

ភ្នំពេញ៖ ធនាគារឯកទេសវីង ដែលជាធនាគារឈានមុខគេក្នុងការផ្តល់សេវាធនាគារចល័តនៅកម្ពុជា មានកិត្តិយសដែលទទួលបានពានរង្វាន់និយោជកឆ្នើម បួនលើកផ្ទួនៗ​ ប្រចំាតំបន់អាស៊ី នៅក្នុងកម្មវិធី Asia’s Best Employer Brands 2019 នៅថ្ងៃព្រហស្បត្តិ៍ទី ១៥ ខែសីហា ឆ្នាំ ២០១៩ ។ ដែលរៀបចំឡើងដោយវិទ្យាស្ថាន Employer Branding នៅប្រទេសសិង្ហបុរី។

ពានរង្វាន់នេះត្រូវបានទទួលដោយលោក Manu Rajan អគ្គនាយធនាគារឯកទេសវីង និងបុគ្គលិកផ្នែកធនធានមនុស្សរបស់វីង។

ការឈ្នះពានរង្វាន់នេះបង្ហាញថា វីងមិនត្រឹមតែជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏ធំ និងគួរឱ្យទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវីងក៏ជាកន្លែងដ៏ល្អបំផុតសម្រាប់ធ្វើការផងដែរដោយផ្តល់នូវកំណើនអាជីពដែលគ្មានគូប្រៀបនិងជាផ្នែកមួយនៃរឿងជោគជ័យមួយ! ជាកន្លែងដ៏ល្អសម្រាប់ធ្វើការដើរតួនាទីយ៉ាងសំខាន់នៅក្នុងចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបនូវសេវាកម្មហិរញ្ញវត្ថុដែលជួយលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ ” នេះជាការលើកឡើងរបស់ លោក Manu Rajan អគ្គនាយកធនាគារឯកទេសវីង។

គួរបញ្ជាក់ថា ASIA Best Employer Brand Awards គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលបានចាប់ផ្តើមតំាងពីឆ្នាំ២០១០ អបអរសាទរក្រុមហ៊ុននិយោជក និងអ្នកជំនាញ ដែលត្រូវបានចាត់ទុកថាជាអ្នកដឹកនាំក្នុងការបង្កើតនូវបទពិសោធន៍ដ៏ល្អ ដល់បុគ្គលិក ដោយផ្តោតលើការយកចិត្តទុកដាក់ការថែរក្សា និងការទំនាក់ទំនង ដោយមើលទៅលើ ការគ្រប់គ្រងល្អ ការអភិវឌ្ឍ និងការច្នៃប្រឌិត ។ ដោយមានការចូលរួមដោយក្រុមហ៊ុនជាច្រើននិងអ្នកចូលរួមមកពីប្រទេសផ្សេងៗគ្នានៅក្នុងការប្រកួតលើកទី ១០ នៃពានរង្វាន់ និយោជកឆ្នើមនេះ៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង ទទួលបានពានរង្វាន់ «ធនាគារល្អបំផុតសម្រាប់សេវាទទួលប្រាក់ពីក្រៅប្រទេស» ប្រចាំឆ្នាំ2026

ការទទួលស្គាល់ចំពោះសេវាទទួលប្រាក់ពីក្រៅប្រទេស ដែលជួយឱ្យក្រុមគ្រួសារនៅកម្ពុជាអាចទទួលប្រាក់ផ្ញើពីបរទេស។

ចេញផ្សាយនៅ: Oct 23, 2026

អានរហ័ស

ធនាគារ វីង ឈ្នះពានរង្វាន់​ ធនាគារឌីជីថលល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ2026 ពីស្ថាប័នអន្តរជាតិ Euromoney

ពីក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដំបូងគេ រហូតក្លាយជាធនាគារឌីជីថលល្អបំផុត ធនាគារ វីង នៅតែបន្តការបេ្តជ្ញាចិត្តផ្តល់នូវភាពងាយស្រួលដល់របៀបដែលប្រជាជនកម្ពុជាប្រើសេវាធនាគារ ​សន្សំ និងគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃ។

ចេញផ្សាយនៅ: Sep 14, 2026

អានរហ័ស

កម្មវិធី «សំឡេងស្ត្រីខ្មែរ 50 រូប» ឆ្នាំ 2026៖ កិច្ចសម្ភាសពិសេសជាមួយលោកស្រី នៅ សុខលី នាយិកាគ្រប់គ្រងទទួលបន្ទុករតនាគារ នៃធនាគារ វីង

ក្នុងនាមជានាយិកាគ្រប់គ្រងទទួលបន្ទុករតនាគារ នៃធនាគារ វីង លោកស្រី នៅ សុខលី បំពេញតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងសាច់ប្រាក់ ទីផ្សារហិរញ្ញវត្ថុ និងប្រតិបត្តិការរតនាគារទាំងមូល សម្រាប់ធនាគារឌីជីថលឈានមុខគេមួយនេះ។ ផ្អែកលើបទពិសោធជាងមួយទសវត្សរ៍ក្នុងវិស័យគ្រប់គ្រងរតនាគារ និងធនាគារសាជីវកម្ម លោកស្រីបានរួមចំណែកយ៉ាងសកម្មក្នុងការតម្រង់ទិស និងពង្រឹងគ្រឹះហិរញ្ញវត្ថុរបស់វិស័យធនាគារនៅកម្ពុជា ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ចេញផ្សាយនៅ: Aug 19, 2026