បុគ្គលិកវីងស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ខណៈពេលចំនួនអ្នកបរិច្ចាគឈាមកំពុងធ្លាក់ចុះ

វីងបានរៀបចំកម្មវិធី “សង្គ្រោះជីវិត បរិច្ចាគឈាម”ដើម្បីអបអរខួប១២ឆ្នាំដែល​វីងបានផ្តល់សេវាកម្ម ផ្នែកហិរញ្ញវត្ថុតាមបែបឌីជីថលនៅកម្ពុជា ភ្នំពេញ ១២​ សីហា ២០២០ —ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត រៀបចំកម្មវិធីបរិច្ចាគឈាម​ ដើម្បីអបអរខួប១២​ឆ្នាំរបស់ខ្លួននាថ្ងៃទី១២ និងជាការផ្តល់​ត្រឡប់​ទៅ​សហគមន៍​វិញ។ យុទ្ធនាការ“សង្គ្រោះជីវិត បរិច្ចាគឈាម” របស់វីងធ្វើឡើងក្នុងគោលបំណងដើម្បីដោះស្រាយកង្វះខាត នៃការបរិច្ចាគឈាម ខណៈពេលដែលជំងឺកូវីដ១៩កំពុងបន្តរាតត្បាត។ លោក សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បានលើកឡើងថា​ ការ​ធ្លាក់​ចុះនៃអ្នក​បរិច្ចាគ​ឈាម​បណ្តាល​រូមផ្សំមកពីពួកគេមិនហ៊ានមកបរិច្ចាគនៅមជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ដោយ​សារ​ព្រួយ​បារម្ភ​ពីការ​ឆ្លង​ជំងឺ​កូវីដ១៩​ ជាដើម។​ លោក សុខ ប៉ូ បានមានប្រសាសន៍ថា៖ «គិតត្រឹម៦ខែដំបូងដើមឆ្នាំ២០២០នេះ អត្រា​ការ​បរិច្ចាគឈាម​បាន ធ្លាក់ចុះ​​ ប្រមាណ ១១ ភាគរយ។ អ្នក​ជំងឺ​មួយចំនួន​ត្រូវ​ការ​​បញ្ចូល​ឈាម​ជាបន្ទាន់ ​ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​ពួកគេពិបាករកប្រភេទឈាមដែលត្រូវ »។ ​ លោកបានបន្តថា៖«ខ្ញុំពិតជាកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់វីង ដែលបានលើកទឹកចិត្តឱ្យ​បុគ្គលិក​ធ្វើ​ការបរិច្ចាគ​ឈាម​ដោយស្ម័គ្រចិត្ត​ ដែល​វានឹង​ផ្តល់​អត្ថប្រយោជន៍​ដល់អ្នកជំងឺ​ជាច្រើន​នៅទូទាំង​ប្រទេស​កម្ពុជា។​​ ទង្វើ​នេះ​បង្ហាញ​ពីការប្តេជ្ញាចិត្តក្នុងការជួយសង្គមក្នុងគ្រាដ៏លំបាកនេះ។ វីង​មិន​ត្រឹម​តែ​ជួយ​ប្រជាជនឱ្យ​មាន​ជីវភាព​ប្រចាំថ្ងៃ​កាន់​តែ​ប្រសើរ​តាម​រយៈការ​ផ្តល់​សេវា​កម្មហិរញ្ញវត្ថុ​ប៉ុណ្ណោះទេ​ តែវីង​ថែម​ទាំង​ធ្វើ​ជា​គំ​រូ​ល្អ​ដល់​ក្រុម​ហ៊ុន​ដ៏ទៃ​ផ្សេងទៀតផងដែរ»។ ​ ក្នុងនាមជាអ្នកអភិវឌ្ឍន៍សេវាហិរញ្ញវត្ថុឈានមុខគេ ​វីងបានដាក់បញ្ចូលនូវស្មារតីដ៏​រឹង​មាំ​ក្នុង​ការ​ជួយ​សហគមន៍នៅ​​ក្នុង​សកម្មភាព​អាជីវកម្មប្រចាំថ្ងៃ។ ទាំងភ្នាក់ងារវីង និងដៃគូអាជីវកម្ម​ជា​ច្រើនតែងតែ​គាំទ្រ​ការអភិវឌ្ឍ​សង្គម​និងកម្មវិធីផ្សេងៗ រួមមានទាំងយុទ្ធនាការ“សង្គ្រោះជីវិត បរិច្ចាគឈាម”ដែលបានប្រព្រឹត្តនា​ពេលនេះ​ផង​ដែរ​។​​ លោក […]

ចេញផ្សាយនៅ: Aug 14, 2020

វីងបានរៀបចំកម្មវិធី “សង្គ្រោះជីវិត បរិច្ចាគឈាម”ដើម្បីអបអរខួប១២ឆ្នាំដែល​វីងបានផ្តល់សេវាកម្ម ផ្នែកហិរញ្ញវត្ថុតាមបែបឌីជីថលនៅកម្ពុជា

ភ្នំពេញ ១២​ សីហា ២០២០ —ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត រៀបចំកម្មវិធីបរិច្ចាគឈាម​ ដើម្បីអបអរខួប១២​ឆ្នាំរបស់ខ្លួននាថ្ងៃទី១២ និងជាការផ្តល់​ត្រឡប់​ទៅ​សហគមន៍​វិញ។

យុទ្ធនាការ“សង្គ្រោះជីវិត បរិច្ចាគឈាម” របស់វីងធ្វើឡើងក្នុងគោលបំណងដើម្បីដោះស្រាយកង្វះខាត នៃការបរិច្ចាគឈាម ខណៈពេលដែលជំងឺកូវីដ១៩កំពុងបន្តរាតត្បាត។

លោក សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បានលើកឡើងថា​ ការ​ធ្លាក់​ចុះនៃអ្នក​បរិច្ចាគ​ឈាម​បណ្តាល​រូមផ្សំមកពីពួកគេមិនហ៊ានមកបរិច្ចាគនៅមជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ដោយ​សារ​ព្រួយ​បារម្ភ​ពីការ​ឆ្លង​ជំងឺ​កូវីដ១៩​ ជាដើម។​

លោក សុខ ប៉ូ បានមានប្រសាសន៍ថា៖ «គិតត្រឹម៦ខែដំបូងដើមឆ្នាំ២០២០នេះ អត្រា​ការ​បរិច្ចាគឈាម​បាន ធ្លាក់ចុះ​​ ប្រមាណ ១១ ភាគរយ។ អ្នក​ជំងឺ​មួយចំនួន​ត្រូវ​ការ​​បញ្ចូល​ឈាម​ជាបន្ទាន់ ​ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​ពួកគេពិបាករកប្រភេទឈាមដែលត្រូវ »។ ​

លោកបានបន្តថា៖«ខ្ញុំពិតជាកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់វីង ដែលបានលើកទឹកចិត្តឱ្យ​បុគ្គលិក​ធ្វើ​ការបរិច្ចាគ​ឈាម​ដោយស្ម័គ្រចិត្ត​ ដែល​វានឹង​ផ្តល់​អត្ថប្រយោជន៍​ដល់អ្នកជំងឺ​ជាច្រើន​នៅទូទាំង​ប្រទេស​កម្ពុជា។​​ ទង្វើ​នេះ​បង្ហាញ​ពីការប្តេជ្ញាចិត្តក្នុងការជួយសង្គមក្នុងគ្រាដ៏លំបាកនេះ។ វីង​មិន​ត្រឹម​តែ​ជួយ​ប្រជាជនឱ្យ​មាន​ជីវភាព​ប្រចាំថ្ងៃ​កាន់​តែ​ប្រសើរ​តាម​រយៈការ​ផ្តល់​សេវា​កម្មហិរញ្ញវត្ថុ​ប៉ុណ្ណោះទេ​ តែវីង​ថែម​ទាំង​ធ្វើ​ជា​គំ​រូ​ល្អ​ដល់​ក្រុម​ហ៊ុន​ដ៏ទៃ​ផ្សេងទៀតផងដែរ»។

ក្នុងនាមជាអ្នកអភិវឌ្ឍន៍សេវាហិរញ្ញវត្ថុឈានមុខគេ ​វីងបានដាក់បញ្ចូលនូវស្មារតីដ៏​រឹង​មាំ​ក្នុង​ការ​ជួយ​សហគមន៍នៅ​​ក្នុង​សកម្មភាព​អាជីវកម្មប្រចាំថ្ងៃ។ ទាំងភ្នាក់ងារវីង និងដៃគូអាជីវកម្ម​ជា​ច្រើនតែងតែ​គាំទ្រ​ការអភិវឌ្ឍ​សង្គម​និងកម្មវិធីផ្សេងៗ រួមមានទាំងយុទ្ធនាការ“សង្គ្រោះជីវិត បរិច្ចាគឈាម”ដែលបានប្រព្រឹត្តនា​ពេលនេះ​ផង​ដែរ​។​​

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រាសន៍ថា​៖ «ការបរិច្ចាគឈាម​គឺជាមធ្យោបាយ​ដ៏មាន​សុវត្ថិភាព​ ​និង​ងាយស្រួលមួយដែលយើងអាចធ្វើបានសម្រាប់ជួយដល់សហគមន៍នៅពេល​ដែល​មាន​តម្រូវ​ការជា​ចាំបាច់។​ រាល់ដំណក់ឈាមនីមួយៗ​គឺសុទ្ធតែជាក្តីសង្ឃឹម។ ​ខ្ញុំសូម​ថ្លែង​អំណរ​គុណ​ដល់​បុគ្គលិករបស់​យើង​ចំពោះ​ការប្តេ​ជ្ញាចិត្ត​ជួយដល់សហគមន៍​តាមរយៈការបរិច្ចាគឈាមដើម្បីជួយដល់អ្នកជំងឺ​​ដែលកំពុងត្រូវ​ការឈាម​សម្រាប់ព្យាបាល»។

លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារឯកទេស​​ វីង បានឲ្យដឹងថា៖​ «នៅពេលដែល​អ្នកក្លាយជា​ផ្នែក​មួយ​របស់​​វីង ​យើង​មិន​ត្រឹម​តែផ្តោ​តលើ​ការ​ងារតែប៉ុ​ណ្ណោះទេ យើងតែងតែលើកទឹកចិត្ត​ក្រុម​ការ​ងារ​របស់​​យើង​ឱ្យ​ចូល​រួម​ធ្វើឲ្យកម្ពុជាកាន់តែល្អប្រសើរ។ បន្ថែមទៅលើ​ប្រតិបត្ដិការអាជីវកម្ម យើងមានគោលបំ​ណង​ចូលរួមចំណែកឱ្យ​កាន់តែច្រើន​ទៅក្នុងកិច្ចការសហគមន៍កម្ពុជាតាមរយៈ​ស្មារតី​នៃការស្ម័គ្រចិត្ត»។

ក្នុងចំណោមបុគ្គលិកវីងជាច្រើននាក់ដែលបានបរិច្ចាគឈាម កញ្ញា ភី យូឡែន​ ប្រធានគ្រប់គ្រងស្តីទី ផ្នែក​បំណែង​ចែក​ទីផ្សារ​​ ក៏បានចូលរួមចំណែកនាថ្ងៃនេះផងដែរ។ កញ្ញា យូឡែន​ បាននិយាយថា កញ្ញាមានក្តីរីករាយ​ដែលបានបរិច្ចាគឈាមនាថ្ងៃនេះ ព្រោះ​វា​អនុញ្ញាត​ឱ្យ​នាង​ជួយ​ដល់​អ្នក​ដែលមានតម្រូវការចាំបាច់​។



ដូចជាសប្បុរសជនដ៏ទៃផ្សេងទៀតដែរ កញ្ញា យូឡែន ​ត្រូវបានផ្តល់ជូនប័ណ្ឌបរិច្ចាគឈាមស្ម័គ្រចិត្ត ​ដែល​បញ្ជាក់​ពីការ​គាំ​ទ្ររ​​បស់នាងចំពោះបុព្វហេតុសង្គ្រោះជីវិត។

​កញ្ញា យូឡែន ​បាននិយាយថា​៖ «ពេល​ដឹងថាវីងរៀបចំកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាម ខ្ញុំបានចុះឈ្មោះភ្លាម ដោយ​ឥត​ស្ទាក់​ស្ទើព្រោះមានអារម្មណ៍ថាខ្ញុំកំពុងតែជួយជីវិតមនុស្សម្នាក់។ ខ្ញុំមាន​មោទ​នភាព​ជា​ផ្នែក​មួយ​របស់វីង​ ព្រោះ​មិនត្រឹម​តែឱកាសការងារ​ប៉ុណ្ណោះទេ វីង​តែងតែ​ផ្ដល់​ឱកាស​អោយ​ខ្ញុំអាចចូល​រួម​ចំនែក​បាន​យ៉ាង​ច្រើន​ក្នុងការ​ជួយសង្គម។ ការបរិច្ចាគឈាមគឺប្រៀបដូចជាការផ្ដល់ជីវិតមួយ ​ដូច្នេះសូមកុំស្ទាក់ស្ទើរ​ក្នុងការ ចូលរួម»​។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026