ឥឡូវនេះប្រជាជននៅខេត្ត សៀមរាប អាចបន្តទិញទំនិញនៅលើវីងម៉លដូចធម្មតា

អតិថិជននៅសៀមរាប នៅតំបន់ក្រហម និងតំបន់លឿងទុំ អាចបន្តទិញអាហារ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃពីវីងម៉ល ជាមួយការដឹកជញ្ជូនឥតគិតថ្លៃ។ វីងម៉ល បន្តប្រតិបត្តិការរបស់ខ្លួនក្នុងការផ្ដល់សេវាដល់សហគមន៍នៅខេត្តសៀមរាប ​ដោយរួមទាំងអ្នករស់នៅក្នុង​តំបន់ក្រហម និងតំបន់លឿងទុំដើម្បីធានាឲ្យបានថា ពួកគេអាចទិញម្ហូបអាហារ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដោយអនុលោមទៅតាមការណែនាំរបស់អាជ្ញាធរ។ ដើម្បីបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុដល់អតិថិជន វីងម៉លផ្តល់ជូនការដឹកជញ្ជូនអាហារ និងគ្រឿងទេសផ្សេងៗ​ដោយឥតគិតថ្លៃ ដល់អតិថិជនទំាងអស់។ អតិថិជននៅខេត្តសៀមរាបក៏អាចបន្តរីករាយជាមួយការផ្តល់ជូនដ៏ពិសេសៗច្រើនដែលវីងម៉លបានដំណើរការតាំងពីដើមមក។ អ្នកដឹកជញ្ជូនវីងម៉លនៅខេត្ត សៀមរាប រង់ចាំការធ្វើតេស្តរកមេរោគកូវីដ១៩ ។ លោក ហាសហ៊ីម អាលកាហ្វ ដែលជានាយកគ្រប់គ្រងទូទាត់ អាជីវកម្មអេឡិចត្រូនិកនៃវីង បានមានប្រសាសន៍ថា៖“ អ្នកដឹកជញ្ជូនរបស់យើងទាំងអស់សុទ្ធតែបានឆ្លងកាត់ការធ្វើតេស្តរកមេរោគកូវីដ ១៩​ ទាំងអស់ ហើយឥឡូវនេះត្រូវបានអនុញ្ញាតឱ្យធ្វើការផ្តល់សេវាដឹកជញ្ជូនដល់សហគមន៍ហើយ ។ យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាននិងភាគីពាក់ព័ន្ធទាំងអស់ដើម្បីចូលរួមកាត់បន្ថយបញ្ហាប្រឈមមួយចំនួនដែលសហគមន៍របស់យើងកំពុងជួបប្រទះ តាមរយៈការធានាថាពួកគេអាចទទួលបានផលិតផលដែលជាតំរូវការចាំបាច់ប្រចាំថ្ងៃ ប្រកបដោយសុវត្ថិភាពនិងឆាប់រហ័សក្នុងកំឡុងពេលដ៏លំបាកនេះ។” អ្នកដឹកជញ្ជូនរបស់​វីងម៉លត្រូវបានធ្វើតេស្តរកមេរោគកូវីដ ១៩ កាលពីថ្ងៃច័ន្ទសប្តាហ៍នេះ ដើម្បីឲ្យពួកគេអាចផ្តល់សេវាដឹកជញ្ជូនដល់អតិថិជននៅតំបន់ក្រហម និងលឿងទុំ នៅក្នុងខេត្ត សៀមរាប ប្រកប​ដោយ​សុវត្ថិភាពបាន។ វីងម៉ល កំពុងធ្វើការជាមួយក្រុមអ្នកស្ម័គ្រចិត្តនៅខេត្តសៀមរាបដែលមានឈ្មោះថា “តោះទៅលេង សៀមរាប” ដើម្បីទទួលប័ណ្ណធ្វើដំណើរសម្រាប់អ្នកដឹកជញ្ជូនដែលកំពុងផ្តល់សេវានៅតំបន់ក្រហម និងតំបន់លឿងទុំ។ ប័ណ្ណធ្វើដំណើរទាំងនេះត្រូវបានអនុញ្ញាតដោយអាជ្ញាធរខេត្តសៀមរាបដើម្បីធានាថាមានតែអ្នកដឹកជញ្ជូនដែលត្រូវបានធ្វើតេស្តអវិជ្ជមានប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យបំពេញការងារ។ អ្នកដឹកជញ្ជូនវីងម៉លនៅខេត្ត​ សៀមរាប ទទួលបានការធ្វើតេស្តរកមេរោគកូវីដ […]

ចេញផ្សាយនៅ: Sep 28, 2021

អតិថិជននៅសៀមរាប នៅតំបន់ក្រហម និងតំបន់លឿងទុំ អាចបន្តទិញអាហារ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃពីវីងម៉ល ជាមួយការដឹកជញ្ជូនឥតគិតថ្លៃ។

វីងម៉ល បន្តប្រតិបត្តិការរបស់ខ្លួនក្នុងការផ្ដល់សេវាដល់សហគមន៍នៅខេត្តសៀមរាប ​ដោយរួមទាំងអ្នករស់នៅក្នុង​តំបន់ក្រហម និងតំបន់លឿងទុំដើម្បីធានាឲ្យបានថា ពួកគេអាចទិញម្ហូបអាហារ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដោយអនុលោមទៅតាមការណែនាំរបស់អាជ្ញាធរ។ ដើម្បីបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុដល់អតិថិជន វីងម៉លផ្តល់ជូនការដឹកជញ្ជូនអាហារ និងគ្រឿងទេសផ្សេងៗ​ដោយឥតគិតថ្លៃ ដល់អតិថិជនទំាងអស់។ អតិថិជននៅខេត្តសៀមរាបក៏អាចបន្តរីករាយជាមួយការផ្តល់ជូនដ៏ពិសេសៗច្រើនដែលវីងម៉លបានដំណើរការតាំងពីដើមមក។

អ្នកដឹកជញ្ជូនវីងម៉លនៅខេត្ត សៀមរាប រង់ចាំការធ្វើតេស្តរកមេរោគកូវីដ១៩ ។

លោក ហាសហ៊ីម អាលកាហ្វ ដែលជានាយកគ្រប់គ្រងទូទាត់ អាជីវកម្មអេឡិចត្រូនិកនៃវីង បានមានប្រសាសន៍ថា៖“ អ្នកដឹកជញ្ជូនរបស់យើងទាំងអស់សុទ្ធតែបានឆ្លងកាត់ការធ្វើតេស្តរកមេរោគកូវីដ ១៩​ ទាំងអស់ ហើយឥឡូវនេះត្រូវបានអនុញ្ញាតឱ្យធ្វើការផ្តល់សេវាដឹកជញ្ជូនដល់សហគមន៍ហើយ ។ យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាននិងភាគីពាក់ព័ន្ធទាំងអស់ដើម្បីចូលរួមកាត់បន្ថយបញ្ហាប្រឈមមួយចំនួនដែលសហគមន៍របស់យើងកំពុងជួបប្រទះ តាមរយៈការធានាថាពួកគេអាចទទួលបានផលិតផលដែលជាតំរូវការចាំបាច់ប្រចាំថ្ងៃ ប្រកបដោយសុវត្ថិភាពនិងឆាប់រហ័សក្នុងកំឡុងពេលដ៏លំបាកនេះ។”

អ្នកដឹកជញ្ជូនរបស់​វីងម៉លត្រូវបានធ្វើតេស្តរកមេរោគកូវីដ ១៩ កាលពីថ្ងៃច័ន្ទសប្តាហ៍នេះ ដើម្បីឲ្យពួកគេអាចផ្តល់សេវាដឹកជញ្ជូនដល់អតិថិជននៅតំបន់ក្រហម និងលឿងទុំ នៅក្នុងខេត្ត សៀមរាប ប្រកប​ដោយ​សុវត្ថិភាពបាន។

វីងម៉ល កំពុងធ្វើការជាមួយក្រុមអ្នកស្ម័គ្រចិត្តនៅខេត្តសៀមរាបដែលមានឈ្មោះថា “តោះទៅលេង សៀមរាប” ដើម្បីទទួលប័ណ្ណធ្វើដំណើរសម្រាប់អ្នកដឹកជញ្ជូនដែលកំពុងផ្តល់សេវានៅតំបន់ក្រហម និងតំបន់លឿងទុំ។ ប័ណ្ណធ្វើដំណើរទាំងនេះត្រូវបានអនុញ្ញាតដោយអាជ្ញាធរខេត្តសៀមរាបដើម្បីធានាថាមានតែអ្នកដឹកជញ្ជូនដែលត្រូវបានធ្វើតេស្តអវិជ្ជមានប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យបំពេញការងារ។

អ្នកដឹកជញ្ជូនវីងម៉លនៅខេត្ត​ សៀមរាប ទទួលបានការធ្វើតេស្តរកមេរោគកូវីដ ១៩ ។

វីងម៉ល លើកទឹកចិត្តអ្នករាល់គ្នាឱ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងគោរពតាម​ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីការពារខ្លួននិងក្រុមគ្រួសារពីការឆ្លងនៃជំងឺនេះ។

លោក ហាសហ៊ីម អាលកាហ្វ បាន​មាន​ប្រសាសន៍​ថា​៖​“វា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​អនុវត្ត​នូវ​វិធាន​ការ ៣កុំ និង​៣ការពារ ជារៀងរាល់ថ្ងៃ និងជៀសវាងការចេញទៅខាងក្រៅផ្ទះដោយមិនចាំបាច់” ។

ដើម្បីធ្វើការបញ្ជាទិញ អតិថិជនគ្រាន់តែបើកកម្មវិធីស្មាតហ្វូនវីង រួចចុចលើរូបសញ្ញា“ វីងម៉ល” រកមើលទំនិញដែលត្រូវការ និងធ្វើការបញ្ជាទិញជាការស្រេច។ បន្ទាប់ពីធ្វើការបញ្ជាទិញ អតិថិជននឹងអាចរីករាយជាមួយអាហារនិងផលិតផលដែលពួកគេចូលចិត្តដោយឥតគិតថ្លៃដឹកជញ្ជូន។

ច្រកត្រួតពិនិត្យឆ្លងកាត់សម្រាប់ការដឹកបញ្ជូនទៅតំបន់ក្រហម និងតំបន់លឿងទុំ។

ដើម្បីទទួលបានព័ត៌មានថ្មីៗ ក៏ដូចជាការផ្តល់ជូនពិសេសជារៀងរាល់ថ្ងៃពីវីងម៉ល អតិថិជននៅខេត្តសៀមរាបអាចចូលក្នុងឆានែលតេលេក្រាមរបស់វីងម៉លសៀមរាបដោយចុចលើតំណភ្ជាប់នេះ https://t.me/WingMallSR ហើយអតិថិជននៅភ្នំពេញអាចប្រើតំណភ្ជាប់មួយនេះ https://t.me/WingMall ផងដែរ។

អាជីវកម្មដែលមានប្រជាប្រិយភាពជាច្រើននៅសៀមរាប និងភ្នំពេញ កំពុងលក់ទំនិញ ដែលរួមមានទាំងម្ហូបអាហារ ភេសជ្ជៈ គ្រឿងទេស សម្លៀកបំពាក់​ គ្រឿងអេឡិចត្រូនិក ផលិតផលសម្រាប់ទារក សុខភាព និងសម្រស់ ព្រមទាំងទំនិញជាច្រើនប្រភេទផ្សេងទៀតនៅលើវីងម៉ល។ សម្រាប់អាជីវករដែលចង់លក់ផលិតផល​ដល់សហគមន៍របស់ពួកគេតាមរយៈវីងម៉លអាចទាក់ទង៖ +(៨៥៥) – ០៧៨ ៣១១ ៣១១ ៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026