វីងផ្តល់ជូនកម្រិតថ្មីនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់ជាមួយកម្មវិធី

នាថ្ងៃនេះ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានដាក់សម្ពោធជាផ្លូវការនូវសេវាកម្មទូទាត់ប្រាក់​តាមទូរស័ព្ទ​ចល័តរបស់ខ្លួន ដែល​មានឈ្មោះថា “WingPay”។ សេវាកម្មទូទាត់ដោយមិនប្រើសាច់ប្រាក់តាម​រយៈ ​“WingPay” អាចស្វែងរកបាននៅតាមបណ្តាហាង និងកន្លែងផ្តល់សេវាកម្មជាច្រើន នៅក្នុងរាជធានី​ភ្នំពេញ ក៏ដូចជាទីប្រជុំជននានានៅក្នុងប្រទេសកម្ពុជា។ អតិថិជនដែលមានគណនីវីងទាំងអស់ ​អាចធ្វើ​ប្រតិបត្តិការ​ទូទាត់ប្រាក់នេះ តាមរយៈការស្គេនកូដ QR បញ្ចូលលេខកូដទូទាត់ ឬចុច *989#។ ដោយសារវីងមានបណ្តាដៃគូជំនួញជាង 20,000 កន្លែងនៅទូទាំងប្រទេស ដោយរាប់ចាប់ពីអ្នកបើករ៉ឺម៉កកង់បី រទេះលក់ឥវ៉ាន់តាមផ្លូវ ផ្សារលក់ទំនិញ ហាងកាហ្វេ ភោជនីយដ្ឋាន ហាងកែសម្ផស្ស អាហារដ្ឋាន ស្ថានីយ ប្រេងឥន្ធនៈ និងហាងជាច្រើនទៀត សេវាកម្មWingPayនឹងអនុញ្ញាតឲ្យអតិថិជនធ្វើប្រតិបត្តិការទូទាត់​ប្រាក់ តាមរយៈទូរស័ព្ទដៃរបស់ពួកគេ មិនថាជាប្រភេទទូរស័ព្ទស្មាតហ្វូន ឬទូរស័ព្ធធម្មតាឡើយ។ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា WingPay គឺជាផលិតផល​មួយ​របស់​ធនាគារឯកទេសវីង ដែលមានគោលបំណងផ្តល់ជាលទ្ធភាពដល់ប្រជាជនកម្ពុជា គ្រប់រូបដើម្បីទទួលបាន ការដាក់បញ្ចូលហិរញ្ញវត្ថុ ពិសេសអតិថិជនដែលចង់បានរបៀបរស់នៅដែលទំនើប និងទាន់សម័យ តាមរយៈ របៀបទូទាត់ប្រាក់តាមទូរស័ព្ទចល័ត ដែលងាយស្រួល រហ័ស និងមានសុវត្ថិភាព ដោយគ្រាន់តែចុចម្រាមដៃ។ […]

ចេញផ្សាយនៅ: Aug 17, 2018

នាថ្ងៃនេះ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានដាក់សម្ពោធជាផ្លូវការនូវសេវាកម្មទូទាត់ប្រាក់​តាមទូរស័ព្ទ​ចល័តរបស់ខ្លួន ដែល​មានឈ្មោះថា “WingPay”។ សេវាកម្មទូទាត់ដោយមិនប្រើសាច់ប្រាក់តាម​រយៈ ​“WingPay” អាចស្វែងរកបាននៅតាមបណ្តាហាង និងកន្លែងផ្តល់សេវាកម្មជាច្រើន នៅក្នុងរាជធានី​ភ្នំពេញ ក៏ដូចជាទីប្រជុំជននានានៅក្នុងប្រទេសកម្ពុជា។ អតិថិជនដែលមានគណនីវីងទាំងអស់ ​អាចធ្វើ​ប្រតិបត្តិការ​ទូទាត់ប្រាក់នេះ តាមរយៈការស្គេនកូដ QR បញ្ចូលលេខកូដទូទាត់ ឬចុច *989#។

ដោយសារវីងមានបណ្តាដៃគូជំនួញជាង 20,000 កន្លែងនៅទូទាំងប្រទេស ដោយរាប់ចាប់ពីអ្នកបើករ៉ឺម៉កកង់បី រទេះលក់ឥវ៉ាន់តាមផ្លូវ ផ្សារលក់ទំនិញ ហាងកាហ្វេ ភោជនីយដ្ឋាន ហាងកែសម្ផស្ស អាហារដ្ឋាន ស្ថានីយ ប្រេងឥន្ធនៈ និងហាងជាច្រើនទៀត សេវាកម្មWingPayនឹងអនុញ្ញាតឲ្យអតិថិជនធ្វើប្រតិបត្តិការទូទាត់​ប្រាក់ តាមរយៈទូរស័ព្ទដៃរបស់ពួកគេ មិនថាជាប្រភេទទូរស័ព្ទស្មាតហ្វូន ឬទូរស័ព្ធធម្មតាឡើយ។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា WingPay គឺជាផលិតផល​មួយ​របស់​ធនាគារឯកទេសវីង ដែលមានគោលបំណងផ្តល់ជាលទ្ធភាពដល់ប្រជាជនកម្ពុជា គ្រប់រូបដើម្បីទទួលបាន ការដាក់បញ្ចូលហិរញ្ញវត្ថុ ពិសេសអតិថិជនដែលចង់បានរបៀបរស់នៅដែលទំនើប និងទាន់សម័យ តាមរយៈ របៀបទូទាត់ប្រាក់តាមទូរស័ព្ទចល័ត ដែលងាយស្រួល រហ័ស និងមានសុវត្ថិភាព ដោយគ្រាន់តែចុចម្រាមដៃ។

លោក ម៉ាឡូឡូស មានប្រសាសន៍បន្ថែមថា «ដោយមើលឃើញថាប្រជាជនកម្ពុជាជិត 50% មានទូរស័ព្ទ​ស្មាតហ្វូន​ប្រើប្រាស់ យើងជឿជាក់ថា ក្នុងពេលអនាគតដ៏ខ្លី ដំណោះស្រាយទូទាត់ប្រាក់តាមទូរស័ព្ទចល័តនឹង​ជំនួសការទូទាត់ដោយប្រើសាច់ប្រាក់ នៅកម្ពុជា និងអនុញ្ញាតឱ្យមនុស្សគ្រប់គ្នា​ធ្វើកិច្ចការជាច្រើនដោយ​មិន​ចាំបាច់យកសាច់ប្រាក់តាមខ្លយន ឬរង់ចាំលុយអាប់អ្វីឡើយ»។

 

WingPay ជាសេវាទូទាត់ដោយមិនប្រើសាច់ប្រាក់របស់ធនាគារឯកទេសវីង ដែលអាចធ្វើបានតាមអនឡាញ ឬស្គេនកូដ QR។ បន្ថែមពីលើសេវាកម្មទូទាត់ប្រាក់ដែលមានភាពងាយស្រួល អតិថិជនក៏ អាចរីករាយជាមួយ​នឹង​ការ​​បញ្ចុះតម្លៃ និងប្រូម៉ូសិនជាច្រើន នៅពេលដែល ពួកគេដំណើរការទូទាត់ប្រាក់ដោយប្រើ WingPay នៅតាមបណ្តាហាងជាដៃគូរបស់វីងផងដែរ។ វាគឺជាមុខងារមួយក្នុងចំណោមមុខងារដែលមានអត្ថប្រយោជន៍​ជាច្រើន នៅលើកម្មវិធីស្មាតហ្វូនវីង ដែលអនុញ្ញាតឱ្យអតិថិជនបង់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ផ្ទេរប្រាក់ បង្កើតលេខកូដទូទាត់តាមអនឡាញ និងជាច្រើនទៀត។

លោក ម៉ាឡូឡូស បានបន្ថែមថា «វាតែងតែជាការបំផុសគំនិតរបស់យើង ក្នុងដំណើរឆ្ពោះទៅការបង្កើត​ប្រព័ន្ធ​អេកូ​ដែល​អនុញ្ញាតឲ្យភ្នាក់ងារ ដៃគូ អតិថិជន ក្រុមហ៊ុន សហគ្រាសខ្នាតតូច និងមធ្យម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងសាប័ននានាអាចរីកចម្រើន និងទទួលបានចំណូលតាមរយៈសេវាកម្មធនាគារចល័តរបស់វីង។»

 

យោងតាមរបាយការណ៍ Fintech Startup ឆ្នាំ 2017 មានអ្នកប្រើប្រាស់អ៊ីនធឺណេតប្រមាណ 5 លាននាក់​ដែលមានចំនួនច្រើនជាង ៣០% នៃប្រជាជនកម្ពុជាសរុប (១៥.៣ លាននាក់) ។ ដោយសារតែមានសេវា​អ៊ីនធឺណេត របាយការណ៍ក៏បង្ហាញផងដែរថាប្រទេសកម្ពុជាមានអត្រាអ្នកប្រើប្រាស់ទូរស័ព្ទចល័តរហូតដល់ ១៦៦% នៃប្រជាជនសរុប ហើយប្រជាជនដែលប្រើទូរស័ព្ទប្រព័ន្ធស្មាតហ្វូនមានចំនួន ៣៩.៥% និងអត្រា​កំណើន​ស្មាតហ្វូនមាន 39,5% ។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026