ក្រុមហ៊ុនអ៊ិនធើ ឡូជីស្ទីក (ខេមបូឌា) ដែលជាក្រុមហ៊ុនមេនៃធនាគារឯកទេសវីង ​នឹងវិនិយោគជាមួយ Camboticket ដើម្បីពង្រីកអាជីវកម្មលើផ្នែកលក់សំបុត្រអនឡាញ និងការរៀបចំវិស្សមកាល​នៅកម្ពុជា

ភ្នំពេញ ថ្ងៃទី ០៣ មេសា ឆ្នាំ ២០២០៖ ក្រុមហ៊ុនអ៊ិនធើ ឡូជីស្ទីក (ខេមបូឌា) ដែលជាក្រុមហ៊ុនមេនៃធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីតគ្រោងនឹងវិនិយោគនៅក្នុងអាជីវកម្មរបស់ក្រុមហ៊ុន Camboticket ដែលជាឈ្មោះពាណិជ្ជកម្មនៃក្រុមហ៊ុនស៊ី វេនឈ័រ ដើម្បីផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យបន្ថែមទៀត សម្រាប់ការកក់សំបុត្រអនឡាញ និងការរៀបចំផែនការវិស្សមកាលនៅប្រទេសកម្ពុជាតាមរយៈកម្មវិធីស្មាតហ្វូនវីង និង Camboticket.com។ អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ក្រុមហ៊ុន​រូយ៉ាល់​ហ្រ្គុបបានមានប្រសាសន៍ថា៖“ យើងពិតជា​មានសេចក្តីសោមនស្សរីករាយណាស់​ ដែលការវិនិយោគមួយនេះអាចឲ្យយើង​ធ្វើបដិវត្តនូវវិធីដែលប្រជាជនកម្ពុជាកក់សំបុត្រធ្វើដំណើរនិងរៀបចំផែនការវិស្សមកាលដោយប្រើ​ប្រព័ន្ធកក់តាមអ៊ិនធឺណេតដែលធ្វើឱ្យប្រតិបត្តិការនៃការកក់ទាំងមូលមានលក្ខណៈសាមញ្ញនិងមានប្រសិទ្ធភាពសម្រាប់អ្នកធ្វើដំណើរទាំងក្នុងនិងក្រៅប្រទេស ។ យើងនឹងជួយជំរុញឌីជីថលនីយកម្មរបស់ប្រទេសកម្ពុជាតាមរយៈការវិនិយោគផ្សេងៗ​ និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនថ្មីៗ ដូចជា Camboticket ជាដើម ដើម្បីជួយធ្វើឱ្យជីវិតប្រជាជនកម្ពុជាមានភាពងាយស្រួលនិងប្រសើរឡើង។” តាមរយៈកិច្ចព្រមព្រៀងនេះដែលកំពុងរងចាំការអនុញ្ញាតពីអាជ្ញាធរនោះ ដៃគូទាំងពីរនឹងផ្តល់ការគាំទ្រជាយុទ្ធសាស្ត្រទៅលើមុខងារសំខាន់ៗជាច្រើន។ លោក Shivam Tripathi នាយកប្រតិបត្តិនិងជាសហស្ថាបនិកក្រុមហ៊ុន Camboticketមានប្រសាសន៍ថា៖“ កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យយើងបម្រើប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើងតាមរយៈការផ្តល់ជូននូវបទពិសោធន៍នៃការកក់សំបុត្រតាមអ៊ិនធឺណែតសម្រាប់ការធ្វើដំណើរទៅកាន់គោលដៅផ្សេងៗក្នុងតំបន់។ ការច្នៃប្រឌិតថ្មីគឺជាអ្វីដែលជំរុញទឹកចិត្តពួកយើងនៅCamboticket ហើយយើងនឹងបន្តការបង្កើតអ្វីថ្មី​ៗដើម្បីធ្វើឱ្យCamboticket ក្លាយជាអ្នកផ្តល់សេវាកម្ម​តែមួយគត់ សម្រាប់ប្រជាជនកម្ពុជាទាំងអស់ ក្នុងការកក់សំបុត្រឡានក្រុង តាក់ស៊ី កាណូត និងការរៀបចំវិស្សមកាលផ្សេងៗ” ។ ដោយត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជានៅដើមឆ្នាំ ២០១៥ Camboticketបានរីកចម្រើនក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងការលក់សំបុត្រតាមអ៊ិនធឺណែតនៅក្នុងប្រទេសកម្ពុជានិងកំពុងពង្រីកវត្តមានរបស់ខ្លួនទៅកាន់ប្រទេសវៀតណាម ថៃ​ […]

ចេញផ្សាយនៅ: Apr 06, 2020

ភ្នំពេញ ថ្ងៃទី ០៣ មេសា ឆ្នាំ ២០២០៖ ក្រុមហ៊ុនអ៊ិនធើ ឡូជីស្ទីក (ខេមបូឌា) ដែលជាក្រុមហ៊ុនមេនៃធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីតគ្រោងនឹងវិនិយោគនៅក្នុងអាជីវកម្មរបស់ក្រុមហ៊ុន Camboticket ដែលជាឈ្មោះពាណិជ្ជកម្មនៃក្រុមហ៊ុនស៊ី វេនឈ័រ ដើម្បីផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យបន្ថែមទៀត សម្រាប់ការកក់សំបុត្រអនឡាញ និងការរៀបចំផែនការវិស្សមកាលនៅប្រទេសកម្ពុជាតាមរយៈកម្មវិធីស្មាតហ្វូនវីង និង Camboticket.com។

អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ក្រុមហ៊ុន​រូយ៉ាល់​ហ្រ្គុបបានមានប្រសាសន៍ថា៖“ យើងពិតជា​មានសេចក្តីសោមនស្សរីករាយណាស់​ ដែលការវិនិយោគមួយនេះអាចឲ្យយើង​ធ្វើបដិវត្តនូវវិធីដែលប្រជាជនកម្ពុជាកក់សំបុត្រធ្វើដំណើរនិងរៀបចំផែនការវិស្សមកាលដោយប្រើ​ប្រព័ន្ធកក់តាមអ៊ិនធឺណេតដែលធ្វើឱ្យប្រតិបត្តិការនៃការកក់ទាំងមូលមានលក្ខណៈសាមញ្ញនិងមានប្រសិទ្ធភាពសម្រាប់អ្នកធ្វើដំណើរទាំងក្នុងនិងក្រៅប្រទេស ។ យើងនឹងជួយជំរុញឌីជីថលនីយកម្មរបស់ប្រទេសកម្ពុជាតាមរយៈការវិនិយោគផ្សេងៗ​ និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនថ្មីៗ ដូចជា Camboticket ជាដើម ដើម្បីជួយធ្វើឱ្យជីវិតប្រជាជនកម្ពុជាមានភាពងាយស្រួលនិងប្រសើរឡើង។”

តាមរយៈកិច្ចព្រមព្រៀងនេះដែលកំពុងរងចាំការអនុញ្ញាតពីអាជ្ញាធរនោះ ដៃគូទាំងពីរនឹងផ្តល់ការគាំទ្រជាយុទ្ធសាស្ត្រទៅលើមុខងារសំខាន់ៗជាច្រើន។ លោក Shivam Tripathi នាយកប្រតិបត្តិនិងជាសហស្ថាបនិកក្រុមហ៊ុន Camboticketមានប្រសាសន៍ថា៖“ កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យយើងបម្រើប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើងតាមរយៈការផ្តល់ជូននូវបទពិសោធន៍នៃការកក់សំបុត្រតាមអ៊ិនធឺណែតសម្រាប់ការធ្វើដំណើរទៅកាន់គោលដៅផ្សេងៗក្នុងតំបន់។ ការច្នៃប្រឌិតថ្មីគឺជាអ្វីដែលជំរុញទឹកចិត្តពួកយើងនៅCamboticket ហើយយើងនឹងបន្តការបង្កើតអ្វីថ្មី​ៗដើម្បីធ្វើឱ្យCamboticket ក្លាយជាអ្នកផ្តល់សេវាកម្ម​តែមួយគត់ សម្រាប់ប្រជាជនកម្ពុជាទាំងអស់ ក្នុងការកក់សំបុត្រឡានក្រុង តាក់ស៊ី កាណូត និងការរៀបចំវិស្សមកាលផ្សេងៗ” ។

ដោយត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជានៅដើមឆ្នាំ ២០១៥ Camboticketបានរីកចម្រើនក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងការលក់សំបុត្រតាមអ៊ិនធឺណែតនៅក្នុងប្រទេសកម្ពុជានិងកំពុងពង្រីកវត្តមានរបស់ខ្លួនទៅកាន់ប្រទេសវៀតណាម ថៃ​ និងឡាវ ដោយផ្តល់សេវាកម្មសម្រាប់ការធ្វើដំណើរទៅមកសម្រាប់គោលដៅសំខាន់ៗក្នុងតំបន់ដូចជា៖ ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ ក្រុងកែប កំពត បាត់ដំបង បាងកក ហូជីមិញ ប៉ាក់សេ និងទីតាំងផ្សេងៗដ៏ទៃទៀត។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖ “ ខ្ញុំពិតជារីករាយណាស់ដែលបានឃើញក្រុមហ៊ុនទាំងពីរសម្រេចចិត្តលើភាពជាដៃគូនៅពេលនេះ ។ ក្នុងនាមជាផ្នែកមួយនៃក្រុមហ៊ុនអ៊ិនធើ ឡូជីស្ទីក (ខេមបូឌា) យើងពិតជាមានមោទនភាពចំពោះក្រុមហ៊ុនមេរបស់យើងដែលបានចុះកិច្ចព្រមព្រៀងនេះដែលយើងជឿជាក់ថាយើងនឹងមានដំណើររួមគ្នាវែងឆ្ងាយក្នុងការធ្វើឱ្យការកក់សំបុត្រនិងការរៀបចំផែនការវិស្សមកាលកាន់តែងាយស្រួលសម្រាប់ប្រជាជនកម្ពុជា។ Camboticketក៏ជាដៃគូអាជីវកម្មរបស់វីងផងដែរ។ អតិថិជនវីង បច្ចុប្បន្ន អាចចូលទៅក្នុងកម្មវិធីស្មាតហ្វូនវីងដើម្បីប្រើប្រាស់សេវាកម្មរបស់ Camboticket ដើម្បី​កក់សំបុត្រឡានក្រុង តាក់ស៊ី កាណូត និងរៀបចំវិស្សមកាលក្នុងស្រុកប្រកបដោយសុវត្ថិភាព មានការធានា និងឆាប់រហ័ស។”

ក្រុមហ៊ុនអ៊ិនធើ ឡូជីស្ទីក (ខេមបូឌា) និង Camboticket មានចក្ខុវិស័យតែមួយក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើប​ៗសម្រាប់ការកែលម្អកំរិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប។ Camboticketគឺជាក្រុមលក់សំបុត្រធ្វើដំណើរតាមអ៊ិនធឺណេតដែលទទួលបានរង្វាន់ជាច្រើន និងផ្តល់ជូនដំណោះស្រាយ SaaS ដល់អ្នកផ្គត់ផ្គង់ដែលជួយពួកគេក្នុងការគ្រប់គ្រងស្តុករពើភ័ណ្ឌរបស់ពួកគេបន្ថែមទៅលើការបើកការលក់សំបុត្រឯកជន និងការធ្វើផែនការវិស្សមកាល។

អំពីធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និងជាធនាគារឯកទេសមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនតូចនៅលើពិភពលោក។ បង្កើតឡើងក្នុងឆ្នាំ ២០០៩ វីង បានផ្លាស់ប្តូររបៀបដែលប្រជាជនកម្ពុជាផ្ញើនិងទទួលប្រាក់ដោយប្រើទូរស័ព្ទចល័តគ្រប់ពេលនិងគ្រប់ទីកន្លែងយ៉ាងងាយស្រួល។

ធនាគារឯកទេស វីង ជាក្រុមហ៊ុនឈានមុខគេផ្នែកសេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា ជាមួយសេវាគ្របដណ្ដប់១០០% តាមរយៈបណ្ដាញភ្នាក់ងារ វីងជាង ៧៥០០កន្លែង នៅទូទាំងប្រទេស ។ វីង បានចាប់ដៃគូជាមួយពាណិជ្ជករជាង ៤ ម៉ឺនកន្លែង និងក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកមួយចំនួនដូចជា៖ ម៉ាស្ទ័រកាត វីសា MoneyGram Alipay WeChat Pay និង Western Union ជាដើម។

វីង ក៏ផ្តល់នូវដំណោះស្រាយទូទាត់ការចំណាយ និងថវិកាផ្សេងៗដល់ក្រុមហ៊ុនសាជីវកម្មតាមរយៈសេវាកម្មសហគ្រាសរបស់យើង។ ជាមួយនឹងវីង សហគ្រាសធុន តូចនិងមធ្យម និងក្រុមហ៊ុនផ្សេងៗអាចប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ និងទូទាត់ប្រាក់របស់វីង ដើម្បីជួយដល់ការលូតលាស់និងការរីកចម្រើននៃប្រព័ន្ធអេកូទូទាត់ការចំណាយ។​ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.wingmoney.com.

អំពី Camboticket

Camboticket គឺជាវេទិកាឈានមុខគេនៅកម្ពុជាផ្តល់សេវាកម្មកក់សំបុត្រសម្រាប់ការធ្វើដំណើរ ហើយកំពុងធ្វើបដិវត្តឧស្សាហកម្មទេសចរណ៍នៅកម្ពុជា និងទីផ្សារដ៏ទៃផ្សេងទៀត។ ​ Camboticket បានជួយអ្នកផ្គត់ផ្គង់តាមអនឡាញរាប់រយ​ ​និងសំរួលឲ្យពួកគេ​រអាចធ្វើអាជីវកម្មនៅលើអ៊ីនធឺណេតតាមរយៈគេហទំព័រ Camboticket កម្មវិធីទូរស័ព្ទ ព្រមទាំងដៃគូផ្សេងៗផងដែរ។​បច្ចុប្បន្ននេះ Camboticket បានផ្តល់ជូនការកក់សំបុត្រធ្វើដំណើរជាង២០០០ ដំណើរកំម្សាន្តក្នុងតំបន់ជាង២០០​ ព្រមទាំងសេវាកម្មផ្សេងៗទៀតនៅលើវេទិកាប្រចាំថ្ងៃរបស់ខ្លួន។​​

Camboticket ត្រូវបានបង្កើតឡើង​ដោយលោក Shivam Tripathi និងលោក Rahul Anand ដោយមានការគាំទ្រពី OBOR Capital ដែលជាអ្នកចូលរួមវិនិយោគ។​

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026