វីងទទួលបានពានរង្វាន់០២ពីកម្មវិធីពានរង្វាន់និយោជកល្អបំផុតនៅអាស៊ី

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ជាថ្មីម្តងទៀត បានបង្ហាញភាពជាអ្នកនាំមុខគេផ្នែកអភិវឌ្ឍធនធានមនុស្ស បន្ទាប់ពីទទួលបានពានរង្វាន់ពីកម្មវិធី “ពានរង្វាន់នយោជកល្អបំផុតនៅអាស៊ី” លើកទី ០៩ ដែលរៀបចំឡើងនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី 31 ខែកក្កដាឆ្នាំ 2018 ។

ចេញផ្សាយនៅ: Aug 09, 2018

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ជាថ្មីម្តងទៀត បានបង្ហាញភាពជាអ្នកនាំមុខគេផ្នែកអភិវឌ្ឍធនធានមនុស្ស បន្ទាប់ពីទទួលបានពានរង្វាន់ពីកម្មវិធី “ពានរង្វាន់នយោជកល្អបំផុតនៅអាស៊ី” លើកទី ០៩ ដែលរៀបចំឡើងនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី 31 ខែកក្កដាឆ្នាំ 2018 ។ នៅក្នុងកម្មវិធីនេះ វីង ទទួលបានពានរង្វាន់ចំនួនពីរគឺ “ពានរង្វាន់នយោជកល្អបំផុត” និង “ពានរង្វាន់វគ្គបណ្តុះបណ្តាលល្អបំផុត” ។

ពានរង្វាន់ទាំងពីរនេះ គឺជាការទទួលស្គាល់វីង សម្រាប់ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តដើម្បីអភិវឌ្ឍ​បុគ្គលិករបស់ខ្លួន ក៏ដូចជារៀបចំគោលនយោបាយ​ និងយុទ្ធសាស្រ្តធនធានមនុស្ស ដែលរួមមានការ​បណ្តុះ​បណ្តាល​សមត្ថភាពនិងទេពកោសល្យជាដើម។

មានប្រសាសន៍ក្នុងពេលទទួលពានរង្វាន់ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា ក្រុមហ៊ុនបានផ្តោតការយកចិត្តទុកដាក់លើការកែលម្អបុគ្គលិករបស់ខ្លួន តាមរយៈការ  បណ្តុះបណ្តាលជាបន្តបន្ទាប់ដល់បុគ្គលិករបស់ក្រុមហ៊ុន ក្នុងគោលបំណងដើម្បីកសាងបទពិសោធន៍ការងារដ៏ល្អបំផុត តាមរយៈការអនុវត្តផែនការគ្រប់គ្រងធនធានមនុស្សប្រកបដោយគុណភាព។

លោកម៉ាឡូឡូស មានប្រសាសន៍ថា “វីងមើលឃើញថានិយោជករបស់ខ្លួន ជាគន្លឹះក្នុងការសម្រេច​បាន​នូវចក្ខុវិស័យរបស់ក្រុមហ៊ុន ពោលគឺផ្តល់សេវាកម្មហិរញ្ញវត្ថុតាមរយៈទូរស័ព្ទដៃ និងសេវាកម្មដែលពាក់ព័ន្ធផ្សេងៗទៀតដល់ប្រជាជនកម្ពុជា ដើម្បីជួយដល់បង្កើនជីវភាពប្រចាំថ្ងៃរបស់ពួកគេ។”

ក្រៅពីផ្តល់ជូននូវវគ្គបណ្តុះបណ្តាលល្អបំផុតដូចជា Employee Passport Program និង Manager Passport Program វីងក៏ប្តេជ្ញាចិត្តក្នុងការបង្កើតបរិយាកាសការងារដែលមានភាពសប្បាយ និងទាក់ទាញ ដែលអាចឲ្យបុគ្គលិកអាចកសាងស្មារតីជាក្រុម និងចូលរួមចំណែកជួយទៅដល់សហគមន៍ដែលពួកគេរស់នៅ។ សកម្មភាពទាំងនេះរួមមាន ការប្រកួតបាល់ទាត់បុគ្គលិកវីង ពិធីអបអរបុណ្យចូលឆ្នាំប្រពៃណី​ខ្មែរ និងសកម្មភាពទំនួលខុសត្រូវសង្គមនៅតាមទីជនបទ តាមរយៈការសាងសង់ផ្ទះជូន​ប្រជាជន​ក្រីក្រ ជីកអណ្តូងទឹកស្អាត និងបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យកុមារ និងជាច្រើនទៀត។

ឆ្នាំនេះជាឆ្នាំទីបីរបស់ធនាគារឯកទេសវីង ដែលបានឈ្នះពានរង្វាន់និយោជកល្អបំផុតនៅអាស៊ី។

ពានរង្វាន់និយោជកល្អបំផុតនៅអាស៊ីលើកទី ៩ ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានEmployer Branding Institute មហាសន្និបាតពិភពលោក HRD និង Stars of the Industry Groups ដែលមានគោលបំណងផ្តល់រង្វាន់ដល់អាជីវកម្មនៅតាមតំបន់ ជាច្រើនដែលរួមចំណែកដល់ការគ្រប់គ្រង អភិវឌ្ឍ និងច្នៃប្រឌិតទេពកោសល្យរបស់បុគ្គលិក។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង ទទួលបានពានរង្វាន់ «ធនាគារល្អបំផុតសម្រាប់សេវាទទួលប្រាក់ពីក្រៅប្រទេស» ប្រចាំឆ្នាំ2026

ការទទួលស្គាល់ចំពោះសេវាទទួលប្រាក់ពីក្រៅប្រទេស ដែលជួយឱ្យក្រុមគ្រួសារនៅកម្ពុជាអាចទទួលប្រាក់ផ្ញើពីបរទេស។

ចេញផ្សាយនៅ: Oct 23, 2026

អានរហ័ស

ធនាគារ វីង ឈ្នះពានរង្វាន់​ ធនាគារឌីជីថលល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ2026 ពីស្ថាប័នអន្តរជាតិ Euromoney

ពីក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដំបូងគេ រហូតក្លាយជាធនាគារឌីជីថលល្អបំផុត ធនាគារ វីង នៅតែបន្តការបេ្តជ្ញាចិត្តផ្តល់នូវភាពងាយស្រួលដល់របៀបដែលប្រជាជនកម្ពុជាប្រើសេវាធនាគារ ​សន្សំ និងគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃ។

ចេញផ្សាយនៅ: Sep 14, 2026

អានរហ័ស

កម្មវិធី «សំឡេងស្ត្រីខ្មែរ 50 រូប» ឆ្នាំ 2026៖ កិច្ចសម្ភាសពិសេសជាមួយលោកស្រី នៅ សុខលី នាយិកាគ្រប់គ្រងទទួលបន្ទុករតនាគារ នៃធនាគារ វីង

ក្នុងនាមជានាយិកាគ្រប់គ្រងទទួលបន្ទុករតនាគារ នៃធនាគារ វីង លោកស្រី នៅ សុខលី បំពេញតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងសាច់ប្រាក់ ទីផ្សារហិរញ្ញវត្ថុ និងប្រតិបត្តិការរតនាគារទាំងមូល សម្រាប់ធនាគារឌីជីថលឈានមុខគេមួយនេះ។ ផ្អែកលើបទពិសោធជាងមួយទសវត្សរ៍ក្នុងវិស័យគ្រប់គ្រងរតនាគារ និងធនាគារសាជីវកម្ម លោកស្រីបានរួមចំណែកយ៉ាងសកម្មក្នុងការតម្រង់ទិស និងពង្រឹងគ្រឹះហិរញ្ញវត្ថុរបស់វិស័យធនាគារនៅកម្ពុជា ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ចេញផ្សាយនៅ: Aug 19, 2026