អស្ចារ្យ! ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់ធំ! លោកអ្នកគ្រាន់តែបើកគណនី វីង ប្រភេទណាមួយក៏បាន រួចដាក់ប្រាក់ នោះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ជារៀងរាល់ខែ។ ដាក់ប្រាក់ជាមួយ វីង បានទាំងការប្រាក់ខ្ពស់ ឈ្នះទាំងរង្វាន់!   ប្រូម៉ូសិនចាប់ពីខែមិថុនា ឆ្នាំ២០២២ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២   រង្វាន់រួមមាន៖ ម៉ូតូ Honda Dream 2022 ក្នុងមួយខែ ២២ រង្វាន់ សរុបចំនួន ១៣២ រង្វាន់ រង្វាន់ធំ រថយន្ដ Ford Wildtrak ក្នុងមួយខែ ០១ រង្វាន់ សរុបចំនួន ០៦ រង្វាន់ និង រង្វាន់ធំបំផុត​គឺ រថយន្ដ Lexus LX600 សរុបចំនួន ០១ រង្វាន់ ដែលនឹងត្រូវចាប់រង្វាន់នៅចុងបញ្ចប់នៃប្រូម៉ូសិន   លក្ខខណ្ឌ 1. ដែលត្រូវអនុវត្ត៖ អតិថិជន ត្រូវបើកគណនីវីង […]

ចេញផ្សាយនៅ: May 31, 2022

អស្ចារ្យ! ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់ធំ!

លោកអ្នកគ្រាន់តែបើកគណនី វីង ប្រភេទណាមួយក៏បាន រួចដាក់ប្រាក់ នោះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ជារៀងរាល់ខែ។ ដាក់ប្រាក់ជាមួយ វីង បានទាំងការប្រាក់ខ្ពស់ ឈ្នះទាំងរង្វាន់!

 

ប្រូម៉ូសិនចាប់ពីខែមិថុនា ឆ្នាំ២០២២ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២

 

រង្វាន់រួមមាន៖

    • ម៉ូតូ Honda Dream 2022 ក្នុងមួយខែ ២២ រង្វាន់ សរុបចំនួន ១៣២ រង្វាន់
    • រង្វាន់ធំ រថយន្ដ Ford Wildtrak ក្នុងមួយខែ ០១ រង្វាន់ សរុបចំនួន ០៦ រង្វាន់ និង
    • រង្វាន់ធំបំផុត​គឺ រថយន្ដ Lexus LX600 សរុបចំនួន ០១ រង្វាន់ ដែលនឹងត្រូវចាប់រង្វាន់នៅចុងបញ្ចប់នៃប្រូម៉ូសិន

 

លក្ខខណ្ឌ

1. ដែលត្រូវអនុវត្ត៖ អតិថិជន ត្រូវបើកគណនីវីង ផ្ទាល់ខ្លួន ហើយ​​ដាក់ប្រាក់ចូលក្នុងគណនីដែលទើបនឹងបើកនោះ អតិថិជន​នឹងមានសិទ្ធិចូលរួមក្នុងការចាប់រង្វាន់ផ្សងសំណាង ដូចខាងក្រោម៖

  • សម្រាប់ការចាប់រង្វាន់ម៉ូតូ Honda Dream 2022: ដាក់ និងត្រូវរក្សាទុកទឹកប្រាក់យ៉ាងតិច ៥០០ដុល្លារ នៅក្នុងគណនី រហូតដល់ថ្ងៃចាប់រង្វាន់។​
  • សម្រាប់ការចាប់រង្វាន់រថយន្ដ Ford Wildtrak:ដាក់ និងត្រូវរក្សាទុកទឹកប្រាក់ជាមធ្យមក្នុងមួយខែយ៉ាងតិច ៥.០០០ដុល្លារ នៅក្នុងគណនី រហូតដល់ថ្ងៃចាប់រង្វាន់។ ​ដាក់ប្រាក់កាន់តែច្រើន ឱកាសឈ្នះកាន់តែច្រើន។​​
  • សម្រាប់ការចាប់រង្វាន់រថយន្ដLexus LX600: ដាក់ និងត្រូវរក្សាទុកទឹកប្រាក់ជាមធ្យមក្នុងមួយខែយ៉ាងតិច ៥០.០០០ដុល្លារ ឡើងទៅ រហូតដល់ថ្ងៃចាប់រង្វាន់។ ​

2. សម្រាប់អតិថិជនដែលមានគណនីវីង ស្រាប់ (លើកលែងគណនីសន្សំមានកាលកំណត់) លោកអ្នកគ្រាន់តែរក្សាទុកទឹកប្រាក់ក្នុងគណនីនោះ តាមលក្ខខណ្ឌរបស់ប្រូម៉ូសិន នោះលោកអ្នកនឹង​មាន​ឱកាសចូលរួមការចាប់រង្វាន់ផងដែរ។

3. អតិថិជនម្នាក់ អាចឈ្នះបានតែមួយប្រភេទរង្វាន់ ប៉ុណ្ណោះក្នុងមួយខែ។

4. ក្នុងអំឡុងពេល៦ខែនៃប្រូម៉ូសិននេះ

  • អតិថិជនម្នាក់អាចឈ្នះ រង្វាន់ម៉ូតូ Honda Dream
  • មួយគ្រឿង រថយន្ដ Ford Wildtrak
  • មួយគ្រឿង និងរថយន្ដ Lexus LX600 មួយគ្រឿងតែប៉ុណ្ណោះ។

5. គណនីដែលបានបិទ គិតត្រឹមពេលចាប់រង្វាន់ នឹងមិនមានឱកាសចូលរួមការចាប់រង្វាន់នេះទេ។

6. ការចាប់រង្វាន់ម៉ូតូ និងរង្វាន់រថយន្ដ Ford Wildtrak នឹងត្រូវ​ធ្វើឡើងជារៀងរាល់ខែ រីឯរង្វាន់រថយន្ដ Lexus LX600 ការចាប់រង្វាន់នឹងត្រូវធ្វើឡើងនៅចុងបញ្ចប់នៃប្រូម៉ូសិន។

 

7. សម្រាប់រង្វាន់ម៉ូតូ Honda Dream 2022 និងរថយន្ត Ford Wildtrak

  • សមតុល្យគណនីដែលត្រូវបានចាប់រង្វាន់សល់ពីខែចាស់ នឹងមិនត្រូវបានរាប់បញ្ចូលក្នុងខែថ្មីនោះទេ ពោល​គឺត្រូវរាប់សាជាថ្មីតាមសមតុល្យជាក់ស្ដែងក្នុងខែថ្មី។

8. សន្លឹកឆ្នោតចាប់រង្វាន់ នឹងត្រូវរាប់ជូនអតិថិជន ចាប់តាំងពីពេលចូលរួមក្នុងប្រូម៉ូសិនរហូតដល់ពេលចាប់រង្វាន់ ដរាបណាលោកអ្នករក្សាទុកទឹកប្រាក់ក្នុងគណនី តាមលក្ខខណ្ឌរបស់ប្រូម៉ូសិន។ ចូលរួមកាន់តែលឿន នឹងមានឱកាសឈ្នះកាន់តែច្រើន។

9. អតិថិជនដែលមិន​មក​ទទួលរង្វាន់ ក្នុងរយ:ពេល ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីថ្ងៃប្រកាសអ្នកឈ្នះ នឹងត្រូវចាត់ទុកជាអសារបង់។

10. ដើម្បីមានសិទ្ធិទទួលរង្វាន់ អតិថិជនត្រូវតែមានព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនក្នុងគណនីអោយបាន​ពេញលេញ (Full​ KYC) នៅ​ក្នុងគណនី។ អតិថិជនដែលមិនមាន ព័ត៌មានផ្ទាល់ខ្លួនពេញលេញនឹងមិនមានសិទ្ធិទទួលបានរង្វាន់ទេ។

11. អតិថិជនត្រូវតែបង្ហាញ អត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន ឬ ឯកសារផ្សេងទៀត ដើម្បីបញ្ជាក់អត្តសញ្ញាណរបស់ពួកគេ ដើម្បីទទួលបានរង្វាន់។ ប្រសិនបើអតិថិជនខកខានក្នុងការផ្តល់ឯកសារត្រឹមត្រូវ ដើម្បីបញ្ជាក់ពីភាពជាម្ចាស់គណនីរបស់គាត់ គាត់នឹងមិនទទួលបានរង្វាន់ទេ។ ព័ត៌មានផ្ទាល់ខ្លួននៅក្នុងឯកសារ ត្រូវតែដូចគ្នាជាមួយព័ត៌មាននៅក្នុងគណនីវីង។

12. បុគ្គលិករ៉ូយ៉ាល់គ្រុប បុគ្គលិកវីង សមាជិកគ្រួសារ (ប្ដី-ប្រពន្ធ ឪពុកម្ដាយបង្កើត កូនបង្កើត) របស់បុគ្គលិកវីង ភ្នាក់ងារវីង និងភ្នាក់ងារវីងម៉ាស្ទ័រ មិនមានសិទ្ធិចូលរួមក្នុងការចាប់រង្វាន់នេះទេ។

13. ធនាគារ វីង សូមរក្សាសិទ្ធិផ្លាស់ប្តូរលក្ខខណ្ឌផ្សេងៗ ក្នុងករណីចាំបាច់ណាមួយ ដោយពុំចាំបាច់ជូនដំណឹងជាមុន។

  • ធនាគារវីងរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរនូវរង្វាន់របស់ប្រម៉ូសិន រយៈពេលប្រូម៉ូសិន និងលក្ខខណ្ឌផ្សេងៗបានគ្រប់ពេលវេលា ដោយមិនចាំបាច់ជូនដំណឹងជាមុន។
  • ធនាគារវីងរក្សាសិទ្ធិក្នុងការបញ្ចប់ប្រម៉ូសិននៅពេលណាមួយក៏បានដោយមិនចាំបាច់ជូនដំណឹងជាមុន។

 

ការចាប់រង្វាន់នឹងត្រូវធ្វើឡើងជារៀងរាល់ខែ តាមរយៈកម្មវិធី Saturday Night LIVE របស់ស្ថានីយ៍ទូរទស្សន៍ CTN វេលាម៉ោង ០៧:០០យប់ ដល់ម៉ោង ០៩:០០យប់ ដែលមានការផ្សាយបន្តផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារ វីង ផងដែរ។

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង បានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រសមាគមធនាគារនៅកម្ពុជា (ABC) ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់ប្រចាំឆ្នាំរបស់ធនាគារិក ដើម្បីលើកកម្ពស់គំនិត​ផ្តួចផ្តើម​ហិរញ្ញវត្ថុ​ប្រកបដោយ​និរន្តរភាព ក៏ដូចជាជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ ប្រាក់រៀលខ្មែរ។

ចេញផ្សាយនៅ: Nov 10, 2025

អានរហ័ស

ធនាគារ វីង ទទួលការចាប់អារម្មណ៍ខ្លាំងក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៥

បេក្ខ​ជន​ជាង ៥០០០ នាក់ចាប់​អារម្មណ៍​អាជីពផ្នែកធនាគារនិង​ហិរញ្ញ​វត្ថុ​នៅធនាគារ វីង

ចេញផ្សាយនៅ: Nov 10, 2025

អានរហ័ស

ធនាគារ វីង និងសមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ធនាគារ វីង បានចូលរួមជាមួយសមាគមធនាគារនៅកម្ពុជា និងធនាគារជាតិនៃកម្ពុជា ដើម្បីរៀបចំទិវាសន្សំអាស៊ានឆ្នាំ២០២៥ នៅខេត្តកំពត។

ចេញផ្សាយនៅ: Nov 10, 2025