អត្ថប្រយោជន៍ពិសេសសម្រាប់អតិថិជនប្រើប្រាស់ប្រភេទក្រេឌីតកាត របស់ធនាគារ វីង ដែលត្រូវការធ្វើដំណើរតាមរយៈមធ្យោបាយការហោះហើរ លោកអ្នកនឹងរីករាយជាមួយនឹងការផ្តល់ជូនដោយអាចចូលទៅសម្រាករង់ចាំការហោះហើររបស់អ្នកនៅសាលរង់ចាំដ៏ប្រណិតដែលជាបណ្តាញរបស់ DragonPass មាននៅអាកាសយានដ្ឋានជុំវិញពិភពលោក ដែលផ្តល់ជូនលោកអ្នកនូវផាសុកភាពក្នុងរយៈពេលរង់ចាំការហោះហើររបស់លោកអ្នក។
ប្រភេទកាត និងការផ្តល់ជូន
ប្រភេទកាត | កម្រិតនៃការផ្តល់ជូនក្នុងមួយឆ្នាំ |
| វីសា អ៊ីនហ្វីនីត ក្រេឌីតកាត | ឥតដែនកំណត់ និងសម្រាប់ម្ចាស់កាតតែប៉ុណ្ណោះ |
| ម៉ាស្ទ័រកាត វើល ក្រេឌីតកាត | ឥតដែនកំណត់ និងសម្រាប់ម្ចាស់កាតតែប៉ុណ្ណោះ |
| វីសា ផ្លាទីនីម ក្រេឌីតកាត | អាចប្រើប្រាស់ 8 ដង និងអាចចែករំលែកចំនួនប្រើប្រាស់នេះជាមួយអ្នករួមដំណើរផ្សេងទៀត |
| វីសា ហ្គោល ក្រេឌីតកាត | អាចប្រើប្រាស់ 2 ដង និងអាចចែករំលែកចំនួនប្រើប្រាស់នេះជាមួយអ្នករួមដំណើរផ្សេងទៀត |
| ម៉ាស្ទ័រកាត ផ្លាទីនីម វ័នកាត | អាចប្រើប្រាស់ 8 ដង និងអាចចែករំលែកចំនួនប្រើប្រាស់នេះជាមួយអ្នករួមដំណើរផ្សេងទៀត |
| ម៉ាស្ទ័រកាត ហ្គោល វ័នកាត | អាចប្រើប្រាស់ 2 ដង និងអាចចែករំលែកចំនួនប្រើប្រាស់នេះជាមួយអ្នករួមដំណើរផ្សេងទៀត |
របៀបទទួលបាន DragonPass ID (DPID)
- សម្រាប់អតិថិជនថ្មី៖ ទម្រង់ស្នើសុំរបស់ DragonPass និងមានភ្ជាប់មកជាមួយក្នុងប្រអប់កាតរបស់លោកអ្នក
- សម្រាប់អតិថិជនដែលកំពុងប្រើប្រាស់ស្រាប់៖ ធនាគារ វីង នឹងធ្វើការបន្តជូនដោយស្វ័យប្រវត្តិ
- ម្ចាស់កាតគឺនឹងតម្រូវឱ្យបើកដំណើរការ DPID តាមរយៈអេប DragonPass ជាមុនសិន។
របៀបបើកដំណើរការ DPID ក្នុងអេប DragonPass
1. ដោនឡូតអេប DragonPass តាមរយៈ
- ស្កេនទីនេះ៖ [QR]
- ចុចលើលីង៖
2. ចូលទៅកាន់អេប DragonPass រួចចុច “Create Account” សម្រាប់ការបើកដំណើរការដំបូង
3. បញ្ចូល Email រួចចុច “Continue”
4 បញ្ចូលលេខកូដសម្ងាត់ 12 ខ្ទង់រួចចុច “Continue”
5. បញ្ចូល Verification Code ដែលបានផ្ញើតាមរយៈ Email រួចចុច “continue”
6. បញ្ចូលឈ្មោះពេញ ដែលដូចគ្នាទៅនឹងលិខិតឆ្លងដែនរបស់អ្នក “ឈ្មោះ និងនាមត្រកូល” រួចចុច “Continue”
7. ពិនិត្យបញ្ជាក់ឈ្មោះ ថាពិតជាត្រឹមត្រូវរួចបន្ត
8. អបអរសាទរ គណនីរបស់អ្នកត្រូវបានបង្កើត, ចុច “Continue”
9. ចុចលើ “Yes-I have a Membership ID and Activation Code” រួចចុច “Continue”
10. បញ្ចូល លេខកូដ 16 ខ្ទង់ របស់ DPID រួចចុចបន្ត, បន្ទាប់មកបញ្ចូលលេខកូដបើកដំណើរការ (Activation Code) 4 ខ្ទង់ បន្ទាប់មកចុចលើ “Activate Membership” ហើយរួចរាល់ជាការស្រេច។
លក្ខខណ្ឌ
- ការចូលទៅសម្រាកនៅសាលរង់ចាំនេះ អាចប្រើប្រាស់បានទាំងសម្រាប់ម្ចាស់កាតដើម និងអ្នកប្រើប្រាស់កាតបន្ថែម ដែលជាក្រេឌីតកាតរបស់ធនាគារ វីង។
- ដើម្បីចូលទៅប្រើប្រាស់សាលបាន លោកអ្នកនឹងតម្រូវឱ្យបង្ហាញអត្តសញ្ញាណដែលមាន GragonPass QR code, សំបុត្រយន្តហោះ, លិខិតឆ្លងដែន និងសន្លឹកកាត (ឬឌីជីថលកាតក្នុងអេប Wing Bank)។
- អ្នកនឹងទទួលបានលេខសម្គាល់សមាជិក (Membership Number) តែមួយប៉ុណ្ណោះ ទោះបីជាអ្នកមានកាតធនាគារ វីង ច្រើនក៏ដោយ។
- កាតដែលផុតសុពលភាព បាត់ ត្រូវបានគេលួច ឬត្រូវបានបិទ គឺនឹងមិនអាចប្រើប្រាស់សម្រាប់ការផ្តល់ជូននេះនោះទេ។
- ទារកដែលមានអាយុក្រោម 2 ឆ្នាំ អាចចូលប្រើប្រាស់បន្ទប់រង់ចាំដែលបានកំណត់ (ដូចមានចែងក្នុងលក្ខខណ្ឌនៃសាលរង់ចាំនីមួយៗ) ដោយឥតគិតថ្លៃ ប្រសិនបើមកជាមួយម្ចាស់កាត របស់ធនាគារ វីង។
- លេខសម្គាល់សមាជិក (Membership ID) របស់លោកអ្នកនឹងមានសុពលភាពរយៈពេល 1 ឆ្នាំ គិតចាប់ពីថ្ងៃដែលអ្នកបានចុះឈ្មោះសមាជិកភាព DragonPass។
- សាលរង់ចាំនីមួយៗ រក្សាសិទ្ធិក្នុងការបដិសេធការចូលប្រើប្រាស់ ចំពោះម្ចាស់កាតទាំងឡាយណាដែលមិនអាចបង្ហាញឯកសារចាំបាច់នានា។