ព្រឹត្តិការណ៍ រត់ជាមួយ វីង រៃអង្គាសថវិកាជាង ២០លានរៀល ដើម្បីជួយទ្រទ្រង់សុខុមាលភាពកុមារកម្ពុជា

ក្នុងកាយវិការបង្ហាញពីស្មារតីដ៏រស់រវើកអំពីសាមគ្គីភាពក្នុងសហគមន៍ អ្នកចូលរួមប្រមាណ ៨៥០នាក់ ដែលមានទាំងសមាជិកគ្រួសារ និងមិត្តភក្តិ របស់បុគ្គលិកនិងដៃគូអាជីវកម្មវីង បានមកជួបជុំគ្នានៅបុរីប៉េងហួតបឹងស្នោ ដើម្បីចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុង “រត់ជាមួយ​ វីង ដើម្បីកុមារកម្ពុជា”។ រៀបចំឡើងដោយ​ វីង កម្មវិធីនេះធ្វើឡើងប្រកបដោយអត្ថន័យបំផុតដោយមានការច្របាច់បញ្ចូលគ្នានូវសកម្មភាពកីឡាដើម្បីសុខភាព និងការរួមចំណែកបរិច្ចាគជួយទ្រទ្រង់បេសកកម្មសង្គ្រោះជីវិតរបស់មន្ទីរពេទ្យកុមារអង្គរ។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន វីង បានសម្តែងការអរគុណទៅដល់អ្នកចូលរួម ដោយបានលើកឡើងថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួមទាំងអស់ដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះដំណើរការទៅដោយរលូន។ ការចូលរួមនេះនឹងជួយទ្រទ្រង់ដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យកុមារអង្គរ ក៏ដូចជាជំរុញឱ្យមាននូវគំនិតផ្តួចផ្តើមផ្សេងៗទៀត ក្នុងគោលបំណងលើកកម្ពស់បញ្ហាសុខភាព ពង្រឹងចំណងសហគមន៍ និងផ្តល់ការគាំទ្រ ទៅដល់កុមារដែលត្រូវការជំនួយបំផុត។ ការចូលរួមនៅក្នុងព្រឹត្តិការណ៍នេះទៀតសោត ក៏បានផ្តល់ឱ្យអ្នកចូលរួមពង្រឹងនូវសុខុមាលភាពផ្ទាល់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នាចំពោះបុព្វហេតុដ៏មានអត្ថន័យ ​ដោយបង្កើតបាននូវផលវិជ្ជមានយូរអង្វែងទៅដល់អាយុជីវិតកុមារជាច្រើនពាន់នាក់ផងដែរ។ ដោយមានការទទួលស្គាល់ពីការរួមចំណែកដ៏សំខាន់ចំពោះវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា មន្ទីរពេទ្យកុមារអង្គរ បានផ្តល់ការព្យាបាលទៅដល់កុមារប្រមាណ ១០០.០០០ ក្នុងមួយឆ្នាំៗដោយឥតគិតថ្លៃ ពោលគឺបានព្យាបាលកុមារចន្លោះពី ៣០០​ ទៅ ៤០០នាក់ ក្នុងមួយថ្ងៃ។ ដើម្បីរួមចំណែកក្នុងបេសកកម្មនេះ វីង បានបរិច្ចាគថវិកាចំនួន ១០.០០០រៀល សម្រាប់បុគ្គលិកម្នាក់ៗដែលបានចុះឈ្មោះរត់ក្នុងកម្មវិធីម៉ារ៉ាតុងនេះ ដោយបានរៃអង្គាសមានចំនួនជាង ២០លានរៀល ដើម្បីបរិច្ចាគជូនដល់មន្ទីរពេទ្យកុមារអង្គរ។ ថ្លែងក្នុងកម្មវិធីនេះលោក  អ៊ីវ គឹមសួរ ប្រធានក្រុមប្រឹក្សាផ្តល់យោបល់ […]

ចេញផ្សាយនៅ: Jan 13, 2025

ក្នុងកាយវិការបង្ហាញពីស្មារតីដ៏រស់រវើកអំពីសាមគ្គីភាពក្នុងសហគមន៍ អ្នកចូលរួមប្រមាណ ៨៥០នាក់ ដែលមានទាំងសមាជិកគ្រួសារ និងមិត្តភក្តិ របស់បុគ្គលិកនិងដៃគូអាជីវកម្មវីង បានមកជួបជុំគ្នានៅបុរីប៉េងហួតបឹងស្នោ ដើម្បីចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុង “រត់ជាមួយ​ វីង ដើម្បីកុមារកម្ពុជា”។ រៀបចំឡើងដោយ​ វីង កម្មវិធីនេះធ្វើឡើងប្រកបដោយអត្ថន័យបំផុតដោយមានការច្របាច់បញ្ចូលគ្នានូវសកម្មភាពកីឡាដើម្បីសុខភាព និងការរួមចំណែកបរិច្ចាគជួយទ្រទ្រង់បេសកកម្មសង្គ្រោះជីវិតរបស់មន្ទីរពេទ្យកុមារអង្គរ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន វីង បានសម្តែងការអរគុណទៅដល់អ្នកចូលរួម ដោយបានលើកឡើងថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួមទាំងអស់ដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះដំណើរការទៅដោយរលូន។ ការចូលរួមនេះនឹងជួយទ្រទ្រង់ដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យកុមារអង្គរ ក៏ដូចជាជំរុញឱ្យមាននូវគំនិតផ្តួចផ្តើមផ្សេងៗទៀត ក្នុងគោលបំណងលើកកម្ពស់បញ្ហាសុខភាព ពង្រឹងចំណងសហគមន៍ និងផ្តល់ការគាំទ្រ ទៅដល់កុមារដែលត្រូវការជំនួយបំផុត។ ការចូលរួមនៅក្នុងព្រឹត្តិការណ៍នេះទៀតសោត ក៏បានផ្តល់ឱ្យអ្នកចូលរួមពង្រឹងនូវសុខុមាលភាពផ្ទាល់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នាចំពោះបុព្វហេតុដ៏មានអត្ថន័យ ​ដោយបង្កើតបាននូវផលវិជ្ជមានយូរអង្វែងទៅដល់អាយុជីវិតកុមារជាច្រើនពាន់នាក់ផងដែរ។

ដោយមានការទទួលស្គាល់ពីការរួមចំណែកដ៏សំខាន់ចំពោះវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា មន្ទីរពេទ្យកុមារអង្គរ បានផ្តល់ការព្យាបាលទៅដល់កុមារប្រមាណ ១០០.០០០ ក្នុងមួយឆ្នាំៗដោយឥតគិតថ្លៃ ពោលគឺបានព្យាបាលកុមារចន្លោះពី ៣០០​ ទៅ ៤០០នាក់ ក្នុងមួយថ្ងៃ។ ដើម្បីរួមចំណែកក្នុងបេសកកម្មនេះ វីង បានបរិច្ចាគថវិកាចំនួន ១០.០០០រៀល សម្រាប់បុគ្គលិកម្នាក់ៗដែលបានចុះឈ្មោះរត់ក្នុងកម្មវិធីម៉ារ៉ាតុងនេះ ដោយបានរៃអង្គាសមានចំនួនជាង ២០លានរៀល ដើម្បីបរិច្ចាគជូនដល់មន្ទីរពេទ្យកុមារអង្គរ។

ថ្លែងក្នុងកម្មវិធីនេះលោក  អ៊ីវ គឹមសួរ ប្រធានក្រុមប្រឹក្សាផ្តល់យោបល់ និងជាអ្នកតំណាងមន្ទីរពេទ្យកុមារអង្គរ បានលើកឡើងថា៖ “យើងខ្ញុំពិតជាមានការស្ងើចសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នៅថ្ងៃនេះផ្ទាល់តែម្តង។ ការរួមចំណែកនេះនឹងជួយឱ្យបេសកកម្មយើងខ្ញុំឆ្ពោះទៅមុខដើម្បីប្រាកដថាកុមារទាំងអស់ស័ក្តិសមនឹងទទួលបានការថែទាំប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។”

កម្មវិធីរត់​ប្រណាំងម៉ារ៉ាតុងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម និងស្មារតីរួបរួមនៅក្នុងសហគមន៍ប៉ុណ្ណោះទេ​ តែក៏ផ្តល់នូវឱកាសដ៏សប្បាយរីករាយសម្រាប់ការជួបជុំជាលក្ខណៈគ្រួសារទៀតផងដែរ។ លោកស្រី ហ៊ូ ស៊ីដានី ដែលជាបុគ្គលិក វីង មួយរូបបានចូលរួមនៅក្នុងកម្មវីធីនេះបានលើកឡើងថា៖ “នៅក្នុងជីវិតរស់នៅដ៏មមាញឹកប្រចាំថ្ងៃ យើងមិនសូវមានពេលវេលាគ្រប់គ្រាន់ មិនថាការចំណាយពេលជាមួយក្រុមគ្រួសារ ការលេងកីឡា ឬការរួមចំណែកទៅដល់សហគមន៍នោះឡើយ។  យ៉ាងណាមិញ កម្មវិធីនេះបានអនុញ្ញាតឱ្យនាងខ្ញុំចូលរួមសកម្មភាពកីឡាតាមរយៈការរត់ ហើយថែមទាំងអាចជួបជុំជាមួយក្រុមគ្រួសារ​ និងមិត្តភក្តិនាថ្ងៃចុងសប្តាហ៍ ដែលជាការបង្កើតទម្លាប់ដ៏ល្អមួយសម្រាប់សុខភាព  ហើយអាចរួមចំណែកជួយសង្គ្រោះអាយុជីវិតកុមារថែមទៀតផង។

វីង តែងតែចូលរួមគាំទ្រឥតងាករេដើម្បីជួយទៅដល់មន្ទីរពេទ្យកុមារអង្គររហូតមកតាមរយៈគំនិតផ្តួចផ្តើមរៃអង្គាសជាច្រើនដូចជាបុណ្យផ្កាសាមគ្គីជាដើម។ ហើយព្រឹត្តិការណ៍ “រត់ជាមួយ វីង ដើម្បីកុមារកម្ពុជា” ពិតជាបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ វីង ដើម្បីនាំមកនូវផលវិជ្ជមានទៅដល់សង្គម ក៏ដូចជាជំរុញឱ្យមានវប្បធម៍ការផ្តល់ត្រលប់ទៅសង្គមវិញតាមរយៈកម្មវិធីសប្បុរសធម៌នានា។

លើសពីនេះ វីង ក៏តែងតែយកចិត្តទុកដាក់ចំពោះទំនួលខុសត្រូវសង្គម ដោយបានចូលរួមក្នុងគំនិតផ្តួចផ្តើមជាច្រើន ក្នុងគោលបំណងលើកកម្ពស់សុខភាព និងការចូលរួមអភិវឌ្ឍនៅក្នុងសហគមន៍ផងដែរ។ កម្មវិធីទាំងនេះរួមមាន៖ ការរៀបចំកម្មវិធីរត់ដើម្បីកុមារកម្ពុជា, ការឧបត្ថម្ភទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ, ការគាំទ្រដល់កម្មវិធីសប្បុរសធម៌ផ្សេងៗទៀតដូចជា ការរត់ និងជិះកង់ចម្ងាយ ២៥០ គ.ម តាមបណ្ដោយទន្លេមេគង្គ និងការគាំទ្រទៅដល់អង្គការ Happy Football Cambodia Australia ដែលអង្គការនេះផ្តល់នូវកម្មវីធីកីឡាបាល់ទាត់ដ៏មានសុវត្ថិភាពទៅដល់កុមារដែលមានជីវភាពខ្វះខាតនៅក្នុងខេត្តសៀមរាប។ បន្ថែមពីនេះ វីង ក៏បានសហការឧបត្ថម្ភក្លឹបបាល់ទាត់បឹងកេត និងព្រឹត្តិការណ៍ជិះកង់ដែលរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា ក៏ដូចជាសកម្មភាព និងព្រឹត្តិការណ៍កីឡាជាច្រើនទៀតផងដែរ៕

ទំនួលខុសត្រូវសង្គមដែលទាក់ទង

អានរហ័ស

ត្រឹមតែ១ខែប៉ុណ្ណោះ! ធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បាននាំយកអំណោយជូនជនភៀសសឹកជាង ២.០០០ គ្រួសារ

ក្នុងកាយវិការបង្ហាញពីស្មារតីសាមគ្គីភាពជាតិខ្មែរ និងការអាណិតអាសូរចំពោះជនភៀស​សឹក ធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បាននាំយកអំណោយទ្រទ្រង់ជាបន្តបន្ទាប់ចែកជូនជនភៀសសឹកជាង ២.០០០ គ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃកាលពីពេលថ្មីៗនេះ ។

ចេញផ្សាយនៅ: Sep 02, 2025

អានរហ័ស

ធនាគារ វីង រៃអង្គាសជំនួយបន្ថែមដល់ជនភៀសសឹក

ធនាគារ វីង បានចាប់ផ្ដើមយុទ្ធនាការរៃអង្គាសជំនួយសប្បុរសធម៌ពីសាធារណជនដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសចេញពីលំនៅឋាន ដោយសារភាពតានតឹងនៅតាមព្រំដែននាពេលថ្មីៗនេះ។ គំនិតផ្ដួចផ្ដើមនេះមានគោលបំណងប្រមូលផ្តុំនូវកម្លាំងសាមគ្គីជាតិជា​ធ្លុងមួយដើម្បីជួយដល់ជនស៊ីវិលរាប់ពាន់នាក់ដែលកំពុងជួបការលំបាកជាខ្លាំង។

ចេញផ្សាយនៅ: Aug 03, 2025

អានរហ័ស

ធនាគារ វីង និងអាជ្ញាធររួមគ្នាកសាងអនាគតបៃតងសម្រាប់មនុស្សជំនាន់ក្រោយ

ធនាគារ វីង រួមសហការជាមួយរដ្ឋបាលខណ្ឌសែនសុខ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានប្រារព្ធទិវា​រុក្ខទិវាជាតិ ក្នុងគោលបំណងពង្រឹងការយល់ដឹង និងលើកកម្ពស់បរិស្ថានបៃតងទៅដល់យុវជនកម្ពុជា តាមរយៈការដាំកូនឈើ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាលើកកម្ពស់បរិវេណនៅឯសាលាបឋមសិក្សាសែនសុខ។

ចេញផ្សាយនៅ: Jul 30, 2025