សេចក្តីជូនដំណឹងស្តីពីការបិទគណនីធនាគារ វីង

ធនាគារ វីង នឹងចាប់ផ្តើមបិទគណនីមួយចំនួន ដើម្បីបន្តរក្សាប្រព័ន្ធធនាគារឱ្យមានសុវត្ថិភាព ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាពព័ត៌មាន។

ចេញផ្សាយនៅ: Sep 15, 2026

សូមគោរពជូនអតិថិជនជាទីគោរព, 

 

ដើម្បីបន្តរក្សាប្រព័ន្ធធនាគារឱ្យមានសុវត្ថិភាព ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាពព័ត៌មាន ធនាគារ វីង នឹងចាប់ផ្តើមបិទគណនីមួយចំនួនដែលស្ថិតក្នុងលក្ខខណ្ឌណាមួយខាងក្រោម៖ 

  • គណនីដែលមិនមានប្រតិបត្តិការលើសពី 12 ខែ ដោយមិនគិតពីសមតុល្យទឹកប្រាក់ក្នុងគណនី។ 
  • គណនីដែលបច្ចុប្បន្នស្ថិតក្នុងស្ថានភាព ផ្អាកការប្រើប្រាស់ ដោយមិនគិតពីសមតុល្យទឹកប្រាក់ក្នុងគណនី។ 

 

គណនីដែលស្ថិតក្នុងលក្ខខណ្ឌណាមួយខាងលើ អាចត្រូវបានកំណត់សម្រាប់ការបិទ ជាផ្នែកមួយនៃដំណើរការថែទាំគណនី និងការអនុវត្តតាមបទប្បញ្ញត្តិរបស់ធនាគារ វីង ដែលនឹងចាប់ផ្តើមពី ថ្ងៃទី 17 ខែកញ្ញា ឆ្នាំ2026។ 

 

ប្រសិនបើលោកអ្នកនៅតែមានបំណងប្រើប្រាស់សេវាកម្មរបស់ធនាគារ វីង លោកអ្នកអាចបន្តប្រើគណនីដែលកំពុងដំណើរការ ឬបើកគណនីធនាគារ វីង ថ្មី បានគ្រប់ពេលតាមរយៈ អេប Wing Bank ឬអញ្ជើញទៅកាន់ ភ្នាក់ងារ វីង ឬ សាខាធនាគារ វីង ដែលនៅជិតលោកអ្នកបំផុត។ 

 

សូមអរគុណចំពោះការប្រើប្រាស់សេវាកម្មរបស់ធនាគារ វីង។ យើងខ្ញុំនៅតែប្តេជ្ញាផ្តល់សេវាកម្មធនាគារដែលងាយស្រួលប្រើប្រាស់ មានសុវត្ថិភាព និងភាពងាយស្រួលជូនអតិថិជនគ្រប់រូប។ 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង និង អ៊ីស្ត គ្រុប ចុះ MOU ពង្រីកឱកាសលើសេវាធនាគារ ការទូទាត់ និងហិរញ្ញប្បទាន

ភាពជាដៃគូនេះ នឹងផ្តោតលើការស្វែងរកឱកាសក្នុងការផ្តល់សេវាប្រមូលប្រាក់តាមប្រព័ន្ធឌីជីថល ហិរញ្ញប្បទានសម្រាប់ការទិញអចលនទ្រព្យ សេវាបើកប្រាក់បៀវត្ស និងឱកាសវិនិយោគជាច្រើនទៀត។

ចេញផ្សាយនៅ: Nov 02, 2026

អានរហ័ស

ធនាគារ វីង និង ក្រុមហ៊ុន អ៊ីនហ្វីនីធី ជេនណេរល អិនសូរិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត 2.0

ជាមួយផែនការបង្កើនទំហំធានារ៉ាប់រងទ្វេដងជូនដល់អតិថិជនធនាគារ វីង នៅឆ្នាំ2027

ចេញផ្សាយនៅ: Oct 30, 2026

អានរហ័ស

គន្លឹះចិញ្ចឹមកូនយុគសម័យថ្មី៖ ផ្តល់សេរីភាពបែបណា ទើបកូនក្លាយជាមនុស្សចេះម្ចាស់ការ?

នៅពេលកូនៗកាន់តែធំ ពួកគេចាប់ផ្តើមចង់សម្រេចចិត្តលើរឿងរ៉ាវជាច្រើនដោយខ្លួនឯង។ សម្រាប់ឪពុកម្តាយ ការមើលថែ និងការណែនាំក៏ត្រូវផ្លាស់ប្តូរទៅតាមជំហាននៃការធំឡើងរបស់កូនៗផងដែរ។

ចេញផ្សាយនៅ: Oct 30, 2026