សេចក្តីជូនដំណឹងពីការបិទគណនីដែលមិនដំណើរការ

សូមជម្រាបជូនថា ធនាគារ វីង អាចនឹងបិទគណនីដែលមិនមានប្រតិបត្តិការលើសពី 12 ខែ ឬគណនីដែលមិនមានប្រតិបត្តិការណាមួយចាប់តាំងពីថ្ងៃបើកគណនីមក។

ចេញផ្សាយនៅ: Jul 01, 2026

អតិថិជនជាទីគោរព៖

 

ធនាគារ វីង សូមធ្វើការជូនដំណឹងអំពីការចាប់ផ្តើមបិទគណនីដែលមិនដំណើរការមួយចំនួនដែលស្ថិតក្នុងលក្ខខណ្ឌដូចខាងក្រោម៖  
 

  • គណនីដែលមិនមានប្រតិបត្តិការណាមួយគណនីដែលមិនមានប្រតិបត្តិការណាមួយ ក្នុងរយៈពេលចាប់ពី 12 ខែឡើងទៅ
  • ឬ គណនីដែលមិនមានប្រតិបត្តិការណាមួយ ចាប់តាំងពីថ្ងៃបើកគណនីមក។

 

គណនីដូចបានជម្រាបជូនខាងលើនេះ ជាប្រភេទគណនីមិនដំណើរការ ដែលនឹងត្រូវអនុវត្តការបិទគណនី ស្ថិតក្នុងគោលការណ៍របស់ធនាគារ វីង។

 

កំណត់សម្គាល់៖ 

  • ថ្លៃសេវាថែទាំប្រព័ន្ធចំនួន 25 ដុល្លារអាមេរិក (ឬតម្លៃសមមូលជាប្រាក់រៀល) នឹងត្រូវបានកាត់មុនពេលបិទគណនី។
  • គណនីដែលត្រូវបានបិទ គឺមិនអាចប្រើសម្រាប់ប្រតិបត្តិការណាមួយបានទៀតនោះទេ។
  • រាល់ប្រតិបត្តិការទៅកាន់គណនីដែលត្រូវបានបិទ គឺនឹងត្រូវបានបដិសេធ ឬផ្ទេរត្រឡប់មកវិញ។ 
     

ការបើកគណនីថ្មីអាចនឹងតម្រូវឱ្យមាន បន្ទាប់ពីគណនីមិនដំណើរការត្រូវបានបិទ។

 

ប្រសិនបើលោកអ្នកមានបំណងចង់រក្សាគណនីឱ្យនៅសកម្មឡើងវិញ សូមធ្វើប្រតិបត្តិការណាមួយចេញពីគណនីនោះ ឬអាចទំនាក់ទំនងមកកាន់ផ្នែកបម្រើសេវាអតិថិជនយើងខ្ញុំ ឬមកកាន់សាខាធនាគារ វីង ណាមួយមុនពេលគណនីរបស់លោកអ្នកត្រូវបានបិទ។

 

សូមអរគុណ!

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ចំណេញកាន់តែច្រើន! ធនាគារ វីង ផ្តល់ជូនសេវាផ្ទេរប្រាក់អន្តរជាតិ ឥតគិតថ្លៃសេវា

ការផ្ទេរ និងទទួលប្រាក់ឆ្លងដែន ឥឡូវនេះកាន់តែងាយស្រួល និងឥតគិតថ្លៃ ជាមួយធនាគារ វីង។

ចេញផ្សាយនៅ: Sep 17, 2026

អានរហ័ស

សេចក្តីជូនដំណឹងស្តីពីការបិទគណនីធនាគារ វីង

ធនាគារ វីង នឹងចាប់ផ្តើមបិទគណនីមួយចំនួន ដើម្បីបន្តរក្សាប្រព័ន្ធធនាគារឱ្យមានសុវត្ថិភាព ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាពព័ត៌មាន។

ចេញផ្សាយនៅ: Sep 15, 2026

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026