ធនាគារ វីង ជំរុញការធ្វើពាណិជ្ជកម្មដោយមិនគិតថ្លៃសេវារាល់ប្រតិបត្តិការទូទាត់ពន្ធគយ

ការជួយសម្រួលទូទាត់ពន្ធគយ តាមរយៈធនាគារ វីង ដោយមិនយកថ្លៃសេវា​បន្ថែម នឹងផ្តល់លទ្ធភាពទៅដល់ធុរជន និងរូបវន្តបុគ្គល ក្នុងការបង្កើនប្រសិទ្ធភាពនៃការធ្វើពាណិជ្ជកម្ម ដោយសម្របខ្លួនទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។​ ធនាគារ វីង (ខេមបូឌា) ម.ក ទទួលបានកិច្ចសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ដើម្បីផ្តល់ជូនដល់អ្នកប្រើប្រាស់នូវ អត្ថប្រយោជន៍នៃដំណើរការទូទាត់ពន្ធគយ និងកម្រៃសេវានាំចូល-នាំចេញផ្សេងៗ តាមរយៈធនាគារ វីង ដោយមិនចំណាយថ្លៃសេវាបន្ថែមនោះឡើយ។ កិច្ចសហការដ៏មានសារៈសំខាន់នេះបានអនុវត្តចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ តទៅ ក្នុងគោលបំណងជំរុញការរីកលូតលាស់សហគមន៍ធុរកិច្ច និងរួមចំណែកពន្លឿនដល់ការធ្វើទំនើបកម្មនីតិវិធីពន្ធគយនៅកម្ពុជាតាមរយៈនវានុវត្តបច្ចេកវិទ្យាឌីជីថល ។​ អគរ ជាអង្គភាពដ៏មានសារៈសំខាន់មួយស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានភារកិច្ចចម្បងក្នុងការប្រមូលពន្ធជូនរដ្ឋលើទំនិញនាំចេញ-នាំចូលនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះ ធនាគារ វីង ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា ទទួលបានទំនុកចិត្តក្លាយជាដៃគូរ​ អគរ ដើម្បីជួយសម្របសម្រួលដំណើរការទូទាត់ក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធគយ ក៏ដូចជាបង្កើតបាននូវស្តង់ដារថ្មីមួយសម្រាប់នីតិវិធីពន្ធគយ ដែលជួយពង្រឹងប្រសិទ្ធភាព និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។ លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា គំនិតផ្តួចផ្តើមនេះមានគោលបំណងជំរុញប្រព័ន្ធគយឆ្ពោះទៅរកប្រសិទ្ធភាពកាន់តែខ្ពស់ និងជួយពន្លឿនការសម្របខ្លួនជាមួយបច្ចេកវិទ្យាឌីជីថល ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលចង់ប្រែក្លាយកម្ពុជាទៅជាប្រទេស​សេដ្ឋកិច្ចឌីជីថល។ ចក្ខុវិស័យនេះ ត្រូវបានដាក់ចេញដើម្បីជួយសម្រួលទៅដល់ប្រតិបត្តិការអាជីវកម្ម​នានា អាចដំណើរការទៅបានដោយរលូ​ន និងងាយស្រួល […]

ចេញផ្សាយនៅ: Dec 07, 2023

ការជួយសម្រួលទូទាត់ពន្ធគយ តាមរយៈធនាគារ វីង ដោយមិនយកថ្លៃសេវា​បន្ថែម នឹងផ្តល់លទ្ធភាពទៅដល់ធុរជន និងរូបវន្តបុគ្គល ក្នុងការបង្កើនប្រសិទ្ធភាពនៃការធ្វើពាណិជ្ជកម្ម ដោយសម្របខ្លួនទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។​

ធនាគារ វីង (ខេមបូឌា) ម.ក ទទួលបានកិច្ចសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ដើម្បីផ្តល់ជូនដល់អ្នកប្រើប្រាស់នូវ អត្ថប្រយោជន៍នៃដំណើរការទូទាត់ពន្ធគយ និងកម្រៃសេវានាំចូល-នាំចេញផ្សេងៗ តាមរយៈធនាគារ វីង ដោយមិនចំណាយថ្លៃសេវាបន្ថែមនោះឡើយ។

កិច្ចសហការដ៏មានសារៈសំខាន់នេះបានអនុវត្តចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ តទៅ ក្នុងគោលបំណងជំរុញការរីកលូតលាស់សហគមន៍ធុរកិច្ច និងរួមចំណែកពន្លឿនដល់ការធ្វើទំនើបកម្មនីតិវិធីពន្ធគយនៅកម្ពុជាតាមរយៈនវានុវត្តបច្ចេកវិទ្យាឌីជីថល ។​

អគរ ជាអង្គភាពដ៏មានសារៈសំខាន់មួយស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានភារកិច្ចចម្បងក្នុងការប្រមូលពន្ធជូនរដ្ឋលើទំនិញនាំចេញ-នាំចូលនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះ ធនាគារ វីង ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា ទទួលបានទំនុកចិត្តក្លាយជាដៃគូរ​ អគរ ដើម្បីជួយសម្របសម្រួលដំណើរការទូទាត់ក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធគយ ក៏ដូចជាបង្កើតបាននូវស្តង់ដារថ្មីមួយសម្រាប់នីតិវិធីពន្ធគយ ដែលជួយពង្រឹងប្រសិទ្ធភាព និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា គំនិតផ្តួចផ្តើមនេះមានគោលបំណងជំរុញប្រព័ន្ធគយឆ្ពោះទៅរកប្រសិទ្ធភាពកាន់តែខ្ពស់ និងជួយពន្លឿនការសម្របខ្លួនជាមួយបច្ចេកវិទ្យាឌីជីថល ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលចង់ប្រែក្លាយកម្ពុជាទៅជាប្រទេស​សេដ្ឋកិច្ចឌីជីថល។ ចក្ខុវិស័យនេះ ត្រូវបានដាក់ចេញដើម្បីជួយសម្រួលទៅដល់ប្រតិបត្តិការអាជីវកម្ម​នានា អាចដំណើរការទៅបានដោយរលូ​ន និងងាយស្រួល ខណៈដែលការចាប់យកបច្ចេកវិទ្យាឌីជីថលនេះនឹងរួមចំណែកយ៉ាងសំខាន់នៅគ្រប់ទិដ្ឋភាពអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។​

លោក ហាន ប៉េង​ក្វាង បានថ្លែងថា៖ “តាមរយៈការផ្តល់នូវដំណោះស្រាយដ៏ងាយស្រួល និងឥតគិតថ្លៃសេវាសម្រាប់ការបង់ពន្ធគយ យើងអាចជួយកាត់បន្ថយការចំណាយពេលវេលា និងបន្ទុកផ្សេងៗទៅដល់ធុរជន ដើម្បីផ្តោតលើការរីកលូតលាស់អាជីវកម្មរបស់ពួកគេ។ កត្តានេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់របស់យើងទទួលបាននូវភាពងាយស្រួលជាងមុនជាមួយនឹងជម្រើស​ជាច្រើនដើម្បីជួយសម្រួលក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធគយរបស់ពួកគេប្រកបដោយប្រសិទ្ធភាពខ្ពស់”។

ឥឡូវនេះ អតិថិជនធនាគារ វីង មានជម្រើសជាច្រើនដើម្បីទូទាត់ពន្ធគយដូចជា៖​ កម្មវិធី Wing Bank App និងសេវាធនាគារតាមអ៊ីនធឺណិតរបស់ធនាគារ វីង ដែលមធ្យោបាយទាំងនេះជួយកាត់បន្ថយពេលវេលាដ៏មានតម្លៃ ដោយមិនចាំបាច់ចំណាយពេលទៅធ្វើការទូទាត់ដោយផ្ទាល់នៅស្ថាប័នក្រសួងឡើយ។

ម្យ៉ាងវិញទៀត អតិថិជនធនាគារ វីងអាចប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអនឡាញបានយ៉ាងងាយស្រួលនៅលើគេហទំព័រ អគរ។ អតិថិជនគ្រាន់តែចូលទៅកាន់មុខងារទូទាត់តាមអេឡិចត្រូនិក ហើយបន្ទាប់មកអាចចាប់ផ្តើមដំណើរការ រួចពិនិត្យមើលព័ត៌មានលម្អិត និងជ្រើសរើសធនាគារ​ វីង សម្រាប់ការទូទាត់ជាការស្រេច។

បន្ថែមពីនេះ អ្នកប្រើប្រាស់ក៏អាចជ្រើសរើសការទូទាត់តាមបញ្ជរនៅទូទាំង ១៩ សាខារបស់ធនាគារ វីង ដែលងាយស្រួលរកស្ថិតនៅទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។ នៅពេលអញ្ជើញទៅដល់បញ្ជរបង់ពន្ធ និងសេវាសាធារណៈរបស់ធនាគារ វីង អតិថិជនគ្រាន់តែបង្ហាញឯកសារពាក់ព័ន្ធ បន្ទាប់មកបំពេញលេខ Advice Number ចំនួន១២ខ្ទង់ ដើម្បីដំណើរការទូទាត់។ ក្រោ​យបំពេញឯកសារប្រតិបត្តិការធនាគារដែលពាក់ព័ន្ធ ហើយបញ្ជាក់ពីគោលបំណងទៅកាន់បុគ្គលិកបម្រើសេវាកម្ម​អំពីការទូទាត់សម្រាប់ការបង់ពន្ធគយជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អតិថិជនអាចសម្រេចប្រតិបត្តិការបានយ៉ាងងាយស្រួល។ មុនពេលចាកចេញ អតិថិជនត្រូវបានលើកទឹកចិត្តឲ្យត្រួតពិនិត្យមើលវិក័យបត្រទូទាត់ ដើម្បីប្រាកដថាដំណើរការនោះមានភាពត្រឹមត្រូវ។​

បន្ថែមលើការផ្តល់ដំណោះស្រាយបង់ពន្ធគយដោយមិនគិតថ្លៃសេវាទៅដល់អតិថិជន ធនាគារ វី​ង ក៏ផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតជាច្រើនរួមទាំងគណនី Escrow (ឬសេវារក្សាសុវត្ថិភាព) ដែលអាច​ផ្តល់សុវត្ថិភាពសម្រាប់ប្រតិបត្តិការពាណិជ្ជកម្ម រួមទាំងដំណោះស្រាយបើកប្រាក់បៀវត្ស Wingbiz+ ដែលមិនគិតថ្លៃសេវា​ ក៏ដូចជាមុខងារ និងសេវាកម្មជាច្រើនផ្សេងទៀតរបស់ធនាគារ វីង អាចជួយជំរុញការរីកចម្រើនទៅដល់រូបវន្តបុគ្គល និងអាជីវកម្មនៅទូទាំងប្រទេសកម្ពុជា៕​

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង និង អ៊ីស្ត គ្រុប ចុះ MOU ពង្រីកឱកាសលើសេវាធនាគារ ការទូទាត់ និងហិរញ្ញប្បទាន

ភាពជាដៃគូនេះ នឹងផ្តោតលើការស្វែងរកឱកាសក្នុងការផ្តល់សេវាប្រមូលប្រាក់តាមប្រព័ន្ធឌីជីថល ហិរញ្ញប្បទានសម្រាប់ការទិញអចលនទ្រព្យ សេវាបើកប្រាក់បៀវត្ស និងឱកាសវិនិយោគជាច្រើនទៀត។

ចេញផ្សាយនៅ: Nov 02, 2026

អានរហ័ស

ធនាគារ វីង និង ក្រុមហ៊ុន អ៊ីនហ្វីនីធី ជេនណេរល អិនសូរិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត 2.0

ជាមួយផែនការបង្កើនទំហំធានារ៉ាប់រងទ្វេដងជូនដល់អតិថិជនធនាគារ វីង នៅឆ្នាំ2027

ចេញផ្សាយនៅ: Oct 30, 2026

អានរហ័ស

គន្លឹះចិញ្ចឹមកូនយុគសម័យថ្មី៖ ផ្តល់សេរីភាពបែបណា ទើបកូនក្លាយជាមនុស្សចេះម្ចាស់ការ?

នៅពេលកូនៗកាន់តែធំ ពួកគេចាប់ផ្តើមចង់សម្រេចចិត្តលើរឿងរ៉ាវជាច្រើនដោយខ្លួនឯង។ សម្រាប់ឪពុកម្តាយ ការមើលថែ និងការណែនាំក៏ត្រូវផ្លាស់ប្តូរទៅតាមជំហាននៃការធំឡើងរបស់កូនៗផងដែរ។

ចេញផ្សាយនៅ: Oct 30, 2026