វគ្គ​២០៖ ការកំណត់តម្លៃពន្ធគយ៖ បញ្ហាប្រឈមនៃអនុលោមភាពដែលធុរជនកម្ពុជាមិនគួរមើលរំលង

ស្របតាមកំណើននៃសកម្មភាពពាណិជ្ជកម្ម ការរៀបចំឯកសារឱ្យបានគ្រប់ជ្រុងជ្រោយ និងការត្រៀមលក្ខណៈហិរញ្ញវត្ថុរួចរាល់ កំពុងជួយសម្រួលដល់អាជីវកម្មក្នុងការបំពេញកាតព្វកិច្ចគយប្រកបដោយភាពជឿជាក់។

ចេញផ្សាយនៅ: Aug 03, 2026

កំណើននៃវិស័យពាណិជ្ជកម្មកម្ពុជា បាននឹងកំពុងបង្កើតឱកាសថ្មីៗសម្រាប់អាជីវកម្មចម្រុះវិស័យ។ អ្នកនាំចូលបង្កើនការផ្គត់ផ្គង់ទំនិញពីទីផ្សារបរទេស ផលិតករបាននាំចូលវត្ថុធាតុដើមដើម្បីគាំទ្រដល់ការផលិត ហើយក្រុមហ៊ុនភស្តុភារកម្មក៏កំពុងចាត់ចែងការដឹកជញ្ជូនទំនិញឆ្លងដែនក្នុងបរិមាណកាន់តែច្រើនឡើងផងដែរ។

 

ជាមួយនឹងការកើនឡើងនៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ ការអនុវត្តអនុលោមភាពគយបានដើរតួនាទីកាន់តែសំខាន់ក្នុងប្រតិបត្តិការប្រចាំថ្ងៃ។ ថ្វីត្បិតតែធុរជនភាគច្រើនស៊ាំនឹងការរៀបចំឯកសារប្រកាសគយ និងការបង់ពន្ធ ប៉ុន្តែ 'ការកំណត់តម្លៃគិតពន្ធគយ' នៅតែជាឧបសគ្គនៅឡើយ ដែលដំណើរនេះគឺជាការកំណត់តម្លៃលើទំនិញនាំចូល ដើម្បីជាមូលដ្ឋានក្នុងការគណនាប្រាក់ពន្ធ និងអាករនានា។

 

ការបង្កើនការយកចិត្តទុកដាក់លើអនុលោមភាពគយ ក្នុងបរិបទនៃកំណើនពាណិជ្ជកម្ម

 

សម្រាប់អាជីវកម្មជាច្រើន វិវាទលើការកំណត់តម្លៃគិតពន្ធគយ មិនមែនកើតឡើងដោយសារចេតនាមិនគោរពច្បាប់នោះទេ។ ជាទូទៅ បញ្ហានេះច្រើនតែកើតឡើងដោយសារឯកសារយោងមានភាពមិនពេញលេញ ឬមិនមានតែម្តង នៅពេលមានការត្រួតពិនិត្យពីសំណាក់មន្ត្រីគយ។

 

កង្វះឯកសារចាំបាច់ ដូចជាកំណត់ត្រានៃការទូទាត់ប្រាក់ កិច្ចព្រមព្រៀងជាមួយអ្នកផ្គត់ផ្គង់ វិក្កយបត្រពាណិជ្ជកម្ម ឬឯកសារដឹកជញ្ជូន អាចបង្កជាភាពលំបាកក្នុងការផ្ទៀងផ្ទាត់តម្លៃប្រកាសនៃទំនិញនាំចូល។ កត្តានេះអាចនាំឱ្យធុរជនប្រឈមនឹងការសាកសួរព័ត៌មានបន្ថែម ការវាយតម្លៃតម្លៃគិតពន្ធឡើងវិញ ដែលធ្វើឱ្យមានការយឺតយ៉ាវដល់ការចរាចរទំនិញរបស់ពួកគេ។

 

ស្របពេលដែលអាជីវកម្មរីកចម្រើន និងមានការសហការជាមួយអ្នកផ្គត់ផ្គង់កាន់តែច្រើននៅតាមទីផ្សារផ្សេងៗគ្នា ការរក្សាកំណត់ត្រាឱ្យបានពេញលេញ និងត្រឹមត្រូវ ក៏កាន់តែមានភាពស្មុគស្មាញទៅតាមនោះដែរ។ ជាពិសេស សម្រាប់សហគ្រាសធុនតូច និងមធ្យម តែងតែជួបការលំបាកក្នុងការបែងចែករវាងការបំពេញតាមលក្ខខណ្ឌអនុលោមភាព និងភាពមមាញឹកប្រចាំថ្ងៃក្នុងការគ្រប់គ្រងស្តុកទំនិញ ការបម្រើអតិថិជន និងការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

 

ក្នុងបរិបទពាណិជ្ជកម្មដែលមានការវិវត្តយ៉ាងរហ័ស ការរៀបចំឯកសារមិនមែនត្រឹមតែជាការបំពេញតាមលក្ខខណ្ឌអនុលោមភាពប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាឧបករណ៍ដ៏មានសារៈសំខាន់សម្រាប់ប្រតិបត្តិការអាជីវកម្ម។ ការរក្សាកំណត់ត្រាឱ្យបានល្អ និងត្រឹមត្រូវ ជួយឱ្យអាជីវកម្មអាចឆ្លើយតបទៅនឹងការសាកសួររបស់គយបានទាន់ពេល កាត់បន្ថយហានិភ័យនៃការយឺតយ៉ាវ និងអាចផ្តោតលើការបម្រើអតិថិជន ក៏ដូចជាការពង្រីកអាជីវកម្មឱ្យកាន់តែរីកចម្រើន។

 

យោងតាមសម្តីរបស់ លោក ជា ម៉ារ៉ាត ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកអភិវឌ្ឍអាជីវកម្ម នៃធនាគារ វីង ការរៀបចំផែនការហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព នឹងជួយឱ្យអាជីវកម្មត្រៀមលក្ខណៈសម្រាប់ការបង់ពន្ធគយ និងជួយគ្រប់គ្រងសម្ពាធហិរញ្ញវត្ថុរយៈពេលខ្លី ទៅលើដើមទុនបង្វិលរបស់ពួកគេ។

 

លោកបានមានប្រសាសន៍ថា៖ «តួនាទីរបស់យើង គឺផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏សមស្រប ដល់អាជីវកម្មដែលបំពេញតាមលក្ខខណ្ឌ ដើម្បីជួយពួកគេក្នុងការបង់ពន្ធគយបានទាន់ពេលវេលា។ ជាមួយគ្នានេះ ពួកគេក៏នៅតែអាចរក្សាសាច់ប្រាក់សម្រាប់តម្រូវការប្រតិបត្តិការចាំបាច់ផ្សេងៗទៀត ដូចជាការបើកប្រាក់បៀវត្សរ៍ ការគ្រប់គ្រងស្តុកទំនិញ ការដឹកជញ្ជូន និងការពង្រីកអាជីវកម្មផងដែរ»

 

ស្របពេលដែលសហគមន៍ពាណិជ្ជកម្មកម្ពុជាបន្តរីកចម្រើន ធុរកិច្ចជាច្រើនកាន់តែសកម្មខ្លាំងលើការអនុវត្តអនុលោមភាពគយ។ ការរៀបចំឯកសារឱ្យបានហ្មត់ចត់ នឹងជួយកាត់បន្ថយភាពមិនច្បាស់លាស់ បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងកាត់បន្ថយផលរំខាននានា ក្នុងអំឡុងពេលដែលទំនិញត្រូវឆ្លងកាត់នីតិវិធីបញ្ចេញទំនិញពីគយផងដែរ។

 

សេវាឥណទានសម្រាប់ដៃគូពាណិជ្ជកម្ម របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជួយសម្រួលដល់ធុរកិច្ចក្នុងការគ្រប់គ្រងកាតព្វកិច្ចដែលកើតឡើងដោយយថាហេតុ

 

ទោះបីជាអាជីវកម្មអនុវត្តអនុលោមភាពបានល្អបំផុតក៏ដោយ ក៏នៅតែអាចប្រឈមមុខនឹងកាតព្វកិច្ចគយដែលកើតឡើងដោយយថាហេតុ ម្តងម្កាល ផងដែរ។ ការបង់ពន្ធ និងអាករបន្ថែមដែលកើតចេញពីការវាយតម្លៃតម្លៃគិតពន្ធឡើងវិញ អាចបង្កើតជាសម្ពាធរយៈពេលខ្លីដល់លំហូរសាច់ប្រាក់ ជាពិសេសចំពោះក្រុមហ៊ុនដែលមានការដឹកជញ្ជូនច្រើន ឬមានវដ្តស្តុកទំនិញតាមរដូវកាល។ សម្រាប់ធុរជនភាគច្រើន បញ្ហាប្រឈមចម្បងមិនមែនស្ថិតនៅលើកាតព្វកិច្ចបង់ពន្ធនោះទេ ប៉ុន្តែគឺការមានលទ្ធភាពសាច់ប្រាក់គ្រប់គ្រាន់ ដើម្បីបង់ឱ្យបានទាន់ពេលវេលាតាមការកំណត់។

 

ក្នុងករណីដែលមានកាតព្វកិច្ចបង់ពន្ធគយកើតឡើងដោយយថាហេតុ អាជីវកម្មចាំបាច់ត្រូវចាត់វិធានការឱ្យបានឆាប់រហ័ស ដើម្បីបញ្ចៀសការយឺតយ៉ាវក្នុងការបញ្ចេញទំនិញពីគយ ឬការរាំងស្ទះដល់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។ ការទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏មានភាពបត់បែន នឹងផ្ដល់នូវភាពកក់ក្ដៅបន្ថែម និងធានាបាននូវនិរន្តរភាពនៃប្រតិបត្តិការអាជីវកម្ម។

 

ដើម្បីឆ្លើយតបនឹងតម្រូវការទាំងនេះ និងដោយទទួលបានការអនុញ្ញាតពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ផងនោះ ធនាគារ វីង បានដាក់ឱ្យដំណើរការ «សេវាឥណទានសម្រាប់ដៃគូពាណិជ្ជកម្ម របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា» ក្នុងគោលបំណងគាំទ្រដល់សហគមន៍ពាណិជ្ជកម្មកម្ពុជា។ គំនិតផ្ដួចផ្ដើមនេះ នឹងផ្ដល់លទ្ធភាពដល់ភ្នាក់ងារនាំចេញ-នាំចូល ក្រុមហ៊ុនភស្តុភារកម្ម ក្រុមហ៊ុនបញ្ជូនទំនិញ និងអាជីវកម្មពាក់ព័ន្ធនឹងពាណិជ្ជកម្មដទៃទៀតដែលបំពេញតាមលក្ខខណ្ឌ ទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុ ដើម្បីជួយសម្រួលដល់ការបំពេញកាតព្វកិច្ចគយ ស្របពេលដែលពួកគេនៅតែអាចរក្សាសាច់ប្រាក់បង្វិលសម្រាប់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃបានដដែល។

 

តាមរយៈកម្មវិធីនេះ អាជីវកម្មដែលបំពេញតាមលក្ខខណ្ឌ អាចទទួលបានកម្ចី និងលិខិតធានាពីធនាគារ វីង ក្នុងទំហំទឹកប្រាក់រហូតដល់ ៥លានដុល្លារអាមេរិក។ កម្ចីនេះមានកំណត់រយៈពេលប្រើប្រាស់រហូតដល់ 12ខែ ជាមួយនឹងអត្រាការប្រាក់ចាប់ពី 7.5% ក្នុងមួយឆ្នាំ។ អ្វីដែលកាន់តែពិសេសនោះគឺ ធនាគារ វីង មិនគិតការប្រាក់ឡើយសម្រាប់រយៈពេល 7ថ្ងៃដំបូង រាប់ចាប់ពីថ្ងៃបញ្ចេញឥណទាននីមួយៗ រួមជាមួយនឹងការលើកលែងកម្រៃសេវាផ្សេងៗទៀត ផងដែរ។ ដំណោះស្រាយនេះជួយឱ្យអាជីវកម្មបំពេញកាតព្វកិច្ចគយបានត្រឹមត្រូវ ដោយមិនចាំបាច់ដកសាច់ប្រាក់បង្វិលដែលត្រូវប្រើសម្រាប់កិច្ចការប្រចាំថ្ងៃ ស្តុកទំនិញ ឬការរីកចម្រើនរបស់អាជីវកម្មនោះឡើយ។

 

ស្របពេលដែលប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មរបស់កម្ពុជាបន្តវិវឌ្ឍទៅមុខ អាជីវកម្មដែលអនុវត្តតាមបទប្បញ្ញត្តិបានត្រឹមត្រូវ និងមានផែនការហិរញ្ញវត្ថុរឹងមាំ នឹងកាន់តែមានសមត្ថភាពក្នុងការបំពេញកាតព្វកិច្ចគយប្រកបដោយទំនុកចិត្ត។ តាមរយៈការត្រៀមឯកសារ និងហិរញ្ញវត្ថុឱ្យបានរួចរាល់ ធុរជនអាចកាត់បន្ថយហានិភ័យប្រតិបត្តិការ សម្រួលដល់ការដឹកជញ្ជូនទំនិញឱ្យកាន់តែរលូន និងពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីសម្រេចបានកំណើនប្រកបដោយចីរភាពក្នុងទីផ្សារសកលដែលកាន់តែមានការប្រកួតប្រជែង។

 

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាឥណទានសម្រាប់ដៃគូពាណិជ្ជកម្ម របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយ ឬទូរសព្ទមកលេខ 023 999 989 ឬចូលទៅកាន់គេហទំព័រ www.wingbank.com.kh។

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

វគ្គ​១៩៖ លើសពីការដឹកជញ្ជូន៖ កម្លាំងចលករពិតប្រាកដនៃជោគជ័យពាណិជ្ជកម្ម

វិស័យពាណិជ្ជកម្មកម្ពុជាកំពុងតែមានការរីកចម្រើនទៅមុខ ហើយការគ្រប់គ្រងទុនបង្វិលប្រកបដោយភាពឆ្លាតវៃ គឺជាកត្តាដែលជួយឱ្យអាជីវកម្មប្រែក្លាយឱកាសទីផ្សារ ទៅជាកំណើនដែលមានភាពរឹងមាំ។

ចេញផ្សាយនៅ: Jul 23, 2026

អានរហ័ស

វគ្គ១៨៖ ការត្រៀមខ្លួនសម្រាប់ក្រុមហ៊ុននាំទំនិញចេញ-នាំចូល លើនីតិធីគយ ក្នុងបរិបទនៃកំណើនពាណិជ្ជកម្ម

ភាពរីកចម្រើនយ៉ាងរហ័សនៃវិស័យពាណិជ្ជកម្មកម្ពុជា កំពុងជំរុញឱ្យមានតម្រូវការចាំបាច់នូវនីតិវិធីគយដែលងាយស្រួលជាងមុន ព្រមទាំងដំណោះស្រាយនានាដើម្បីជួយឱ្យធុរកិច្ចក្នុងស្រុកដើរទាន់តម្រូវការទីផ្សារ។

ចេញផ្សាយនៅ: Jul 22, 2026

អានរហ័ស

វគ្គ១៧៖ ហិរញ្ញប្បទានពាណិជ្ជកម្ម៖ ដំណោះស្រាយដ៏ឆ្លាតវៃសម្រាប់ការគ្រប់គ្រងលំហូរសាច់ប្រាក់អាជីវកម្មដ៏មានប្រសិទ្ធភាព

ការដេញថ្លៃឈ្នះគម្រោង មិនគួរធ្វើឱ្យអ្នកមានការព្រួយបារម្ភអំពីការរាំងស្ទះដល់ទុនបង្វិលរបស់អ្នកឡើយ។ ស្របពេលដែលកម្ពុជាកំពុងបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុនម៉ៅការសំណង់មួយចំនួនបានលើកឡើងថា ការទទួលបានសេវាធានាផ្នែកហិរញ្ញវត្ថុគឺជារឿងចាំបាច់បំផុត ដើម្បីអាចប្រកួតប្រជែងបានដោយមិនដាក់សម្ពាធលើលំហូរសាច់ប្រាក់របស់ពួកគេ។

ចេញផ្សាយនៅ: Jul 17, 2026