ពីភ្នាក់ងារវេរលុយតាមសហគមន៍ រហូតក្លាយជាគ្រឹះស្ថានធនាគារដ៏ធំមួយនៅកម្ពុជា

ម៉ាកយីហោខ្លះ វាស់វែងការរីកចម្រើនរបស់ខ្លួនតាមរយៈការពង្រីកទំហំអាជីវកម្មឱ្យកាន់តែធំ។ ចំណែកឯម៉ាកយីហោខ្លះទៀត រីកចម្រើនដោយសារការផ្សារភ្ជាប់ខ្លួនឱ្យកាន់តែស៊ីជម្រៅទៅនឹងជីវភាពរស់នៅរបស់ប្រជាជន។ ហើយសម្រាប់វឌ្ឍនភាពរបស់ធនាគារ វីង គឺកើតចេញពីការរួមបញ្ចូលគ្នានូវចំណុចទាំងពីរនេះតែម្តង។

ចេញផ្សាយនៅ: Mar 23, 2026

ផ្តើមចេញពីសេវាកម្មដ៏សាមញ្ញមួយក្នុងឆ្នាំ ២០០៨ ដែលបង្កើតឡើងដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង ក្នុងការជួយឱ្យប្រជាពលរដ្ឋកម្ពុជាអាចផ្ទេរ និងទទួលប្រាក់បានកាន់តែងាយស្រួលនោះ ពេលនេះ វីង បានប្រែក្លាយខ្លួនយ៉ាងឆាប់រហ័ស ទៅជាធនាគារឌីជីថលដែលរីកចម្រើនលឿនបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន ធនាគារ វីង បានពង្រីកសេវាកម្មយ៉ាងទូលំទូលាយ រួមមាន៖ ឥណទាន ប្រាក់បញ្ញើ ការផ្ទេរប្រាក់ ការទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្ស ធានារ៉ាប់រង ដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ បញ្ចូលទូរសព្ទ និងសេវាកម្មជាច្រើនទៀត។ ជាមួយនឹងបេសកកម្មដ៏ច្បាស់លាស់ ក្នុងការផ្តល់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនូវដំណោះស្រាយឌីជីថលដ៏ងាយស្រួល ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ហើយសព្វថ្ងៃអេប Wing Bank របស់ខ្លួនផ្តល់ជូននូវផលិតផល និងសេវាកម្មជាង ១០០ ប្រភេទ។

 

ការវិវឌ្ឍខ្លួនគួរឱ្យកត់សម្គាល់នេះ មានអត្ថន័យធំធេងលើសពីកំណើនអាជីវកម្មទៅទៀត។ ពោលគឺ វាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការផ្លាស់ប្តូរនៃតម្រូវការហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា និងរបៀបដែលម៉ាកយីហោក្នុងស្រុកមួយនេះ បានសម្របខ្លួនដើម្បីឆ្លើយតបទៅតាមតម្រូវការទាំងនោះ។

 

សព្វថ្ងៃនេះ វត្តមានរបស់ធនាគារ វីង បានចាក់ឫសយ៉ាងជ្រៅទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ ជាមួយនឹងការបើកសម្ពោធសាខាថ្មីបំផុតរបស់ខ្លួននៅអគារអគ្គនាយកដ្ឋានពន្ធដារ (GDT Tower) កាលពីខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ ធនាគារ វីង បានឱ្យដឹងថា បណ្តាញរបស់ខ្លួនបានពង្រីករហូតដល់ជិត ៣០ សាខា មានភ្នាក់ងារជាង ១២.០០០ កន្លែង ភ្នាក់ងារវីង ម៉ាស្ទ័រ ជិត ២០០ កន្លែង រួមជាមួយប្រព័ន្ធទូទាត់ឌីជីថលដ៏រឹងមាំ ដែលកំពុងជួយគាំទ្រដល់ប្រតិបត្តិការដៃគូអាជីវករជាង ២០០.០០០ អាជីវកម្មនៅទូទាំងប្រទេស។ 

 

ប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់ធនាគារ វីង​ ក៏បានពង្រីកខ្លួនទៅមុខជាបន្តបន្ទាប់ដែរ។ ជាក់ស្តែង យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២៤ របស់ខ្លួន ធនាគារ វីង បានបញ្ជាក់ថា អេប Wing Bank បានផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុជាង ១០០ ប្រភេទ ខណៈដែលបណ្តាញផ្ទេរប្រាក់អន្តរជាតិរបស់ខ្លួនបានគ្របដណ្តប់រហូតដល់ ១៩៥ ប្រទេស និងតំបន់។ របាយការណ៍ដដែលនេះបានបង្ហាញថា មានប្រមាណ ១៧០.០០០ អាជីវករ បានពឹងផ្អែកលើសេវាកម្មទូទាត់របស់ វីង សម្រាប់បង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ពួកគេ

 

រយៈពេលមួយឆ្នាំចុងក្រោយនេះ ធនាគារ វីង បានបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រជាច្រើន ដែលបង្ហាញពីការពង្រីកវិសាលភាពជាបន្តបន្ទាប់​ បើធៀបនឹងការចាប់ផ្តើមពីដំបូង។ ជាក់ស្តែង កាលពីខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ ធនាគារ វីង បានចាប់ដៃគូហការជាមួយធនាគារ CIMB សិង្ហបុរី ដើម្បីពង្រឹងសេវាហិរញ្ញវត្ថុឆ្លងដែនរវាងប្រទេសសិង្ហបុរី និងប្រទេសកកម្ពុជា។ នៅក្នុងសីហា ឆ្នាំ២០២៥ ធនាគារ វីង បានក្លាយជាដៃគូទូទាត់ផ្លូវការរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយជួយសម្រួលដល់ប្រតិបត្តិការឌីជីថលសម្រាប់អ្នកប្រើប្រាស់កំពង់ផែ និងប្រតិបត្តិករក្នុងវិស័យភស្តុភារក្នុងខែដដែលនោះ ធនាគារ វីង និងក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី Singapore Airlines បានប្រកាសភាពជាដៃគូ ដើម្បីដាក់ឱ្យដំណើរការជាផ្លូវនូវកម្មវិធីប្តូរយករង្វាន់ដំបូងគេនៅកម្ពុជា

 

ក្នុងការប្តូរពិន្ទុទៅជាម៉ាយល៍ (Points-to-miles exchange) ដែលជាសេវាកម្មដំបូងគេបង្អស់នៅកម្ពុជា ដោយអាចប្តូរយករង្វាន់ពីការចំណាយប្រចាំថ្ងៃសម្រាប់ការធ្វើដំណើរជុំវិញពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ សមិទ្ធផលសំខាន់ៗថ្មីៗរបស់ វីង ក៏បានរំលេចផងដែរពីភាពជាដៃគូជាមួយក្រុមហ៊ុន TotalEnergies ក្នុងការផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទានដល់ដៃគូចែកចាយ ដើម្បីសាងសង់ និងកែលម្អស្ថានីយសេវាកម្មរបស់ពួកគេ។

 

ទាំងនេះមិនមែនជាភាពជាដៃគូដោយចៃដន្យនោះទេ។ វាបានឆ្លុះបញ្ចាំងពីការពិតដ៏ធំមួយអំពីការវិវឌ្ឍរបស់ធនាគារ វីង។

 

ផ្តើមចេញពីត្រឹមជាភ្នាក់ងារវេរលុយតាមសហគមន៍ ពេលនេះ វីង បានប្រែក្លាយខ្លួនយ៉ាងរឹងមាំទៅជាប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដ៏ទូលំទូលាយមួយ ដែលផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងវិស័យពាណិជ្ជកម្ម ការធ្វើដំណើរ ការពង្រីកអាជីវកម្ម ព្រមទាំងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរនៅដើមឆ្នាំ២០២៦ នេះ ធនាគារ វីង ក៏បានចូលរួមជាអ្នកគាំទ្រយ៉ាងពេញទំហឹងដល់ វេទិកាពន្ធដារកម្ពុជាឆ្នាំ២០២៦" (Cambodia Tax Forum 2026) ដែលបានរៀបចំធ្វើឡើងនៅអគារអគ្គនាយកដ្ឋានពន្ធដារ (GDT Tower) ផងដែរ។ ការចូលរួមគាំទ្រនេះ គឺដើរស្របគ្នាទៅនឹងទិសដៅថ្នាក់ជាតិ ក្នុងការជួយជំរុញការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

 

នេះហើយជាចំណុចដែលធ្វើឱ្យដំណើរវិវឌ្ឍរបស់ធនាគារ វីង មានលក្ខណៈពិសេសដាច់គេ។ វាមិនត្រឹមតែជាដំណើរនៃការវិវត្តនៃការរីកចម្រើនពីភ្នាក់ងារវេរលុយតាមសហគមន៍ ទៅជាធនាគារពាណិជ្ជពេញលេញប៉ុណ្ណោះទេ។ ប៉ុន្តែ វាគឺជាដំណើរដ៏វែងឆ្ងាយ នៃការលូតលាស់ពីសេវាកម្មដ៏មានសារៈប្រយោជន៍មួយ ទៅជាប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដ៏រឹងមាំ និងទូលំទូលាយ ដែលត្រូវបានកសាងឡើង ហើយចាក់ឫសជ្រៅទៅនឹងរបៀបរស់នៅ ការបំពេញការងារ ការសន្សំប្រាក់ ការទូទាត់ និងការរៀបចំផែនការអនាគតរបស់ប្រជាពលរដ្ឋកម្ពុជា។

 

ពីការផ្តល់សេវាកម្មតែមួយមុខកាលពីឆ្នាំ ២០០៨ រហូតឈានដល់ការក្លាយជាគ្រឹះស្ថានធនាគារដ៏រឹងមាំនាពេលបច្ចុប្បន្ន ហើយភាពជោគជ័យរបស់ធនាគារ វីង មិនមែនផ្តោតត្រឹមតែលើទំហំនៃការរីកចម្រើននោះឡើយ ពោលគឺការបន្តប្តេជ្ញាចិត្តឥតងាករេក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដែលពាក់ពន្ធ ដែលឆ្លើយតបទៅនឹងតម្រូវការនៅក្នុងសង្គម។

 

ហើយសម្រាប់ប្រទេសកម្ពុជា ដំណើរវិវឌ្ឍដ៏អស្ចារ្យមួយនេះ ពិតជាមានអត្ថន័យ និងតម្លៃដ៏ជ្រាលជ្រៅបំផុត

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ភាពជោគជ័យផ្តើមចេញពីទំនុកចិត្ត៖ លោកស្រី ដៀប ​សុវណ្ណ សាងភាពជោគជ័យដោយមិនចាំបាច់ឃ្លាតឆ្ងាយពីគ្រួសារ

ដោយមើលឃើញពីតម្រូវការអាជីវករក្នុងតំបន់ផ្សារដ៏មមាញឹកនេះ ដែលត្រូវការនូវសេវាផ្ទេរ និងទទួលប្រាក់មានសុវត្ថិភាពហើយទុកចិត្តបាន លោកស្រី ដៀប ​សុវណ្ណ បានសម្រេចចិត្តចាប់យកអាជីពជាភ្នាក់ងារធនាគារ វីង។ តាមរយៈភាពស្មោះត្រង់ និងសេវាកម្មដ៏ល្អប្រសើរជាប្រចាំ លោកស្រី សុវណ្ណ ទទួលបានទំនុកចិត្តយ៉ាងពេញទំហឹងពីសហគមន៍ អាចពង្រីកអាជីវកម្មរបស់ខ្លួនកាន់តែធំ និងកំពុងប្រតិបត្តិការទីតាំងភ្នាក់ងារធនាគារ វីង ចំនួនបីកន្លែង ព្រមទាំងអាចកសាងអនាគតដ៏រឹងមាំមួយដោយមិនចាំបាច់ឃ្លាតឆ្ងាយពីផ្ទះសម្បែងឡើយ។

ចេញផ្សាយនៅ: May 18, 2026

អានរហ័ស

យុវជនខ្មែរម្នាក់ បង្កើតកម្មវិធីគ្រប់គ្រងបុគ្គលិក ដែលកំពុងទទួលបានការទទួលស្គាល់កម្រិតតំបន់

ផ្តើមចេញពី​ក្តីស្រមៃកាល​នៅរៀន​សាកលវិទ្យាល័យដោយមានក្រុមហ៊ុន​ Microsoft ជាកម្លាំងជំរុញចិត្ត ពេលនេះវាបានក្លាយទៅជា​ BeOne Platform ដែលជាដំណោះស្រាយបច្ចេកវិទ្យាត្រូវ​បង្កើត​ដោយកូនខ្មែរ​ ហើយ​ឥឡូវនេះកំពុងបម្រើជាង ១.០០០ អាជីវកម្ម។ ​ក្នុងនាមជា​​នាយកប្រតិបត្តិ លោក ភូ លីន កំពុងដឹកនាំការពង្រីកក្រុមហ៊ុននេះ ដោយផ្តោតលើការបង្កើតថ្មីស្របតាមតម្រូវការក្នុងស្រុក ព្រមទាំងមានមហិច្ឆតាពង្រីកខ្លួនទៅក្នុងទីផ្សារអន្តរជាតិទៀតផង។

ចេញផ្សាយនៅ: Apr 22, 2026

អានរហ័ស

បុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប៖ ធនាគារ វីង ឈរជើងយ៉ាងរឹងមាំ ដើម្បីប្រជាជនខ្មែរ

ការកសាងស្ថាប័នឱ្យរឹងមាំ មិនមែនវាស់វែងត្រឹមតែការរីកចម្រើនតែម្យ៉ាងនោះឡើយ តែវាផ្តើមចេញពីមូលដ្ឋានគ្រឹះដែលចាក់ឫសយ៉ាងជ្រៅ និងភាពជាអ្នកដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយដើម្បីធានាបាននូវស្ថិរភាពយូរអង្វែង។ សម្រាប់ធនាគារ វីង គ្រឹះដ៏រឹងមាំទាំងនោះហើយ ដែលកើតចេញពីអត្តសញ្ញាណខ្មែរ ដើម្បីខ្មែរ។

ចេញផ្សាយនៅ: Apr 22, 2026