ហ៊ិ​ននីគែន ខេមបូឌា សហការជាមួយធនាគារ វីង និង Wingmarket ផ្តល់កម្ចីខ្សែសង្វាក់ផ្គត់ផ្គង់គ្មានទ្រព្យធានា

ដៃគូអាជីវកម្មទាំងអស់របស់ក្រុមហ៊ុន ហ៊ិននីគែន  ខេមបូឌា នឹងទទួលបានកម្ចីឌីជីថលពីធនាគារ វីង ដើម្បីធ្វើជាដើមទុនបន្ថែមសម្រាប់ការទិញផលិតផល ហ៊ិននីគែនសម្រួលចរន្តសាច់ប្រាក់ និងជំរុញកំណើនអាជីវកម្ម រួមជាមួយនឹងការប្រើប្រាស់ដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ពី Wingmarket។  ធនាគារ វីង ថ្នាលទីផ្សារឌីជីថល Wingmarket និងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានរួមសហការគ្នាដើម្បីគាំទ្រ​ទៅដល់អាជីវកម្មក្នុងស្រុក តាមរយៈការរួមបញ្ចូលគ្នានូវចំណុចខ្លាំងរបស់ស្ថាប័នទាំងបី ដោយផ្តល់នូវសេវាកម្មហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ ក៏ដូចជាដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ដ៏មានប្រសិទ្ធភាព។  លោក Manu Rajan អគ្គនាយកក្រុមហ៊ុន Wing Inter Logistic Technologies ដែលជាក្រុមហ៊ុនមេរបស់ Wingmarket បានលើកឡើងពីសក្តានុពលភាពនៃ​កិច្ចសហការមួយ​នេះ។ លោក Manu Rajan បាន​ថ្លែងថា៖ “តាមរយៈការរួមបញ្ចូលគ្នានៃដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ដ៏ទំនើបពី Wingmarket រួមជាមួយនឹងហ៊ិននីគែន ខេមបូឌា យើងអាចបង្កើតបាននូវថ្នាលដ៏មានអានុភាពមួយ ដែលនឹងជួយសម្រួលក្នុងការទិញផលិតផលហ៊ិននីគែន ខេមបូឌា ហើយជំរុញកំណើនអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។”  Wingmarket គឺជាថ្នាលឌីជីថលដ៏ទំនើបមួយដែលជួយដល់អាជីវកម្មកម្ពុជាឱ្យសម្រេចបាននូវកំណើនដ៏ខ្លាំងខ្លា។ ដោយផ្តល់នូវដំណោះស្រាយសម្បូរបែប និងយន្តការខ្សែចង្វាក់ផ្គត់ផ្គង់ដ៏ទំនើបរបស់ខ្លួន Wingmarket មិនត្រឹមតែជួយសម្រួលប្រតិបត្តិការ ក៏ដូចជាបង្កើនប្រសិទ្ធភាពប៉ុណ្ណោះទេ តែក៏អាចជំរុញអាជីវកម្មគ្រប់ប្រភេទរីកលូតលាស់ តាមរយៈការបំពាក់មកជាមួយមុខងារវិភាគ​ទិន្នន័យ ដំណោះស្រាយវិក្កយបត្រ ក៏ដូចជាសេវាកម្មដឹកជញ្ជូនផងដែរ។  […]

ចេញផ្សាយនៅ: Aug 07, 2024

ដៃគូអាជីវកម្មទាំងអស់របស់ក្រុមហ៊ុន ហ៊ិននីគែន  ខេមបូឌា នឹងទទួលបានកម្ចីឌីជីថលពីធនាគារ វីង ដើម្បីធ្វើជាដើមទុនបន្ថែមសម្រាប់ការទិញផលិតផល ហ៊ិននីគែនសម្រួលចរន្តសាច់ប្រាក់ និងជំរុញកំណើនអាជីវកម្ម រួមជាមួយនឹងការប្រើប្រាស់ដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ពី Wingmarket។ 

ធនាគារ វីង ថ្នាលទីផ្សារឌីជីថល Wingmarket និងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានរួមសហការគ្នាដើម្បីគាំទ្រ​ទៅដល់អាជីវកម្មក្នុងស្រុក តាមរយៈការរួមបញ្ចូលគ្នានូវចំណុចខ្លាំងរបស់ស្ថាប័នទាំងបី ដោយផ្តល់នូវសេវាកម្មហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ ក៏ដូចជាដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ដ៏មានប្រសិទ្ធភាព។ 

លោក Manu Rajan អគ្គនាយកក្រុមហ៊ុន Wing Inter Logistic Technologies ដែលជាក្រុមហ៊ុនមេរបស់ Wingmarket បានលើកឡើងពីសក្តានុពលភាពនៃ​កិច្ចសហការមួយ​នេះ។ លោក Manu Rajan បាន​ថ្លែងថា៖ “តាមរយៈការរួមបញ្ចូលគ្នានៃដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ដ៏ទំនើបពី Wingmarket រួមជាមួយនឹងហ៊ិននីគែន ខេមបូឌា យើងអាចបង្កើតបាននូវថ្នាលដ៏មានអានុភាពមួយ ដែលនឹងជួយសម្រួលក្នុងការទិញផលិតផលហ៊ិននីគែន ខេមបូឌា ហើយជំរុញកំណើនអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។” 

Wingmarket គឺជាថ្នាលឌីជីថលដ៏ទំនើបមួយដែលជួយដល់អាជីវកម្មកម្ពុជាឱ្យសម្រេចបាននូវកំណើនដ៏ខ្លាំងខ្លា។ ដោយផ្តល់នូវដំណោះស្រាយសម្បូរបែប និងយន្តការខ្សែចង្វាក់ផ្គត់ផ្គង់ដ៏ទំនើបរបស់ខ្លួន Wingmarket មិនត្រឹមតែជួយសម្រួលប្រតិបត្តិការ ក៏ដូចជាបង្កើនប្រសិទ្ធភាពប៉ុណ្ណោះទេ តែក៏អាចជំរុញអាជីវកម្មគ្រប់ប្រភេទរីកលូតលាស់ តាមរយៈការបំពាក់មកជាមួយមុខងារវិភាគ​ទិន្នន័យ ដំណោះស្រាយវិក្កយបត្រ ក៏ដូចជាសេវាកម្មដឹកជញ្ជូនផងដែរ។ 

ជាមួយគា្ននេះ ធនាគារ វីង នឹងផ្តល់ជូនកម្ចីរហ័ស ដើម្បីដោះស្រាយតម្រូវការហិរញ្ញវត្ថុទៅដល់ដៃគូអាជីវកម្មទាំងអស់របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលបានបំពេញគ្រប់​លក្ខខណ្ឌ​  ក្នុងគោលបំណង​​ជំរុញកំណើនអាជីវកម្មជាមួយ  ហ៊ិននីគែន ព្រមទាំងដៃគូអាជីវកម្មទូទាំងប្រទេស ដែលភាគច្រើនជាសហគ្រាសធុនតូចនិងមធ្យម (SMEs) និង មីក្រូសហគ្រាសខ្នាតតូចនិងមធ្យម (MSMEs)។  

លោក ហាន ប៉េងក្វាង​ អគ្គនាយកធនាគារ វីង​ បានលើកឡើងថា៖ “តាមរយៈកិច្ចសហការនេះ ធនាគារ វីង នឹងអាចផ្តល់សេវាកម្មហិរញ្ញវត្ថុបានកាន់តែច្រើនថែមទៀតទៅដល់ដៃគូអាជីវកម្មរបស់​  ហ៊ិននីគែន ខេមបូឌា ដែលជួយពួកគាត់ក្នុងការពង្រីកប្រតិបត្តិការអាជីវកម្ម ក៏ដូចជារួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។” 

ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរអន្តរជាតិឈានមុខគេដែលមានប្រតិបត្តិការរយៈពេល៣០ឆ្នាំ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសតាមរយៈភាពជាដៃគូនេះ។ ជាមួយនឹងយុទ្ធសាស្រ្តរួមគ្នាដើម្បីធ្វើឲ្យកម្ពុជាកាន់តែប្រសើរ ក្រុមហ៊ុនមានគោលបំណងគាំទ្រអតិថិជនរបស់ខ្លួនដោយការបង្កើនល្បឿននៃការពង្រឹងផ្នែកឌីជីថល និងការបើកលទ្ធភាពទទួលបានហិរញ្ញប្បទានអាជីវកម្ម។ 

នាយកគ្រប់គ្រងនៃហ៊ិននីគែន ខេមបូឌា លោក Andy Hewson បានលើកឡើងថា៖ “យើងមានបំណងពន្លឿនការធ្វើការងារតាមរយៈឌីជីថល និងបច្ចេកវិទ្យានៅទូទាំងខ្សែសង្វាក់ផលិតកម្មរបស់យើង។ តាមរយៈការប្រើប្រាស់ជំនាញរបស់វីង ក្នុងវិស័យធនាគារឌីជីថល យើងអាចផ្តល់ជូននូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដែលនឹងជំរុញកំណើនសម្រាប់ប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ចជាទូទៅ។ 

លោក Andy Hewson បានបន្តថា៖ “យើងសង្ឃឹមថាដៃគូអតិថិជនរបស់ហ៊ិននីគែន នឹងទទួលបានអត្ថប្រយោជន៍ពីដំណោះស្រាយឌីជីថលដើម្បីដោះស្រាយតម្រូវការហិរញ្ញវត្ថុពួកគេផ្ទាល់ ដូចជាជួយពង្រឹងការគ្រប់គ្រងលំហូរសាច់ប្រាក់កាន់តែប្រសើរឡើង បង្កើនលទ្ធភាពទទួលបានឥណទាន និងពង្រឹងទំនាក់ទំនងនៅក្នុងខ្សែចង្វាក់ជាមួយដៃគូអាជីវករក្នុងស្រុក។” 

កិច្ចសហការនេះ គឺជាការបោះជំហានដ៏សំខាន់សំដៅដល់​ការ​បង្កើតបាននូវការរួមបញ្ចូលប្រព័ន្ធអេកូឡូហ្ស៊ីឌីជីថលដ៏រឹងមាំមួយដែល​គាំទ្រភាពច្នៃ​ប្រឌិត​ ភាព​ងាយ​ស្រួល​ទទួលបានសេវា​ហិរញ្ញវត្ថុ ក៏ដូចជាការ​រីក​ចម្រើន​ផ្នែក​អា​ជីវកម្ម​ប្រ​កប​ដោយ​និរន្ត​រភាព​នៃ​វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាផងដែរ

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026