Japan Money Express សហការជាមួយធនាគារ វីង សម្រួលការផ្ទេរប្រាក់ពីជប៉ុន មកកម្ពុជា

កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ផ្តល់លទ្ធភាពដល់ពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុន អាចផ្ទេរប្រាក់ដោយសុវត្ថិភាព និងចំណាយតិចបំផុត មកកាន់ក្រុមគ្រួសារនៅប្រទេសកំណើត។  ឥឡូវនេះពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុន  អាច​ផ្ទេរប្រាក់កាន់តែងាយស្រួលមក​កាន់ក្រុមគ្រួសារនៅប្រទេសកំណើតក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាមរយៈកិច្ចសហការរួមគ្នារវាងធនាគារ វីង (ខេមបូឌា) ម.ក និងក្រុមហ៊ុន Japan Money Express Co. Ltd ។   តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រដែលត្រូវបានបង្កើតឡើងក្រោមអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខានាពេលថ្មីៗកន្លងទៅនេះ គឺជាការរួមបញ្ចូលគ្នានូវសក្តានុពលរបស់ធនាគារ វីង ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា និងក្រុមហ៊ុន Japan Money Express ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមានឯកទេសលើការផ្តល់សេវាកម្មផ្ទេរប្រាក់អន្តរជាតិ មានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន។  គំនិតផ្តួចផ្តើមរួមគ្នានេះមានគោលបំណងបង្កើនជម្រើសនៃការផ្ទេរប្រាក់សម្រាប់ប្រជាជនកម្ពុជាដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសជប៉ុន ដោយធានាឲ្យ​មានមធ្យោបាយផ្ទេរប្រាក់ដែលអាចទុកចិត្តបាន មានសុវត្ថិភាព និង តម្លៃសមរម្យ ដើម្បី​ផ្ទេរប្រាក់ត្រលប់ទៅស្រុកកំណើត ខណៈកិច្ចសហប្រតិបត្តិការនេះត្រូវបានរំពឹងទុកថា នឹងជួយបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យ​កាន់តែទូលំទូលាយ ក៏ដូចជាជួយសម្រួលប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែងាយស្រួល។  លោក Ajeeb Gurung អគ្គនាយកក្រុមហ៊ុន Japan Money Express បានសម្តែងការសាទរចំពោះកិច្ចសហការនេះ ដោយលោកបានលើកឡើងថា៖ “យើងខ្ញុំមានសេចក្តីរំភើបរីករាយដែល​បាន​ធ្វើដំណើរសហការ​ជាមួយធនាគារ វីង ខណៈពេលដែលយើងពង្រីកសេវាកម្មផ្ទេរប្រាក់មកកាន់ប្រទេសកម្ពុជា។ កិច្ចសហការជាយុទ្ធសាស្រ្តនេះ […]

ចេញផ្សាយនៅ: Apr 12, 2024

កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ផ្តល់លទ្ធភាពដល់ពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុន អាចផ្ទេរប្រាក់ដោយសុវត្ថិភាព និងចំណាយតិចបំផុត មកកាន់ក្រុមគ្រួសារនៅប្រទេសកំណើត។ 

ឥឡូវនេះពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុន  អាច​ផ្ទេរប្រាក់កាន់តែងាយស្រួលមក​កាន់ក្រុមគ្រួសារនៅប្រទេសកំណើតក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាមរយៈកិច្ចសហការរួមគ្នារវាងធនាគារ វីង (ខេមបូឌា) ម.ក និងក្រុមហ៊ុន Japan Money Express Co. Ltd ។  

តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រដែលត្រូវបានបង្កើតឡើងក្រោមអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខានាពេលថ្មីៗកន្លងទៅនេះ គឺជាការរួមបញ្ចូលគ្នានូវសក្តានុពលរបស់ធនាគារ វីង ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា និងក្រុមហ៊ុន Japan Money Express ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមានឯកទេសលើការផ្តល់សេវាកម្មផ្ទេរប្រាក់អន្តរជាតិ មានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន។ 

គំនិតផ្តួចផ្តើមរួមគ្នានេះមានគោលបំណងបង្កើនជម្រើសនៃការផ្ទេរប្រាក់សម្រាប់ប្រជាជនកម្ពុជាដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសជប៉ុន ដោយធានាឲ្យ​មានមធ្យោបាយផ្ទេរប្រាក់ដែលអាចទុកចិត្តបាន មានសុវត្ថិភាព និង តម្លៃសមរម្យ ដើម្បី​ផ្ទេរប្រាក់ត្រលប់ទៅស្រុកកំណើត ខណៈកិច្ចសហប្រតិបត្តិការនេះត្រូវបានរំពឹងទុកថា នឹងជួយបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យ​កាន់តែទូលំទូលាយ ក៏ដូចជាជួយសម្រួលប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែងាយស្រួល។ 

លោក Ajeeb Gurung អគ្គនាយកក្រុមហ៊ុន Japan Money Express បានសម្តែងការសាទរចំពោះកិច្ចសហការនេះ ដោយលោកបានលើកឡើងថា៖ “យើងខ្ញុំមានសេចក្តីរំភើបរីករាយដែល​បាន​ធ្វើដំណើរសហការ​ជាមួយធនាគារ វីង ខណៈពេលដែលយើងពង្រីកសេវាកម្មផ្ទេរប្រាក់មកកាន់ប្រទេសកម្ពុជា។ កិច្ចសហការជាយុទ្ធសាស្រ្តនេះ បង្ហាញពីការយកចិត្តទុកដាក់របស់យើងខ្ញុំក្នុងការបិទគម្លាតហិរញ្ញវត្ថុ ក៏ដូចជួយសម្រួល​ប្រតិបត្តិការហិរញ្ញវត្ថុ​ឆ្លងដែនកាន់តែងាយស្រួលជាងមុន។” 

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន។ 

ធនាគារ វីង ដែលជាធនាគារកំពុងទទួលបានការគាំទ្រទៅលើផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រតិដ្ឋ ផ្តល់ដំណោះស្រាយហិរញ្ញវត្ថុតាមមប្រព័ន្ធឌីជីថលងាយស្រួល ដែលធ្វើឱ្យការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាគ្រប់រូបកាន់តែប្រសើរឡើង។ ជាមួយនឹងបណ្តាញដ៏ធំទូលាយនៅទូទាំងប្រទេសកម្ពុជា ធនាគារ វីង បានតាំងចិត្តខ្ពស់ដើម្បីបំពេញ​តម្រូវការរបស់អតិថិជនរបស់ខ្លួន។ 

លោក ឈុន វឌ្ឍនភក្តី អគ្គនាយករង ធនាគារ វីង បានលើកឡើងថា៖ “ តាមរយៈកិច្ចសហការរបស់ធនាគារ វីង ជាមួយក្រុមហ៊ុន Japan Money Express យើងមានគោលបំណងផ្សារភ្ជាប់គម្លាតរវាងប្រជាជាតិ និងជួយសម្រួលដល់ប្រជាជនកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុន ដើម្បីធានាបានថា ថវិកាដែលរកបានដោយលំបាករបស់បងប្អូនខ្មែរនៅប្រទេសជប៉ុនត្រូវបានផ្ទេរដោយសុវត្ថិភាព ហើយចំណាយថ្លៃសេវាតិចតួច ដើម្បីផ្គត់ផ្គង់គ្រួសារនៅក្នុងប្រទេសកម្ពុជា។ កិច្ចសហការនាពេលនេះ យើងខ្ញុំជឿជាក់ថា នឹងផ្តល់អត្ថប្រយោជន៍ដល់សង្គម ហើយថែមទាំងបង្កើនការផ្សារភ្ជាប់អ្នកប្រើប្រាស់នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ ក៏ដូចជាជំរុញកំណើនបរិយាបន្នហិរញ្ញវត្ថុផងដែរ។”   

យោងតាមការចេញផ្សាយ​សារព័ត៌មាននៅកម្ពុជា បានបង្ហាញថា  ពលរដ្ឋកម្ពុជាប្រហែលជិត ៣០.០០០ នាក់ ដែលភាគច្រើនជានិស្សិត អ្នកហាត់ការ និងសិក្ខាកាមដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុនគិតត្រឹមខែធ្នូ ឆ្នាំ២០២៣។ តាមរយៈភាពជាដៃគូនេះ ពលរដ្ឋកម្ពុជាដែលរស់នៅក្នុងប្រទេសជប៉ុនអាចធ្វើការផ្ទេរប្រាក់បានយ៉ាងងាយស្រួលដោយគ្រាន់តែទៅកាន់សាខា ឬបញ្ជរណាមួយរបស់ក្រុមហ៊ុន Japan Money Express ឬចូលទៅកាន់អេប JME Remittance នៅលើស្មាតហ្វូន ហើយបន្ទាប់មក ជ្រើសរើសជម្រើសនៃការផ្ទេរប្រាក់។ អតិថិជន អាចធ្វើការផ្ទេរប្រាក់ ដោយផ្ញើចូលក្នុងគណនីធនាគារ វីង របស់សមាជិកគ្រួសាររបស់ពួកគេ នៅស្រុកកំណើតដោយផ្ទាល់ ហើយអាចពិនិត្យទឹកប្រាក់នោះ បានភ្លាមៗតាមអេប Wing Bank នៅលើស្មាតហ្វូន។ ម្យ៉ាងវិញទៀត អតិថិជនក៏​អាចផ្ញើប្រាក់មកសមាជិកគ្រួសារតាមរយៈសេវាភ្នាក់ងារ​ដែលមធ្យោបាយនេះ សមាជិកគ្រួសារ នៅស្រុកកំណើតនឹងទទួលបាន លេខកូដសម្ងាត់ ៨ខ្ទង់ ហើយអាចប្រើប្រាស់លេខកូដនោះ ដើម្បីដក សាច់ប្រាក់ជារៀល ឬដុល្លារ ជាមួយនឹងបណ្តាញភ្នាក់ងារវីង ១១.០០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា។ 

តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងរចនាសម្ព័ន្ធដ៏រឹងមាំ ទើបធ្វើឱ្យក្រុមហ៊ុន Japan Money Express និងធនាគារ វីង មានគោលដៅបង្កើតមធ្យោបាយថ្មីនៅក្នុងសេវាកម្មផ្ទេរប្រាក់អន្តរជាតិ ដែលឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងរបស់អតិថិជន។ ស្ថាប័នទាំងពីរមានក្តីរំពឹងយ៉ាងមុតមាំក្នុងការប្រើប្រាស់សក្តានុពល និងជំនាញ ដើម្បីជំរុញភាពច្នៃប្រតិដ្ឋ បរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន និងប្រទេសកម្ពុជាផងដែរ។ 

ស​ម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ 

ក្រុមហ៊ុន Japan Money Express Co. Ltd. ដែលមានគេហទំព័រ  https://japanremit.com/  

ធនាគារ វីង ដែលមានគេហទំព័រ  https://www.wingbank.com.kh/en/  


ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង និង អ៊ីស្ត គ្រុប ចុះ MOU ពង្រីកឱកាសលើសេវាធនាគារ ការទូទាត់ និងហិរញ្ញប្បទាន

ភាពជាដៃគូនេះ នឹងផ្តោតលើការស្វែងរកឱកាសក្នុងការផ្តល់សេវាប្រមូលប្រាក់តាមប្រព័ន្ធឌីជីថល ហិរញ្ញប្បទានសម្រាប់ការទិញអចលនទ្រព្យ សេវាបើកប្រាក់បៀវត្ស និងឱកាសវិនិយោគជាច្រើនទៀត។

ចេញផ្សាយនៅ: Nov 02, 2026

អានរហ័ស

ធនាគារ វីង និង ក្រុមហ៊ុន អ៊ីនហ្វីនីធី ជេនណេរល អិនសូរិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត 2.0

ជាមួយផែនការបង្កើនទំហំធានារ៉ាប់រងទ្វេដងជូនដល់អតិថិជនធនាគារ វីង នៅឆ្នាំ2027

ចេញផ្សាយនៅ: Oct 30, 2026

អានរហ័ស

គន្លឹះចិញ្ចឹមកូនយុគសម័យថ្មី៖ ផ្តល់សេរីភាពបែបណា ទើបកូនក្លាយជាមនុស្សចេះម្ចាស់ការ?

នៅពេលកូនៗកាន់តែធំ ពួកគេចាប់ផ្តើមចង់សម្រេចចិត្តលើរឿងរ៉ាវជាច្រើនដោយខ្លួនឯង។ សម្រាប់ឪពុកម្តាយ ការមើលថែ និងការណែនាំក៏ត្រូវផ្លាស់ប្តូរទៅតាមជំហាននៃការធំឡើងរបស់កូនៗផងដែរ។

ចេញផ្សាយនៅ: Oct 30, 2026